-
លោក ដូណាល់ ត្រាំ និយាយថា ឥឡូវនេះ ហុងកុងនឹងត្រូវចាត់ទុកដូចចិនដីគោកដែរ ដោយគ្មានឯកសិទ្ធិពិសេស និង គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ចប់ការអនុគ្រោះពាណិជ្ជកម្ម សម្រាប់ទីក្រុងហុងកុង ហើយបានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើធនាគារនានា ជុំវិញការគៀបសង្កត់របស់ចិនលើទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទកាសែតមួយនៅឯសេតវិមានថា លោកបានចុះហត្ថលេខាលើច្បាប់ស្តីពីស្វ័យភាពហុងកុង ដែលបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសភា ខណៈចិនជំរុញចេញច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងក្នុងក្រុងហុងកុង ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ឥឡូវនេះ ហុងកុងនឹងត្រូវចាត់ទុកដូចចិនដីគោកដែរ ដោយគ្មានឯកសិទ្ធិពិសេស គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស និង គ្មានការនាំចេញនូវបច្ចេកវិជ្ជារសើបនោះឡើយ ។ សូមបញ្ជាក់ថា ច្បាប់ថ្មីរបស់សហរដ្ឋអាម៉េរិកនឹងអនុញ្ញាតឱ្យមានការដាក់ទណ្ឌ កម្មប្រឆាំងនឹងមន្រ្តីចិន ក៏ដូចជាប៉ូលិសហុងកុង ដែលត្រូវគេមើលឃើញថា កំពុងរារាំងដល់ស្វ័យភាពរបស់ទីក្រុងនេះ ហើយសំខាន់បំផុតនោះ គឺធនាគារណាដែលធ្វើប្រតិបត្តិការសំខាន់ៗជាមួយប្រទេសចិន ៕
-
វ៉ាក់សាំង COVID-19 ដំបូងបំផុតរបស់សហរដ្ឋអាម៉េរិកកំពុងឈានដល់ដំណាក់កាលធ្វើតេស្តផ្តាច់ព្រ័ត្រ
សហរដ្ឋអាម៉េរិក៖ វ៉ាក់សាំង COVID-19 ដំបូងគេ ដែលសាកល្បងនៅសហរដ្ឋអាម៉េរិក បានកែលម្អប្រព័ន្ធភាពស៊ាំរបស់មនុស្ស ដូចអ្វីដែលអ្នកវិទ្យាសាស្រ្តបានសង្ឃឹម ខណៈវ៉ាក់សាំងនេះ កំពុងត្រៀមចាប់ផ្តើការធ្វើតេស្តសំខាន់ចុងក្រោយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី នាយកវិទ្យាស្ថានជាតិ អាឡែកហ្សី និងជំងឺឆ្លងអាម៉េរិក បានហៅលទ្ធផលដ៏គប់ប្រសើរខាងលើថា នេះជាដំណឹងល្អ ។ សូមបញ្ជាក់ថា វ៉ាក់សាំងពិសោធន៍ដែលត្រូវបានបង្កើតឡើងដោយសហសេវិករបស់លោក ហ្វូស៊ី នៅវិទ្យាស្ថានជាតិសុខភាព និងក្រុមហ៊ុន Moderna Inc. នឹងចាប់ផ្តើមជំហានដ៏សំខាន់បំផុតរបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ នោះគឺការសិក្សាលើមនុស្ស៣ម៉ឺននាក់ ដើម្បីសបញ្ជាក់ថាតើវ៉ាក់សាំងនេះ ពិតជាខ្លាំងគ្រប់គ្រាន់ ដើម្បីការពារប្រឆាំងនឹងជំងឺ COVID-19 បានឬអត់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៤លាននាក់ ក្នុងនោះស្លាប់ជាង៥៨ម៉ឺននាក់ និងជាសះស្បើយជាង៧.៨លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៤៥ម៉ឺន៦ពាន់៣៤៤ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៨ម៉ឺន១ពាន់១៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន៨៤ម៉ឺន៧ពាន់១១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៥៤ម៉ឺន៥ពាន់៧៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១៣ម៉ឺន៩ពាន់១៤៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦០ម៉ឺន១៩៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៣ម៉ឺន១ពាន់២០៤ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៤ពាន់២៦២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២១ម៉ឺន៣ពាន់៥១២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៩៣ម៉ឺន៧ពាន់៤៨៧ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៤ពាន់៣១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៩ម៉ឺន៣ពាន់៨០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៣ម៉ឺន៩ពាន់៩៤៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន១ពាន់៦១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥១ម៉ឺន២ពាន់៨២៥នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៣ពាន់៨៦៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់២២៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន៣ពាន់២៦១នាក់ ៕
-
ទីបំផុតអង់គ្លេសសម្រេចហាមឃាត់ការទិញបរិក្ខា 5G ពីក្រុមហ៊ុន Huawei របស់ចិន គិតចាប់ពីឆ្នាំក្រោយ
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ក្នុងប្រទេសរបស់ខ្លួន បញ្ឈប់ការទិញបរិក្ខា 5G ពីក្រុមហ៊ុនចិន ហូវៃ ចាប់ពីឆ្នាំក្រោយនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ បន្ថែមលើនេះ រដ្ឋាភិបាលអង់គ្លេសក៏បានបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ត្រូវបោសសម្អាតឱ្យអស់នូវរាល់បរិក្ខា ឬបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិន ចេញពីបណ្ដាញ networks របស់ពួកគេនៅត្រឹមឆ្នាំ២០២៧ខាងមុខនេះ ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ នៅថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់ថា វាគឺជារឿងគួរឱ្យសោកស្ដាយ និងជាដំណឹងដ៏អាក្រក់សម្រាប់ប្រជាជននៅអង់គ្លេស ។ សូមជម្រាបថា រដ្ឋមន្ត្រីបច្ចេកវិទ្យាឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និង កីឡាអង់គ្លេស លោក Oliver Dowden គឺជាអ្នកប្រាប់សភាអង់គ្លេស ពីការសម្រេចចិត្ត ខាងលើនេះ ដែលអាចនឹងធ្វើឱ្យប្រទេសចិនផ្ទុះកំហឹង ខណៈសហរដ្ឋអាម៉េរិកស្វាគមន៍ និងពេញចិត្តជាខ្លាំងចំពោះការសម្រេចចិត្តបែបនេះ ៕
-
អតីតកីឡាករ និងជាគ្រូជម្រើសជាតិកីឡាហែលទឹក លោក ហែម លំផាត់ បានទទួលមរណភាពក្នុងវ័យ ៤៩ឆ្នាំ
ភ្នំពេញ៖ លោក ហែម លំផាត់ អតីតកីឡាករជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជា ទាំងប្រភេទកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្នុងវ័យ ៤៩ឆ្នាំ ដោយរោគាពាធ។ តាមការឲ្យដឹងពីលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជាក់ថា លោក ហែម លំផាត់ មានអាការៈឈឺពោះ ១សប្ដាហ៍មកហើយ បន្ទាប់មកគ្រួសារលោកក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ទើបដឹងថា គាត់ធ្លាយក្រពះ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលហើយដែរ តែនៅតែមានឈាមហូរ រហូតដល់យប់មិញ លោកបានធ្វើទុក្ខខ្លាំងរហូតទទួលមរណភាពតែម្តង។ ជាមួយមរណភាពរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកនេះ គ្រួសារកីឡាហែលទឹក ទាំងប្រភេទកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានគ្រូបង្វឹកដ៏ឆ្នើម ដែលធ្លាប់បង្វឹក និងផលិតធនធានកីឡាករ-កីឡាការិនីល្អៗជាច្រើន ដើម្បីចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ នេះបើតាមការបន្ថែមមរបស់លោក យី វាសនា។ លោកបន្ដថា ដោយឡែកសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត ដែលមានលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជាប្រធានវិញ ក៏បានខ្នះខ្នែងជួយមើលថែលោក ហែល លំផាត់…
-
ឯកឧត្តម ជា សុផារ៉ា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនទាំង២៤រូប ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនទាំង២៤រូប ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំល្អៗពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ។ ក្នុងជំនួបនេះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីការចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង២៤រូបដែលទទួលបានអាហារូបករណ៍រយៈពេល២ឆ្នាំ ទៅសិក្សាបន្តនៅប្រទេសជប៉ុនដែលនេះជាឱកាសដ៏ល្អអាចបំពេញបន្ថែមនូវជំនាញ និងចំណេះដឹង ដែលក្នុងឱកាសដ៏កម្រនេះ ឯ.ឧ បានស្នើដល់និស្សិតជ័យលាភីទាំង២៤នាក់ ឲ្យខិតខំប្រឹងប្រែងដើម្បីចាប់យកឱកាសថ្មីៗ ថែមទៀតដែលចាត់ទុកថាជាលក្ខខណ្ឌរស់នៅរបស់បុគ្គលផ្ទាល់ខ្លួន ដែលជាផលប្រយោជន៍របស់ខ្លួនឯងផង គ្រួសារ និងសង្គមជាតិផង។ ជាមួយនេះ ឯ.ឧ បានលើកឡើងថារហូតមកដល់ពេលនេះ ការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលបាននាំមកនូវជោគជ័យ គ្រប់ពេលវេលាគ្រប់កាលះទេសះសំរាប់ជាតិ និងប្រជាជន។ កិច្ចការធំៗជាចំបងដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តន៍នោះគឺការថែរក្សាសន្តិភាពសម្រាប់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធ សេរីភាព និងមានឱកាសគ្រប់បែបយ៉ាងក្នុងការបំពេញការងារស្របតាមសមត្ថភាពរបស់ខ្លួន ដែលនេះជាលក្ខខណ្ឌចំបងដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងគោលនយោបាយ។ កម្ពុជាធ្លាប់បានទទួលរងនូវសង្រ្គាមភាពជូរចត់ និងទឹកភ្នែកកាលពីអតីតកាល ពីមួយដំណាក់កាលទៅដំណាក់កាលដែលជាបទពិសោធន៍ ដ៏ជូរចត់ដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយដូច្នេះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើដល់និស្សិតទាំងអស់ឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលរកមកបានដោយលំបាកនេះកុំឲ្យបាត់បង់។ បើគ្មានការបង្រួបបង្រួមជាតិ ឯកភាពជាតិនោះទេនឹងគ្មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះទេ។ រយៈពេល៤១ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោមគោលនយោបាយដឹកនាំដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល…
-
ស្ត្រីម្នាក់បានដេកស្លាប់ ក្នុងបន្ទប់ជួល មួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយដល់ប្រជាពលរដ្ឋ បន្ទាប់ពីប្រទះឃេីញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ ហេីយរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចបន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ សពជនរងគ្រោះឈ្មោះ សឿ សុខឡុង ភេទស្រី អាយុ៥២ ឆ្នាំមុខរបរសន្តិសុខរោងចក្រ មានស្រុកកំណើតនៅ ភូមិ សង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ នៅម្នាក់ឯង។ បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីខាងលេីត្រូវបានក្រុមហ៊ុនផ្អាកការងាររយៈពេល២ខែមកហេីយ។ ហេីយជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាស្រវឹង លុះមកដល់ថ្ងៃទី១៣ ខែកក្កដា គាត់បានថ្អូញថ្អែប្រាប់អ្នកជិតខាងថាគាត់មិនសូវស្រួលខ្លួនសោះ លុះមកដល់វេលាកេីតហេតុ ស្រាប់តែប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់បាត់ទៅហេីយ។ តាមការបំភ្លឺរបស់ឈ្មោះ ផេង ធីតា ភេទស្រីអាយុ ២២ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល នៅកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ត្រូវជាកូនជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកជិតខាង បន្ទប់ជួល ម្តាយរបស់គាត់…
-
អ្នកជំនាញហិរញ្ញវត្ថុ៖ និន្នាការនៃការចាយលុយឆ្នាំ២០២០-២០២៥ ដែលម្ចាស់អាជីវកម្មត្រូវចាប់អារម្មណ៍
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានលើកឡើងថា និន្នាការនៃការទូទាត់ប្រាក់ ឬការចាយវាយប្រចាំថ្ងៃនាពេលបច្ចុប្បន្ន និងទៅអនាគតត្រឹមរយៈពេល៥ឆ្នាំខាងមុខនេះ នឹងមានការប្រែប្រួលខ្លាំង។ ប្រែប្រួលព្រោះថា មនុស្សភាគច្រើនបំផុតក្នុងប្រទេសកម្ពុជាដែលអាចលើសពី៥០%នឹងឈប់ប្រើប្រាស់ការទូទាត់បែបសាច់ប្រាក់តាមប្រពៃណី ហើយនឹងងាមកកាន់ការចាយលុយតាមប្រព័ន្ធធនាគារជំនួសវិញតាមរយៈប្រើATM និងការប្រើប្រាស់ទូរសព័្ទដៃក្នុងការទូទាត់ចំណាយ។ លោកពន្យល់ថា នេះគឺជារបត់មួយក្នុងសង្គមកម្ពុជាព្រោះតែការវិវឌ្ឍន៍បច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ បន្តិចម្តងៗ និន្នាការថ្មីនឹងទៅជំនួសការទូទាត់លុយតាមបែបប្រពៃណី(ការប្រើក្រដាសប្រាក់) ប៉ុន្តែការទូទាត់តាមក្រដាសប្រាក់មិនបាត់បង់ទាំងស្រុងនោះទេ ព្រោះក្រុមមនុស្សចាស់និងអ្នកនៅជនបទនឹងនៅតែបន្តប្រើប្រាស់។ លោកបានណែនាំ ម្ចាស់អាជីវកម្មត្រូវតែអភិវឌ្ឍ និងវិវឌ្ឍមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីតាមនិន្នាការដើម្បីឆក់ឱកាសទទួលអតិថិជន និងការទូទាត់ផ្សេងៗដែលសម្រួល។ បើតាមលោក ង៉ែត ជូ ដដែល នៅពេលដែលធនាគារមានសាច់ប្រាក់ក្នុងដៃច្រើន(មនុស្សយកលុយដាក់ក្នុងធនាគារច្រើន) នឹងធ្វើឱ្យធនាគារហ៊ានទម្លាក់ទុនមកឱ្យម្ចាស់អាជីវកម្មក្នុងតម្លៃថោកថែមទៀតផង។ ទន្ទឹមនឹងនោះ លោក ង៉ែត ជូ ក៏បានព្រួយបារម្ភ និងអំពាវនាវឱ្យយុវជនដែលមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវប្រុងប្រយ័ត្នចំពោះបំណុលដែលខ្លួននឹងជំពាក់ធនាគារកាន់តែច្រើនត្បិតអីធនាគារនឹងអាចឱ្យចាយលុយមុនបានច្រើន។ បើតាមលោក ង៉ែត ជូន បច្ចុប្បន្នពលរដ្ឋប្រមាណ១៥%កំពុងប្រើប្រាស់ការទូទាត់ដោយបច្ចេកវិទ្យា (E-BANKING) ហើយនិន្នាការនេះគឺបានចាប់ផ្តើមនៅកម្ពុជាប្រមាណ៣ឆ្នាំចុងក្រោយនេះដែលមានការជំរុញលើការប្រើប្រាស់ការទូតទាត់លុយតាមធនាគារ៕
-
រថយន្តកុងតឺន័របួងចង្កូតលឿនជ្រុល បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងសង្កត់ផ្ទះប្រជាពលរដ្ឋ ២ល្វែងរងការខូចខាត
ភ្នំពេញ៖ មានរថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផង ក៏បួងចង្កូតក្រឡាប់ផ្ងារជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែង និងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់ និងនាក់ផឹករត់ជាន់ជេីងគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C 6327 ដោយមានបិទស្លាកអក្សកាត់ខាងមុខ HL ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីជេីងទៅត្បូងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ ដោយស្ថានភាពផ្លូវកោងក៏បួងចង្កូតធ្វេីឲ្យក្រឡាប់ផ្ងារជេីងសង្កត់ទៅលេីផ្ទះវីងវេលុយ និងទ្រូម៉ានីវេលុយរងការខូចខាតអស់សំយ៉ាបខាងមុខ និងជញ្ចាំងមួយផ្ទាំង រួមទាំងបង្គោលស្លាកទ្រូម៉ានីមួយដេីម។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តមិនទាន់អស់ល្បឿនក៏អូសទៅបុកកន្លែងលក់ស្រាក្រឡុក រងការខូចខាតធ្វេីឲ្យអ្នកលក់ និងនាក់អង្គុយផឹករត់ជាន់ជេីងគ្នាសឹងតែមិនទាន់ តែមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ។ ក្រោយកេីតហេតុ តៃកុងរថយន្តបង្កបានលូនចេញពីរថយន្តហេីយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ ទេីបត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ មកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ធ.ដ ដោយ ៖ ជីម ភារ៉ា
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរឹបអូសមានការកើនឡើង បង្ហាញពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរឹបអូសមានការកើនឡើង បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគូ រួមនឹងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានរឹបអូសរណាយន្តចំនួន ២៣៦៩ គ្រឿង។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ រណាយន្តចំនួន ៣៤៩៤ គ្រឿងត្រូវបានដកហូតនិងរឹបអូសពីក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តម បានបបន្ថែមថា ក្នុងកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារ និងអភិរក្សតំបន់ការពារធម្មជាតិ នៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺសរុបផ្ទៃដីអភិរក្សមានទំហំ ១,៤ លានហិកតា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៅក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០) បានរឹបអូសបានរណាយន្តចំនួន ១៩៥៤ គ្រឿង។ ការប្រើប្រាស់រណាយន្ត ក្នុងគោលបំណងទុច្ចរិតបំផ្លិចបំផ្លាញធនធានធម្មជាតិ គឺជាក្តីព្រួយបារម្ភមួយដែលចាំបាច់អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមចាត់វិធានការក្នុងគ្រប់គ្រងនិងរឹតបន្តឹងវិធានការលើការប្រើប្រាស់ ឬលក់ដូររណាយន្តឱ្យបានត្រឹមត្រូវបំផុត។…