-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ។ ក្នុងកិច្ចប្រជុំនេះ ឯ.ឧឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា បានអោយដឹងថា ក្នុងគំរោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣នេះ មាន5សមាសធាតុដែលត្រូវអនុវត្តគឺការបែងចែកដីសង្គមកិច្ច បញ្ហាចុះបញ្ជី ការរៀបចំដី កសិកម្មចិញ្ចឹមសត្វដាំដុះដែលគំរោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦ និងតម្រូវអោយមានកម្មវិធីច្បាស់លាស់ ដើម្បីអោយការអនុវត្តគំរោងមានប្រសិទ្ធិភាពឆាប់រហ័សនិងទាន់ពេលវេលា ។ ក្នុងគោលដៅនេះឯ.ឧ បានផ្តល់ការណែនាំដល់មន្រ្តីពាក់ពន័្ធត្រូវបំពេញការងារអោយបានម៉ត់ចត់ ក្នុងការអនុវត្តគំរោងទៅតាមដំណាក់កាលនិមួយៗស្របតាមនីតិវិធីនិងរៀបចំផែនការអោយបានច្បាស់លាស់ ព្យាយាមកែប្រែរាល់ភាពខ្វះចន្លោះនានា ជាពិសេសលើការងារចុះបញ្ជីដី ការរៀបចំដី និងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារដែលត្រូវទទួលផលពីគំរោងនេះ។ ជាមួយនេះឯ.ឧឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារជាច្រើនពាក់ព័ន្ធនឹងការអនុវត្តគំរោងដោយបានផ្តល់នូវគំនិតមតិយោបល់ ដល់សមាជិកនៃអង្គប្រជុំនិងបានជំរុញអោយមន្រ្តីជំនាញត្រូវតែខិតខំប្រឹងប្រែងអោយអស់ពីកំលាំងកាយចិត្ត ដើម្បីអនុវត្តគំរោងនេះអោយបានរួចរាល់ឆាប់រហ័សទាន់ពេលវេលាជៀសវាងកុំអោយមានការអូសបន្លាយ រឺមិនយកចិត្តទុកដាក់ធ្វែសប្រហែសក្នុងការបំពេញភារកិច្ចដែលនាំអោយការងារមានភាពយឺតយ៉ាវ រឺអសកម្មនោះឡើយ ដើម្បីអោយការអនុវត្តគំរោងមានប្រសិទ្ធិភាព បានទទួលជោគជ័យ និងជាកិត្តិយសរបស់មន្រ្តីខ្លួនឯងផង ជាកិត្តិយសរបស់ក្រសួងស្ថាប័នផង និងជាការបង្កើននូវជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ ក្នុងសង្គមជាតិផងសំដៅផ្តល់ផលប្រយោជន៍និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ …
-
និស្សិតថៃ៦នាក់ឆ្លងកូវីដ១៩ ក្រោយមកពីប្រទេសអេហ្ស៊ីប
រាជរដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ កក្កដានេះ បានរាយការណ៍ពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៧នាក់ ក្នុងនោះមាន៦នាក់ គឺជានិស្សិតទើបមកពីប្រទេសអេហ្ស៊ីប ខណៈដែលម្នាក់ទៀតទើបមកពីអាមេរិក ។ សរុបទាំង៧ករណីថ្មីនេះ ថៃមានអ្នកជំងឺកូវីដ១៩ សរុបកើនដល់៣២២៧នាក់នៅប្រទេសថៃ ខណៈដែលអ្នកជម្ងឺ៣០៩១នាក់បានជាសះស្បើយ ស្លាប់៥៨នាក់។ ប្រភពដដែលបានបន្តថា និស្សិតទាំង៦នាក់នេះសុទ្ធតែជាភេទប្រុស អាយុចន្លោះពី២០ ទៅ៣២ឆ្នាំ ដោយពួកគេបានមកដល់ប្រទេសថៃ នៅឈុនបូរី កាលពីថ្ងៃទី៨ កក្កដា ហើយបានរកឃើញថា មានផ្ទុកកូវីដ១៩ នៅថ្ងៃទី១១ កក្កដា៕
-
គ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិកូវីដ១៩ ក្នុងក្រុងសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរា នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវីដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៧៥គ្រួសា មកពី១២សង្កាត់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២០ នៅបរិវេណសាលាបឋមសិក្សា មុខនាគ សង្កាត់គោកចក ។ បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់លោក នួន ពុទ្ធារ៉ា ប្រធានអនុសាខា ក្រុងសៀមរាបរួចមក មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។…
-
អង្គការ UNDP គ្រោងផ្ដល់តាប្លេក ( Tablet ) ១ពាន់៧០០គ្រឿងបន្ថែមទៀតដល់ក្រសួងផែនការ
សម្រាប់អនុវត្តន៍នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងផែនការនៅថ្ងៃ១៤កក្កដានេះ បានឲ្យដឹងថា ដោយពិនិត្យឃើញទំហំការងារ ប្រសិទ្ធភាពការងារ មិនអាចគាំទ្រការងារបានទាន់ពេលវេលា, តាមការស្នើរសុំរបស់ក្រសួងផែនការ អង្គការ UNDP បានសម្រេចផ្ដល់១ពាន់៧០០គ្រឿងបន្ថែមទៀត សម្រាប់ផ្ដល់ជូនទៅឃុំ សង្កាត់ ទូទាំងប្រទេស ។ តាប្លេក (Tablet) ទាំងនោះ នឹងត្រូវផ្ដល់ចែកជូន ក្នុង១ឃុំ សង្កាត់ទទួលបានមួយគ្រឿងបន្ថែមទៀត។ យោងតាមក្រសួងផែនការ ពិធីប្រគល់ និងទទួលតាប្លេក(Tablet) នោះនឹងធ្វើឡើងនៅព្រឹកថ្ងៃ១៥កក្កដានាសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ពិធីប្រគល់ និងទទួល តាប្លេក(Tablet) នោះ មានការអញ្ជើញជាអធិតីពីសំណាក់រដ្ឋមន្ត្រីក្រសួងផែនការ លោកទេសរដ្ឋមន្ត្រី ឆាយ ថន , ឯកអគ្គរដ្ឋទូអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger , ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីលោក Luke Arnold , ប្រធានអង្គការ UNDP ប្រចាំកម្ពុជាលោក Nick Beresford ព្រមទាំងថ្នកដឹកនាំ មន្ត្រីជំនាញ អង្គការសង្គមស៊ីវីលមួយចំនួនចូលរួមផងដែរ។ រដ្ឋាភិបាលសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ,…
-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីមូលដ្ឋានជាច្រេីនរូប ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងយកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋក្នុងសង្កាត់ក្បាលកោះ
ភ្នំពេញ៖ ក្រោយពេលសម្របសម្រួលក្បួនជូនថ្នាក់ដឹកនាំឆ្លងកាត់នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមដំណើរដោយអភិបាលរងខណ្ឌ លោកវរសេនីយ៍ ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងយកសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិជ្រោយអំពិល ជ្រោយអំពិល១ សង្កាត់ក្បាលកោះដល់ខ្នងផ្ទះ។ ក្រោយមកទៀត នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃដដែល លោកអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញសំណេះសំណាល និងធ្វើការឧបត្ថម្ភអង្ករជូនដល់អធិការដ្ឋាននគរបាលខណ្ឌ, មូលដ្ឋានកងរាជអាវុធ ហត្ថខណ្ឌ សមាគមនារីខណ្ឌ និងអនុសាខាកាកបាទកម្ពុជាខណ្ឌ ដោយមួយអង្គភាពទទួលបានអង្ករ៥០០គីទ្បូក្រាម និងថវិកា២លានរៀល ដើម្បីបម្រើតាមអង្គភាពតាមតម្រូវការរៀងខ្លួនផងដែរ។ ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ បានលើកឡើងថា ដើម្បីសុវត្ថិភាពសហគមន៍ភូមិ អាជ្ញាធរបានប្រើប្រាស់កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ មន្ត្រីខណ្ឌសង្កាត់ បានចុះល្បាត ពួនស្ទាក់ តាមគោលដៅសំខាន់ៗ ចុះត្រួតពិនិត្យ នៅតាមតំបន់ស្មុគស្មាញ ជាពិសេសកន្លែងផ្ទះជួល ស្នាក់នៅរបស់កម្មករ និងចុះពិនិត្យអាវុធជាតិផ្ទុះតាមទីសាធារណៈ និងចូលរួមផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពនិងផលប៉ះពាល់ផ្សេងៗបណ្តាលមកពីការអភិវឌ្ឍផងដែរ៕ ដោយ៖ ភារ៉ា…
-
FFC ប្រកាសរៀបចំការប្រកួតយុវជន និងនារីចំនួន៥កម្រិត ដើម្បីត្រៀម ស៊ីហ្គេម ២០២៣
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសជូនដំណឹងស្តីពីការរៀបចំការប្រកួតកីឡាបាល់ទាត់យុវជន និងនារីចំនួន៥កម្រិត សម្រាប់ឆ្នាំ២០២០-២០២១ ដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ការប្រកួត៥កម្រិតនេះរួមមាន៖ ១-ការប្រកួតជម្រើសជើងឯកជាតិ លីគលំដាប់ទី២ ពីថ្ងៃទី៣ ខែតុលាដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ ២-ពានរង្វាន់បាល់ទាត់ក្នុងសាល ថ្នាក់ជាតិ ២០២០ ពីថ្ងៃទី៣តុលា ដល់៣មករា ឆ្នាំ២០២១ ។ ៣-ជម្រើសជើងឯកបាល់ទាត់លីគនារី ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ។ ៤-ជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំ ពីថ្ងៃទី១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។ ថ្ងៃទី៥ និងថ្ងៃទី៦ គឺពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម ១៥ឆ្នាំ ពីថ្ងៃទី៨ វិច្ឆិកា ដល់ថ្ងៃទី២ ឧសភា ឆ្នាំ២០២១ដូចៗគ្នា ។ សូមបញ្ជាក់ថា…
-
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
ស្ពានបេឡេថ្មីមួយខ្សែបន្ថែមទៀតផ្តល់ជូនដល់ស្រុកបាណន់ និងជាស្ពានដង្ហើមសេដ្ឋកិច្ច ដើម្បីតភ្ជាប់ទៅកាន់ស្រុកចំនួន៤សំខាន់ៗ របស់ខេត្តបាត់ដំបងនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ដោយនៅសេសសល់តែការសម្អាតជើងទេរនៃគល់ស្ពាននិងជំរាលផ្លូវតភ្ជាប់និងស្ពានតែប៉ុណ្ណោះ។នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ខែកក្កដានេះ។ ក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តបាត៎ដំបង ងួន រតនៈ អញ្ជើញចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ស្ពាននេះជាមួយនិងមន្ត្រីជំនាញនិងអាជ្ញាធរស្រុកបាណន់។ ក្នុងការចុះពិនិត្យមើលនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំនិងសំណូមពរដល់លោកប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង លោក ចាន់ សំបូរ ដែលអមដំណើរចុះទៅពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែនេះ ដោយជម្រុញឲ្យមន្ទីរពិភាក្សាជាមួយនិងក្រុមហ៊ុនដែលកំពុងអនុវត្តសាងសង់ស្ពាននេះ ត្រូវបន្តកែលម្អជើងទេរនិងជម្រាលស្ពានឲ្យបានល្អប្រសើរជាងនេះថែមទៀត។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យប្រធានមន្ទីរសាធារណការខេត្ត កែលម្អផ្លូវតភ្ជាប់ជាមួយក្បាលស្ពានឲ្យបានល្អប្រសើរ ដោយត្រូវចាក់ដី និងក្រាលក្រួសក្រហមលើកផ្លូវឲ្យស្មើនិងគល់ស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកខណៈពេលស្ពានបើកឲ្យប្រើប្រាស់ជាផ្លូវការនោះ។ ស្ពានបេឡេថ្មីដែលទើបសាងសង់រួចរាល់នេះ គឺ៖ មានប្រវែង ១២៦ម៉ែត្រ និងទទឹង៤,២០ម៉ែត្រ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ដោយកងកម្លាំងវិស្វកម្មជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសសរពក ជាប់និងព្រំប្រទល់ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ នៃខេត្តបាត់ដំបង។ ស្ពានបេឡេថ្មីមួយខ្សែដែលមានតម្លៃប្រមាណជា ២៧ម៉ឺនដុល្លារអាមេរិកនេះអាចផ្ទុកទម្ងន់ឆ្លងកាត់បានប្រមាណ១៥តោនក្រោយពីការសាងសង់រួចតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។នេះបើតាមការគូសបញ្ជាក់ពីអ្នកជំនាញកងវិស្វកម្ម ដែលបានស្ថាបនាកសាងស្ពាន នៅទីនេះកន្លងមក។ កន្លងទៅថ្មីៗនេះឯកឧត្តមសន្តិបណ្ឌិត…
-
ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យខិតខំយកចិត្តទុកដាក់ សិក្សាស្វែងយល់ពី បរិស្ថាន ដើម្បីផ្តល់សារអប់រំដល់សារធារណជនទូទៅ យល់ដឹងពីអត្ថប្រយោជន៍ នៃជីវៈចម្រុះ និងជម្រើស មុខរបរសម្រាប់ប្រជាសហគមន៍ ទុកជាប្រយោជន៍យូរអង្វែង ដល់មនុស្សគ្រប់ៗជំនាន់
ខេត្តព្រះវិហារ៖ ការជំរុញឲ្យមានការលើកទឹកចិត្តដល់សិស្សានុសិស្ស មកពីវិទ្យាល័យនានាក្នុង ខេត្តព្រះវិហាររបស់ អគ្គនាយិការរងចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន លោកស្រី មាស ច័ន្ទធីតា បានធ្វើឡើងនៅក្នុង «វេទិកាយុវជនជជែកពិភាក្សា អំពីបរិស្ថាន ឆ្នាំ២០២០» ក្នុងគ្រាដែលលោកស្រី បានអញ្ជើញជាអធិបតីនៅក្នុងវេទិការនោះ នាព្រឹកថ្ងៃទី ១៤កក្កដា ឆ្នាំ២០២០នេះ នៅមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ដែលរៀបចំដោយក្រសួងបរិស្ថាន ។ នៅក្នុងវេទិការជជែកពិភាក្សានោះទៀត ក៏មានការអញ្ជើញចូលរួមពី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំបរិស្ថាន លោក ស៊ាង ជាធី , ប្រធានគម្រោង USAID ព្រៃឡង់បៃតង លោក មូល ផាត, អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ លោកស្រី គឹម គន្ធារី , នាយករងរដ្ឋបាលខេត្តព្រះវិហារ លោកស្រី នួន វល័ក្ខ ,អនុប្រធានមន្ទីរបរិស្ថានខេត្ត លោក ឈុន ឆេង , នាយក និងមន្ត្រីដែនជម្រកសត្វព្រៃ…
-
ក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporations ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ដោយគ្រោងចំណាយ៣៥លានដុល្លាអាម៉េរិក
ខេត្តព្រះសីហនុ៖ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Goddess of liberty Hotel & Resorts ក្នុងខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី១៤ ខែ កក្កដា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងរបស់ ឯកឧត្តម សុខ ចិន្ដា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយកមន្ត្រី និងជាអគ្គលេខាធិការក្រុមអភិវឌ្ឍន៍កម្ពុជា មន្ត្រីសំខាន់ៗ និងអ្នកជំនួញមួយចំនួនផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្តែងនូវការអបអរសាទរចំពោះគម្រោងរៀបចំប្រព័ន្ធគមនាគមន៍នៅលើកោះរ៉ុងនេះ។ឯកឧត្តម គួច ចំរើន បន្តថាសមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាងឆាប់ៗនេះនៅលើទឹកដីក្រុងកោះរ៉ុង បន្ថែមទៅលើផ្លូវថ្នល់ជាច្រើនខ្សែ ដែលកំពុងស្ថាបនានៅក្នុងខេត្តព្រះសីហនុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (មានផ្លូវមានសង្ឃឹម)។ គម្រោងសាងសង់ផ្លូវបេតុងនេះប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំណាយ៣៥លានដុល្លា គ្រោងប្រើរយៈពេលសាងសង់ចំនួន១៦ខែ។…
-
ជនសង្ស័យ ០៥នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធ និងករណីបង្ហោះលក់ដីរដ្ឋតាមបណ្ដាញសង្គម Facebook ភូមិសាស្ត្រ ស្រុកក្រគរ
ពោធិ៍សាត់៖ ជនសង្ស័យ ៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានខណៈដែលក្រុមពួកគេ ធ្វើការបំផុសលក់ដីរបស់រដ្ឋនៅក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់តាមបណ្តាញសង្គម Facebook ។ កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ០១និង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ដឹកនាំដោយ អភិបាលរងនៃគណៈអភិបាលខេត្ត លោក ចេងឡៃ ដោយមានការចង្អុលបង្ហាញ ពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអាយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់លោក កូយកាន់យ៉ា។ ជនសង្ស័យ៥នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឃាត់ខ្លួនជាប់ ពាក់ព័ន្ធករណីធ្វើការបង្ហោះលក់ដីរដ្ឋ ដោយខុសច្បាប់ ដែលបានផ្ទេរពី សម្បទាន សេដ្ឋកិច្ច មកសង្គមកិច្ច គ្រោងនឹងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៅចំណុចដំបូង១០០ ក្នុងភូមិដំបូង១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទាំង៥នាក់នោះ សុទ្ធតែមានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង រួមមាន ៖ទី១. ឈ្មោះ អ៊ឹម ទិត្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ទី២. ឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស…