-
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃ១៥ដល់ថ្ងៃ២១កក្កដាឆ្នាំ២០២០
-
រុស្ស៊ីក្លាយជាប្រទេសដំបូងគេដែលបញ្ចប់ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សដោយភាពជោគជ័យ
រុស្ស៊ី៖ រុស្ស៊ីក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង COVID-19 លើមនុស្សដោយភាពជោគជ័យ ខណៈការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេនេះ ធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov នេះបើតាមសារព័ត៌មាន businessinsiderនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមនាយកវិទ្យាស្ថានវេជ្ជសាស្ត្រ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៅសាកលវិទ្យាល័យ Sechenov លោក Alexander Lukashev គោលបំណង នៃតំណាក់កាលនៃការសាកល្បងនេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងទៅលើសុខភាពមនុស្ស ។ លោកបានសង្កត់ធ្ងន់ទៀតថា ផែនការអភិវឌ្ឍវ៉ាក់សាំងបន្តត្រូវបានកំណត់រួចហើយ ដោយក្រុមអ្នកជំនាញ និងបានបង្ហាញពីលទ្ធភាពនៃការបង្កើនផលិតកម្មផងដែរ ។ សូមបញ្ជាក់ថា តំណាក់កាលដំបូងនៃចាក់វ៉ាក់សាំងសាកល្បងខាងលើ បានចាប់ផ្តើមកាលថ្ងៃទី១៨ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន១៨នាក់ ហើយតំណាក់កាលទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន២០នាក់ ។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត មុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ៕
-
ក្រុមជំនាញមកពីអង្គការ WHO ចាប់ផ្តើមស៊ើបរកការពិតពីប្រភពដើមនៃវីរុសកូរ៉ូណា ក្រោយធ្វើដំណើរទៅដល់ប្រទេសចិន
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានថ្លែងថា ក្រុមអ្នកជំនាញអង្គការ WHO ដែលមានសមាជិកពីររូប បានមកដល់ប្រទេសចិន បន្ទាប់ពីទទួលបានការព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ ហើយក្រៅពីចិន ក្រុមជំនាញរបស់ WHO ក៏នឹងធ្វើដំណើរទៅប្រទេសផ្សេងៗទៀត ដើម្បីស្វែងយល់ឬសគល់របស់ COVID-19 ដូចគ្នានេះដែរ ។ លោកស្រី ហួ ឈុនយីង បានបន្ថែមទៀតថា ក្រុមជំនាញរបស់ WHO ខាងលើនេះ អាចប្រឹក្សាជាមួយសមភាគីចិន ដើម្បីធ្វើការពិសោធន៍តាមបែបវេជ្ជសាស្ត្ររកមើលប្រភពដើមនៃវីរុសកូរ៉ូណា ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា ការព្រមព្រៀងជាមូលដ្ឋានរវាងចិន និងអង្គការ WHO គឺការស្វែងរកប្រភពដើម ដោយប្រើមធ្យោបាយវិទ្យាសាស្ត្រ ដែលគួរតែត្រូវយកទៅសិក្សាដោយក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងកិច្ចស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិនៅទូទាំងពិភពលោក ៕
-
ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន៥ករណីថ្មីបន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូលពីបរទេស
ចិន៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន០៥ករណីបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ គណៈកម្មការជាតិសុខាភិបាលចិនបានបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំងនេះ សុទ្ធសឹងតែជាប់ទាក់ទិននឹងអ្នកដំណើរចូលមកប្រទេសចិន ខណៈទីក្រុងប៉េកាំង មិនមានករណីឆ្លងថ្មីជាចង្កោមនោះទេ សម្រាប់របាយការណ៍ថ្ងៃអង្គារនេះ និង៨ថ្ងៃជាប់ៗគ្នា ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសចិន មានអ្នកឆ្លងជំងឺ COVID-19 សរុប ៨ម៉ឺន៣ពាន់៦០៥ករណី ក្នុងនោះអ្នកស្លាប់ចំនួន៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៦៧៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.២លាននាក់ ក្នុងនោះស្លាប់ជាង៥៧ម៉ឺននាក់ និងជាសះស្បើយជាង៧.៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន២៣ម៉ឺន៤ពាន់៦៨៧ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៧ម៉ឺន៥ពាន់៤៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន៦៩ម៉ឺន៥ពាន់៩២២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៤៧ម៉ឺន៩ពាន់៤៨៣ករណី ក្នុងនោះមានអ្នកជំងឺសរុប១៣ម៉ឺន៨ពាន់២៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៤ម៉ឺន៩ពាន់៤៦៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៨ម៉ឺន៧ពាន់៩៥៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន២ពាន់៩២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២១ម៉ឺន៣ពាន់៥១២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៩០ម៉ឺន៧ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៧២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន២ពាន់១១២នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៣ម៉ឺន៣ពាន់៦៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៤៣៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥០ម៉ឺន៤ពាន់២១នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន១២៣ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៥៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន១ពាន់៨នាក់ ៕
-
យន្ដហោះស៊ើបការណ៍សហរដ្ឋអាម៉េរិកហោះល្បាតក្បែរឆ្នេរសមុទ្រចិន ដែលគេជឿជាក់ថា មានគោលដៅតាមឃ្លាំមើលសកម្មភាពយោធាក្នុងតំបន់
សហរដ្ឋអាម៉េរិក៖ យន្ដហោះស៊ើបការណ៍ E-8C មួយគ្រឿងរបស់អាម៉េរិក បានហោះមកក្បែរខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នៅថ្ងៃចន្ទម្សិលមិញ ពោលគឺចំថ្ងៃតែមួយដែលកោះតៃវ៉ាន់បានចាប់ផ្ដើមការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ នេះបើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ វត្តមានរបស់យន្ដហោះស៊ើបការណ៍អាម៉េរិកខាងលើនេះ កើតមានឡើងនៅក្នុងបរិបទដែលទំនាក់ទំនងចិន និងសហរដ្ឋអាម៉េរិក កំពុងតានតឹងរឹតតែខ្លាំងឡើង ជុំវិញបញ្ហាជាច្រើនក្នុងនោះរួមមានទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបញ្ជូននាវាចម្បាំង និង យន្ដហោះចម្បាំងមកកាន់ដែនទឹកកោះតៃវ៉ាន់ជាច្រើនលើក ដើម្បីបង្ហាញពីសេរីភាពនាវាចរ និងការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាតៃវ៉ាន់ ពីការគំរាមកំហែងនានា ៕
-
ឯកឧត្តម ម៉ែន វិបុល និងសហការីបានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនជនងាយរងគ្រោះ សរុប ២០គ្រួសារ នៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការីបានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរា ៨ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១២ គ្រួសារ) សរុប ២០ គ្រួសារ ក្នុងឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ…
-
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០
ក្នុងពេលអញ្ជើញ ចុះទៅពិនិត្យមើលមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ ពូជត្រី និងជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាកសិករ នៅស្រុក ពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃ អង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ឆ្នាំ២០២០ ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ៕
-
កម្ពុជាបន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៩នាក់បន្ថែមទៀត
ក្រសួងសុខាភិបាល៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយ បានឱ្យដឹងថា បានរកឃើញអ្នកមានផ្ទុកវីរុសកូវីដ១៩ ចំនួន៩នាក់ ថ្មីបន្ថែមទៀត ដែលសុទ្ធតែជាបុរសជនជាតិខ្មែរ និងជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ បច្ចុប្បន្ននេះ អ្នកជំងឺទាំងខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសដែរថា អ្នកដំណើរចំនួន៧០នាក់ ផ្សេងទៀត ដែលជិះយន្តហោះមកជាមួយ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៦៥នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ៣១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៕
-
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកំណត់ចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លី ផ្តោតធ្វើការពិនិត្យលើកយោបល់ដើម្បីរកដំណោះស្រាយជុំវិញបញ្ហាដីធ្លី នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង
ក្រសួងបរិស្ថាន និង អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង បានបើកនូវកិច្ចប្រជុំផ្សព្វផ្សាយ “ស្តីពីការចុះធ្វើអត្តសញ្ញណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លី ” នៅក្នុងស្រុកសំឡូត ដើម្បីធ្វើការពិនិត្យស្ថានភាពជាក់ស្តែង និងស្តាប់នូវមតិយោបល់មួយចំនួនដើម្បីធ្វើការពិចារណា ខិតខំស្វែងរកនូវដំណោះស្រាយវិធានផ្លូវច្បាប់លើបញ្ហាដីធ្លី ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំឡូត របស់ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅ នៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ម្សឹលម៉ិញនេះ ។ ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តទទួលបន្ទុកនិងជា តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយទោ អេង ហុង មេបញ្ជាការងនៃយោធភូមិភាគទី៥ ព្រមទាំងមានការចូលរួមពីអស់លោកជាថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន ចំណុះឲ្យរដ្ឋបាលខេត្តបាត់ដំបង រួមមាន៖ លោកប្រធានមន្ទីរបរិស្ថានខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្ត, លោកនាយករងរដ្ឋបាលខេត្ត លោកនាយកស្តីទីនៃទីចាត់ការអន្តរវិស័យនិងអស់លោកដែលជាអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ មេភូមិ អនុមេភូមិ…