Category: ព័ត៌មាន

  • ដំបូងគ្រោះថ្នាក់បន្តិច បែរជាបើករត់ទៅបុករថយន្តក្រឡុកសុីម៉ង់ត៏ និងហោះចូលប្រឡាយទៅបុកដើមព្រីងបាក់អស់១ដើម​ និងបង្គោលភ្លើងថ្មបាក់អស់១ដើមទៀតខូចខាតយ៉ាងច្រេីន

    ដំបូងគ្រោះថ្នាក់បន្តិច បែរជាបើករត់ទៅបុករថយន្តក្រឡុកសុីម៉ង់ត៏ និងហោះចូលប្រឡាយទៅបុកដើមព្រីងបាក់អស់១ដើម​ និងបង្គោលភ្លើងថ្មបាក់អស់១ដើមទៀតខូចខាតយ៉ាងច្រេីន

    ភ្នំពេញ៖ បុរសម្នាក់រថយន្តម៉ាក Ford Ranger បានប៉ះរថយន្តមួយគ្រឿងមិនចាំម៉ាក បន្ទាប់មកបានបើករត់យ៉ាងលឿនទៅប៉ះរថយន្តក្រឡុកសុីម៉ង់ត៏ បណ្តាលឲ្យរ៉េចង្កូតមកខាងឆ្វេងដៃហោះចូល ប្រឡាយលូទឹកស្អុយទៅបុកដើមព្រីងបាក់អស់១ដើម និងបង្គោលភ្លើងថ្មបាក់អស់១ដើមទៀត ធ្វេីឲ្យរថយន្តដាច់កង់ទៅមុខលែងរួច ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា ម៉ោង៨យប់ ថ្ងៃសៅរ៏ ទី១១ខែកក្កដា ឆ្នាំ២០២០  នៅក្បែរខ្លោងទ្វារវត្តពោធិវ័ន តាមបណ្តោយផ្លូវបេតុងក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-3994 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត ខណះមកដល់រង្វង់មូលក្រុមង៉ុយ យក៏ប៉ះរថយន្តមួយគ្រឿងមិនចាំម៉ាក តិចតួចមិនព្រមនៅដោះស្រាយនោះទេបានព្យាយាមបើករត់យ៉ាងលឿន  លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តក្រឡុកសុីម៉ង់ត៏ ម៉ាកISUZUពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A.1483បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវបេតុង ទឹសដៅពីកើតមកលិចបញ្ច្រាស់ទិសគ្នាបើកយ៉ាងលឿនដូចគ្នាបុកគ្នាបញ្ឆិតខាងឆ្វេងបណ្ដាលឲ្យរថយន្តក្រឡុកសុីម៉ង់ត៏កំពិតកាងខាងមុខនិងរយ៉ះកង់រថយន្តអស់២គ្រាប់។ ចំណែករថយន្តបង្កម៉ាក Ford Ranger នៅមិនទាន់អស់ល្បឿនបាន បើកលឿនទៅមុខប្រមាណ១០០ម៉ែត្រក៏រ៉េចង្កូតមកខាងឆ្វេងដៃហោះចូលប្រឡាយលូទឹកស្អុយទៅបុកដើមព្រីងបណ្តាលឲ្យបាក់អស់១ដើម និងបន្តបុកបង្គោលភ្លើងថ្មបាក់អស់១ដើមទៀត ធ្វេីឲ្យរថយន្តដាច់កង់ចំហៀងខាងមុខខាងឆ្វេងអស់១ទើប ទៅមុខលែងរួច។ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ​។ ក្រោយពីកើតហេតុ…

  • ស្ត្រីម្នាក់ត្រូវឃាតក យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យសង្វេគ

    ស្ត្រីម្នាក់ត្រូវឃាតក យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យសង្វេគ

    ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានឃាតក យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអធម៌ ធ្វេីឲ្យសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពស្ត្រីរងគ្រោះខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយមានវ័យប្រហែល៣០ឆ្នាំ ស្នាក់អាស្រ័យជាមួយប្ដី ក្នុងខ្ទមត្រង់ចំណុចកេីតហេតុ និងមានមុខរបរ រេីសអេតចាយ ជាមួយគ្នា ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដំបូងឡេីយមានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងជាករណីអ្វីនោះទេ ទេីបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមេីល ឃេីញមានដកពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទេីបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ។ ក្នុងហេតុការណ៍ខាងលេីនេះ មិនឃេីញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ ។ បន្ទាប់ពីមន្ត្រីជំនាញបានកោសល្យវិច័យលេីសាកសពជាង២ម៉ោង ទេីបដឹងថា ជនរងគ្រោះត្រូវបាន ឃាតក យកដងពូថៅញ៉ុកមាត់ បណ្ដាលឲ្យស្លាប់ និងសង្ស័យជំហ៊ានដំបូង ឃាតកគឺជាប្ដីជនរងគ្រោះតែម្ដង ។ ក្រោយមក សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដេីម្បីបូជាតាមប្រពៃណី ៕ ដោយ៖ ជីម ភារ៉ា…

  • ហ្គេមបាញ់ត្រីនៅក្បាលថ្នល់ (271) ត្រូវអាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាប ដកហូតទូហ្គេមចំនួន២ទូរទុកកម្ទេចចោល

    ហ្គេមបាញ់ត្រីនៅក្បាលថ្នល់ (271) ត្រូវអាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាប ដកហូតទូហ្គេមចំនួន២ទូរទុកកម្ទេចចោល

    ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានថា មានទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅ ផ្លូវ២៧១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្រាប់តែនៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានចាត់ឱ្យលោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចុះបិទអាជីវកម្មបាញ់ត្រីខុសច្បាប់ខាងលេី និងបានដកហូតទូរហ្គេមចំនួន០២ទូរ ។ ក្នុងប្រត្តិបត្តិការណ៍នេះដែរ ក៏មានការចូលរួមពីប៉ុស្តិ៍នគរបាលសង្កាត់ និងរដ្ឋបាលសង្កាត់ ផងដែរ ។ បច្ចុប្បន្ននេះ វត្ថុតាង ខាងលេីត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌ ចំការមន ដឹកយកទៅរក្សាទុក រង់ចាំវាយកម្ទេចចោលនៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា …

  • ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ជម្រុញការធ្វើអត្តសញ្ញាណកម្មក្រីក្រ ឲ្យមានតម្លាភាព និងបង្កើតគំនិត ឲ្យគ្រួសារក្រីក្រទាំងនោះ កែប្រែជីវភាពរបស់ខ្លួន តាមរយៈនៃការចិញ្ចឹមកង្កែបនិងដាំដំណាំ រួមផ្សំ

    ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ជម្រុញការធ្វើអត្តសញ្ញាណកម្មក្រីក្រ ឲ្យមានតម្លាភាព និងបង្កើតគំនិត ឲ្យគ្រួសារក្រីក្រទាំងនោះ កែប្រែជីវភាពរបស់ខ្លួន តាមរយៈនៃការចិញ្ចឹមកង្កែបនិងដាំដំណាំ រួមផ្សំ

    សៀមរាប៖ ក្នុងឱកាសជួបប្រជុំជាមួយសមាជិកក្រុមការងាររបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ នៅសាលាស្រុកក្រឡាញ់ខេត្តសៀមរាបកាលពីចុងសប្តាហ៍នេះ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាប បានណែនាំដល់អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ឱ្យជ្រើសរើសយកគ្រួសារ​ក្រ១​និងក្រ២ចំនួន៥គ្រួសារដើម្បីធ្វើជាគំរូ តាមរយៈការផ្តល់ប្រាក់ចំណាយដំបូងសម្រាប់ឱ្យពួកគាត់សាកល្បងចិញ្ចឹមកង្កែប ចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗនៅក្បែរផ្ទះ ក្នុង១គ្រួសារ អាចចិញ្ចឹមកង្កែប៥០០ក្បាល រីឯប្រាក់ចំណាយដំបូងនេះ ទទួលបានពីលោកជំទាវ ភួង ម៉ាឡា ជា ច័ន្ទបរិបូរណ៌ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពេលទទួលបានផល មានអ្នកប្រមូលទិញយកទៅបោះដុំអោយម៉ូយ ហើយកសិករយកប្រាក់ចំណេញសម្រាប់ដោះស្រាយជីវភាពគ្រួសារ សល់ប្រាក់ដើមទុកចិញ្ចឹមបន្តទៀត។ដើម្បីឱ្យគម្រោងសាកល្បងនេះដំណើរការទៅដោយជោគជ័យ ឯកឧត្តម បានជ្រើសយកយុវជនគំរូ ២រូបដែលទទួលបានជោគជ័យអំពី ការប្រឡងប្រណាំងដាំដំណាំក្បែផ្ទះកំដរឆ្នាំង អោយធ្វើជាគ្រូបង្គោល ជួយដល់ប្រជាជនដែល មានប័ណ្ណ ក្រ ១ /ក្រ២ ឱ្យពួកគាត់ដាំដំណាំនិងចិញ្ចឹមសត្វដើម្បីបង្កើនប្រាក់ចំណូល និងកុំឱ្យពួកគាត់ទ័លគំនិត។ឯកឧត្តម បញ្ជាក់ថា៖សម្រាប់ការអនុវត្តបន្តចំពោះមុខ ក្រុមការងារថ្នាក់ជាតិ នឹងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អនុវត្តផែនការបង្កើតគំនិត ស្វែងរកមូលនិធិ ដើម្បីជម្រុញនិងផ្តល់លទ្ធភាពឲ្យគ្រួសារក្រីក្រទាំងនោះ កែប្រែជីវភាពរបស់ខ្លួនតាមរយៈនៃការចិញ្ចឹមកង្កែប ដែលជាមុខរបរមិនប្រើដើមទុនច្រើន និងប្រើប្រាស់ពេលវេលាខ្លី សម្រាប់ការប្រមូលផល។ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ និងលោកជំទាវ បានឧបត្ថម្ភ…

  • អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុករំដួល អំពាវនាវពលរដ្ឋ ចេះថែរក្សាការពារសន្តិភាព ឲ្យបានគង់​វង្ស និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩

    អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុករំដួល អំពាវនាវពលរដ្ឋ ចេះថែរក្សាការពារសន្តិភាព ឲ្យបានគង់​វង្ស និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩

      ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុករំដួល ខេត្ត​ស្វាយ​​រៀង បានអំពាវនាវដល់ពលរដ្ឋថែរក្សាការពារ សន្តិភាពឲ្យបានគង់វង្ស ព្រមទាំងត្រូវរួមគ្នា បង្ការ​ទប់ស្កាត់ និងប្រុងប្រយ័ត្ន ពីការរីករាលដាលរលកទី២ នៃជំងឺកូវីដ១៩។ ការអំពាវនាវនេះ ធ្វើឡើងខណៈ ឯកឧត្តម សៅ សុវណ្ណី ដង្ហែរទៀនព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ​មួយ​ចំនួន ប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ចំនួន១០វត្ត នៅឃុំបុសមន និងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយ​រៀង នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ នៅវត្តបុសផ្លាំង ឃុំបុសមន។  ឯកឧត្តម សៅ សុវណ្ណី ផ្តាំផ្ញើសួរសុខទុក្ខ ពីក្តីនឹករលឹក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ នៃព្រះរាជាណាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ​កិត្តិសង្គ​ហ​បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ…

  • លោក អាំង សិរីពិសិដ្ឋ និងក្រុមការងារ អញ្ជើញលើកស្លាកស្នាក់ការ និងផ្តល់សម្ភារប្រើប្រាស់ជូន ស.ស.យ.ក. ឃុំត្របែក ស្រុកកំចាយមារ

    លោក អាំង សិរីពិសិដ្ឋ និងក្រុមការងារ អញ្ជើញលើកស្លាកស្នាក់ការ និងផ្តល់សម្ភារប្រើប្រាស់ជូន ស.ស.យ.ក. ឃុំត្របែក ស្រុកកំចាយមារ

    ខេត្តព្រៃវែង៖ កាលពីរសៀល១១ ខែកក្កដា ឆ្នាំ២០២០ លោក អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកកំចាយមារ និងក្រុមការងារ បានអញ្ជើញលើកស្លាកសម្ពោធស្នាក់ការ ស.ស.យ.ក. ឃុំត្របែក ស្រុកកំចាយមារ ។ ក្នុងឱកាសនោះដែរ លោក អាំង សិរីពិសិដ្ឋ និងក្រុមការងារ ក៏បាននាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ រួមមាន ៖ កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង , ម៉ាស៊ីនព្រីនធើ ចំនួន ០១គ្រឿង , អង្ករ ៥បេ , ទឹកស៊ីអ៊ីវ ចំនួន ៥យួរ ទឹកត្រី៥យួរ និងឡូហ្គោ ស.ស.យ.ក. ចំនួន ៥០ ប្រគល់ជូន ស.ស.យ.ក. ឃុំត្របែក សម្រាប់ប្រើប្រាស់ក្នុងការងាររដ្ឋបាលប្រចាំថ្ងៃ ៕ធ.ដ

  • ក្រុមហ៊ុន សៀ ម៉ុន ច្រានចោលការចោទប្រកាន់ថា ក្រុមហ៊ុនកាប់ឈើពីក្រៅចូល ដោយមេធាវីតំណាងចេញលិខិតបំភ្លឺថា ក្រុមហ៊ុននេះ ទទួលបានសិទ្ធិសហការដាំឈើជាមួយ រដ្ឋបាលព្រៃឈើ ពីរាជរដ្ឋាភិបាល

    ក្រុមហ៊ុន សៀ ម៉ុន ច្រានចោលការចោទប្រកាន់ថា ក្រុមហ៊ុនកាប់ឈើពីក្រៅចូល ដោយមេធាវីតំណាងចេញលិខិតបំភ្លឺថា ក្រុមហ៊ុននេះ ទទួលបានសិទ្ធិសហការដាំឈើជាមួយ រដ្ឋបាលព្រៃឈើ ពីរាជរដ្ឋាភិបាល

     ភ្នំពេញ៖ មេធាវីតំណាងអោយក្រុមហ៊ុន សៀ ម៉ុន(ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបមេន ឯ.ក បានចេញលិខិតបំភ្លឺជាសាធារណៈនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា៖ មួយរយៈកន្លងមកនេះ សារព័ត៌មានអនឡាញ កាសែតក្នុងស្រុកមួយចំនួនធ្វើការផ្សព្វផ្សាយថា ក្រុមហ៊ុននេះបានធ្វើការដឹកយកឈើពីខាងក្រៅចូលក្រុមហ៊ុន (កន្ទេលធំបន្លំដេក) នោះជារឿងមិនពិតនោះទេ កត្តានេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជាខ្លាំង។   លិខិតរបស់ មេធាវីតំណាងអោយក្រុមហ៊ុន សៀ ម៉ុន(ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបមេន ឯ.ក បានធ្វើការជម្រាបជូនសាធារណៈជនថា ក្រុមហ៊ុនខាងលើមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ គឺក្រុមហ៊ុន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលិខិតអនុញ្ញាតិលេខ ៤៥១ សជណ.កស ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ៥០៦៩ កសក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ណិងនេសាទ ដោយឈូសឆាយសំអាតដី និងប្រមូលផលឈើ និងអនុផលព្រៃឈើតែក្នុងអនុតំបន់១ និងអនុតំបន់៦B នៃស្ថានីយដាំឈើសៀមប៉ាងតែប៉ុណ្ណោះ ដើម្បីរៀបចំដីសម្រាប់ដាំដើមឈើឡើងវិញ…

  • សម្តេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសឱ្យសោះ ព្រោះជំងឺកូវីដ-១៩ នៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ

    សម្តេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសឱ្យសោះ ព្រោះជំងឺកូវីដ-១៩ នៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ

    ភ្នំពេញ៖ តាមរយៈFacebook page ផ្លូវការនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើរសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យ ដោយចាំបាច់ត្រូវពាក់ម៉ាស់ការពារនូវជំងឺឆ្លងសកលគឺវីរុស កូវីដ-១៩ ។ តាមរយៈFacebook page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ  នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។សម្ដេចតេជោ បន្ថែមថា ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និងផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេស មន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល…

  • ភាគីថៃ បានបើកឲ្យដំណើរការនូវច្រកទ្វារអន្តរជាតិភ្នំដីឡើងវិញ ដើម្បីសកម្មភាពដឹកជញ្ជូនទំនិញ និងកសិផលរវាងខេត្តទាំង២(ខេត្តស្រះកែវ”ថៃ” – ខេត្តបាត់ដំបង”កម្ពុជា”)ស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាពនៃស្រុកសំពៅលូន របស់ខេត្តបាត់ដំបង

    ភាគីថៃ បានបើកឲ្យដំណើរការនូវច្រកទ្វារអន្តរជាតិភ្នំដីឡើងវិញ ដើម្បីសកម្មភាពដឹកជញ្ជូនទំនិញ និងកសិផលរវាងខេត្តទាំង២(ខេត្តស្រះកែវ”ថៃ” – ខេត្តបាត់ដំបង”កម្ពុជា”)ស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាពនៃស្រុកសំពៅលូន របស់ខេត្តបាត់ដំបង

    នៅព្រលប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០នេះ ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ភ្នាក៎ងារទូរទស្សន៍អប្សរាប្រចាំខេត្តបាត់ដំបងឲ្យដឹងថា៖ ខាងភាគីថៃ បានបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពក្នុងការដឹកទំនិញចេញ-ចូល តាមច្រកទ្វារអន្តរជាតិភ្នំដី ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ។ ដោយចាប់ដំណើរការក្នុងការដឹកជញ្ជូនចេញចូលនូវទំនិញរវាងខេត្តទាំង២ ចាប់ពីម៉ោង០៦.០០ព្រឹក រហូតដល់ ម៉ោង១៨:០០(០៦ល្ងាច) ។ នេះបើយោងតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តស្រះកែវ(ខាងភាគីថៃ) លេខ១៧៤៤/២៥៦៣ស្តីពីការបន្ធូរបន្ថយការប្រើប្រាស់ច្រកទ្វារចូល  ព្រះរាជាណាចក្រថៃ ដើម្បីដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិខៅឌីនឃុំខ្លងហាត ស្រុកខ្លងហាត ។ និងយោងតាមបទបញ្ជារបស់រដ្ឋបាលខេត្ត ស្រះកែវ លេខ ១០៣៤/ ២៥៦៣ ចុះ ថ្ងៃទី ១២ មេសា ២៥៦៣បញ្ឈប់ការប្រើប្រាស់ច្រកទ្វារ អន្តរជាតិខៅឌីនជាបណ្តោះអាសន្ននៅឃុំខ្លងហាត ស្រុក ខ្នងហាត ដើម្បីការពារការរីករាលដាល រោគឆ្លងកូរ៉ូណា-១៩ ។ ដោយផ្អែកលើលិខិតជូនដំណឹងផ្លូវការ របស់ភាគីថៃ និងដោយសារការគ្រប់គ្រងសភាពការណ៍ នៃការរីករាលដាលរោគកូរ៉ូណា-២០១៩ ក្នុងប្រទេសថៃ ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់មកនិង ដើម្បីបន្ធូរបន្ថយផលប៉ះពាល់និងជម្រុញដល់សេដ្ឋកិច្ច ការលក់ដូរ ក្នុងមូលដ្ឋាន។និងយោងការឯកភាពរបស់គណៈកម្មការរោគឆ្លង ខេត្តស្រះកែវ លេខ ១៥/២៥៦៣…

  • ដើម្បីការគ្រប់គ្រងសំរាមឱ្យបានល្អ និងបរិស្ថានស្អាត ត្រូវផ្ដើមពីយើង

    ដើម្បីការគ្រប់គ្រងសំរាមឱ្យបានល្អ និងបរិស្ថានស្អាត ត្រូវផ្ដើមពីយើង

    ភ្នំពេញ៖ «ក្រសួងបរិស្ថានសូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមប្រតិបត្តិមេត្រីភាពក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចូលរួមញែកសំរាមតាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់»។ នេះជា ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ បុរី ប៉េង ហួត នៅក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោរ។ ការអនុវត្តគោលការណ៍ញែកសំរាមតាមប្រភេទនេះត្រូវបានអនុវត្តន៍ដោយក្រុមការងារ «ផ្តើមពីយើង» ដឹកនាំដោយលោក គួច វែងស្រ៊ុន និងយុវជនស្ម័គ្រចិត្ត និងចូលរួមអនុវត្តន៍ដោយក្រុមហ៊ុនបុរី ប៉េងហួត ហើយគម្រោងនេះទទួលបានការគាំទ្រដោយក្រសួងបរិស្ថានក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋញែកសំរាមតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីបរិស្ថានស្អាត និងមានផាសុកភាពល្អ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «ផ្តើមពីយើង» ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានសហការគ្នារៀបចំអនុវត្តន៍គម្រោងនេះរហូតបាន ទទួលជោគជ័យ និងមានការចូលរួមគាំទ្រអនុវត្តន៍ពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានតែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា…