-
ទីតាំងយីហោ “ជីនសេង ទីក្រុងអានីម” បង្កប់ហ្គេមបាញ់ត្រីត្រូវបានសមត្ថកិច្ចខណ្ឌចំការមនចុះបង្រ្កាប និងឃាត់ខ្លួនប្រុសស្រី២០នាក់
ភ្នំពេញ៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌចំការមន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំនូវទីតាំងល្បែងហ្គេមបាញ់ ត្រីមួយកន្លែងដែលមានយីហោ “ជីនសេង ទីក្រុងអានីម” ព្រមទាំងឃាត់ខ្លួនប្រុសស្រី២០នាក់ ដែលជាអ្នកញៀនល្បែង កាលពីវេលាម៉ោង១២ និង៣០នាទី ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្នុងប្រត្តិបត្តិការណ៍ចុះបង្រ្កាបទីតាំងខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាច្រើន តែមិនបានបញ្ជាក់អ្វីខ្លះនោះទេ ចំណែកអ្នកញៀនល្បែង កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនប្រុសចំនួន១៧នាក់ ស្រីចំនួន៣នាក់ សរុប២០នាក់ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី។ គួររំលឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលបើកប្រតិបត្តិការបង្រ្កាបគ្រប់ទីតាំងល្បែងស៉ីសងខុសច្បាប់ទាំងអស់ និង ធ្លាប់បានលើកឡើងថា « ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ ត្រូវតែធ្វើឲ្យបានល្អ និងមិនអនុញ្ញាតឲ្យបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់» ៕ធ.ដ …
-
បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus Rx300 មួយគ្រឿងបុកគ្នាជាមួយរម៉កកង់បីចំពេញទំហឹង បណ្តាលឲ្យឡាប់ផ្ងារជើង និងរងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus Rx300 មួយគ្រឿងបុកគ្នាជាមួយរម៉កកង់បី ដឹកស្រារបៀរចំពេញទំហឹង បណ្តាលឲ្យឡាប់ផ្ងារជើង និងរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Lexus Rx300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2AP-1148 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានរម៉កកង់បីខ្លុបដឹកស្រាបៀរមួយគ្រឿងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងដូចគ្នា ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ដោយរថយន្តម៉ាក Lexus Rx300 បើកបរដោយបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកងោកមួយភាំង បានរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុករម៉កកង់បី ដឹកស្រាបៀរចំពេញទំហឹង បណ្តាយឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើង ឬឯរម៉កកង់បីរងគ្រោះវិញរងការខូតខាតយ៉ាងដំណំបែកខ្លុបចាក់ស្រាបៀរចោលពេញផ្លូវ ចំណែកឯម្ចាស់រម៉ងកងបីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងឃាតខ្លួនម្ចាស់រថយន្តបង្កភ្លាមៗ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្ក និងរម៉ក់កងបីទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖…
-
ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ អ្នកនិពន្ធសៀវភៅចំណងជើង ប្រាសាទព្រះវិហារ ចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារបញ្ហាបេះដូង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាអ្នកនិពន្ធសៀវភៅចំណងជើង ប្រាសាទព្រះវិហារ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ពាក់ព័ន្ធនិងបញ្ហាបេះដូង នៅវេលាម៉ោង១១:២៣នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមការជូនព័ត៌មានពី ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលមុននេះបន្តិច៕
-
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ពិភាក្សាគ្នា លើការកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាល អូស្ត្រាលីដែលបានបន្តគាំទ្រប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានលើកឡើងពីសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការបន្តទៀតរវាងភាគីទាំងពីរទៅលើវិស័យសាធារណៈដែលបម្រើឱ្យកម្មវិធីសំខាន់ៗនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលជាអាទិ៍៖ កំណែទម្រង់វិមជ្ឈការ ភាពដឹកនាំរបស់ស្ត្រី និងគណនេយ្យភាពសង្គម។ល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានសម្តែងនូវការគាំទ្រ ចំពោះការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល អូស្ត្រាលីក្នុងកិច្ចសហប្រតិបត្តិការជួយផ្នែកសាធារណៈរបស់កម្ពុជាបន្តទៀតលើវិស័យសុខភាពសាធារណៈពិសេសជំនួយផ្នែកសុខាភិបាលសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស វិស័យអភិវឌ្ឍជនបទនិងសង្គមកិច្ច ដែលរួមចំណែកជួយដល់ដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រងាយរងគ្រោដោយវិបត្តិកូវីដ១៩។ល។ ជាចុងក្រោយនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពជម្រុញកិច្ចសហការលើវិស័យសាធារណៈបន្តទៀតដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី៕
-
ក្រសួងយុត្តិធម៌ កំទេចគ្រឿងញៀននៅខេត្តបាត់ដំបង ប្រមាណ២០គីឡូក្រាម និងថ្នាំមេតំហ្វេតាមីន (WY) ជាង៦ម៉ឺនគ្រាប់
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលត្រូវបានរឹបអូសតាមសេចក្តីសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងយុត្តិធម៌ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ម៉ក់ ជីតូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន រួមជាមួយនិងប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងប៉ៃលិន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ ស.ស.យ.ក និងប្រជាពលរដ្ឋ សរុបជាង ៥៥០ នាក់។ យោងតាមរបាយការណ៍របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងជាតំណាងសាលាដំបូងទាំងបីផ្សេងទៀតបានលើកឡើងថា…
-
រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើរអោយប្រធានមន្ទីរទើបទទួលតួនាទីថ្មី ត្រូវគោរពឲ្យបាននូវចរិកជាថ្នាក់ដឹកនាំ មានការសាមគ្គីផ្ទៃក្នុងល្អ រួមទាំងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាមន្ទីរអង្គភាព រួមទាំងមន្ត្រីក្រោមឱវាទរបស់ខ្លួន
ខេត្តសៀមរាប៖ លោក លី ប៊ុនណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរអប់រំយុវជន និងកីឡាថ្មី ជំនួសលោក សយ ទិត្យាវង្ស អតីតៈប្រធានមន្ទីរចាស់ដែលត្រូវបានចូលនិវត្តន៍ កាលពីរសៀលថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ ។ ឯកឧត្តម ទៀ សីហា បានលើកឡើងថា ដោយត្រូវបានក្រសួង ផ្តល់នូវសេចក្តីទុកចិត្ត ចំពោះលោក លី ប៊ុនណា ទទួលនូវមុខតំណែងប្រធានមន្ទីរអប់រំខេត្តសៀមរាប នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឲ្យសាម៉ីខ្លួនត្រូវតែបញ្ចេញឲ្យអស់នូវសមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ការលំបាកនានា ដែលកើតមានឡើងកន្លងមក ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឲ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មី សំដៅធានាបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខក្រសួង ព្រមទាំងភារកិច្ចទាំងឡាយផ្សេងៗ ទៀតទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។ …
-
ចាងហ្វាង គេហទំព័ររស្មីបឹងយក្ខឡោម បានធ្វើការសុំទោស លោក អ៊ុង សុភាព ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ ការសុំអធ្យាស្រ័យនេះ ធ្វើឡើង បន្ទាប់ពីមានប្រតិកម្មរឿងផ្សាយព័ត៌មានគ្មានមូលដ្ឋាន
-
ឯកឧត្តម ស សុខា ស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ពិនិត្យឡើងវិញពីតួនាទីគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជម្រើសរើសជាតិ ឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ របស់ក្រសួងអប់រំ
ភ្នំពេញ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯ ឧ ស សុខា រដ្ឋលេខាធិការតំណាង ឯ ឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យសមាសភាព គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ដែលសហព័ន្ធកីឡាជាតិទាំង៣៤ និង១ក្រុមកីឡាជនពិការ លើការស្នើសុំប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ដើម្បីធ្វើការហាត់ហ្វឹកហ្វឺនបង្កើនគុណផល ត្រៀមលក្ខណៈសម្បត្តិចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងការប្រកួត អន្ដរជាតិនានា ។ ឯ ឧ ស សុខា ស្នើអោយសហព័ន្ធកីឡាជាតិទាំងអស់ពិនិត្យឡើងវិញពីតួនាទីគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសរើសជាតិអោយបានត្រឹមត្រូវតាមលក្ខខណ្ឌ របស់ក្រសួងអប់រំ ក្នុងការប្រមូលផ្តុំឆ្នាំនេះ ពីព្រោះកន្លងមកមន្រ្តីសហព័ន្ធកីឡាជាតិមួយចំនួន មានតួនាទីច្រើន ដូចជាគ្រូជាអនុប្រធាន គ្រូជាអគ្គលេខាធិការ គ្រូជាអគ្គលេខាធិការរង និងគ្រូខ្លះមិនដឹងមកពីណាចេញមកធ្វើជាគ្រូតែម្តង ដោយគ្មានការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើអោយមានការរាំងស្ទះដំណើរការអភិវឌ្ឍវិស័យកីឡា ។ ដូច្នេះហើយ…
-
ប្រទះឃើញសពបុរសម្នាក់ នៅក្នុងទឹកក្បែរភ្លឺស្រែមួយកន្លែង ដែលគេសង្ស័យថាជាអំពើឃាតកម្ម
ខេត្តពោធិ៍សាត់៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងភូមិ ខណៈដែលគេប្រទះឃើញសពបុរសម្នាក់ដេកផ្កាប់មុខក្នុងទឹកក្បែរភ្លឺស្រែ ដែលគេសង្ស័យថាជាអំពលឃាតកម្ម ។ ករណីប្រទះឃើញសពខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៦ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកក្បែភ្លឺស្រែមួយកន្លែងដែល ស្ថិតនៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកតាលោសែនជ័យបានអោយដឹងថា ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ.ឃុំ ស្រុកកើតហេតុ ខាងលើ។ ប្រភពខាងលើដដែលបានបន្តអោយដឹងទៀតថា សពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងបានបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ច ដើម្បីសហការចុះពិនិត្យសាកសព និងធ្វើការស្រាវជ្រាវបន្ទាន់ផងដែរ។ សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានជំហានដំបូងរបស់សពជនរងគ្រោះពុំមានស្លាកស្នាមពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ ។ ប្រភពដដែលបន្តទៀតថា សពអាចស្លាប់បណ្ដាលមកពីងងឹតមុខដួលចូលទឹក ទើបលង់ស្លាប់បែបនេះ សមត្ថកិច្ចធ្វើកំណត់ត្រឹមត្រូវ ដើម្បីប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ សុក្ខារិន
-
ផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះមួយខ្នងលក់សម្ភារៈសំណង់គ្រប់ប្រភេទ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
ភ្នំពេញ៖ មានអគ្គីភ័យមួយបានផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះមួយខ្នង ដែលមានផ្លាកយីហោដេប៉ូស៊ីនួនមរកត លក់សម្ភារ:សំណង់គ្រប់ប្រភេទ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍បានទាន់ពេល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្សារព្រែកឯក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយ ចេញពីខាងក្នុងផ្ទះមួយខ្នង ដែលមានផ្លាក់យីហោដេប៉ូស៊ីនួនមរកត មានលក់សម្ភារៈផ្ទះបាយ សម្ភារៈអគ្គីសនី សម្ភារ៖សំណង់គ្រប់ប្រភេទ ដែលបណ្តាលមកពីរផ្ទុះចង្គ្រានកំប៉ុងហ្គាសឆាបឆេះ នៅខាងក្នុងជាន់ឡៅតឿខាងលើ បណ្តាលឱ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើង ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីគ្រោះអគ្គីភ័យនេះ មិនបង្កឲ្យមាននណារម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ ៕ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើពេលវេលារយះពេល៣០នាទី ប្រើប្រាស់រថយន្តពន្លត់សរុបទាំងអស់ចំនួន៣គ្រឿង របស់ការិយាល័យនគរបាលនគរបាលបង្កានឹងពន្លត់អគ្គីភ័យ៕ ដោយ៖ ឆៃ ហួត