-
ទោះជួបបញ្ហាកូវីដ១៩ វៀតណាមរំពឹងនាំចេញបង្គារកើនដល់៣.៨ពាន់លានដុល្លារ
ទោះបីពិភពលោកកំពុងជួបបញ្ហាកូវីដ១៩ក៏ដោយ ឧហ្សាហកម្មបង្គាររបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងមានកំណើននាំចេញ នៅចុងឆ្នាំ២០២០នេះ ដោយសារតែតម្រូវការកើនឡើងខ្ពស់ នេះបើតាមសមាគមផលិតនិងនាំចេញអាហារសមុទ្រវៀតណាម ចេញផ្សាយដោយសាព័ត៌មាន Vietnamnews នៅថ្ងៃទី៩ កក្កដានេះ។ សមាគមរំពឹងថា បើតាមការព្យាករណ៍ នៅឆ្នាំ២០២០នេះ ទំហំនៃការនាំចេញបង្គារនឹងឈានដល់៣.៨ពាន់លានដុល្លារអាមេរិក កើនឡើង៣០០ដុល្លារអាមេរិក លើសការព្យាករណ៍ទុកមុនទៅទៀត។ ប្រភពបន្តថា តម្លៃក៏រំពឹងថា នឹងកើនឡើងខ្ពស់ដែរ ចាប់ពីត្រីមាសទី៣នៃឆ្នាំ២០២០នេះ ព្រោះតែឧស្សាហកម្មបង្គារធ្លាក់ចុះនៅបណ្តាទីផ្សារធំៗ ដូចជានៅជប៉ុន អាមេរិក និង អឺរ៉ុប បើធៀបនឹងប៉ុន្មានខែមុនៗ។ ក្រៅពីនេះ ចិន ថៃ និងឥណ្ឌូនេស៊ីក៏ធ្លាក់ចុះដូចគ្នា ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ជាងនេះទៀត បង្គារនាំចេញទៅអឺរ៉ុបនឹងកាន់តែល្អប្រសើរ ជាមួយការបន្ធូរបន្ថយពន្ធ យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអឺរ៉ុប៕
-
ក្រុមចោរឆក់យ៉ាងសកម្ម៣នាក់ ត្រូវសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ចូនទៅតុលការ
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ ករណី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះមួយចំនួន រួចបញ្ជូនមកការិយាល័យ្រហ្មចាត់ការតាមនីតិវិធី ។ នេះបេីយោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។ ជនសង្ស័យ៣នាក់ដែលត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ សូ ផានិត ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥…
-
នគបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណី ឆក់ទូរស័ព្ទដៃ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ថា កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកOPPO ពណ៌ខៀវ មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ ម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩ និង ៤៥ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី៖ ជនសង្ស័យទី១-ឈ្មោះ ត្រាណេ សុចិន្តា ហៅ បារាំង ភេទ ប្រុស កើតឆ្នាំ២០០២ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក…
-
ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃរៀបចំដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃសម្រាប់អ្នកយកសារព័ត៌មានមកពីជិត២០ស្ថាបណ្ណ ទៅទស្សនាកម្មវិធីការពារព្រៃឈើជាគម្រោងដែលត្រូវបានអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញដែលមានទំហំ ១.៤ លានហិចតា
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ – ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃរៀបចំដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃសម្រាប់អ្នកយកសារព័ត៌មានធ្វើដំណើរទៅកាន់ព្រៃឈើតំបន់ជួរភ្នំក្រវាញ ដើម្បីទៅទស្សនាកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ជាគម្រោងដែលត្រូវបានអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញដែលមានទំហំ ១.៤ លានហិចតា និងដើម្បីលើកកំពស់ជីវរស់នៅរបស់សហគមន៍ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកយកព័ត៌មានត្រូវបានអញ្ជើញឲ្យទៅពិនិត្យមើលសមិទ្ធិផលដែលកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសម្រេចបាន ដើម្បីបានយល់កាន់តែច្បាស់អំពីការប្រឈម ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន-អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីវាលកំពុងប្រឈមក្នុងពេលចុះបំពេញកាតព្វកិច្ចរបស់ខ្លួន ។ គ្រាន់តែក្នុងរយៈពេល ១៨ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញបានចុះល្បាតចំនួន ៦ ៥៤៥ លើក ដោយល្បាតបានចំងាយ ២៤៥ ០០០ គម ។ ការខិតខំធ្វើការរបស់មន្ត្រីបានផ្ដល់នូវលទ្ធផលដោយបានដោះអន្ទាក់បានចំនួន ៣២ ៣២២ អន្ទាក់ រឹបអូសរណាយន្ដបាន ១ ៩៥៤ គ្រឿង រឹបអូសឈើខុសច្បាប់បានចំនួន ២ ១៧៨ ម៣ ចាប់បញ្ជូនជនសង្ស័យទៅតុលាការបាន ៨៧ នាក់ ចាប់ឃាត់មធ្យោបាយដឹកជញ្ជូនបាន ១ ០១៩ គ្រឿង និងបានទប់ស្កាត់ការរុកទានទន្ទ្រានយកដីរដ្ឋបានចំនួន ១៧២ ករណី ។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកចូលរួមក៏បានទៅទស្សនាសហគមន៍អេកូទេសចរណ៍ជីផាតដែលជាគម្រោងជ័យលាភីអន្ដរជាតិ និងបានចាប់បើកទ្វារក្នុងឆ្នាំ ២០០៨…
-
មេអេស៊ីលីដា៖ គំនិតពេចន៍ទាំងបីដើម្បីអភិវឌ្ឍក្លាយជាCEO
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ចែករំលែងគំនិតពេចន៍៣ចំណុច ដើម្បីអភិវឌ្ឍន៍ក្លាយជាCEOនាពេលអនាគត។ ទី១ CEO ត្រូវប្រកាន់គោលការណ៍លើសពីសីលធម៌ ហើយកុំធ្វើល្អតែនៅនឹងមុខគេហើយក្រោយខ្នងធ្វើមិនល្អនោះទេ។ ឧទាហរណ៍ ប្រសិនបើ គោលការណ៍ក្រុមហ៊ុនចែងថាពីម៉ោង១២-១រសៀលដល់ម៉ោងទទួលទានអាហារ ប៉ុន្តែបើមិនទាន់ទទួលទេ គឺមិនត្រូវបំពាននោះទេ ហើយមិនត្រូវលួចទៅទទួលទានអាហារដោយធ្វើឱ្យល្អតែនៅនឹងមុខឡើយ ព្រោះយើងគឺជាអ្នកចែងត្រូវតែគោរព។ ទី២ CEO មិនមែនតែនៅក្នុងម៉ោងបំពេញការងារ ឬក្រៅម៉ោងនៅតាមទីសាធារណៈទេ គឺរួមទាំងនៅក្នុងអង្គពិធីផ្សេងៗឡើយ និងយើងនៅតែជាប្រធានក្រុមហ៊ុន ឬ CEOដែរ។ និងទី៣ CEO ត្រូវប្រគល់ការងារអ្វីឱ្យសហការីធ្វើ គឺត្រូវឱ្យទាំងពីរ ទាំងសិទ្ធិក្នុងការសម្រេចចិត្ត និងទាំងអំណាចក្នុងការប្រតិបត្តិ។
-
រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល កំពុងអភិវឌ្ឍន៍ល្អប្រសើរ រនៅថ្ងៃសៅរ៍អាទិត្យមានភ្ញៀវទៅលេងពី៨០០ទៅ៩០០នាក់ សហគមន៍អំពាវនាវសូមជួយថែរក្សារអនាម័យក្នុងតំបន់កម្សាន្តនេះ
កំពង់ឆ្នាំង៖ ទឹកធ្លាក់ស្រែអំពិល គឺជារមណីយដ្ឋានធម្មជាតិព្រៃភ្នំ មួយកន្លែងដ៏ស្រស់ត្រកាលដែលមានទឹកជ្រោះហូរធ្លាក់ពីលើកំពូលភ្នំ និងងមានល្បាក់ថ្មជ្រោះភ្នំជាកន្លែងមុជទឹកលេងកម្សាន្ត ជាច្រើនកន្លែងដ៏ត្រជាក់ជក់ចិត្ត ទៅម្តងហើយពិតជាចង់ទៅម្តងទៀត ។ មកដល់ពេលនេះរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ដែលស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងដែលមានចម្ងាយប្រមា ណជាង៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ត្រូវបានជ្ញាធរឃុំ និងសហគមន៍ធ្វើការអភិវឌ្ឍតំបន់លេងកម្សាន្តបានយ៉ាងល្អប្រសើរ ដោយមានកញ្ចុសសំរាប់អ្គុយលេងតាមមាត់ជ្រោះបាន៣០កន្លែង និងស្ពាន៣កន្លែង ដែលនៅចុងសប្តាហ៍ ថ្ងៃសៅរ៍ អាទិត្យ មានភ្ញៀវក្នុងស្រុកទឹកលេងកម្សាន្តពី៧០០ទៅ៨០០នាក់ ។ ប្រធានសហគមន៍ ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល លោក អែមជា នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ៖ សហគមន៍ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិលបានកើតឡើងនៅឆ្នាំ ២០១៦ មានសមាជិកសហគមន៍ចំនួន៥៤៧នាក់ នៅក្នុងភូមិ៤ គឺភូមិដំណាក់អំពិល ភូមិក្តុល ភូមិអូរល្ពៅ និងភូមិដំណាក់ខ្លុង ។ ដោយឡែកកនៅក្នុងមួយរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តដឹកនាំរបស់លោកមេឃុំ និងការឯភាពគ្នានៅក្នុងគណៈកម្មការសហគមន៍ សហគមន៍បានកសាងកញ្ចុសសម្រាប់អង្គុ យលេងតាមមាត់ជ្រោះ បានចំនួន៣០ ដែលក្នុងកញ្ចុសនីមួយៗ កសាងអស់ថវិកាពី១០០០ទៅ១៥០០ដុល្លារ និងស្ពានឆ្លងជ្រោះ៣កន្លែង ដោយមានការចូលរួមពីអាជ្ញាធរឃុំ និងសប្បុរសជន…
-
ចំពោះរាល់សំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការដោយអយ្យការ និងតុលាការ អភិបាលខេត្តស្វាយរៀង ស្នើឲ្យអនុវត្តន៍ឲ្យបានឆាប់រហ័ស ដើម្បីធ្វើការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់ និងផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ
ស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថាចំពោះរាល់សំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការដោយអយ្យការ និងតុលាការស្នើរឲ្យអនុវត្តន៍ឲ្យបានឆាប់រហ័ស ដើម្បីធ្វើការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់ និងផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ លើការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នា២០២០ នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ ពិធីនេះមានការចូលរួមពីលោក លាវ ពិសិដ្ឋ អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌ លោកខាំ សុផារីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឌិន សុីវុទ្ធីប្រធានសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក លោកស្រីព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីនគរបាលយុត្តិធម៌ជាច្រើនរូបផងដែរ។ ឯកឧត្តម ម៉ែន វិបុល បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងដែលបានផ្ដល់ឱកាសដល់យើងទាំងអស់គ្នាជាមន្ត្រីអនុវត្តន៍ច្បាប់ បានសិក្សាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចប្រឈម នៃការអនុវត្តកន្លងមក ដើម្បីធ្វើការកែលម្អឲ្យកាន់តែល្អប្រសើរ បង្រួមលំហ នៃភាពចន្លោះប្រហោងលើការអនុវត្តរវាងអង្គភាពតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ឲ្យកាន់តែរួមតូច ដែលជាអត្ថប្រយោជន៍ដ៏ចម្បងក្នុងការរឹតបន្តឹងការអនុវត្តច្បាប់…
-
លោក ជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះក្នុងស្រុករំដួល ចំនួន ៥៣ គ្រួសារ
ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៣០ គ្រួសារ ជនពិការ ២ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២១ គ្រួសារ ) សរុបចំនួន ៥៣ គ្រួសារ ក្នុងស្រុករំដួល មកពីឃុំថ្នាធ្នង់ ១៧ គ្រួសារ ឃុំមុសមន ១៤ គ្រួសារ និងឃុំពងទឹក ២២ គ្រួសារ ។…
-
អង់គ្លេសបញ្ចេញថវិកា៣៧ពាន់លានដុល្លារអាម៉េរិក ស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
អង់គ្លេស៖ រាជរដ្ឋាភិបាលអង់គ្លេស កាលពីម្សិលមិញ បានបង្ហាញកញ្ចប់ថវិកា៣៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសង្គ្រោះការងារ និងជួយយុវជនធ្វើការ ដើម្បីចាប់ផ្តើមស្រោចស្រងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ មន្ត្រីជាន់ខ្ពស់របស់គណៈរដ្ឋមន្ត្រី លោក Rishi Sunak បានប្រាប់សភាថា វិធានការថវិកានេះ រួមបញ្ជូលទាំងការបន្ថែមប្រាក់ដល់បណ្តាក្រុមហ៊ុន ក្នុងការរក្សាបុគ្គលិក និងបណ្តុះបណ្តាលជំនាញ ព្រមទាំងការវិនិយោគលើការងារបៃតង ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេស នឹងទទួលទានអាហារក្នុងភោជនីយដ្ឋានដោយមានការបញ្ចុះតម្លៃ។ ប្រភពបន្ថែមថា វិធានការផ្សេងៗទៀតរួមមានទាំងបន្ថយកម្រិតពន្ធបណ្តោះអាសន្ន លើអាហារ ស្នាក់នៅ ព្រមទាំងពន្ធប្រថាប់ត្រាសម្រាប់ការទិញលំនៅដ្ឋានក្នុងគោលដៅជួយផ្នែកសាងសង់ផងដែរ៕
-
ករណីឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងដល់៣លានករណី ខណៈលោក ដូណាល់ ត្រាំ ចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការ WHO
សហរដ្ឋអាម៉េរិក៖ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅក្នុងសហរដ្ឋអាម៉េរិកកើនឡើងដល់៣លានករណី គិតត្រឹមថ្ងៃពុធម្សិលមិញ ខណៈដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមដកប្រទេសរបស់លោកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក WHO នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០ ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកនៅតែជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ដោយសារតែជម្ងឺ COVID-19 កើនឡើងដល់១៣ម៉ឺន១ពាន់នាក់ ខណៈប្រទេសប្រេស៊ីលវិញ ដែលមានប្រធានាធិបតីទើបធ្វើតេស្តវិជ្ជមានវីរុសនេះដែរនោះ មានស្លាប់កើនឡើងដល់៦ម៉ឺន៧ពាន់នាក់ ក្នុងចំណោមចំនួនអ្នកឆ្លងសរុប១.៧លានករណី ។ យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញ បាននិយាយសម្រាលអំពីហានិភ័យដែលបង្កដោយជំងឺរាតត្បាតសកល COVID-19 ហើយថែមទាំងបានជំរុញឱ្យសាលារៀនបើកដំណើរការឡើងវិញផងដែរ ៕