Category: ព័ត៌មាន

  • ផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះមួយខ្នងលក់សម្ភារៈសំណង់គ្រប់ប្រភេទ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

    ផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះមួយខ្នងលក់សម្ភារៈសំណង់គ្រប់ប្រភេទ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

    ភ្នំពេញ៖ មានអគ្គីភ័យមួយបានផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះមួយខ្នង ដែលមានផ្លាកយីហោដេប៉ូស៊ីនួនមរកត លក់សម្ភារ:សំណង់គ្រប់ប្រភេទ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍បានទាន់ពេល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្សារព្រែកឯក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយ ចេញពីខាងក្នុងផ្ទះមួយខ្នង ដែលមានផ្លាក់យីហោដេប៉ូស៊ីនួនមរកត មានលក់សម្ភារៈផ្ទះបាយ សម្ភារៈអគ្គីសនី សម្ភារ៖សំណង់គ្រប់ប្រភេទ ដែលបណ្តាលមកពីរផ្ទុះចង្គ្រានកំប៉ុងហ្គាសឆាបឆេះ នៅខាងក្នុងជាន់ឡៅតឿខាងលើ បណ្តាលឱ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើង ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីគ្រោះអគ្គីភ័យនេះ មិនបង្កឲ្យមាននណារម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ ៕ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើពេលវេលារយះពេល៣០នាទី ប្រើប្រាស់រថយន្តពន្លត់សរុបទាំងអស់ចំនួន៣គ្រឿង របស់ការិយាល័យនគរបាលនគរបាលបង្កានឹងពន្លត់អគ្គីភ័យ៕ ដោយ៖ ឆៃ ហួត

  • រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម ចុះទៅពិនិត្យមើលការអនុវត្តគម្រោងលំហាច

    រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម ចុះទៅពិនិត្យមើលការអនុវត្តគម្រោងលំហាច

    ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យគម្រោងលំហាច ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងដំណើរការសាងសង់ ដោយក្រុមហ៊ុនជប៉ុនសម្រេចបាន លទ្ធផលការងារប្រមាណជា៨៤,៧ ភាគរយនៃគម្រោងទាំងមូល ។ នៅក្នុងការចុះពិនិត្យការអនុវត្គម្រោង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមនិងមន្រ្តីបច្ចេកទេស របស់ក្រសួង និងអាជ្ញាធរខេត្តកំពង់ឆ្នាំងនេះបានមានប្រសាសន៍ថា អនុគម្រោងលំហាចនេះ គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ខេត្តកំពង់ឆ្នាំង ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀរ ទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍ ទៀតថាសមិទ្ធផលទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផល ស្រូវ…

  • កូនឈើចម្រុះប្រមាណជា៧៥៩ដើម ត្រូវបានអាជ្ញាធរ ស្រុកវាលវែងធ្វើការដាក់ដាំឡើងវិញ

    កូនឈើចម្រុះប្រមាណជា៧៥៩ដើម ត្រូវបានអាជ្ញាធរ ស្រុកវាលវែងធ្វើការដាក់ដាំឡើងវិញ

    ខេត្តពោធិសាត់៖ កូនឈឺចម្រុះប៉ុន្មានជា ៧៥៩ ដែលត្រូវបានអាជ្ញាធរស្រុកវាលវែងធ្វើការដាក់ដាំស្ដារឡើងវិញ ខណៈដែលព្រៃឈើមួយចំនួនរងការបានបាត់បង់ ។ដាក់ដាំកូនឈើចម្រុះឡើងវិញនេះ គឺបានធ្វើឡើងនៅវេលាម៉ោង 9 និង 30 នាទីថ្ងៃទី 9 កក្កដា 2020 ម្សិលមិញ នៅចំណុចល្អាងបុរេ ហៅល្អាង 12 នៅក្នុងភូមិបឹងរំលេច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពអភិបាលស្រុកវាលវែងលោក ហេង សុភាណា និងអធិការនគស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេង រដ្ឋបាលព្រៃឈើផ្នែកនៃស្រុកវាលវែងលោក ជាហួត រួមនិងអាជ្ញាធរមូលដ្ឋានចូលរួមជាច្រើននាក់ផងដែរ ។ កូនឈើចំនួន 750 ដើមដែលត្រូវបានដាក់ដាំនាពេលនេះរួមមានកូនឈើលម្អមាន ដើមក្ងោក ដើមបេង ស្តៅ ច្រេស ដើមចាន់គីរី ផងដែរ ។ អភិបាលស្រុកវាលវែងលោក ហេង សុភាណា  បានបញ្ជាក់ឲ្យដឹងថាការដាំកូនឈើពេលនេះ គឺដើម្បីចូលរួមអបអរសាទរុក្ខទិវា 9 កក្កដា ដោយធ្វើយ៉ាងស្តារឡើងវិញនៅព្រៃឈើ ដែលបានបាត់បង់អោយមានឡើងវិញ និងបរិស្ថានល្អខ្យល់បរិសុទ្ធ ហើយក៍ជាល្បាំរាំងខ្យល់ព្យុះ និងបាក់ស្រុកដី…

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែង ដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែង ដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ

    ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថាកាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ នៅ ៦ខែ ក្នុងឆ្នាំ២០២០ កាំភ្លើងកែច្នៃចំនួន ៤៩២ គ្រឿងត្រូវបានដកហូតពីប្រជាពលរដ្ឋ ។  ឯកឧត្តម មានប្រសាសន៍លើកឡើងបន្តថា នៅក្នុងការការពារនិងអភិរក្សតំបន់ជួរភ្នំក្រវាញដែលសហការរវាងក្រសួងបរិស្ថាន​ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាំភ្លើងកែច្នៃចំនួន ១៦៥ ដើមត្រូវបានដកហូតពីព្រានព្រៃនៅក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ។ មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូ បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំ និងពន្យល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ការពារធម្មជាតិ និងនៅតាមតំបន់ការពារធម្មជាតិឱ្យបានយល់ច្បាស់ ពីការប្រើប្រាស់អាវុធខុសច្បាប់ ការកែច្នៃអាវុធខុសច្បាប់ដែលត្រូវប្រឈមមុខច្បាប់។ ឯកឧត្តម រដ្ឋលេខាធិការ គូសបញ្ជាក់បន្តថា មន្ត្រីឧទ្យានរក្សនៃក្រសួងបរិស្ថាន នៅតាមតំបន់ធម្មជាតិនានា ក៏បានអំពាវនាវដល់ប្រជាសហគមន៍ដែលមានលាក់ទុកកាំភ្លើងកែច្នៃ ត្រូវប្រគល់ជូនសមត្ថកិច្ចនៅមូលដ្ឋានរបស់ខ្លួន ហើយក៏ជាការចូលរួមអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពផងដែរ។ កាំភ្លើងកែច្នៃ គឺជាអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ ហើយអ្នកកែច្នៃនិងអ្នកប្រើប្រាស់ សុទ្ធតែមនទោសដូចគ្នា។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមថា តំបន់ដែលបានប្រើប្រាស់កាំភ្លើកែច្នៃច្រើនជាងគេរួមមានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ពោធិសាត់…

  • ហ្គេមបាញ់ត្រីរបស់លោកភ័ក្ត្រ នៅច្រមុះជ្រូកក្បាលថ្នល់(271)ខណ្ឌចំការមន ទាល់តែមានបញ្ចាពីលោកស្នងការ និងលោកអភិបាលរាជធានីទេ មេីលទៅទេីបអាចបង្ក្រាបបាន

    ហ្គេមបាញ់ត្រីរបស់លោកភ័ក្ត្រ នៅច្រមុះជ្រូកក្បាលថ្នល់(271)ខណ្ឌចំការមន ទាល់តែមានបញ្ចាពីលោកស្នងការ និងលោកអភិបាលរាជធានីទេ មេីលទៅទេីបអាចបង្ក្រាបបាន

    ភ្នំពេញ៖ មានទីតាំងហ្គេមបាញ់ត្រី១កន្លែង របស់លោក ភ័ក្ត្រ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ (ផ្ទះអ៊ុតសក់)ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងតែបើកដំណើរការនិងប្រមូលផ្ដុំក្រុមក្មេងស្ទាវហេីយអាចជាកន្លែងប្រើប្រាស់និងចែកចាយគ្រឿងញៀនទៀតផង បេីទោះបីប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការលុបបំបាត់ល្បែងសុីសងក៏ដោយ ។ ទីតាំងនេះត្រូវបានបណ្ដាញសង្គមផ្សព្វផ្សាយជាច្រេីនដងមកហេីយ នាពេលកន្លងមក និងអាចដឹងលឺដល់លោកអធិការខណ្ឌចំការមន និងអភិបាលខណ្ឌចំការមន ផងដែរ តែសុំសរសេីរទីតាំងល្បែងខុសច្បាប់នេះនៅតែបេីកលេងបានធម្មតា ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីទាំងនេះសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមន្ត្រីក្រោមឱវ៉ាទ និងឲ្យចុះបង្ក្រាបទីតាំងនេះផងព្រោះយប់ឡើងក្មេងៗទាំងនោះចេញចូលៗមួយយប់ទល់ភ្លឺហើយ មានពេលខ្លះឈ្លោះប្រកែកគ្នាទៀតផងដែលរំខានដល់ការរស់នៅរបស់ពួកគាត់ និងមានពេលខ្លះពួកគេលេងចាញ់ល្បែងអស់អាចចេញធ្វើសកម្មភាពឆក់ប្លន់ និងបទល្បើសផ្សេងទៀតផងដែរ ៕ដោយ៖ ភារ៉ា និងប៊ុនធី

  • ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាមន្ត្រីជំនាញ ចុះបង្ក្រាបវង់ល្បែងស៊ីសង និងរឹបអូសបានមាន់ជល់ ៦ក្បាល រថយន្ត និងម៉ូតូ ដែលជាមធ្យោបាយ បម្រើឲ្យការប្រព្រឹត្តបទល្មើស ជាង ២០គ្រឿង តែក្រុមញៀនល្បែងបានរត់គេចខ្លួនអស់

    ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាមន្ត្រីជំនាញ ចុះបង្ក្រាបវង់ល្បែងស៊ីសង និងរឹបអូសបានមាន់ជល់ ៦ក្បាល រថយន្ត និងម៉ូតូ ដែលជាមធ្យោបាយ បម្រើឲ្យការប្រព្រឹត្តបទល្មើស ជាង ២០គ្រឿង តែក្រុមញៀនល្បែងបានរត់គេចខ្លួនអស់

    ខេត្តព្រះវិហារ៖ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ របស់កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានដឹកនាំដោយស្នងការរង ទទួលផែនព្រហ្មទណ្ឌខេត្ត លោក ឧត្តមសេនីយ៍ត្រី កែវ ចំរើន ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រះវិហារ លោក ទី សុវិនថាល់ កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២០ នៅក្នុងចំការស្វាយមួយន្លែង ស្ថិតនៅក្នុងភូមិ សាស្ត្រ ភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កែវ ចំរើន បានប្រាប់អោយដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង កាលពីម្សិលមិញ នោះ បានធ្វើឡើងក្រោមការបញ្ជាពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងក៏មានការសម្របសម្រួលការបង្ក្រាប ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក ទី សុវិនថាល់ ផងដែរ។ លោកថា លទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានឈានទៅ បង្ក្រាបវង់ល្បែងស៊ីសងមួយកន្លែង…

  • ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដាស់តឿនដល់អត្តពលិក គ្រប់បណ្តាលក្លិបគុណទាំងអស់ត្រូវចេះយល់យកអធ្យាស្រ័យ រួមសាមគ្គីគ្នាពង្រឹងមរតកក្បាច់គុនមួយនេះ អោយល្បីសុះសាយទូទាំងសកលលោក

    ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដាស់តឿនដល់អត្តពលិក គ្រប់បណ្តាលក្លិបគុណទាំងអស់ត្រូវចេះយល់យកអធ្យាស្រ័យ រួមសាមគ្គីគ្នាពង្រឹងមរតកក្បាច់គុនមួយនេះ អោយល្បីសុះសាយទូទាំងសកលលោក

    ភ្នំពេញ៖ អត្តពលិកគ្រប់បណ្តាលក្លិបគុណទាំងអស់ ត្រូវចេះយល់យកអធ្យាស្រ័យ រួមសាមគ្គីគ្នាក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ ដើម្បីពង្រឹងមរតកក្បាច់គុនមួយនេះ អោយល្បីសុះសាយទូទាំងសកលលោក ។ ការដាស់តឿនរបស់ឯកឧត្តម ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា យ៉ាងដូច្នេះក្នុងឱកាស កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា កន្លងមកយើងបានប្រឹងប្រែងអនុវត្តន៍ការងារឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យទាំងលើឆាកជាតិ និងអន្តរជាតិ។ ជាចក្ខុវិស័យ និងគោលការណ៍រួមរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺរួមគ្នាអភិវរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ព្រលឹងជាតិ និងក៏ជាកីឡាអត្តសញ្ញាណជាតិផងដែរ។ ដូច្នេះឯកឧត្តមស្នើសុំ ការយោគយល់ពីព្រឹទ្ធាចារ្យ និងលោកគ្រូ អ្នកគ្រូ សិស្សគុនល្បុក្កតោទាំងអស់ឲ្យយកស្មារតីជាតិ ស្មារតីព្រលឹងដូនតាមកតម្កល់ឲ្យខ្ពស់ បង្រួបបង្រួមគ្រួសារគុនល្បុក្កតោឲ្យមានការឯកភាពជាធ្លុងមួយ ក្នុងការពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ដើម្បីជោគជ័យនៃគុនល្បុក្កតោ ក្នុងដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ដែរថា ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣…

  • មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំដាំកូនឈើចម្រុះចំនួនប្រមាណជាង២០០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន

    មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំដាំកូនឈើចម្រុះចំនួនប្រមាណជាង២០០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន

    សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំការដាំដើមឈើ ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប ដើម្បីស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញឲ្យមានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដី សម្រាប់ទ្រងទ្រង់គ្រឹះប្រាសាទនានានៅក្នុងខេត្តសៀមរាប។ ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័ន អង្គការដៃគូ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបមានប្រសាន៍ថា ឧទ្យានជាតិ ព្រះជ័យវរ្ម័នភ្នំគូលេន ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រិត្យចុះថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ១៩៩៨ ដែលមានផ្ទៃក្រឡា ៣៧៥០០ហិតា ដែលស្ថិតនៅក្នុងស្រុកចំនួន០៤ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន…

  • បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែជាបញ្ហាសំខាន់ ដែលប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ លើកឡើង និងសំណូមពរដល់អាជ្ញាធរខណ្ឌចំការមន ជួយដោះស្រាយ

    បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែជាបញ្ហាសំខាន់ ដែលប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ លើកឡើង និងសំណូមពរដល់អាជ្ញាធរខណ្ឌចំការមន ជួយដោះស្រាយ

    ភ្នំពេញ៖ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែជាបញ្ហាសំខាន់ ដែលប្រជាពលរដ្ឋក្នុងសង្កាត់ទន្លេ បាសាក់ បានលើកឡើង និងសំណូមពរដល់អាជ្ញាធរខណ្ឌចំការមន ជួយដោះស្រាយ ។ ការលើកឡើងជាសំនួរ និងសំណូមពររបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការ មន អាណត្តិទី៣ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោក ព្រំ សំខាន់ ប្រធានក្រុម ប្រឹក្សាខណ្ឌ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីសំណាក់ឯ,ឧ ប្រាក់ ចាន់ធឿន អនុ ប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ទន្លេបាសាក់ និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ នាយក-នាយករង រដ្ឋបាលខណ្ឌ, ព្រះចៅអធិការវត្តនួននីមុណិរាម ហៅវត្តថាន់, វត្តស្វាយពពែ, វត្តប្រយូវង្ស, មន្ត្រីការិយាល័យជំនាញ កម្លាំងប្រដាប់អាវុធខណ្ឌចំការមន រួមនឹងប្រជាពលរដ្ឋក្នុងសង្កាត់ទន្លេបាសាក់ជាច្រើននាក់ទៀត ។ ទាក់ទងនឹងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ត្រូវបានលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់…

  • អាជ្ញាធរខេត្តស្ទឹងត្រែង បានដាំកូនឈើចម្រុះជាង ៣០០ដើម នៅប្រប នឹងដងទន្លេសេកុង និងទន្លេមេគង្គ ដើម្បីអបអរបុណ្យរុក្ខទិវា ការកែលំអរបរិស្ថាន និងដើម្បីពញ្ញាក់ស្មារតីដល់យុវជន ឲ្យចេះស្រឡាញ់ និងការពារធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ

    អាជ្ញាធរខេត្តស្ទឹងត្រែង បានដាំកូនឈើចម្រុះជាង ៣០០ដើម នៅប្រប នឹងដងទន្លេសេកុង និងទន្លេមេគង្គ ដើម្បីអបអរបុណ្យរុក្ខទិវា ការកែលំអរបរិស្ថាន និងដើម្បីពញ្ញាក់ស្មារតីដល់យុវជន ឲ្យចេះស្រឡាញ់ និងការពារធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ

    ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ មកពីគ្រប់មន្ទីរ ស្ថាប័ន អង្គភាព កងកម្លាំងទាំង៣ ជុំវិញរដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក សហភាពសហព័ន្ធ យុវជនកម្ពុជា និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង នាំយកកូនឈើចម្រុះច្រើនប្រភេទ ៣៥០ដើម មកដាំនៅតាមបណ្តោយដងទន្លេសេកុង និងទន្លេមេគង្គ នៅក្នុងសង្កាត់ស្ទឹងត្រែង និងសង្កាត់ព្រះបាទ ស្ថិតក្នុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩កក្កដា២០២០ ដើម្បីអបអរបុណ្យរុក្ខទិវា ។ អនុប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានអោយដឹងថា កូនឈើរចម្រុះច្រើនប្រភេទ ចំនួន ៣៥០ដើម ត្រូវបានអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង នាំយកមកដាំនៅលើផ្ទៃដី ដែលប្រជាពលរដ្ឋយល់ព្រមរុះរើផ្ទះចេញ ហើយបានទៅសង់លំនៅដ្ឋាននៅទី តាំងផ្សេង ដែលមានសុវត្ថិភាពដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវភាព។ លោកបន្តថា ផ្ទៃដីដែលត្រូវ ដាំកូនឈើនៅក្នុងពេលនេះ គឺស្ថិតនៅតាមបណ្តាយដងទន្លេសេកុង និងទន្លេមេគង្គ ចាប់ពីខាងមុខព្រះរាជ ដំណាក់ រហូតដល់គល់ស្ពានមេគង្គ «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង»…