Category: ព័ត៌មាន

  • មន្រ្តីសុខាភិបាលជាន់ខ្ពស់អាម៉េរិកនិយាយថា ការប្រមូលផ្តុំក្នុងយុទ្ធនាការរបស់លោក ត្រាំ នៅទីក្រុងធូលសា ទំនងជាចូលរួមចំនែកដល់កំណើនចម្លង COVID-19

    មន្រ្តីសុខាភិបាលជាន់ខ្ពស់អាម៉េរិកនិយាយថា ការប្រមូលផ្តុំក្នុងយុទ្ធនាការរបស់លោក ត្រាំ នៅទីក្រុងធូលសា ទំនងជាចូលរួមចំនែកដល់កំណើនចម្លង COVID-19

    សហរដ្ឋអាម៉េរិក៖ មន្រ្តីសុខាភិបាលជាន់ខ្ពស់អាម៉េរិកនៅថ្ងៃពុធម្សិលមិញនេះបាននិយាយថា ការជួបជុំជាមួយអ្នកគាំទ្ររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឯទីក្រុងធូលសា នៃរដ្ឋ អូក្លាហូម៉ា កាលពីខែមុន ទំនងជាបានចូលរួមចំណែកដល់ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០ ។ លោកវេជ្ជបណ្ឌិត Bruce Dart ដែលជានាយកផ្នែកសុខាភិបាលអាមេរិកបានបញ្ជាក់ទៀតថា ទីក្រុងធូលសា បានរាយការណ៍ពីអ្នកឆ្លងជំងឺ COVID-19 រាប់រយករណីថ្មីៗទៀតក្នុងរយៈពេល០២ថ្ងៃកន្លងមកនេះ ។ ទន្ទឹមគ្នា លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ដែរថា ត្រូវការលទ្ធផលជាច្រើនថ្ងៃបន្ថែមទៀត ដើម្បីកំណត់ថាតើការកើនឡើងនេះ ពាក់ព័ន្ធនឹងបញ្ហានេះដែរឬទេ ។ សូមបញ្ជាក់ថា កាលពីខែមុននេះ លោក ដូណាល់ ត្រាំ បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោកនៅឯទីក្រុងធូលសា នៃរដ្ឋ អូក្លាហូម៉ា បើទោះបីជាអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានពីហានីភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ។ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលកម្មវិធីជួបជុំខាងលើបានចាប់ផ្តើម សមាជិកនៃក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ចំនួន០៦នាក់ រួចស្រេចទៅហើយ ត្រូវបានគេរាយការណ៍ថា មានលទ្ធផលតេស្តវិជ្ជមានចំពោះ COVID-19 ៕ …

  • អឺរ៉ុបឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថដ៏ធំមួយ ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាលដែលអាចព្យាបាលអ្នកជំងឺ COVID-19

    អឺរ៉ុបឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថដ៏ធំមួយ ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាលដែលអាចព្យាបាលអ្នកជំងឺ COVID-19

    ស្វីស៖ គណៈកម្មការអឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ រ៉ូឆេ និង មើកខេហ្គាអា ដើម្បីផ្គត់ផ្គង់ថ្នាំសង្កូវនានា ដែលអាចព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ យ៉ាងណាមិញ មន្ត្រីគណៈកម្មការអឺរ៉ុបមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះឡើយ ឬសូម្បីតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ព្រោះតែវាជារឿងរសើបមួយ ។ ដោយឡែកភ្លាមៗបែបនេះអ្នកសារព័ត៌មានក៏មិនទាន់អាចសុំការបកស្រាយពីសំណាក់ក្រុមហ៊ុនផលិត និងស្រាវជ្រាវឱសថដ៏ធំមួយរបស់ស្វីស និងអាល្លឺម៉ង់នោះដែរ ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីគណៈកម្មការអឺរ៉ុបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ គណៈប្រតិបត្តិនៃសហភាពអឺរ៉ុបបានព្រមព្រៀងក្នុងការទិញថ្នាំសង្កូវ ដែលអាចព្យាបាលជំងឺ COVID-19 ពីក្រុមទាំងពីរខាងលើនេះ សម្រាប់ផ្គត់ផ្គង់ដល់សមាជិកទាំង២៧ប្រទេសរបស់ខ្លួន នៅក្នុងករណីដែលពួកគេបញ្ជាទិញ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២លាននាក់ ក្នុងនោះស្លាប់ជាង៥៥ម៉ឺននាក់ និងជាសះស្បើយជាង៧លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២លាននាក់ ក្នុងនោះស្លាប់ជាង៥៥ម៉ឺននាក់ និងជាសះស្បើយជាង៧លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២លាន១៦ម៉ឺន២ពាន់៦៨០ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៥ម៉ឺន១ពាន់៩៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន២ម៉ឺន៩ពាន់៥២១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន១៥ម៉ឺន៨ពាន់៩៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៤ពាន់៨៦២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៩ម៉ឺន២ពាន់៦៧៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧១ម៉ឺន៦ពាន់១៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៨ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១១ម៉ឺន៧ពាន់៩២២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៦ម៉ឺន៩ពាន់៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន៦ពាន់៥៥៤នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧០ម៉ឺន៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦៦៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន២ពាន់៥១១នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន២ពាន់៩១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់១៣៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៤ពាន់៧៤៨នាក់ ៕

  • កម្ពុជានឹងជួបប្រទះកូនរដូវប្រាំងរយៈពេល២សប្ដាហ៍ ពីពាក់កណ្ដាលខែកក្កដា ដល់ដំណាច់ខែកក្កដានេះ

    កម្ពុជានឹងជួបប្រទះកូនរដូវប្រាំងរយៈពេល២សប្ដាហ៍ ពីពាក់កណ្ដាលខែកក្កដា ដល់ដំណាច់ខែកក្កដានេះ
  • សេចក្តីព្រាងច្បាប់ក្រសួងមហាផ្ទៃស្តីពីសណ្តាប់ធ្នាប់សធារណៈ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សានិងពិនិត្យ រួមយោបល់ ដើម្បីរិះរកធាតុចូលបំពេញបន្ថែម ដើម្បីកែលម្អនូវចំណុចខ្វះចន្លោះ មុននិងយកទៅប្រើប្រាស់ដាក់ឲ្យអនុវត្ត

    សេចក្តីព្រាងច្បាប់ក្រសួងមហាផ្ទៃស្តីពីសណ្តាប់ធ្នាប់សធារណៈ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សានិងពិនិត្យ រួមយោបល់ ដើម្បីរិះរកធាតុចូលបំពេញបន្ថែម ដើម្បីកែលម្អនូវចំណុចខ្វះចន្លោះ មុននិងយកទៅប្រើប្រាស់ដាក់ឲ្យអនុវត្ត

      នៅក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ពង្រាងច្បាប់ថ្មីនេះ នៅពេលដែលដាក់ចេញទៅនិងកំណត់ចូលជាធរមានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វាកាន់តែនឹងបង្កើន ឲ្យមានការទទួលខុសត្រូវបន្ថែមទៀត របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសមត្ថកិច្ច និងស្ថាប័នអង្គភាពមន្ទីរពាក់ព័ន្ធផងដែរ ដោយច្បាប់នេះ ស្រួលស្ដាប់ងាយយល់ ប៉ុន្តែវាពិបាកអនុវត្តនិងកែប្រែទម្លាប់ ។        ការថ្លែងលើកឡើង របស់ ឯកឧត្តម អភិបាលខេត្តបាត់ដំបងបែបនេះ ដោយសារតែក្រសួងមហាផ្ទៃ បានបញ្ជូននូវសេចក្តីព្រាងច្បាប់”ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ”ទៅតាមបណ្ដាខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្តនីមួយៗ បើកកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូលនូវចំណុចល្អៗ ដើម្បីបំពេញបន្ថែមទៅក្នុងសេចព្រាងច្បាប់នេះបន្ថែមឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងពិតប្រាកដឆ្លើយតបទៅនិងគោលបំណងរបស់ច្បាប់។ ទើបក្រសួងមហាផ្ទៃ បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី “សណ្ដាប់ធ្នាប់សាធារណៈ” ក្នុងន័យដើម្បីឲ្យសមាជិក-សមាជិកា នៃក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ទីរ និងស្ថាប័នរដ្ឋពាក់ព័ន្ធ ធ្វើការពិភាក្សា រិះរកនិងដាក់បញ្ចូលនូវគន្លឹះបញ្ហា ដើម្បីវែកញែក រកចំណុចល្អៗបន្ថែមទៀត បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ដែលវានឹងធ្វើឲ្យច្បាប់នេះនៅពេលដែលដាក់ចេញឲ្យអនុវត្ត គឺវាបានឆ្លងកាត់នូវការបញ្ចេញមតិទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព ។           យោងតាមជំពូកទី១ ស្តីពីបទប្បញ្ញត្តិទូទៅ ត្រង់មាត្រាទី១។…

  • រថយន្តម៉ាក Range Rover មួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

    រថយន្តម៉ាក Range Rover មួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

    ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Range Rover មួយគ្រឿងបានជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ  ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តកុងតឺន័រ ពាក់ស្លាកលេខ រតនគីរី 3A-1151 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីកេីតទៅលិច។ លុះមកដល់ចំណុចកេីតហេតុ ក៏បានបន្ថយល្បឿនដេីម្បីបត់ឆ្លងផ្លូវត្រឡប់ក្រោយវិញ ខណៈបត់បានបន្តិច ស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2BD-6292 ដែលបេីកបរដោយបុរសម្នាក់ បានធ្វេីដំណេីរស្របទិសគ្នា ក្នុងល្បឿនលឿន  ហេីយក៏បុករថយន្តកុងតឺន័រចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Range Rover ខ្ទេចមួយកំណាត់មុខ  និងធ្វេីឲ្យតៃកុងរងរបួសត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យផងដែរ។ ចំណែកតៃកុងរថយន្តកុងតឺន័រ បានអែបរថយន្តនៅចិញ្ចេីមផ្លូវចុះគេចខ្លួនបាត់ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងធ្វើការត្រួតពិនិត្យ រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ  ៕ធ.ដ ដោយ៖ …

  • ខេត្តព្រៃវែង​បានក្លាយជាស្តេចស្រូវនៅឆ្នាំ​២០១៩

    ខេត្តព្រៃវែង ​បានក្លាយជាស្តេចស្រូវដោយបានផលិតស្រូវបានចំនួន១.៣លានតោននៅឆ្នាំ២០១៩​ដែលច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្នុងនោះព្រៃវែង បានអនុវត្តស្រូវវស្សា​បានចំនួន២៧០,៥៤៤ ហិកតា​ដែលស្មើនឹង១០៨,២២%នៃផែនការ​២៥០,០០០ហិកតា ទិន្នផលស្រូវទទួលបាន​ជាមធ្យម៣,២៤តោនក្នុងមួយហិកតា។ ដោយឡែកស្រូវប្រាំងវិញ អនុវត្តបានសរុប៨៦,​៦២៦ ហិកតា ស្មើនឹង១១៥,៥០% នៃផែនការ ៧៥,​០០០ ហិកតា ទិន្នផលជាមធ្យម៤,៨០តោន​ក្នុងមួយហិកតា។ ក្នុងនោះស្រូវសល់ពីការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋមាន​ជាង៨៧ម៉ឺនតោន។ ក្រៅពីនោះ ខេត្តព្រៃវែង ក៏មានដំណាំឧស្សាហកម្មដូចជាកៅស៊ូជាង១,២០០ហិកតា ស្វាយចន្ទី និងដំឡូងជិង​១,៣០០ហិកតា។ ដើម្បីអាចឱ្យពលរដ្ឋទទួលបានទិន្នផលខេត្តមានធារាសាស្ត្រសម្រាប់ស្រោចស្របចំនួន១៨៦កន្លែង ទាំងខ្នាតធំ មធ្យម និងតូច ដែលមានសមត្ថភាពស្រោចស្របលើផ្ទៃដីប្រមាណជាង​៥០%(៥៣,៥)%នៃផ្ទៃដីបង្កបង្កើនផល៕  

  • គណៈកម្មការអន្តរក្រសួងឯកភាពលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច

    គណៈកម្មការអន្តរក្រសួងឯកភាពលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច

    (សៀមរាប)៖ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើសេចក្តីព្រាងស្តីពី ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដែលបានធ្វើឡើងនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប បានឯកភាពលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងខាងលើ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងថ្នាក់ដឹកនាំរបស់ស្ថាប័នពាក់ពាន់មួយចំនួន។ លទ្ធផលទាំង៥ចំណុចនេះ រួមមាន៖ * ចំណុចទី១៖អង្គប្រជុំឯកភាពនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍ប្រកប ដោយគុណភាព»។ ក្នុងន័យនេះ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះបានសិក្សា និងកំណត់នូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញនៃតំបន់សៀមរាបទាំងមូល ក្រោមទស្សនទាន «សៀមរាប៖ លើសពីការទស្សនាប្រាសាទ» ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប។ * ចំណុចទី២៖អង្គប្រជុំឯកភាពថា…

  • កម្មពាមានពិត ជនសង្ស័ម្នាក់បានឆក់កាបូបគេបានសម្រេច តែអកុសល់ត្រូវ រថយន្ដបើកបុកស្លាប់យ៉ាងអាណោចអធម័

    កម្មពាមានពិត ជនសង្ស័ម្នាក់បានឆក់កាបូបគេបានសម្រេច តែអកុសល់ត្រូវ រថយន្ដបើកបុកស្លាប់យ៉ាងអាណោចអធម័

      ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបពីគេបានសម្រេច តែអកុសល់ត្រូវរថយន្ដបុកស្លាប់យ៉ាងអាណោចអធម៏ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលត្រូវនិងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវហាន់ណូយ ក្នុងសង្កាត់គោកឃ្លាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ។       សពជនគ្រោះឈ្មោះ  សាយ គឹមនី  ភេទស្រី អាយុ៣០ឆ្នាំ  មានទីកន្លែងកំណើតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួគោក បច្ចុប្បន្នរស់នៅ លេខផ្ទះ២៧ ផ្លូវ២៣៦ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។        យោងតាមប្រភពបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាសង់ឌ្រីមស៊េរី២០១៩ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នពេញ1HO-2546ជិះដោយនារីម្នាក់ដែលតែធ្វើខ្លួនជាប្រុសបានធ្វើសកម្មភាពឆក់កាបូបពីស្រ្ដីម្នាក់ដែលកំពុងជិះម៉ូតូបានសម្រេចរួចក៏ព្យាយាមជិះរត់គេចរហូតដល់ទីតាំងខាងលើ តែអកុសល់ក៏ត្រូវរថយន្ដម៉ាកhighlander បើកបុកពីក្រោយបណ្ដាលឲ្យបោកក្បាលនិងថ្នល់ជាតិស្លាប់យ៉ាងអាណោចអធម័ ចំណែកឯម៉ូតូវិញខ្ទាតទៅបុកនិងដើមឈើរងការខូចខាតយ៉ាងដំណំ។      ភ្លាមៗនោះសមត្ថកិច្ចចុះដល់កន្លែងកើតបានឃាត់ខ្លួនម្ចាស់រថយន្ដបង្កយកទៅខណ្ឌដើម្បីសាកសួរបន្ត  ចំណែកក្នុងកាបូប មានលុយចំនួន៦០០ដុល្លាបានប្រគល់ឲ្យម្ចាស់ដើមវិញ។      បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាសវែងយកម៉ូតូនិងរថយន្ដបង្កទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ  ។ ចំណែកឯសពជនរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖  ជីម  ភារ៉ា    

  • សម្តេចក្រឡាហោម ស ខេង ជម្រាបមក អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជម្រុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ

    សម្តេចក្រឡាហោម ស ខេង ជម្រាបមក អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជម្រុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ

    រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ជម្រាបមក អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជម្រុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនៅតាមបណ្តាខេត្តនានា។