Category: ព័ត៌មាន

  • ប្រជាពលរដ្ឋចំនួន៩គ្រួសារ បានទទួលប័ណ្ណក្រីក្រនៅសង្កាត់ផ្សារថ្មីទី១ ខណ្ខដូនពេញ រាជធានីភ្នំពេញ

    ប្រជាពលរដ្ឋចំនួន៩គ្រួសារ បានទទួលប័ណ្ណក្រីក្រនៅសង្កាត់ផ្សារថ្មីទី១ ខណ្ខដូនពេញ រាជធានីភ្នំពេញ

    ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៩គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ខដូនពេញ រាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបានផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភ ក្នុងខណៈពេលដែលក្រុមគ្រួសារ ពលរដ្ឋទាំងនេះកំពុងជួបប្រទះការខ្វះខាតដោយសារបញ្ហាកូវីដ-១៩ ។ ឯកឧត្តម សួន រិនឌី តំណាងរាស្រ្ត មណ្ឌុលភ្នំពេញ និងជាអនុប្រធានទី១ ឯកឧត្តម ស៊ាងវិសុទ្ធ និងឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី១ បានចុះចែកបណ្ណសមធម៌ ជូនដល់ប្រជាជនក្រីក្រចំនួនចំនួន៩គ្រួសារ ផ្ទាល់ដៃនាព្រឹក ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២០នេះ។ ឯកឧត្តម សួន  រិន្ទឌី ប្រាប់ពលរដ្ឋថា៖ នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “ កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ” នៅទូទាំងប្រទេស និងបានបញ្ចេញប្រាក់១២៥លានដុល្លារ រួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩…

  • គ្រូ និងសិស្ស៥នាក់ទៀត ឆ្លងកូវីដ១៩ នៅប្រទេសសិង្ហបុរី

    គ្រូ និងសិស្ស៥នាក់ទៀត ឆ្លងកូវីដ១៩ នៅប្រទេសសិង្ហបុរី

    សិង្ហបុរី៖ សិស្សសាលាចំនួន៤នាក់ និងគ្រូបង្រៀនម្នាក់ នៅប្រទេសសិង្ហបុរីត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នេះបើតាមក្រសួងអប់រំប្រទេសនេះប្រកាសឲ្យដឹង នៅថ្ងៃអង្គារ៍ទី៧ កក្កដា ម្សិលមិញ។ កាលពីថ្ងៃអាទិត្យ ក៏មានសិស្ស៤នាក់ និងបុគ្គលិកអប់រំម្នាក់ ឆ្លងកូវីដ១៩ដែរ នៅប្រទេសសិង្ហបុរី។ ប្រភពថា ករណី៥នាក់ថ្មីនេះគឺស្ថិតក្នុងចំណោមករណី២០ ដែលឆ្លងក្នុងសហគមន៍នៅប្រទេសសិង្ហបុរី ដោយពួកគេមកពីសាលារៀនផ្សេងៗគ្នា មាននៅបឋម និងអនុវិទ្យាល័យ ក្នុងនោះ មានមកពីសាលា Bedok View Secondary School, East Spring Primary School, Jurong West Primary School និង Jurong West Secondary School ខណៈដែលគ្រូបង្រៀនវិញមកពីសាលា Assumption Pathway School ។ សិង្ហបុរីបានបើកសាលារៀនតាំងពីថ្ងៃទី២ មិថុនា ក្រោយពេលបិទទ្វារ២ខែ ដោយសារតែបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩។ សិង្ហបុរី គិតត្រឹមម្សិលមិញ មានឆ្លងថ្មី១៥៧នាក់ថែមទៀត កើនដល់៤៥១៤០នាក់៕ …

  • វៀតណាមរំពឹងនាំអង្ករទៅអឺរ៉ុបកើនដល់៨ម៉ឺនតោន ក្រោមកិច្ចព្រមព្រៀងសេរីទ្វេភាគី

    វៀតណាមរំពឹងនាំអង្ករទៅអឺរ៉ុបកើនដល់៨ម៉ឺនតោន ក្រោមកិច្ចព្រមព្រៀងសេរីទ្វេភាគី

    វៀតណាម៖ កូតានាំចេញអង្កររបស់វៀតណាមទៅកាន់សហគមន៍អឺរ៉ុបត្រូវបានរំពឹងថានឹងកើនឡើង ចាប់ពីឆមាសទី២នៃឆ្នាំ២០២០នេះទេ នេះបើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដោយផ្អែកតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមអឺរ៉ុប ហៅកាត់ថា EVFTA។ សារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃទី៨ កក្កដា ២០២០នេះថា ផ្អែកតាមកិច្ចព្រមព្រៀង ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ សីហាខាងមុខនេះ សហគមន៍អឺរ៉ុបសន្យាថា នឹងផ្តល់កូតានាំចូលអង្ករពីវៀតណាម៨ម៉ឺនតោន។ ជាងនេះទៀត ក្រោយពេល៣ទៅ៥ឆ្នាំ ពន្ធលើផលិតផលអង្ករនឹងត្រូវកាត់ចេញ ដល់សូន្យភាគរយ។ លោក Trần Thanh Hải អគ្គនាយករង នៃអគ្គនាយកដ្ឋាននាំចេញនិងនាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១៩ វៀតណាមទទួលបានចំណូល១០.៧លានដុល្លារអាម៉េរិក ពីការនាំចេញអង្ករទៅអឺរ៉ុប ជាតម្លៃសមរម្យដោយសារតែពន្ធនាំចូលដ៏ខ្ពស់ក្នុងទីផ្សារនេះ។ វៀតណាមរកចំណូលបានប្រមាណ១.៧១ពាន់លានដុល្លារ ពីនាំចេញអង្ករ៣.៥លានតោន ក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ៕

  • សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង​​ បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ៥៧ គ្រួសារ

    សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង​​ បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ៥៧ គ្រួសារ

    ខេត្តស្វាយរៀង៖ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ នេះបានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៣១ គ្រួសារ ជនពិការ ២ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ ស្ត្រីមេម៉ាយ ៦ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១៧ គ្រួសារ ) សរុបចំនួន ៥៧ គ្រួសារ ក្នុងស្រុកកំពង់រោទិ៍ មកពីឃុំស្វាយតាយាន ៣២ គ្រួសារ ឃុំញរ…

  • ទីបំផុតសហរដ្ឋអាម៉េរិកដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO

    ទីបំផុតសហរដ្ឋអាម៉េរិកដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO

    សហរដ្ឋអាម៉េរិក៖ អង្គការសហប្រជាជាតិបានអះអាងថា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO ហើយ ខណៈដែលករណីឆ្លងជម្ងឺ COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងជាង៣លានករណី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិអំពីការដកខ្លួនរបស់សហរដ្ឋអាម៉េរិក ចេញពីអង្គការសុខភាពពិភពលោក WHO បើទោះបីជាការដកខ្លួនចេញនេះ នឹងមិនមានប្រសិទ្ធិភាពរហូតទាល់តែឆ្នាំក្រោយ ដែលនេះមានន័យថា ការដកខ្លួនខាងលើ អាចត្រូវបានដកហូតវិញក្រោមរដ្ឋបាលថ្មី ឬប្រសិនបើកាលៈទេសៈផ្លាស់ប្តូរ ។ សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កន្លងមក បានវាយប្រហារខ្លាំងៗលើអង្គការ WHO ដោយលោកបានហៅអង្គការអន្តរជាតិមួយនេះថា ជា «អាយ៉ង» របស់ចិន និងថែមទាំងបានបញ្ជាក់ថា លោកកំពុងតែពិចារណាលើការកាត់បន្ថយ ឬលុបចោលការគាំទ្រទៅលើអង្គការមួយនេះទាំង ស្រុង ។ ពាក់ព័ន្ធការផ្តល់ហិរញ្ញវត្ថុឲ្យអង្គការ WHO គឺសហរដ្ឋអាម៉េរិកជាអ្នកបរិច្ចាគធំជាងគេបង្អស់ ដោយមួយឆ្នាំៗអាម៉េរិកចំណាយខ្ទង់៤០០លានដុល្លារសម្រាប់ WHO គិតទាំងការផ្តល់ឲ្យលក្ខណៈកាតព្វកិច្ច និងស្ម័គ្រចិត្ត ៕ …

  • ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ក្រោយមានរោគសញ្ញាគួរសង្ស័យ

    ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ក្រោយមានរោគសញ្ញាគួរសង្ស័យ

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ នៅថ្ងៃអង្គារ៍ម្សិលមិញ ធ្វើតេស្ដវិជ្ជមានជម្ងឺ COVID-19 ក្រោយរូបលោកត្រូវបានគេរាយការណ៍ ថាមានរោគសញ្ញាគួរសង្ស័យ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានាធិបតីប្រេស៊ីលរូបនេះដែលចាត់ទុកថា វីរុស COVID-19 គឺជាជំងឺផ្ដាសាយកំប៉ិក កំប៉ុកនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួនតាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។ លោក បូលសូណារ៉ូ ក៏បានអះអាងដែរថា លោកកំពុងលេបថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលជម្ងឺ COVID-19 ប៉ុន្តែក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក WHO សុទ្ធតែធ្លាប់បានព្រមានពីហានិភ័យដល់អាយុជីវិត នៃការប្រើប្រាស់ថ្នាំនេះ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១២លាននាក់ ក្នុងនោះស្លាប់ជាង៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១២លាននាក់ ក្នុងនោះស្លាប់ជាង៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១លាន៩៤ម៉ឺន៨ពាន់២៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៤ម៉ឺន៦ពាន់៥៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន៨៤ម៉ឺន៩ពាន់៧៦នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៩ម៉ឺន៧ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន ៣ពាន់៩៧២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៥ម៉ឺន៤ពាន់៨៦៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៧ម៉ឺន៤ពាន់៦៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៦ពាន់៨៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧ម៉ឺន២ពាន់២២៩នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន៣ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន៧ពាន់៥៨នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៩ម៉ឺន៤ពាន់២៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤៩៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៦ម៉ឺន៣ពាន់៨៨០នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់២៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៩៥២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៩៣៨នាក់ ៕

  • មនុស្សស្លាប់ និងបាត់ខ្លួនជិត៧០នាក់ ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅជប៉ុន

    មនុស្សស្លាប់ និងបាត់ខ្លួនជិត៧០នាក់ ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅជប៉ុន

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាប្រកាសថា ស្ថានភាពបច្ចុប្បន្នគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស៥៥នាក់ហើយបានស្លាប់ និង១៣នាក់ទៀតបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅលើកោះ គ្យូស៊ុ នេះបើតាមការសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះច្រើនជាង៤ម៉ឺននាក់ ក្នុងនោះរួមមានប៉ូលិស និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ រួមទាំងឆ្មាំសមុទ្រ និងកងទ័ពឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ។ ប្រជាជនរាប់សែននាក់ ក៏ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ក្រោមការវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺ COVID-19 ។ ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះគ្យូស៊ុនៃភាគនិរតីប្រទេសជាមួយការព្យាករណ៍ទៀតថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ៕

  • ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែងទៀតហើយនៅក្នុងភូមិទួលទ្រា ទទួលបានជោគជ័យ និងមានមហិកច្ឆតាពង្រីកស្រែបង្កងយកសាច់លើផ្ទៃដី១០ហិតាទៀតផង

    ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែងទៀតហើយនៅក្នុងភូមិទួលទ្រា ទទួលបានជោគជ័យ និងមានមហិកច្ឆតាពង្រីកស្រែបង្កងយកសាច់លើផ្ទៃដី១០ហិតាទៀតផង

    ខេត្តកំពង់ឆ្នាំង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង អូស្ត្រាលី ឬហៅថា៖ បង្កងដង្កៀបក្រហម មួយកន្លែងទៀតហើយដែលកំពង់ទទួលជោគជ័យ ឈ្មោះ “ភារម្យ សត្យា” ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានអះអាងថា៖ រយៈពេលបទពិសោធន៍នៃការចិញ្ចឹមបង្កង៣ឆ្នាំ គាត់ទទួលបានជោគជ័យ គួរជាទីគាប់ចិត្ត ។ យ៉ាងនេះក្តីទម្រាំឈានដល់បានបានទទួលជោគជ័យប៉ុណ្ណេះ គាត់ក៏ធ្លាប់ទទួលការបរាជ័យច្រើនដែរ គឺកាលពីចាប់ផ្ដើមនៅ១ឆ្នាំ ដំបូងនៃមុខរបរនេះផងដែរ ។ បច្ចុប្បន្ន អ្វីដែលជាមហិច្ឆតាធំជាងនេះទៅទៀតលោកកំពុងបង្កើតស្រែបង្កង មួយកន្លែងទៀតឲ្យបានលើផ្ទៃដីចំនួន ១០ ហិតា នៅភូមិស្ដុកកប្បាស ឃុំប្រស្នឹប ស្រុករលាប្អៀរ គឺជាទីតាំងចិញ្ជឹមបង្កងសម្រាប់យកសាច់ ។ ម្ចាស់កសិដ្ឋានចិញ្ជឹមបង្កងឈ្មោះ ហង្សភារម្យ អាយុ៣៥ឆ្នាំ ខាងលើបានឱ្យដឹងថា៖ គាត់ចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមបង្កងនៅទីនេះ ពីដំបូងគាត់ចិញ្ចឹមកូនបង្កងត្រឹមតែ១ពាន់ក្បាល ប៉ុណ្ណោះ ។ ដោយដាក់ចិញ្ជឹមក្នុងអាងចិញ្ចឹមសិប្បនិមិត្តចំនួន២ តែក្រោយមកដោយការចិញ្ជឹមបានជោគជ័យខ្លះ បរាជ័យ ខ្លះលោកអាចពង្រីកកសិដ្ឋាន របស់លោកជាបន្តបន្ទាប់ ក្នុងរយៈពេលជាង១ឆ្នាំក្រោយមក ក៏បានទទួលជោគជ័យ ស្ទើរតែទាំងស្រុង ដោយសារតែលោក ចេះថែទាំនិង ស្គាល់ច្បាស់ពីជីវិតបង្កងអូស្ត្រាលី ឬបង្កង ដង្កៀបក្រហម និងចេះធ្វើការបង្កាត់ពូជ បន្សាំបន្តកូនរបស់វា។…

  • កសិដ្ឋានបៃតងភូមិក្រាំងស្គារត្បូង កំពុងដាំផ្កា កសាងទំនប់បង្ហៀរទឹក អាងហែងទឹក និងកន្លែងបោះតង់លំហែរកាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត

    កសិដ្ឋានបៃតងភូមិក្រាំងស្គារត្បូង កំពុងដាំផ្កា កសាងទំនប់បង្ហៀរទឹក អាងហែងទឹក និងកន្លែងបោះតង់លំហែរកាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត

    កំពង់ឆ្នាំង៖ កសិដ្ឋានបៃតង ( គ្រីនហ្វាម ) ដែលជាតំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញថ្មីមួយទៀតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយផ្លូវប្រមាណជាង៥០គីឡូម៉ែត្រពីទីរួមកំពង់ឆ្នាំង ។ កសិដ្ឋានមួយនេះកំពុងដំណើរការអភិវឌ្ឍន៍ដាំដំណាំកសិឧស្សាហកម្មជាច្រើនប្រភេទនៅលើដីរាប់រយហិតា ដើម្បីបំរើតម្រូវការនៅក្នុងស្រុក ក្នុងនោះដែរក៏កំពុងដាំដើមផ្កាចំរុះពណ៌ នៅជុំវិញសួនឬស្សី និងកំពុងកសាងទំនប់បង្ហៀរទឹកមួយកន្លែងសំរាប់មុជទឹក កសាងអាងហែលទឹក កសាងកន្លែងបោះតង់លំហែរកាយ កសាងកញ្ចុះឬស្សី និងផ្ទះឬស្សី ផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅរៀងរាល់ចុងសប្តាហ៍ ។ លោក សុភ័ណ្ឌ មេការកសិដ្ឋានបៃតង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នេះបាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ នៅតំបន់ទេសចរណ៍សួនឬស្សី យើងកំពុងធ្វើការដាំដុះផ្កាចំរុះពណ៌លើផ្ទៃដី ប្រមាណ៣ហិកតា កំពុងកសាងទំនប់បង្ហៀរមួយកន្លែងសម្រាប់មុជទឹកលេង ដែលមានប្រភពទឹកអូរហូរមកពីចុះមកពីលើភ្នំឱរ៉ាល់ នៅតាមទឹកអូរធម្មជាតិនេះ និងមានដាក់ទូកសំរាប់ភ្ញៀវជិះស្ទូចត្រីលេងកម្សាន្តផងដែរ ។ ដោយឡែក នៅមុខសួនឬស្សី យើងក៏បានរៀបចំធ្វើកន្លែងបោះតង់លំហែកាយរាប់សិប កន្លែង ធ្វើអាងហែលទឹក និងធ្វើកញ្ចុសឬស្សីរាប់រយកញ្ចុស សំរាប់ភ្ញៀងមកលេងកម្សាន្ត លំហែរកាយ ជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ត រៀងរាល់ចុងសប្តាហ៍ផងដែរ ។ លោក សុភ័ណ្ឌ បានអោយដឹងទៀតថា៖…