Category: ព័ត៌មាន

  • អ្នកចាំទីចាស់វស្សា Buffon បំបែកកំណត់ត្រា Paolo Maldini ក្លាយជាកីឡាករ ដែលបង្ហាញខ្លួន បានច្រើនបំផុតនៅ Serie A

    អ្នកចាំទីចាស់វស្សា Buffon បំបែកកំណត់ត្រា Paolo Maldini ក្លាយជាកីឡាករ ដែលបង្ហាញខ្លួន បានច្រើនបំផុតនៅ Serie A

    អ្នកចាំទីចាស់វស្សារបស់ក្លិប Juventus កីឡាករ Gianluigi Buffon បាន បំបែកកំណត់ត្រា Paolo Maldini ក្លាយជាកីឡាករដែលបង្ហាញខ្លួនបានច្រើនបំផុតនៅ Serie A  ក្នុងការប្រកួតជ័យជំនះ ៤:១ លើក្រុមភ្ញៀវ Torino ។ Buffon បានបំបែកកំណត់ត្រាចាស់របស់កីឡាករខ្សែការពារ Paolo Maldini តាមរយៈការបង្ហាញខ្លួនសរុប នៅ Serie A រហូត ៦៤៨ដង ដោយចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៩៥ ជាមួយក្លិប Parma និងចូលរួមជាមួយនឹង Juventus កាលពីឆ្នាំ២០០១ ។ និងបានចាកចេញទៅលេងឲ្យ PSG មួយរដូវកាល នៅលីគ Ligue 1 កាលពីរដូវកាល២០១៨_២០១៩ និងបានវិលត្រឡប់មក Juventus ក្នុងឆ្នាំ២០១៩ ៕

  • មន្ត្រីនគរបាលជាតិចំនួន១៧២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ

    មន្ត្រីនគរបាលជាតិចំនួន១៧២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ

    ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិតាមបណ្តាអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ ក្នុងពិធីនេះ មានការបំពាក់ឋានន្តរស័ក្តិសរុបចំនួន ១១៣រូបគឺថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប ថ្នាក់វរសេនីយ៍ឯក ១១រូប ថ្នាក់វរសេនីយ៍ទោ ៦០រូប ថ្នាក់វរសេនីយ៍ត្រី៣៧រូប, ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងសរុបចំនួន៥៩រូបគឹ ថ្នាក់នាយការិយាល័យ២រូប ថ្នាក់នាយរងការិយាល័យ ២០រូប ថ្នាក់អធិការរង ២៧រូប ថ្នាក់នាយផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌ៣រូប និងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល៧រូប ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី គល់ យី…

  • សម្តេចក្រឡាហោម ស ខេង៖ ការរិះគន់ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍របស់រាជរដ្ឋាភិបាល នាពេលកន្លងទៅនេះ គឺជាទស្សនមួយដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងនោះចង់ឲ្យមានបាត់បង់ជីវិតកាន់តែច្រើនទៀត ដោយសារតែបញ្ហាចរាចរណ៍នេះ

    សម្តេចក្រឡាហោម ស ខេង៖ ការរិះគន់ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍របស់រាជរដ្ឋាភិបាល នាពេលកន្លងទៅនេះ គឺជាទស្សនមួយដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងនោះចង់ឲ្យមានបាត់បង់ជីវិតកាន់តែច្រើនទៀត ដោយសារតែបញ្ហាចរាចរណ៍នេះ

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការរិះគន់របស់ជនអគតិមួយក្តាប់តូចចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល នាពេលកន្លងទៅនេះគឺជាទស្សនមួយដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងនោះចង់ឲ្យប្រជាពលរដ្ឋខ្មែរបន្តបាត់បង់ជីវិតកាន់តែច្រើនបន្ថែមទៀត ដោយសារតែបញ្ហាចរាចរណ៍នេះ ។ ថ្លែងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នេះនាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក  រយៈពេលពីរខែមកនេះគឺមានមតិខ្លះរិះគន់ថា រាជរដ្ឋាភិបាលធ្វើឡើងដើម្បីចាប់ប្រជាពលរដ្ឋជំរឹតយកលុយ ខណៈប្រជាពលរដ្ឋកំពុងជួបបញ្ហាមេរោគកូវិដ១៩។ ប៉ុន្តែការធ្វើនេះ គឺដើម្បីការពារអាយុវជីវិតរបស់ពួកគាត់តែប៉ុណ្ណោះ មិនមែនដូចការលើកឡើងរបស់ជនទាំងនោះ ដើម្បីតែគេងចំណេញនយោបាយឬផលប្រយោជន៍ផ្សេងៗទៅវិញនោះទេ។ យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានបន្តអំពាវនាវដល់ភាគីទាំងអស់ ត្រូវតែបន្តរួមគ្នាបន្ថែមទៀតអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុតចំពោះវិធានការណ៍ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ការស្លាប់របស់ប្រជាពលរដ្ឋរបស់យើងបន្តទៀតខណៈ ការអនុវត្តរយៈពេលពីរខែមកនេះ គឺបានកាត់បន្ថយបានមួយចំនួនធំ ហើយពួកគាត់ក៏បានចូលរួមគោរពបានកាន់តែច្រើន ជាបន្តបន្ទាប់ទាំងនៅទីជនបទ និងទីប្រជុំជននោះ។ យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍…

  • កូវីដ-19 មានចំណុចល្អនិងចំណុចអាក្រក់ ធ្វើឲ្យមន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ទទួលបាននូវមេរៀន និងបទពិសោធន៍ការងារ

    កូវីដ-19 មានចំណុចល្អនិងចំណុចអាក្រក់ ធ្វើឲ្យមន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ទទួលបាននូវមេរៀន និងបទពិសោធន៍ការងារ

      ក្នុងដំណើរបំពេញការងារ រយៈពេល០២ថ្ងៃ នៅខេត្តបាត់ដំបង គណៈប្រតិភូមួយក្រុមនៃក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងវត្តមានអមដំណើរពីលោកជំទាវ វេជ្ជបណ្ឌិត លី អេឡែន (Li Ai Lan) តំណាងអង្គការសុខភាពពិភពលោកWHO.ប្រចាំកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត ជាពិសេសថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួននៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងគ្រោងបន្តដំណើរជួបមន្រ្តីសុខាភិបាលតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុក-មណ្ឌលសុខភាពឃុំមួយចំនួននិងនៅមណ្ឌលចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងនិងស្រុកសំពៅលូន។        ដោយផ្តោតពីការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីរួមគ្នាក្នុងការទប់ស្កាត់បង្កើនវិធានការបន្តក្នុងកិច្ចការពារកុំឲ្យកើតមានជាថ្មីការឆ្លងនិងចម្លងកូវីដ-១៩ រលកទី២ នៅក្នុងសហគមន៍ ដោយសារតែការធ្វេសប្រហែសរបស់បងប្អូន។        ការលើកឡើងរប់លោកជំទាវរដ្ឋលេខាក្រសួងសុខាភិបាលបែបនេះដោយសារតែការកត់សម្គាល់របស់ក្រសួងឃើញថា៖ បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ពួកគាត់ហាក់វិលទៅរកសភាពធម្មតាឡើងវិញដោយភ្លេចខ្លួននិងខ្វះការប្រុងប្រយ័ត្នពីការឆ្លងនិងចម្លងពីកូវីដ-១៩។ខណៈដែលកូវីដនៅលើពិភពលោកមិនទាន់ស្ងប់នៅឡើយ។ហើយកូវីដ-១៩ក៏វាមានចំណុចល្អនិងចំណុចអាក្រក់ផងដែរ ធ្វើឲ្យមន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ទទួលបាននូវមេរៀននិងបទពិសោធន៍ការងារផងដែរ។      លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកជំទាវវេជ្ជបណ្ឌិត លី អេឡែន តំណាងអង្គការសុខភាពពិភពលោកWHO.បានសំណូមពរ ដល់ឯកឧត្តម អភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធការលើកឡើងខាងលើនេះថាកន្លងមកយើងបានអនុវត្តនូវវិធានការទប់ស្កាត់បានល្អប្រសើរ ជាពិសេសនៅខេត្តនេះ បានឆ្លើយតបនិងមានវិធានចំណាត់ការបញ្ហាកូវីដឆ្លើយតបបានទាន់ពេលវេលា។លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល…

  • អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការស្ថាបនា ដោយក្រុមមន្ត្រីជំនាញ ស្ពាន ផ្លូវ នៅទីជនបទក្នុងស្រុកពីរ នៃដែនដីរដ្ឋបាលខេត្ត ភាគឦសានកម្ពុជា

    អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការស្ថាបនា ដោយក្រុមមន្ត្រីជំនាញ ស្ពាន ផ្លូវ នៅទីជនបទក្នុងស្រុកពីរ នៃដែនដីរដ្ឋបាលខេត្ត ភាគឦសានកម្ពុជា

    ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីក្រោមឱវាទ អាជ្ញាធរ និងមន្ត្រីក្នុងមូលដ្ឋាន អញ្ជើញចុះពិនិត្យការស្ថាបនាស្ពាន ផ្លូវ និងលូ នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ ដើម្បីជម្រុញពន្លឿនលើការស្ថាបនាអោយបានឆាប់រហ័ស សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន នៅមុនរដូវភ្លៀងធ្លាក់ជោគជាំឈានចូលមកដល់។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន នៃទីជនបទរបស់ លោក ម៉ុម សារឿន បានធ្វើឡើងនៅថ្ងៃទី៦កក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យស្ពានដែកបាឡេ១០កន្លែង ផ្លូវក្រាលគ្រួសក្រហម១ខ្សែ លូភ្លោះ និងសាលារៀន១ខ្នង ដែលផ្លូវ១ខ្សែនោះ បានស្ថាបនានៅប្របនឹងដងទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកពីរ គឺស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ មន្ត្រីស្ថាបនាស្ពាន ផ្លូវ របស់ខេត្តស្ទឹងត្រែង បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ផ្លូវ លូ និងសាលារៀន បាននិងកំពុងដំណើរការសាងសង់ ហើយក៏ជិតសម្រេចបាន ១០០ភាគរយហើយនោះដែរ ដោយក្នុងនោះ ក្រុមមន្ត្រីជំនាញបានស្ថាបនាស្ពានដែកបាឡេ ១០កន្លែង សង់ឆ្លងកាត់ដៃអូរ និងស្ថាបនាផ្លូវ ក្រាលគ្រួសក្រហម ១ខ្សែ មានប្រវែងជាង…

  • ក្រសួងធនធានទឹក និងឧត្តុនិយម៖​ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

    ក្រសួងធនធានទឹក និងឧត្តុនិយម៖​ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
  • ស្ថាបនិកភូមិផ្កាត្រកួន៖ តើ CEOត្រូវផ្តោតលើអ្វីខ្លះ?

    លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន បានលើកឡើងថា CEO​ត្រូ​វមានចំណុចសំខាន់ចំនួន៣ គឺចំណេះដឹងក្នុងតំបន់ និងពិភពលោក ទី២ ចំណេះដឹងក្នុងការដោះស្រាយបញ្ហាជាមួយមនុស្ស និងនយោបាយ និងទី៣ ចំណេះដឹងបច្ចេកទេស។ លោក សុមេធារិទ្ធលើកជាសំណួរថា ហេតុអ្វីបានជាចំណេះដឹងទាំងនេះសំខាន់?​ទី១ ចំណេះដឹងក្នុងតំបន់ និងពិភពលោក។ ចំណេះដឹងនេះទាមទារឱ្យយើងមានការស្វែងយល់ពីព័ត៌មានសេដ្ឋកិច្ចក្នុងស្រុក និងនៅពិភពលោក ហើយសេដ្ឋកិច្ចក៏ត្រូវមើល អាមេរិក ចិន ដែលជាមហាអំណាច សហគមន៍អឺរ៉ុប និង​ប្រទេសធំៗក្នុងតំបន់។ ក្នុងនាមជាអ្នកដឹកនាំត្រូវតែមានសមត្ថភាពចំណេះដឹងទូលំទូលាយដើម្បីអាចវិភាគស្ថានការណ៍បានមួយកម្រិត។ ដោយឡែកការដោះស្រាយបញ្ហាជាមួយមនុស្ស និងនយោបាយ គឺមានសារៈសំខាន់ណាស់ដោយសារតែការគ្រប់គ្រងមនុស្សត្រូវតែស្វែងយល់ពីគ្រប់ប្រភេទមនុស្សដើម្បីអាចដោះស្រាយជាមួយមនុស្សបានទៅតាមចំណង់ចំណូលចិត្ត និងប្រភេទលក្ខណៈបាន។​ ហើយមនុស្សមាន៤ប្រភេទ ១. ក្រុមថៅកែ និងអ្នកគ្រប់គ្រងដែលជាក្រុមមនុស្សម៉ឺងម៉ាត់ និងម៉ត់ចត់ រួមទាំងប្រាកដប្រជា។ ២. ក្រុមមនុស្សសម្ភារៈនិយម ឬម​នុស្សដែលចូលចិត្តលេងខ្លួន ប៉ុន្តែចូលចិត្តឆាប់យកឱកាស។ ៣. ក្រុមមនុស្សទន់ជ្រាយ ឬមិនសូវក្លាហាន ​និងក្រុមចុងក្រោយគឺ ពពួកអ្នកវិភាគ។ ដោយឡែកចំណេះដឹងផ្នែកនយោបាយក្នុងការដឹកនាំ គឺ CEOត្រូវយល់ដឹងអំពីស្ថានការណ៍ និងចេះថ្លឹងថ្លែងឱ្យបានត្រឹមត្រូវរាល់ការសម្រេចចិត្ត ហើយត្រូវដឹងទៀតថា​ ធ្វើអ្វីក៏ដោយក៏ត្រូវការនយោបាយដែរ គឺវាមានសារៈសំខាន់ខ្លាំង។ លោកបន្តពន្យល់ថា​ហេតុអ្វីបានជាដំណេះដឹងផ្នែកបច្ចេកទេសសំខាន់ ហើយលោកចង់ផ្តោតលើកិច្ចការងារប្រតិបត្តិដែលតម្រូវឱ្យមានភាពម៉ត់ចង់​ហើយស្គាល់ការងារ។…

  • TikTok នឹងបាត់ចេញពីទីផ្សារហុងកុង ប៉ុន្មានថ្ងៃទៀត

    TikTok នឹងបាត់ចេញពីទីផ្សារហុងកុង ប៉ុន្មានថ្ងៃទៀត

    ហុងកុង៖ TikTok បានអះអាងថា ខ្លួននឹងចាកចេញពីទីផ្សារហុងកុង នៅរយៈពេលប៉ុន្មានថ្ងៃទៀត នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនប្រាប់សារព័ត៌មាន Reuters កាលពីយប់ថ្ងៃទី៦ កក្កដា ជាការបញ្ជាក់ ខណៈដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត ដូចជា Facebook បានផ្អាកដំណើរការដែរ តាមសំណើររបស់រដ្ឋាភិបាលហុងកុង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ផ្អែកតាមប្រភពថា App TikTok ជាវីដេអូខ្លីៗ របស់ក្រុមហ៊ុន ByteDance មានទីស្នាក់ការកណ្តាលនៅប្រទេសចិនមួយនេះបានសម្រេចចិត្តចាកចេញពីហុងកុង ក្រោយចិនបង្កើតច្បាប់សន្តិសុខជាតិថ្មី សម្រាប់ហុងកុង។ អ្នកនាំពាក្យរបស់ TikTok បានិយាយថា «នៅក្នុងពន្លឺនៃហេតុការណ៍ថ្មីៗនេះ ពួកយើងសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការ app TikTok នៅក្នុងទីក្រុងហុកុង»៕

  • លោកស្នងការខេត្តកណ្តាល បញ្ជារឲ្យស្នងការរង៤រូប និងអធិការក្រុងតាខ្មៅ ចុះស្រាវជ្រាវ ករណីបែកធ្លាយខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាបន្ទាន់

    លោកស្នងការខេត្តកណ្តាល បញ្ជារឲ្យស្នងការរង៤រូប និងអធិការក្រុងតាខ្មៅ ចុះស្រាវជ្រាវ ករណីបែកធ្លាយខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាបន្ទាន់

    កណ្តាល៖ មុននេះបន្តិចលោកឧត្តមសេនីយ៌ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់តាមប្រព័ន្ធអេឡេត្រូនិច TeLegrame អោយដឹងថា៖ លោកបានចាត់តាំងលោកស្នងការរងធនធាន លោកស្នងការរងទទួលក្រុងតាខ្មៅ លោកស្នងការរងទទួលកិច្ចការប៉ុស្តិ៍លោកស្នងការរងទទួលការងារអ្នកនាំពាក្យ លោកអធិការក្រុងតាខ្មៅ អោយចុះស្រាវជ្រាវ ពិនិត្យរឿងនេះបន្ទាន់។ រំលឹកដែរថា៖ កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានខិត្តប័ណ្ឌជាច្រើនសន្លឹកត្រូវបានបោះចោល ពាសវាលពាសកាលពេញផ្លូវ២១A ពីភូមិសិត្បូដល់ភូមិព្រែកត្រែង ដោយបានហែកកេរ្តិ៍ខ្ទេចខ្ទីចំពោះលោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ។ ជុំវិញបញ្ហានេះដែរ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានប្រាប់អោយដឹងថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីស៊ើបអង្កេតករណីនេះ តើលោកមេប៉ុស្តិ៍សិត្បូ មានបញ្ហាដូចការចោទប្រកាន់ដែរឬទេ ? ។ ក្នុងខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាច្រើនចំណុចដូចជា ៖-មេប៉ុស្តិ៍សង្កាត់សិត្បូ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាជន ។-មិនសូវមកកន្លែងធ្វើការ បើចង់ប្តឹងទាល់តែណាត់មុនសិន ។-មិនចេះដឹកនាំកូនចៅធ្វើការ ។…

  • បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូ បុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

    បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូ បុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត lexus មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូ បុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។    ករណីនេះកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦១ កែងនឹងផ្លូវ ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី ៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត lexus rx330 គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AY-1272ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលមកផ្លូវ ២០៤បានបន្តិចក៏មានម៉ូតូមួយគ្រឿងម៉ាកវ៉េសស៉្បាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IG-0913ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងចាប់ហ្វ្រាំង មិនទាន់ជ្រុលទៅបុករថយន្តខាងមុខផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគី ទាំងសងខាងធ្វើការសម្របសម្រួលគ្នារយៈពេលជិតកន្លះម៉ោងនៅមិនត្រូវគ្នាទើប សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោក រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕