-
រដ្ឋបាលខេត្តកោះកុង៖ សេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់ តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅស្រុកគិរីសាគរ
រដ្ឋបាលខេត្តកោះកុងធ្វើសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់ តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នៅវត្តគិរីតេជោ(ហៅវត្តកូនកុក)៕ធ.ដ
-
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់ អាវពោងសុវត្ថភាព ដល់អគ្គលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអនុសាខាកាកបាទក្រហមខេត្ត
កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងឯកឧត្តម ឈួរ ច័ន្ទឌឿន បានអញ្ជើញប្រគល់អាវពោងសុវត្ថិភាព ដល់លេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អាវពោងសុវត្ថិភាពដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកប្រតិបត្តិសាខា លោក លោកស្រីសមាជិក សមាជិកាសាខា អនុសាខា និងមន្ទីរអង្គភាពពាក់ព័ន្ធ។ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ក្នុងនាមសម្ដេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តមបណ្ឌិត…
-
ឯ.ឧ ស សុខា ស្នើរអោយសាធារណជន កុំគិតថា ឯកឧត្តម យកបុណ្យស័ក្តទៅកាងនឹងរឿងអ្វីមួយជាពិសេសពាក់ព័ន្ធក្លឹបវិសាខា
ថ្មីៗនេះដោយពិនិត្យឃើញថា មានបងប្អូនមួយចំនួនតូច ដែលចូលចិត្តបញ្ចេញអារម្មណ៍របស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) ជុំវិញក្លិបវិសាខា ដោយធ្វើការទាញភ្ជាប់រូបខ្ញុំទៅនឹងការបញ្ចេញអារម្មណ៍នោះ បែបវាយប្រហារខុសពីការពិតមកលើរូបខ្ញុំ ទាំងខ្ញុំមិនបានដឹង ឬពាក់ព័ន្ធទាល់តែសោះ បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំជាខ្លាំង។ ឯ ឧ ស សុខា ស្នើរអោយសាធារណជន កុំគិតថាឯ ឧ យកបុណ្យស័ក្តទៅកាងនឹងរឿងអ្វីមួយជាពិសេសពាក់ព័ន្ធក្លឹបវិសាខាបើទោះបីជា ឯ ឧ ជាស្ថាបនិកក្លិបនេះ ហើយបច្ចុប្បន្ន ភរិយារបស់ខ្ញុំ ជាប្រធានក្លិបក៏ដោយចុះ។ បង្កេីតក្លិបនេះ ពុំបានគិតពីផលប្រយោជន៍នោះទេ ដោយសារស្រឡាញ់ និងចង់ចូលរួមអភិវឌ្ឍវិស័យកីឡាតែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមមេត្តាកុំប្រញាប់ប្រញាល់ក្នុងការបញ្ចេញអារម្មណ៍របស់ខ្លួនដោយទាញភ្ជាប់រូបខ្ញុំទៅនឹងរឿងនេះរឿងនោះ ទាំងរូបខ្ញុំមិន បានដឹង ឬមិនពាក់ព័ន្ធសោះនោះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ជាពិសេសដែលអាចធ្វេីឱ្យខ្លួនឯងប្រឈមទៅនឹងបញ្ហាផ្លូវច្បាប់ ជាប់ទោសទណ្ឌផ្សេងៗទៀតផង។ សូមកុំគិតថាធ្វេីខុសហេីយសុំទោសរួចខ្លួន ក៏ចេះតែធ្វេីទៅនោះអី ៕
-
ឃាត់ខ្លួនជនជាតិឡាវម្នាក់ និងគ្រឿងញៀន៥កញ្ចប់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ!
ជនជាតិឡាវម្នាក់ រួមនិងថ្នាំញៀន៥កញ្ចប់ធំ ត្រូវបានបង្រ្កាប និងដកហូតដោយកម្លាំងសមត្ថកិច្ច ការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលច្រកទ្វាព្រំដែន និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។ការបង្រ្កាបនេះ ត្រូវបានសមត្ថកិច្ចធ្វើឡើង នៅថ្ងៃទី០៦កក្កដា ២០២០ ខណ:ជនសង្ស័យកំពុងនាំយកគ្រឿងគ្រឿងញៀននេះចូលមកកម្ពុជា ត្រង់ចំណុចកំពង់ទូក ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។សមត្ថកិច្ចស្ថិតក្នុងការបង្រ្កាបនោះ បានឲ្យដឹងថា: ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនិងបទល្មើសគ្រឿងញៀនខាងលើនេះ មានឈ្មោះ ភិត ងិន ភេទប្រុស មអាយុ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើការនៅទំបន់វារីអគ្គីសនីដនសាហុង ប្រទេសឡាវ(អ្នកបើកបរ) ។មានស្រុកកំណើតនៅភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ ។ បច្ចុប្បន្នស្នាក់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ រីឯវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចដកហូតបានចំនួន៥កញ្ចប់ធំ ទម្ងន់ប្រហែល៥គីឡូក្រាមសុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(ICE) ។លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា: ជនសង្ស័យគឺជាមុខសញ្ញា…
-
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹងដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ឈប់ឱ្យបិតផ្សាយប័ណ្ណព័ត៌មាន, ការចែកខិត្តបណ្ណ និងប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹងដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ឈប់ឱ្យបិតផ្សាយប័ណ្ណព័ត៌មាន, ការចែកខិត្តបណ្ណ និងប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ។
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក
ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាជាពុទ្ធសានិកជនកំពុងចូលរួមរីករាយប្រកបដោយសុទ្ធាជ្រះថ្លានាំយកទ័យទានគ្រឿងឧបភោគបរិភោគទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេសដើម្បីឧបត្ថមព្រះសង្ឃក្នុងរដូវកាលចូលកាន់ព្រះវស្សានៅឆ្នាំនេះដោយឡែកនៅរសៀលថ្ងៃពុធ១រោជខែអាសាឍឆ្នាំជូតទោស័កពុទ្ធសករាជ្យ២៥៦៤ ត្រូវនឹងថ្ងៃទី៦កក្កដា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំបុត្រា បុត្រី និងចៅៗព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញនាំយកទៀនវស្សាប្រេងវស្សារួមនឹងគ្រឿងឧបភោគបរិភោគ និងភេជ្ជៈ ទៅវេរប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណហៅ(ចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ ជធានីភ្នំពេញ។សូមបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដែល ព្រះសង្ឃគ្រប់វត្តអារាម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ដែលគោរពប្រតិបត្តិជំនឿលើវិស័យ ព្រះពុទ្ធសាសនា បានចាប់ផ្តើមចូលព្រះវស្សាគ្រប់ទីកន្លែងទាំងអស់ ដូចបណ្តាឆ្នាំមុនៗដែរ។ ជាទូទៅព្រះសង្ឃនៅតាមវត្តអារាមនិមួយៗ តែងចាប់ផ្តើមប្រារព្វពិធីចូលព្រះវស្សានេះ នៅពេលល្ងាច ឬពេលព្រលប់។ ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ ពិសេសនៅលើមហាកុដិ របស់សម្តេចព្រះពោធិវង្ស សម្តេចអគ្គមហាសេនា បតីតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាទៀនធូប និងថ្វាយគន្ធពិដោ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធជាកិច្ចរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យតាមប្រពៃណីព្រះពុទ្ធសាសនាដ៍រុងរឿងនៃយើង និងបានធ្វើបទ នមសិកា…
-
កូនឈើចំនួន ៤ម៉ឺនដើម ជាប្រភេទឈើក្នុងតំបន់ព្រៃលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ភាគខាងជើងបឹងទន្លេសាប
កូនឈើចំនួន ៤ម៉ឺនដើម ជាប្រភេទឈើក្នុងតំបន់ព្រៃលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ភាគខាងជើងបឹងទន្លេសាប។ ការដាំស្តារឡើងវិញនេះគឺស្ថិតក្រោមការឧបតម្ភរបស់គម្រោងភាពជាដៃគូកាបូនព្រៃដែលជាគម្រោងរេដបូកសាកល្បង អនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។ សកម្មភាពដាំស្តារព្រៃឈើនេះមានការចូលរួមដោយព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេសាទសរសរស្តម្ភ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅក្នុងឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ លោក ព្រឹន សាវិន ប្រធានរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះជានិម្មិតរូបមួយ បញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍សសរស្តម្ភ សហគមន៍មុខបែន បានដាំកូនឈើនេះ ក្រោមការឧបតម្ភគម្រោងរេដបូកនៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលជលផល នាយកដ្ឋានអភិរក្ស បានផ្តូចផ្តើមដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកនេះនៅលើផ្ទៃដី ៤០ ហិចតា ស្មើរនិង៤ម៉ឺនដើម មានប្រភេទពូជកូនឈើ ដើមរាំង កូនទោល កូនចឹកកែង កូនទាស់ កូនកន្សែង កូនត្អូរ ជាដើម។ លោកបានបញ្ជាក់បន្តថា ការដាំស្តារឡើងវិញនេះ គឺនៅលើផ្ទៃដីដែលទទួលរង គ្រោះដោយសារភ្លើងឆេះនារដូវប្រាំង៣ឆ្នាំកន្លងមកដែលទទួលរងនូវភាពរាំងស្ងួត នារដូវប្រាំងកន្លងមក និងយើងបានចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សា អភិរក្ស នូវព្រៃលិចទឹក…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនៈភាពរបស់ក្រសួងដែលបានអនុវត្តរយៈពេល ៦ខែកន្លងមក និងលើកទិសដៅអនុវត្តបន្ត
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនៈភាពរបស់ក្រសួងដែលបានអនុវត្តរយៈពេល ៦ខែកន្លងមក និងលើកទិសដៅអនុវត្តបន្ត ដែលពិធីត្រូវបានរៀបចំនៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឯកឧត្តមនាយកខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕
-
នគរបាលបញ្ជូលខ្លួនថៅកែដីឡូត៍ម្នាក់ដែលលួចដីគេយកទៅពុះលក់ ទៅឲ្យតុលាការចាត់ការតាមច្បាប់
ភ្នំពេញ៖ កម្លាំងកនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនស្ត្រីជាថៅកែដីឡូត៍ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត។ បើតាមសមត្ថកិច្ច ជនត្រូវចោទមានឈ្មោះ ខេង អូន ភេទស្រី អាយុ ៤៥ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្បែររង្វង់មូលនាងមច្ឆា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៩៦ ដ.ច.ន ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ ខេង អូន ភេទស្រី អាយុ ៤៥ឆ្នាំ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ យោងតាមមាត្រា ៣៩១ និងមាត្រា…
-
ក្រុមបឹងកេតទទួលបាន៣ពិន្ទុ ខណៈភ្នំពេញក្រោន និងវិសាខា ចែកគ្នាម្នាក់១ពិន្ទុ ក្នុងសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជា
ក្រុមបឹងកេតទទួលបាន៣ពិន្ទុ ខណៈភ្នំពេញក្រោន និងវិសាខា ចែកគ្នាម្នាក់១ពិន្ទុ ក្នុងសប្តាហ៍ទី៦ នៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២០ សប្តាហ៍ទី៦ ដោយមិនទាន់អនុញ្ញាតឲ្យ ទស្សនិកជនចូលរួមទស្សនា ។ ក្នុងចំណោម៦ប្រកួត មាន៤ក្រុមរកបាន៣ពិន្ទុ និងស្មើគ្នា២ប្រកួត សម្រាប់សប្តាហ៍ទី៦នេះ រួមមាន៖ ក្រុមបឹងកេត ៣-០ សូលទីឡូអង្គរ, ព្រះខ័នរាជស្វាយរៀង ១០-០ យុវជនបាទី, នគរបាលជាតិ១-៤ គីរីវង់សុខសែនជ័យ, ណាហ្គាវើល ៤-១ ក្រុមកងយោធពលខេមរភូមិន្ទ ។ ចំពោះ២ប្រកួតដែលស្មើ គឺក្រុមអគ្គិសនីកម្ពុជា ២-២ ជាមួយអង្គរថាយហ្គឺរ រីឯភ្នំពេញក្រោន ២-២ ក្រុមវិសាខា ។ រីឯតារាងពិន្ទុសប្តាហ៍ទី៦ គឺក្រុមការពារម្ចាស់ដំណែងជើងឯក២០១៩ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន១៦ពិន្ទុ ខណៈភ្នំពេញក្រោន លេខ២ បឹងកេត លេខ៣ ណាហ្គា លេខ៤ វិសាខា លេខ៥ ខណៈស្នងការនគរបាលជាតិ នៅរក្សាបាតតារាងដដែល ដោយ៥ប្រកួតមិនទាន់ស្គាល់ជ័យជំនះនៅឡើយទេ ។…