-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន០២វត្ត នៅស្រុកអូររាំងឪ
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជកម្ពុជា(ស.ស.យ.ក) ខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងសហការី បាននាំយកទៀនវស្សាចំនួន០២គូ សាដកចំនួន០៨កញ្ចប់ អង្ករចំនួន០២បេ មីចំនួន០៤កេះ ទឹកក្រូចចំនួន០២កេះ ទឹកផ្លែឈើចំនួន០២កេះ ទឹកបរិសុទ្ធចំនួន០២កេះ ទឹកដោះគោចំនួន២០កំប៉ុង ស្ករសចំនួន២០គីឡូក្រាម ទឹកត្រីចំនួន០៤យួរ ទឹកស៊ីអ៊ីវចំនួន០៤យួរ ត្រីខកំប៉ុងចំនួន០៤យួរ និងថវិកាចំនួន១,៣២០,០០០ ប្រគេនព្រះសង្ឃចំនួន០២វត្ត ទី១-វត្តសេតហត្ថី (ដំរិល) ទី២-វត្តសុធម្មា(ជ្រួល) ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ទាប់មក លោក ប្រធាន ស.ស.យ.ក ខេត្ត និងសហការី បាននាំយកថវិកា ចំនួន៧០០,០០០៛ ផ្តល់ជូនលោកមេឃុំដំរិល សម្រាប់ការសាងសង់ផ្ទះ០១ខ្នង ទំហំ៣×៤ម ប្រក់សង្ក័សី ជូនលោកយាយ ព្រំ ខូវ អាយុ៨៦ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង។ ក្នុងពិធីនេះ លោកប្រធាន ក៏បានឧបត្ថម្ភថវិកាចំនួន២២០,០០០៛ ដល់យុវជនឃុំផងដែរ។ សូមបញ្ជាក់ជូនថា កម្មវិធីទាំង៣ខាងលើនេះ…
-
អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ចំនួន ១០វត្ត ក្នុងស្រុកបន្ទាយស្រី
ខេត្តសៀមរាប៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សា អស់កាលត្រីមាស ហើយក៏ជាតម្រូវការ ចាំបាច់របស់ព្រះភិក្ខុសង្ឃគ្រប់អង្គ ត្រូវការចាំបាច់នូវការប្រើប្រាស់ទេយ្យវត្ថុនិង ចតុបច្ច័យសម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គុម្ពីរក្បួនខ្នាតផ្សេងៗ។ ការនាំយកនូវទៀតវស្សាយកមកវេរប្រគេនព្រះសង្ឃនេះ គឺដើម្បីជាប្រទីបសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ បំភ្លឺនៅពេលយប់ ក្នុងពេលចូលវស្សាមានរយៈពេល៣ខែ ដូច្នេះហើយចំពោះទេយ្យទាន ដែលបាននាំ យកមកវេរប្រគេនគឺ ដើមី្បគ្រប់ភិក្ខុសង្ឃទាំងអស់ ទុកប្រើប្រាស់នៅក្នុងទីវត្ត។ លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា៖នៅកម្ពុជាវិស័យអាណាចក្រនិងពុទ្ឋចក្រតែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យរីកចំរើន ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។ លោក បញ្ជាក់ថា៖ វិស័យព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចំរើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាព ហើយដោយសារសុខសន្តិភាពនេះហើយ ប្រជាពុទ្ឋបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ហើយពួកគាត់រីករាយនិងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ ប្រទេសយើងមានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលា តាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ។ ពិធីចូលព្រះវស្សា…
-
រថយន្តសង្គ្រោះបន្ទាន់ចំនួន ៦គ្រឿង ដែលជាជំនួយរបស់ប្រទេសជប៉ុនតាមរយៈក្រសួង បរិស្ថាន បានប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចាត់ចែងបន្តទៅតាម មណ្ឌលសុខភាពក្រុងស្រុក
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលនដ្ឋានខេត្តព្រះសីហនុ បានផ្ដល់រថយន្ត សង្គ្រោះបន្ទាន់ ចំនួន ៦គ្រឿងដែលជាជំនួយរបស់ប្រទេសជប៉ុនជូនដល់រដ្ឋបាលខេត្ត សម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព នាព្រឹកថ្ងៃទី ៤ ខែកក្កដាឆ្នាំ២០២០ ។ ពិធី ប្រគល់និងទទួលរថយន្តសង្រ្គោះមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុដែលបាន យកចិត្តទុកដាក់ អំពីសុខទុក្ខនិងការលំបាករបស់ រដ្ឋបាលខេត្តក៏ដូចជាមន្ទីរសុខាភិបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋនៅក្នុងព្រះសីហនុ ដែលជួប បញ្ហាគ្រោះថ្នាក់ផ្សេងៗមិនមានមធ្យោបាយដឹកជញ្ជូន សង្គ្រោះបន្ទាន់ សម្រាប់ ដឹកជញ្ជូនបានទាន់ពេលវេលាទើប ឯកឧត្តមបាន ឧបត្ថម្ភនូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦គ្រឿងដើម្បីសម្រាប់ ចែកជូនទៅដល់បណ្ដាក្រុងស្រុក សម្រាប់បម្រើការងារជូនដល់បងប្អូនប្រជា ពលរដ្ឋជួបករណីគ្រោះថ្នាក់ផ្សេងៗដែលត្រូវការរថយន្ដសង្គ្រោះបន្ទាន់ព្រោះកន្លងមកខេត្តព្រះសីហនុតាមមណ្ឌលសុខភាពនៅមានការខ្វះខាតរថយន្តសង្គ្រោះបន្ទាន់នៅពេលដែលជួបគ្រោះថ្នាក់ផ្សេងៗក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ គឺ មណ្ឌលសុខភាព មិនមាន លទ្ធភាពក្នុងការ ដឹកជញ្ជូនមកព្យាបាលបានទាន់ពេលវេលា។ ដូចនេះក្នុងនាមរដ្ឋបាលខេត្តនឹង នាំយករថយន្តសង្គ្រោះបន្ទាន់ទាំង ៦គ្រឿងនេះប្រគល់ជូនទៅដល់មន្ទីរសុខាភិបាលដើម្បី…
-
ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ ត្រូវបានអាជ្ញាធរខេត្តសៀមរាប នាំយកទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងក្រុងសៀមរាបចំនួន៤៥វត្ត
សៀមរាប៖ ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ ត្រូវបានអាជ្ញាធរខេត្តសៀមរាប នាំយកទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងក្រុងសៀមរាបចំនួន៤៥វត្ត។ ពិធីនេះប្រារព្ធឡើងនៅវត្តរាជបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ កក្កដា ឆ្នាំ២០២០។ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធសាសនិកជនជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។ មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានគូសបញ្ជាក់ថា ទៀនព្រះវស្សានិងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងរយះពេលគង់ចាំព្រះវស្សាអស់ត្រីមាសនៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះផងដែរ ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋ និង បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុកនៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ ។ ឯកឧត្តម បានបន្តថា យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃក៏ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស…
-
ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ សមិទ្ធផលនានាទាំងវិស័យពុទ្ធចក្រនិងអាណាចក្រកើតឡើងនិងរីកចម្រើននាបច្ចុប្បន្ននេះដោយសារការដឹកនាំដ៍ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែនដែលមានគុណធម៌ឈរលើគោលនយោបាយច្បាស់លាស់របស់គណៈបក្សប្រជាជនកម្ពុជាធ្វើឱ្យប្រទេសយើងមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស
ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនិង លោកជំទាវ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងចំនួន១៥៨៤នាក់និងដង្ហែអង្គផ្កាប្រាក់និងទៀនចំណាំព្រៈវស្សាវេរប្រគេនព្រៈសង្ឃវត្តបឹងខ្យាងព្រឹកថ្ងៃទី០៤កក្កដា។ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានបន្តថា ប្រជាពលរដ្ឋនៅកម្ពុជាទទួលបានសុខសុវត្ថិភាព មានការរីកចម្រើនក្នុងសង្គមជាតិគ្រួសារនិងអភិវឌ្ឍលើគ្រប់វិស័យដោយសារកត្តាសន្តិភាព។ ដូចនេះយើងត្រូវដឹងគុណសន្តិភាពនិងស្ថាបនិកសន្តិភាពសម្ដេចតេជោហ៊ុនសែន។សម្ដេចនិងវីរៈជនអ្នកស្នេហាជាតិជាច្រើនរូប បានបូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសន្តិភាពជូនជាតិមាតុភូមិ ។ សន្តិភាពជាមូលដ្ឋានគ្រឹៈដ៍សំខាន់ឈានទៅរកវឌ្ឍនៈភាពនិងជឿនលឿននៅកម្ពុជាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសន្តិភាពនឹងនៅបន្តភាពរឹងមាំមិនបាត់បង់ឡើយ។គណៈបក្សប្រជាជនកម្ពុជាជាស្នូលនៃការបង្រួបបង្រួមជាតិឯកភាពជាតិធ្វើអ្វីៗដើម្បីបំរើជាតិនិងប្រជាជនកម្ពុជា។ ជានិច្ចជាកាលថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាមិនរត់ចោលប្រជាពលរដ្ឋស៊ូទ្រាំដោះស្រាយរាល់បញ្ហាប្រឈមការលំបាកគ្រប់កាលៈទេសៈ។ដូចជាសព្វថ្ងៃនេះពិភពលោកកំពុងរងការរាតត្បាតជំងឺកូវីដ១៩ដែលធ្វើឱ្យប៉ៈពាល់ដល់សង្គមសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលើពិភពលោក។ ដោយឡែកក្នុងដំណាក់កាលជំងឺកូវីដ១៩រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរពីផលប៉ៈពាល់ការខ្វៈខាតជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួនដោយបានដាក់ចេញគោលនយោបាយគាំពារសង្គមដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ដល់ប្រជាពលរដ្ឋណាមានជីវភាពខ្វៈខាតពិតប្រាកដ ។ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានត្រូវគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេលដែលយើងជួបជុំមនុស្សច្រើនដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែកការពារសុខមាលភាពសាធារណៈនិងការកំចាត់ជំងឺកូវីដ១៩នេះឱ្យអស់ពីកម្ពុជានិងពិភពលោក ។ ត្រូវ ប្រុងប្រយត្ន័ជានិច្ច យើងអាចភ្លេចជំងឺកូវីដ១៩បានក៍ប៉ុន្តែជំងឺកូវីដ១៩វាមិនភ្លេចយើងទេវាអាចចម្លងគ្រប់ពេលវេលា។ តាមរបាយការណ៍របស់លោក អភិបាលរងស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថាក្នុងដំណាក់កាលជំងឺកូវីដ១៩ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងស្រុកកណ្ដាលស្ទឹងនិងតាម គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើរសុំមានគ្រួសារក្រ១ចំនួន២៩គ្រួសារនិងគ្រួសារក្រ២ចំនួន៨៦៨គ្រួសារ។ ក្នុងឱកាសនោះដែរឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនិង លោកជំទាវព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបានផ្ដួចផ្ដើមធ្វើបុណ្យដង្ហែអង្គផ្កាប្រាក់១០០លានរៀលនិងទៀនចំណាំព្រៈវស្សាវេរប្រគេនព្រៈសង្ឃវត្តបឹងខ្យាងដើម្បីបន្តការកសាងសមិទ្ធផលនានាក្នុងទីវត្តអារាមទុកជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកតរៀងទៅ។ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនិង លោកជំទាវ បានចែកអំណោយជូនយាយជីតាជីលោកគ្រូអ្នកគ្រូសិស្សានុសិស្សក្រុមយុវជនកាយរិទ្ធកាកបាទក្រហមកម្ពុជាខ៤ប្រជាពលរដ្ឋនិងអាជ្ញាធរកងកម្លាំង៣ប្រភេទ មានក្រណាត់ស ក្រមា និងថវិការមួយចំនួននិងប្រគេនសម្ភារៈវត្តមាន អង្ករ២០០គក្រ ប៊ីចេង៥គក្រ ត្រីខ១កេសមី១០កេស…
-
សែលកាតបន្តរកឃើញអ្នកឈ្នះទឹកប្រាក់ចំនួន ៤០,០០០ ដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ
ភ្នំពេញ ៖កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ៤០ ០០០ ដុល្លារ ។ លោក ហ៊ឹម ភារម្យ គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ដោយលោកមានសំណាងបានឈ្នះនៅក្នុងកម្មវិធីចាប់រង្វាន់ផ្ទាល់ប្រចាំថ្ងៃរបស់សែលកាត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០។…… លោក ហ៊ឹម ភារម្យ គឺជាអ្នកឈ្នះរង្វាន់៤០ ០០០ ដុល្លារ លើកទី ២៥ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត ក្នុងឆ្នាំនេះ។ គាត់មានមុខរបរជា វិស្វករ ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយករង្វាន់ទៅប្រគល់ជូនគាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ កក្កដា ២០២០នេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វាពិតជាអស្ចារ្យណាស់ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិតរបស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺយើងបានសែ្វងរកឃើញអ្នកឈ្នះរង្វាន់ធំចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា។ ក៏សូមចូលរួមអបអរសាទរជាមួយលោក ហ៊ឹម ភារម្យ និងក្រុមគ្រួសាររបស់គាត់នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ ប្រសិនបើចាប់អារម្មណ៍ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ…
-
លោក វ៉្លាឌីមៀ ពូទីន ចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញរុស្ស៊ីដែលបានធ្វើវិសោធនកម្ម ក្រោយការធ្វើបោះឆ្នោតប្រជាមាតិ
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបោះពុម្ពផ្សាយជាផ្លូវការ នៃរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្ម បន្ទាប់ពីវាត្រូវបានអនុម័តក្នុងការបោះឆ្នោតប្រជាមតិនាពេលថ្មីៗ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។ វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី០៤ ខែកក្កដានេះតទៅ (ម៉ោងក្នុងតំបន់) នេះបើយោងតាមក្រឹត្យដែលចុះផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ។ សូមរំលឹកថា តាមគណៈកម្មាការរៀបចំការបោះឆ្នោតរុស្ស៊ី ដោយផ្អែកលើការរាប់សន្លឹកឆ្នោតបាន៩៨ភាគរយបានឱ្យដឹងថា លោក វ៉្លាឌីមៀ ពូទីន ដែលបានដឹកនាំប្រទេសរុស្ស៊ីអស់រយៈពេលជាង២០ឆ្នាំមកនេះ ក្នុងនាមជាប្រធានាធិបតីទទួលជោគជ័យងាយយ៉ាងស្រួល ក្នុងការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាមួយសំឡេងគាំទ្រ៧៨ភាគរយ និង ជំទាស់២១ភាគរយ ។ ហើយតាមរយៈជោគជ័យខាងលើនេះ លោក ពូទីន អាចឈរឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី សម្រាប់រយៈពេល០២អាណត្តិបន្ថែមទៀត (មួយអាណត្តិមានរយៈពេល០៦ឆ្នាំ) បន្ទាប់ពីអាណត្តិរបស់លោកសព្វថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ ៕ធ.ដ
-
ប្រធានាធិបតីប្រេស៊ីល ជំទាស់លើច្បាប់ដែលតម្រូវឱ្យពាក់ម៉ាសនៅតាមទីសាធារណៈ
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែ បូលសូណារ៉ូ បានប្រើអំណាចវ៉េតូ ឬការជំទាស់របស់ខ្លួនលើការអនុម័តច្បាប់ជាតិ ដែលនឹងតម្រូវឱ្យពាក់ម៉ាសនៅ លើមធ្យោបាយធ្វើដំណើរសាធារណៈ ក្នុងគ្រឹះស្ថានពាណិជ្ជកម្ម កន្លែងជួបជុំសាសនា និងនៅតាមទីសាធារណៈ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាប្រេស៊ីលកាលពីថ្ងៃទី០៩ ខែមិថុនា ស្តីពីការផាកពិន័យ ចំពោះអ្នកដែលមិនពាក់ម៉ាសនៅតាមទីសាធារណៈ ប៉ុន្តែច្បាប់នេះ ត្រូវបានបដិសេធវិញ ដោយលោក បូលសូណារ៉ូ ហើយលោកបានអះអាងថា វាជាការរំលោភសិទ្ធិរបស់ប្រជាជនក្នុងការជួបជុំនៅក្នុងផ្ទះរបស់ពួកគេក្នុងន័យអាជីវកម្ម ឬគោលបំណងផ្សេងៗទៀត ។ បន្ថែមលើនេះ លោក បូលសូណារ៉ូ ក៏បានធ្វើការបដិសេធលើកថាខណ្ឌ ដែលតម្រូវឱ្យរដ្ឋាភិបាលចែកចាយម៉ាស ទៅឱ្យប្រជាជនដែលងាយរងគ្រោះ និងតម្រូវឲ្យក្រុមហ៊ុនផ្តល់ម៉ាស ដោយឥតគិតថ្លៃដល់និយោជិកផងដែរ ។ សូមជម្រាថា ប្រេស៊ីលស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកឆ្លងវីរុសសរុបចំនួន១លាន៥៤ម៉ឺន៣ពាន់៣៤១ករណី ក្នុងនោះមានមនុស្សស្លាប់សរុបចំនួន៦ម៉ឺន៣ពាន់២៥៤នាក់ និងជាសះស្បើយឡើងវិញសរុប៩៧ម៉ឺន៨ពាន់៦១៥នាក់ ៕ធ.ដ
-
លោក ហ្សង់ កាស្តិច ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសបារាំង
ប៉ារីស៖ លោក ហ្សង់ កាស្តិច ត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសបារាំង ជំនួសលោក អេឌូអាដ ហ្វីលីព ដែលបានលាលែងពីតំណែងនៅថ្ងៃសុក្រម្សិលមិញ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង គ្រោងនឹងរុះរើគណៈរដ្ឋមន្រ្តីឡើងវិញតែម្តង ដើម្បីជំរុញឲ្យមានការងើបសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិ COVID-19 ។ សូមជម្រាបថា លោក ហ្សង់ កាស្តិច មានវ័យ៥៥ឆ្នាំ ពីមុនមក ពុំធ្លាប់ធ្វើជារដ្ឋមន្រ្តីឡើយ ប៉ុន្តែលោកធ្លាប់មានតួនាទីនៅតាមក្រសួងមួយចំនួនរបស់បារាំង កាលពីឆ្នាំ២០១០ ហើយលោក កាស្តិច ត្រូវបានអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ សាក់កូហ្ស៉ី តែងតាំងជាទីប្រឹក្សាផ្នែកសង្គមកិច្ចផងដែរ ៕
-
ប្រធាន WHO រំពឹងឃើញលទ្ធផលដំបូង នៃថ្នាំព្យាបាល COVID-19 ក្នុងរយៈពេល២សប្តាហ៍ទៀត
ស្វីស៖ អង្គការ WHO ឆាប់ៗនេះ នឹងទទួលបានលទ្ធផលពីការសាកល្បងព្យា បាល ដែលខ្លួនកំពុងរៀបចំធ្វើឡើងលើថ្នាំជាច្រើន ដែលអាចមានប្រសិទ្ធភាពដើម្បីព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមការបញ្ជាក់របស់ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និងចុះផ្សាយសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានថ្លែងក្នុងសន្និសីទកាសែតខ្លីមួយថា អ្នកជំងឺជិត៥.៥០០នាក់នៅក្នុងប្រទេសចំនួន៣៩មកទល់ពេលនេះ ត្រូវបានសម្រិតសម្រាំងសម្រាប់ការសាកល្បងព្យាបាល ដែលមានឈ្មោះថា សាមគ្គីភាព ឬ Solidarity ។ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា យើងរំពឹងឃើញលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត ។ សូមបញ្ជាក់ថា ការសាកល្បងព្យាបាលសាមគ្គីភាព បានចាប់ផ្តើមជា៥ផ្នែកដោយពិនិត្យមើលវិធីសាស្រ្ត នៃការព្យាបាលដែលអាចកើតមានចំពោះ COVID-19 គឺ ១.ការថែទាំតាមស្តង់ដារ ២.ថ្នាំ រ៉េមដេស៊ីវៀ ៣.ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ ៤.ថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ៥.ថ្នាំហ៊ីវ Lopinavir/Ritonavir និង ថ្នាំ Lopanivir/Ritonavir ផ្សំជាមួយថ្នាំ អ៊ីនធើហ្វើរុន (Interferon)…