-
សហរដ្ឋអាម៉េរិកគ្រោងចាត់វិធានការ ដើម្បីបញ្ចប់ការអនុគ្រោះពិសេសសម្រាប់ទីក្រុងហុងកុង ក្រោយដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មី
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង គឺជាការប្រមាថមើលងាយដល់ប្រទេសទាំងអស់ ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការ ដើម្បីបញ្ចប់ការអនុគ្រោះពិសេសសម្រាប់ក្រុងមួយនេះ ។ លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង អំពីការចែងទាំងស្រុងរបស់ច្បាប់នេះ និងអំពីសុវត្ថិភាពរបស់អ្នករស់នៅក្នុងទីក្រុងហុងកុង ដែលក្នុងនោះមានទាំងពលរដ្ឋអាមេរិកផងដែរ ។ លោកបន្ថែមថា មាត្រាទី៣៨នៃច្បាប់ថ្មីនេះ ក៏មានចេតនាចង់សំដៅលើបទឧក្រិដ្ឋដែលប្រព្រឹត្តិឡើងនៅខាងក្រៅទីក្រុងហុងកុង ដោយអ្នកដែលមិនមែនជាពលរដ្ឋហុងកុងផងដែរ ហើយករណីនេះ ទំនងជាបូករួមទាំងពលរដ្ឋអាមេរិកផងដែរ ។ នេះគឺជារឿងហួសហេតុជ្រុល និងជាការប្រមាថមើលងាយដល់ប្រទេសទាំងអស់ ។ គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីនេះនឹងផ្តន្ទាទោសឧក្រិដ្ឋលើទង្វើអបគមន៍ ការផ្តួលរំលំរដ្ឋាភិបាល អំពើភេរវកម្ម និងការគប់គិតជាមួយបរទេស ដែលអាចជាប់ពន្ធនាគារមួយជីវិត រួមទាំងការអនុញ្ញាតឱ្យធ្វើបត្យាប័នទៅប្រទេសចិន និងការបង្កើតជាផ្លូវការនូវភ្នាក់ងារសន្តិសុខរបស់ចិននៅក្នុងទីក្រងហុងកុងទៀតផង ៕ធ.ដ
-
ជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន១០៧ករណីថ្មីទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២ខែមកនេះ
ជប៉ុន៖ ជប៉ុនបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១០៧នាក់ថ្មីបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលវាជាអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២ខែកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលមានមនុស្សរស់នៅខ្ទង់១៤លាននាក់ ពីដំបូងឡើយបានដាក់គោលដៅថា នឹងព្យាយាមរក្សាឲ្យបាននូវអត្រាឆ្លងប្រចាំថ្ងៃក្រោម២០ករណី បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានដកការប្រកាសភាពអាសន្ន កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ ប៉ុន្តែហាក់ធ្វើមិនបានឡើយ ដោយអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគច្រើនអត្រាឆ្លងប្រចាំថ្ងៃគឺលើសពី៦០នាក់ ។ សូមជម្រាបថា នៅទូទាំងប្រទេសជប៉ុន មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប១ម៉ឺន៨ពាន់៨៧៤ករណី ក្នុងនោះមានអ្នកជម្ងឺ៩៧៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញ១ម៉ឺន៦ពាន់៧៧២នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១ពាន់១២៧នាក់ ៕ធ.ដ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១១លាននាក់ ក្នុងនោះស្លាប់ជាង៥២ម៉ឺននាក់ និងជាសះស្បើយជាង៦.១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៩៨ម៉ឺន២ពាន់២៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥២ម៉ឺន៣ពាន់៩៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន១៣ម៉ឺន៩ពាន់៦៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៨៣ម៉ឺន៧ពាន់១៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន១ពាន់៤៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៩ម៉ឺន១ពាន់៩១នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥០ម៉ឺន១ពាន់៣៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន១ពាន់៩៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩១ម៉ឺន៦ពាន់១៤៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៦ម៉ឺន១ពាន់១៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៦៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន៨ពាន់៩៧៨នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៦២ម៉ឺន៧ពាន់១៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់២២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៧ម៉ឺន៩ពាន់៩០២នាក់ ។ ៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៧ពាន់១៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៣៦៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនឡើងដល់១៦២នាក់ ក្នុងហេតុការណ៍គ្រោះធម្មជាតិបាក់ដីនៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ តួលេខជនរងគ្រោះបាត់បង់ជីវិតបានបន្តកើនឡើងដល់១៦២នាក់ បន្ទាប់ពីហេតុការណ៍បាក់ដីនៅឯកន្លែងជីកយករ៉ែថ្លើមថ្មមួយកន្លែង នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រសហ្បតិ៍ម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ។ យោងតាមរបាយការណ៍របស់នាយកដ្ឋានពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា បានឲ្យដឹងថា គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់ រដ្ឋកាឈីន ភាគខាងជើងប្រទេស កាលពីវេលាម៉ោង៨៖០០នាទីព្រឹកនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ។ បើតាមអាជ្ញាធរមូលដ្ឋាន មានកម្មករជីករ៉ែរាប់រយនាក់ត្រូវបានគេសង្ស័យថា ត្រូវបានកប់នៅក្នុងដី ខណៈគ្រោះបាក់ដីមួយនេះ វាបានកើតឡើងក្នុងម៉ោងធ្វើការរបស់ពួកគេ ។ សូមបញ្ជាក់ថា គ្រោះរអិលបាក់ដីអាក្រក់ៗ និង គ្រោះថ្នាក់ផ្សេងៗទៀតតែងតែកើតមានឡើងជារឿយៗនៅតាមទីតាំងរុករករ៉ែនៅតំបន់សម្បូរធនធានត្បូងហាផាខាន់ រដ្ឋកាឈីន ។ តួយ៉ាងកាលពីឆ្នាំ២០១៥ គ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរ ធ្វើឱ្យមនុស្សមនុស្សចំនួន១១៦នាក់បាត់បង់ជីវិត ៕ធ.ដ
-
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានជម្រុញឲ្យឃុំតាគ្រាមនិងអភិបាលស្រុកបាណន់ ឲ្យយកចិត្តទុកដាក់ពីការពន្លឿននិងចុះស្រង់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋានខ្លួន ដែលងាយរងគ្រោះដោយផលប៉ះពាល់ដោយសារតែកូវីដ-១៩ (មានវីដេអូ)
ប្រជាពលរដ្ឋងាយរងគ្រោះច្រើនគ្រួសារ ដែលរងនូវផលប៉ះពាល់ក្នុងខណៈពេលវិបត្តិកូវិដ-១៩ សរុប ៥៥គ្រួសារ រស់នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០នេះក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខា (កក្រក.ខ) និង ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីជាច្រើនរូបទៀតបានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបនូវផលប៉ះពាល់ដោយវិបត្តិកូវិដ-១៩ ជាសកល កន្លងមក។ អំណោយដែលនាំយកទៅចែកជូន ដល់ក្រុមគ្រួសារទាំងនោះ ផ្តោតសំខាន់ចំពោះជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនក្រីក្រកូនច្រើននិងជនពិការទីទ័លក្រខ្លាំង សរុបចំនួន៥៥គ្រួសារ ដែលមកពីភូមិទាំង១១ នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយពិធីនេះបានធ្វើឡើងស្ថិតក្នុងបរិវេណ ” វត្តចន្ទតាគ្រាម ” ឃុំតាគ្រាម។ និងដើម្បីជាការឆ្លើយ តបពីតម្រូវការជាក់ស្តែង នៃការខ្វះខាតស្បៀងអាហាររបស់បងប្នូន នៅក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងកូវីដ-១៩…។ តាមរយៈការជួបសំណេះសំណាលជាមួយនិងគ្រួសារក្រីក្រ បងប្អូនជនពិការទីទ័លក្រ ក្នុងនោះឯកឧត្តម ងួន រតនៈ បានពាំនាំនូវការផ្ដាំផ្ញើ ការសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…
-
សម្តេចតេជោ ហ៊ុន សែន ថា ដល់ពេលវះកាត់រឿងដីធ្លីហើយ
ភ្នំពេញ៖ យោងតាមបណ្ដាញទំនាក់ទណងសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ឯ,ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះ និងត្រូវវះកាត់ហើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។ បើតាមឯ,ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា ការថ្លែងរបស់សម្តេច គឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរក្នុងសប្តាហ៍កន្លងទៅនេះ។ វិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។ ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក រ៉ាហ្វាត់…
-
ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ
ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៩:០០ព្រឹក ថ្ងៃទី ៣ កក្កដា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១៣១នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន …
-
ខ្លីៗ គន្លឹះគ្រប់គ្រងបុគ្គលិកទាំង៥ចំណុច
ក្រុមហ៊ុនជាច្រើននៅមានបញ្ហាក្នុងការគ្រប់គ្រងបុគ្គលិកដើម្បីដំណើរល្អតាមរយៈការផ្តល់សេវាល្អ និងមានគុណភាពទៅដល់អតិថិជន។ ក្រុមហ៊ុនខ្លះក៏មានបុគ្គលិកល្អហើយប៉ុន្តែបុគ្គលិកនោះនៅមិនបានយូរ បុគ្គលិកក្រុមហ៊ុនហ៊ុនចេញចូលៗនេះមិនមានជាសញ្ញាណល្អប៉ុន្មាននោះទេ ហើយអ្នកខ្លះមានបុគ្គលិកខូចហើយដកមិនបានជាដើម។ ថ្ងៃនេះ Business9 សូមណែនាំគន្លឹះ៥ចំណុចខ្លីៗក្នុងការគ្រប់គ្រងធនធានមនុស្ស។ ទី១៖ Select រើសមនុស្សឱ្យត្រូវ។ ម្ចាស់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន ត្រូវស្វែងយល់ពីគន្លឹះធ្វើម៉េចដើម្បីឱ្យត្រូវមានន័យត្រូវជំនាញ។ អ្នកគ្រប់គ្រងត្រូវបង្កើតការធ្វើតេស្តដើម្បីដកពិសោធន៍ក្នុងការស្វែងយល់ពីសមត្ថភាពជំនាញ និង សមត្ថភាពធ្វើការជាក្រុម និងធ្វើការក្នុងបរិបទណាមួយដែលស្របទៅតាមក្រុមហ៊ុនរបស់យើងម្នាក់ៗ។ ពេលនោះទើបដល់ការសម្ភាសន៍ ហើយត្រូវចាំដែរថា កុំប្រញាប់រើសពេកត្រូវបង្កើតជាជម្រើសឱ្យច្រើន ហើយបើគ្រាន់តែរើសដើម្បីបំពេញប្រអប់ហើយគ្មានគុណភាពធ្វើបណ្តើរៗល្អជាង។ ទី២៖ Train ណែនាំឱ្យស្គាល់បរិបទថ្មី។ ពោលពេលរើសបានហើយត្រូវណែនាំ(Orient)ពួកគេឱ្យស្គាល់និងយល់ពីរបៀបរបប និងការងារក្នុងក្រុមហ៊ុនរបស់យើងព្រោះពេលខ្លះបុគ្គលិកដែលចូលមកអ្នកខ្លះអត់មានបទពិសោធការងារ អ្នកខ្លះធ្លាប់ធ្វើការងារ ហើយបើទោះបីធ្លាប់ធ្វើការងារប្រហាក់ប្រហែលមែន ប៉ុន្តែបរិបទ និងវប្បធម៌ខុសគ្នា។ ចំណាំមិនត្រូវរើសភ្លាមឱ្យធ្វើការភ្លែតនោះទេ ការងារខ្លះនឹងធ្វើឱ្យមានបញ្ហាប្រសិនការងារបច្ចេកទេសឬបច្ចេកវិទ្យា។ ទី៣៖ Use potentiality ត្រូវដាក់មនុស្សឱ្យត្រូវសក្តានុពលនិងជំនាញរបស់ពួកគេ។ ថ្នាក់ដឹកនាំក្រុមហ៊ុន ត្រូវប្រើប្រាស់បុគ្គលិកដែលមានសក្តានុពលទាំងឡាយឱ្យត្រូវនឹងសក្តានុពលរបស់ពួកគេព្រោះថាមនុស្សមានជំនាញខុសៗគ្នា អុ្នកខ្លះចេះច្រើនដែលត្រូវប្រើឱ្យអស់លទ្ធភាពដោយការសាកកិច្ចការងារថ្មីៗបន្ថែមឱ្យពួកគាត់ និងបន្តបណ្តុះបណ្តាលពួកគាត់ឱ្យ ហើយកុំទាន់មានប្រតិកម្មប្រសិនបើពពួកគាត់បង្កើតកំហុស។ ទី៤៖ Keep រក្សាបុគ្គលិកល្អ។ វិធីសាស្ត្រថែបុគ្គលិក គឺជាបញ្ហាមួយរបស់ម្ចាស់ក្រុមហ៊ុន ឬថ្នាក់ដឹកនាំព្រោះថាអ្នកទាំងនោះ ត្រូវការការដឹកនាំក្រុមហ៊ុនមួយល្អ (Good Management) និងស្តង់ដារការងារច្បាស់លាស់។ ត្រូវចំណាំថា បុគ្គលិកល្អតែងតែត្រូវការកិច្ចការងារឱ្យផ្តល់ឱ្យច្បាស់លាស់…
-
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានដេញវាយជនរងគ្រោះរហូតដល់ស្លាប់
បន្ទាយមានជ័យ៖ ក្រោយពីមានបណ្តឹងពីស្ត្រីឈ្មោះ នឹង សំណាង អាយុ៣៤ឆ្នាំ នៅភូមិនៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ដែលជាម្តាយ របស់ជនរងគ្រោះឈ្មោះ ឈើយ ថន ភេទប្រុសអាយុ១៥ឆ្នាំ ដោយប្តឹងថាកូនរបស់គាត់ពុំមែនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យ ។ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដោយនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេតលើករណីស្លាប់ ជនរងគ្រោះឈ្មោះឈើយ ថន កាលពីយប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងត្បូងគោកពង្រ ស្ថិតក្នុងភូមិភាសខាងត្បូង ឃុំ សារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ទាក់ទិននឹងបើកការស៊ើបអង្កេតនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមគ្នីគ្នា២០នាក់មកសាកសួរចម្លើយនៅស្នងការដ្ឋាន នៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ ។ លោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ…
-
មន្ត្រីសាខា ក.ប.ប ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ខៀវ បញ្ញាវឌ្ឍន៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរផ្សារក្រឡាញ់ បានចុះត្រួតពិនិត្យរកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ
សៀមរាប៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប សហការេជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរផ្សារក្រឡាញ់ បានចុះត្រួតពិនិត្យរកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ នៅក្នុងផ្សារក្រឡាញ់ ដែលស្ថិតភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដេប៉ូមួយចំនូនដែលនៅក្បែរផ្សារ នាព្រឹកថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២០នេះ ។ លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានមានប្រសាសន៏ថា ការចុះប្រតិបត្តិការណ៏នេះ ក្នុងគោលបំណង ដើម្បីស្វែងរកភាពមិនប្រក្រតីទៅលើម្ហូបអាហារ និងបទដ្ឋានសុវត្ថិភាពនិងអនាម័យម្ហូបអាហារ យើងបានធ្វើតេស្ត៍រកសារធាតុគីមីហាមឃាត់ លើមុខទំនិញម្ហូបអាហារដែលជាគោលដៅពិនិត្យគុណភាពសំបកវេចខ្ចប់ ស្លាកសញ្ញា និងកាលបរិច្ឆេទលើទំនិញហូបចុក និងទិញទំនិញមួយចំនួនទៀត សម្រាប់ជាជាគំរូយកទៅធ្វើតេស្ត៍នៅសាខា ដើម្បីស្វែងរកប្រភពចែកចាយមិនប្រក្រតីក្នុងករណីដែលការពិសោធន៍រកសារធាតុគីមីនោះ។ ជាលទ្ធផលគឺយើងទទួលបានពីការធ្វើតេស្តលើមុខទំនិញរួមដូចជា៖ គុយទាវ, មីលឿង, សណ្ដែកបណ្ដុះ, ប្រហុក, ផ្អក,…