-
សមិទ្ធផល និងស្នាក់ការគណបក្សប្រជាជនកម្ពុជា បានផុសឡើងយ៉ាងថ្មីស្រឡាង ក្នុងទឹកប្រាក់មានតម្លៃជាង ១០០លានរៀល ទុកសម្រាប់បម្រើកិច្ចការងាររដ្ឋបាលបក្ស នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ !
ខេត្តព្រះវិហារ៖ ស្នាក់ការបក្សមួយខ្នង និងសមិទ្ធផលនានាជាច្រើនទៀត របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងយ៉ាងថ្មីស្រឡាង ក្នុងការចំណាយទឹកប្រាក់អស់ជាង ១០០លានរៀល និងសមិទ្ធផលទាំងអស់នោះ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនោះហើយ កាលពីថ្ងៃអាទិត្យ ទី៥កក្កដា ឆ្នាំ២០២០ ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានដឹកនាំក្រុមការងារថ្នាក់ជាតិ, ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ព្រះវិហារ លោក ប្រាក់ សុវណ្ណ, ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ គ្រប់លំដាប់ថ្នាក់ និងប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្ត ចុះមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី បានអញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់ការបក្សមួយខ្នង និងសមិទ្ធផលគណ បក្សប្រជាជនកម្ពុជា ជាច្រើនទៀត ស្ថិតនៅក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានថ្លែងថា…
-
ឃាត់ខ្លួនជនជាតិឡាវម្នាក់ និងគ្រឿងញៀន៥កញ្ចប់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវម្នាក់ រួមនឹងថ្នាំញៀន៥កញ្ចប់ធំ ត្រូវបានរងការបង្រ្កាប និងដកហូតដោយកម្លាំងសមត្ថកិច្ច ការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលច្រកទ្វាព្រំដែន និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។ ការបង្រ្កាបនេះ ត្រូវបានសមត្ថកិច្ចធ្វើឡើង នៅវេលាម៉ោង៩ និង២០នាទី ក្នុងថ្ងៃទី០៦កក្កដានេះខណៈជនសង្ស័យកំពុងនាំយកគ្រឿងចូលមកកម្ពុជា ត្រង់ចំណុចកំពង់ទូកក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។ សមត្ថកិច្ចស្ថិតក្នុងការបង្រ្កាបនោះ បានឲ្យដឹងថា៖ ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនឹងបទល្មើសគ្រឿងញៀនខាងលើនេះ មានឈ្មោះ ភិត ងិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើការនៅទំបន់វារីអគ្គិសនីដនសាហុង ប្រទេសឡាវ(អ្នកបើកបរ) កម្រិតវប្បធម៌ ថ្នាក់ទី៣ មានស្រុកកំណើត នៅភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ ។ បច្ចុប្បន្នស្នាក់នៅភូមិកោះសាដាំ ស្រុកខូងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ រីឯវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចដកហូតបានចំនួន៥កញ្ចប់ធំ ទម្ងន់ប្រហែល៥គីឡូក្រាមសុទ្ធតែជាប្រភេទមេតំហ្វេតាមីនម្សៅថ្លាពណ៌ស(ICE) ។ …
-
ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣ ក្នុងឃុំវាលម្លូរស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០បានប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣ ស្ថិតក្នុងឃុំវាលម្លូរ គឺវត្តអណ្តូងស្នែង វត្តវាលម្លូរ និងវត្តក្រញូងដោយក្នុង១វត្តៗទទួលបានទៀនព្រះវស្សា១គូ បច្ច័យ៥៥ម៉ឺនរៀល រួមនឹងភេសជ្ជះគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខផ្សេងទៀត។ ក្នុងឱកាសនេះ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក និងលោកជំទាវ ព្រមទាំងសហ ការីដែលតែងមានសទ្ធាជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា តាមរយៈការចូលរួមកសាងនូវសមិទ្ធផលនានា ក្នុងពេលកន្លងមក ហើយនៅពេលនេះទៀតសោត ឯកឧត្តម លោកជំទាវ និងសហការី បានប្រគេននូវ ទៀនព្រះវស្សា រួមនឹងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៀតសម្រាប់ព្រះសង្ឃដែលត្រូវចូលកាន់ ព្រះវស្សារយៈពេល៣ខែ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេ ត្រូវគង់ក្នុងព័ទ្ធសីមាវត្តរៀនធម៌ និងវិន័យ តាមពុទ្ធ ឱវាទ ហើយក្នុងវេលានេះ អ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា…
-
លោក ដូណាល់ ត្រាំ គ្រោងរៀបចំការជួបជុំអ្នកគាំទ្រក្នុងរដ្ឋមួយទៀត នៅចំពោះមុខការកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានគម្រោងរៀប ចំការធ្វើយុទ្ធនាការជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋ ញូហេមស្វៀ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា យុទ្ធនាការធ្វើឱ្យសហរដ្ឋអាម៉េរិកអស្ចារ្យម្ដងទៀត (Make America Great Again) នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដាខាងមុខ ក្នុងទីក្រុងផតម៉ៅ ហើយថា ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅ ដោយតម្រូវឱ្យអ្នកចូលរួមទាំងអស់លាងដៃ និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ។ សូមបញ្ជាក់ថា ផែនការជួបជុំអ្នកគាំទ្រខាងលើនេះរបស់លោក ត្រាំ ត្រូវបានគ្រោងធ្វើឡើងបន្ទាប់ពីយុទ្ធនាការចុងក្រោយបំផុតរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងទីក្រុង ធូលសា រដ្ឋអូក្លាហូម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការមិនសូវខ្វាយខ្វល់ពីការណែនាំ និង វិធានការប្រឆាំងជម្ងឺ COVID-19 ពីសំណាក់អាជ្ញាធរសុខាភិបាលអាម៉េរិក ៕
-
ឥណ្ឌាវ៉ាដាច់រុស្ស៊ីក្លាយជាប្រទេសស្ថិតនៅលំដាប់ទី៣លើពិភពលោក ដែលមានករណីឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល
ឥណ្ឌា៖ ឥណ្ឌាបានវ៉ាដាច់រុស្ស៊ីក្លាយជាប្រទេសស្ថិតនៅលំដាប់ទី៣ នៅលើពិភពលោក ដែលមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 ច្រើនបំផុត ដោយប្រទេសនេះមានចំនួនអ្នកឆ្លងសរុបជិត៧០ម៉ឺនករណី នេះបើតាមទិន្នន័យទទួលបានចុងក្រោយ និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះ បានបង្ហាញពីការកើនឡើងចំនួនអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២ម៉ឺន៣ពាន់ករណីថ្មីបន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ធ្លាក់ចុះបន្តិចពីការកើនឡើងកំណត់ត្រាកាលពីថ្ងៃអាទិត្យ ដែលមានចំនួនសរុប២ម៉ឺន៥ពាន់ករណី ។ បច្ចុប្បន្នឥណ្ឌាបានស្ថិតនៅលំដាប់ទី៣នៅលើពិភពលោក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជម្ងឺ COVID-19 តាមពីក្រោយសហរដ្ឋអាម៉េរិក និងប្រេស៊ីល ។ សូមជម្រាបថា នៅប្រទេសឥណ្ឌាមានអ្នកឆ្លងជម្ងឺ COVID-19 សរុប៦៩ម៉ឺន៧ពាន់៨៣៦ករណី ក្នុងនោះមានអ្នកស្លាប់១ម៉ឺន៩ពាន់៧រយករណី និងជាសះស្បើយឡើងវិញ៤២ម៉ឺន៤ពាន់៨៩១នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២៥ម៉ឺន៣ពាន់៣៤៥នាក់ ៕
-
លោក ដូណាល់ ត្រាំ និយាយថា ៩៩ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាម៉េរិកលែងមានការគំរាមកំហែងទាំងស្រុង
សហរដ្ឋអាម់េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅកំឡុងធ្វើសុន្ទរកថាថ្ងៃបុណ្យឯករាជជាតិកាលពីថ្ងៃទី០៤ ខែកក្កដាថា ៩៩ភាគរយនៃករណីឆ្លងជម្ងឺ COVID-19 នៅក្នុងសហរដ្ឋអាម៉េរិក លែងមានការគំរាមកំហែងទាំងស្រុង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំងនឹងជម្ងឺ COVID-19 ត្រូវបានបន្ធូរបន្ថយនោះ រដ្ឋមួយចំនួនក្នុងសហរដ្ឋអាម៉េរិកកំពុងប្រឈមមុខនឹងការកើនឡើងវិញនៃករណីឆ្លង ដែលសភាពធ្ងន់ធ្ងរជាងមុន ហើយជាមួយគ្នានេះ ក្រុមមន្ត្រីសុខាភិបាលអាមេរិកក៏បានព្រមានដែរថា មន្ទីរពេទ្យអាចនឹងលែងមានសមត្ថភាពទទួលព្យាបាលអ្នកជំងឺដ៏ច្រើនលើសលប់ បើសិនជាករណីឆ្លងជម្ងឺ COVID-19 នៅតែបន្តកើនឡើងយ៉ាងគំហុក ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នស្ថិតនៅលំដាប់កំពូល ជាប្រទេសករណីឆ្លង និងស្លាប់ដោយសារតែជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៦ ខែកក្កដានេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងសរុបចំនួន២លាន៩៨ម៉ឺន២ពាន់៩២៨ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន២ពាន់៥៦៩នាក់ និងជាសះស្បើយឡើងវិញ១លាន២៨ម៉ឺន៩ពាន់៥៦៤នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៥៦ម៉ឺន៧៩៥នាក់ ៕
-
អាជ្ញាធរឧតុនិយមចិនប្រកាសអាសន្នកម្រិតពណ៌លឿង ចំពោះព្យុះភ្លៀងដែលនឹងបង្កការគំរាមកំហែងនៅតាមខេត្តជាច្រើន
ចិន៖ អាជ្ញាធរឧតុនិយមចិន នៅថ្ងៃចន្ទនេះ បានប្រកាសអាសន្នកម្រិតពណ៌លឿង ចំពោះព្យុះភ្លៀង ស្របពេលដែលគ្រោះធម្មជាតិប្រភេទនេះ កំពុងបន្តបង្កការបំផ្លិចបំផ្លាញនៅតំបន់នានាស្ទើរទូទាំងប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែកក្កដានេះនឹងមានព្យុះភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួនធំដូចជា សៀហៃ ជាងស៊ូ ជីជាំង អានហ៊ុយ ជាំងស៊ី និងហ៊ូប៉ីជាដើម ហើយថា តំបន់ទាំងនេះនឹងមានបរិមាណទឹកភ្លៀងលើសពី៨០មីលីម៉ែត្រក្នុងមួយម៉ោងអមដោយផ្គររន្ទះ និងខ្យល់បក់ខ្លាំង។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរក្នុងតំបន់បានចេញការណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចបង្កឡើងដោយព្យុះទឹកភ្លៀងក្នុងកម្រិតខ្ពស់មួយនេះ ៕
-
ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមចាប់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ ជសនង្ស័យម្នាក់ត្រូវកម្លាំងនគរប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វេីការឃាត់ខ្លួន រួមនឹងចាប់យកថ្នាំនចំនួន១កញ្ចប់។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វេីឡេីងកាលពីវេលាម៉ោង២១ និង៤០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុតាមផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹថាជនសង្ស័យ ឈ្មោះ ប៉ាល់ ចន្តា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ដកហូតក្រាម០១កូនថង់តូច និងទូរស័ព្ទដៃ០១គ្រឿង)។ សមត្ថកិច្ចបញ្ជាក់ទៀតថាជនសង្ស័យរូបនេះ គឺកម្លាំងល្បាតក្នុងមូលដ្ឋានហើយគួឲ្យសង្ស័យ ក៏ហៅត្រួតពិនិត្យឆែករកឃើញមានថ្នាំញៀន១កញ្ចប់នៅជាប់ទើបឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ ដោយ៖ ភារ៉ា និងប៊ុនធី
-
នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលស្បូវ បានចាប់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចផ្សេងគ្នា ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ០២ករណីរួមមាន៖ ករណីទី១៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ ម៉ោង០៨និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅរោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទី១-ឈ្មោះរឿន វ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ទី២-ឈ្មោះម៉ាង វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ទី៣-ឈ្មោះអឿន សុខជីង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត…
-
ម្ចាស់មេដាយមាសពិភពលោក កីឡាតេក្វាន់ដូ ITF ប៉ាល់ ជីវ័ន្ដ សម្តែងការសោកស្តាយ ដែលកីឡាការិនី យ៉ុន សុគន្ធកញ្ញាបាត់បង់ជីវិត ដោយភ្លើងឆេះផ្ទះ
ម្ចាស់មេដាយមាសពិភពលោក កីឡាតេក្វាន់ដូ ITF ប៉ាល់ ជីវ័ន្ដ និងគ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា បានសម្ដែងការសោកស្ដាយ បន្ទាប់ពីបាត់បង់កីឡាការិនី យ៉ុន សុគន្ធកញ្ញា ដែលបានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ទន្ទឹមជាមួយគ្នាលោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ត្រៀមដឹកនាំប្រតិភូសហព័ន្ធទៅគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាមួយចំនួន របស់ប្រធានសហព័ន្ធចូលបុណ្យ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ផងដែរ ។ ដោយឡែក ឯ ឧ សរ សុពុត្រា អភិបាលរង និងជាប្រធានសហភាពសម័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បាននាំយកនូវទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន ទៅចូលរួមរំលែកទុក្ខ និងដើម្បីរួមចំណែកចាត់ចែង ក្នុងពិធីបុណ្យសព បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់ប្អូនស្រី យ៉ុន សុគន្ធកញ្ញា អាយុ១៨ឆ្នាំ ជាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក.ខេត្ត និងជាយុវជនកាយរឹទ្ធិ ប្រចាំវិទ្យាល័យចំបក់…