-
ថៃត្រៀមធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនាខែវិច្ឆិកាខាងមុខ ខណៈរំពឹងថា នឹងអាចយកទៅប្រើប្រាស់បាននៅចុងឆ្នាំក្រោយ
ថៃ៖ ក្រុមអ្នកស្រាវជ្រាវនៅថៃនឹងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនៅខែវិច្ឆិកាខាងមុខ ខណៈរំពឹងទុកថា នឹងសម្រេចឲ្យបាននូវវ៉ាក់សាំងមួយ ដែលអាចយកទៅប្រើប្រាស់បាននៅចុងឆ្នាំក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ។ នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 នៃសាកលវិទ្យាល័យឈូឡាឡុងកន នៃទីក្រុងបាងកក លោក គាត រ៉ាស់រុងថាំ បានបញ្ជាក់ថា បើសិនអ្វីៗប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ហើយទទួលជោគជ័យនោះ ថៃនឹងអាចមានវ៉ាក់សាំង COVID-19 នៅកំឡុងត្រីមាសទី៣ ឬទី៤ ឆ្នាំ២០២១ខាងមុខនេះ ។ សូមជម្រាបថា បច្ចុប្បន្នវ៉ាក់សាំង COVID-19 ប្រមាណ ២០ កំពុងស្ថិតក្រោមការធ្វើតេស្តទៅលើមនុស្ស ហើយក្នុងចំណោមនោះ វ៉ាក់សាំងដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនចិន Sinovac Biotech ជាអ្នកនាំមុខគេ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣លាននាក់ ក្នុងនោះស្លាប់ជាង៥៧ម៉ឺននាក់ និងជាសះស្បើយជាង៧.៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៣ម៉ឺន៤ពាន់៩៥៥ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៧ម៉ឺន១ពាន់៥១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន៥៨ម៉ឺន១ពាន់៥២៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៤១ម៉ឺន៣ពាន់៩៩៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១៣ម៉ឺន៧ពាន់៧៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥១ម៉ឺន៧ពាន់៨៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៦ម៉ឺន៦ពាន់១៧៦ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន២ពាន់១៥១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២១ម៉ឺន៣ពាន់៥១២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៨៧ម៉ឺន៩ពាន់៤៦៦ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៣ពាន់១៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៥ម៉ឺន៤ពាន់៤២៩នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧២ម៉ឺន៧ពាន់១៦២ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន១ពាន់៣៣៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥០ម៉ឺន១ពាន់៦១នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣២ម៉ឺន៦ពាន់៣២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៨៧០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២១ម៉ឺន៧ពាន់១១១នាក់ ៕
-
ប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ជំរុញឲ្យគ្រប់បក្សមូលដ្ឋានភូមិ-សង្កាត់ ត្រូវតែបន្តការប្តេជ្ញាចិត្តខ្ពស់ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់និងដណ្តើមប្រៀបឈ្នះឆ្នាំ២០២២និងឆ្នាំ២០២៣ឲ្យបានជោគជ័យ
តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និង ទិសដៅអនុវត្តបន្តរបស់គណបក្សប្រជាជនក្រុងបាត់ដំបង ខេត្តបាត់ដំបង ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានថ្លែងកោតសរសើរពីសមិទ្ធផលបក្សដែលសម្រេចបានកន្លងមក និង ពីវឌ្ឍនភាពនៃការរីកចម្រើន លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេស តាមការណែនាំផ្ទាល់ជាប្រចាំពីសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន និងជា ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ដែលបានធ្វើឲ្យប្រជាជនមានភាពជឿជាក់ផ្តល់នូវការគាំទ្រ ក្នុងការចូលរួម គ្រប់សកម្មភាពរបស់គណបក្សគ្រប់ថ្នាក់ក្នុងមូលដ្ឋាននៃក្រុង-ខេត្តបាត់ដំបង និងបានចូលរួមយ៉ាងសកម្មជាមួយនិងរដ្ឋបាលថ្នាក់ក្រោមជាតិ។ជាពិសេសជាមួយអាជ្ញាធរខេត្ត ក្នុងការកសាងនូវសមិទ្ធផលសង្គមជាតិនិងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម ក្នុងខេត្តបាត់ដំបង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។មិនតែប៉ុណ្ណោះ ព្រមទាំងបានបង្កើតបាននូវមូលនីធិគណបក្ស ក្នុងការបន្តជួយគាំទ្រនិងគាំពារសង្គមតាមរយៈកិច្ចការមនុស្សធម៌នានា និងជួយដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដទៅដល់តាមខ្នងផ្ទះ ជាមួយរដ្ឋបាលដែនដីគ្រប់ថ្នាក់ ដោយមិនបានប្រកាន់រើសអើង អំពីនិន្នាការ នយោបាយនោះឡើយ។ ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានសង្កត់ធ្ងន់បន្ថែមថា៖តាមរយៈសកម្មភាពនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននិងក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋាននីមួយបានចំណាយចវិកាផ្ទាល់ខ្លួននិងខិតខំលះបង់ក្នុងការកៀងគរស្វែងរកថវិកា ដើម្បីយកមកដោះស្រាយនូវបញ្ហាតម្រូវការជាក់ស្តែង ដើម្បីឆ្លើយតបពីតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាននីមួយៗ។ ជាពិសេស ការបង្កើតនូវមូលនីធិគណបក្សប្រជាជន។ គឺ៖ វាមិនត្រឹមតែចិញ្ចឹមចលនាសកម្មភាពរបស់គណបក្សប្រជាជននោះទេ?តែសូម្បីតែគណបក្សដទៃ ក៏ទទួលបាននូវផលប្រយោជន៍ពីមូលនិធិកិច្ចគាំពារសង្គមនិងការអភិវឌ្ឍ នៅក្នុងមូលដ្ឋានភូមិ សង្កាត់ ក្នុងក្រុងបាត់ដំបងទាំងមូលផងដែរ។ នៅក្នុងរបាយការណ៍សកម្មភាពការងារ របស់លោក…
-
វៀតណាមដាក់គោលដៅបញ្ចប់ជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយផ្ទុះជាថ្មីនៅ២០ខេត្ត-ក្រុង
វៀតណាម៖ វៀតណាមបានដាក់ចេញផែនការនឹងលែងឲ្យមានជំងឺផ្តាសាយជ្រូកអាហ្វិកនៅជាង៩០ភាគរយនៃបណ្តាឃុំ និងលែងឲ្យមានទូទាំងប្រទេសតែម្តង នៅត្រឹមឆ្នាំ២០២៥។ គោលដៅនេះត្រូវបានកំណត់ក្នុងផែនការជាតិ២០២០-២៥ ស្តីពីការទប់ស្កាត់ជំងឺផ្តាសាយជ្រូកអាហ្វ្រិក ដែលត្រូវបានឯកភាពដោយឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៣ កក្ដដានេះ។ ផែនការនេះក៏ត្រូវបានដាក់ចេញ ស្របពេលដែល ថ្មីៗនេះ មានផ្ទុះជំងឺផ្តាសាយជ្រូកអាហ្វ្រិកជថាថ្មីនៅ២០ខេត្ត-ក្រុង ដែលមានការសម្លាប់ជ្រូកប្រមាណ១ម៉ឺនក្បាល ខណៈដែលហានិភ័យនៃការឆ្លងរីករាលដាលមានកម្រិតខ្ពស់ ធ្វើឲ្យពិបាកក្នុងការផ្គត់ផ្គង់តាមតម្រូវការ។ តាមផែនការ នឹងមានការកំណត់តំបន់ឆ្លង ដាក់ចេញវិធានការទប់ស្កាត់ គ្រប់គ្រងការដឹកជញ្ជូន និងការសម្លាប់ជ្រូកសង្ស័យថាឈឺ ជាដើម។ បើតាមប្រភព មកទល់ពេលនេះ ពុំមានវ៉ាក់សាំងប្រឆាំងនឹងវីរុសជំងឺផ្តាសាយជ្រូកអាហ្វ្រិក នៅឡើយទេ៕
-
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ទវៈ នៅក្នុងស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ និងករណីរំលោភសេពសន្ទវ: តាមដីការបញ្ជារឲ្យចូល ខ្លួនរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អុិត សុធា តាមដីការបញ្ជារលេខ២០៣៨ បញ្ជារឲ្យជនសង្ស័យឈ្មោះ សុះ មហាម៉ាត់ ហៅ ឃាក់ ខ្មែរឥស្លាម ភេទប្រុសអាយុ ចូលខ្លួន ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវ:លើនារីម្នាក់ ដែលនាងមិនយល់ព្រម។ បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាជនសង្ស័យខាងលើបានប្រព្រឹត្តទៅលើនារីរងគ្រោះឈ្មោះ ល.ស.ភ.ស ភេទស្រី អាយុ ២៥ឆ្នាំ នៅក្នុងរថយន្តហាយឡឺនឌឺ របស់ជនសង្ស័យឈ្មោះ សុះ មហាម៉ាត់ ហៅ ឃាក់ ខ្មែរ ឥស្លាម បានរំលោភ និងធ្វើទារុណកម្មផ្លូវភេទ ទៅលើជនរងគ្រោះ នៅវេលាម៉ោង៩និង៣០នាទីយបើថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅស្ថិតនៅចំណុចចឹញ្ចើមផ្លូវជាតិស្ថិតនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខខេត្តកំពង់ឆ្នាំង។ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាជនសង្ស័យខាងលើ ធ្លាប់បានប្រព្រឹត្តនៅបទល្មើសចាប់រំលោភទៅលើនារីផ្សេងៗចំនួន២នាក់កន្លងមក ជនសង្សយ័គេចេះតែគេចរួចរហូតពីសំណាញ់ច្បាប់ ដោយពុំមានចំណាត់ការរបស់សមត្ថកិច្ចណាមួយជួយដល់ជនរងគ្រោះបានទេ មានតែធ្វើការសម្របសម្រួលដោះស្រាយលុយបន្តិចបន្តូចឲ្យទៅជនរងគ្រោះជាថ្នូរ និងការបញ្ចប់រឿងដូចជាករណីរំលោភទៅលើនារីរងគ្រោះខាងលើដោយមានការគំរាមឲ្យគ្នាយកសំណងបន្តិចបន្តូច ហើយហាមគ្នាមិនឲ្យប្ដឹងទៅតុលាការទៀត។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាមៗដោយបានបំបែកសំណុំរឿងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។…
-
មន្ត្រីយោធាស័ក្តិ៤ម្នាក់ ផឹកស៊ីបង្អួតកាំភ្លើង ដកបាញ់៤គ្រាប់ ផ្អើលប៉ូលិសខណ្ឌពោធិ៍សែនជ័យចេញអន្តរាគមន៍ឃាត់ខ្លួនមកសួរនាំ
ភ្នំពេញ៖ មន្ត្រីយោធាស័ក្តិ៤ម្នាក់ ខូចចិត្តមានវិបត្តិរឿងគ្រួសារ បែកបាក់ប្រពន្ធ មានសង្សារហើយក៏មិនគាប់ចិត្ត បានមកផឹកស៊ីជាមួយអ្នកស្គាល់គ្នាខណៈផឹកអស់កន្លះកេស រៀងធ្លាក់ភ្នែក ដកកាំភ្លើងមកបង្អួតអ្នកអង្គុយផឹកជាមួយគ្នា រួចបាញ់៣គ្រាប់ បន្ទាប់មកចេញមកក្រៅបាញ់១គ្រាប់ទៀត ស្រាប់តែគាំង បានអាមេ ទម្លាក់គ្រាប់មិនចេញក៏ដោះបង់ធ្លាក់មកត្រូវអ្នកផឹកស៊ីជាមួយរើសបានយកទុក ហើយរុញជនបង្ករចូលបន្ទប់ ចាក់ សោរខាងក្រៅ ហៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ចុះការពារកន្លែងកើតហេតុ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលា ម៉ោង ៧និង២០នាទីយប់ ថ្ងៃអាទិត្យទី១២ ខែ កក្តដា ២០២០ ចំណុចបន្ទប់ជួលលេខ C05 ជាន់ទី២ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនបង្ករមានឈ្មោះ សោម ពិសិដ្ឋ អាយុ៣៨ឆ្នាំ មុខរបរយោធា ពាក់ស័ក្តិ៤ វរសេនីយ៍ត្រី អត្តលេខ០១៦៨២៩ ធ្វើការនៅការិយាល័យកិច្ចការស៊ីវិល ទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជារការ ក្រសួងការពារជាតិ និងមានមុខរបរក្រៅជាពេទ្យធ្មេញ មានទីលំនៅភូមិ៣ ក្រុម៨ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ប្រើប្រាស់កាំភ្លើងម៉ាក K59 មានលេខ…
-
រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹង បណ្តាលឲ្យគាបជាប់ក្នុងកាបីន រងរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តទ្រុងធុនធំមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យគាបជាប់នៅក្នុងកាប៊ីន តែរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី ១២ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៧០ ជិតនឹងសាលាខណ្ឌសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-1436 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ១៩៧០ បានវ៉ាជែង និងរថយន្តមួយគ្រឿងទៀតដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តទ្រុងធុនធំមួយគ្រឿងទៀតក្បាល ពណ៌ស លាយខៀវ ពាក់ស្លាកលេខព្រៃវែង A3-0104 ធ្វើដំណើរនៅខាងមុខពីក្រោយពេញទំហឹង បណ្ដាលឱ្យតែកុងរថយន្តដឹកទឹកកកកៀបជាប់នៅក្នុងកាបីនរថយន្ត។ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាជួយទាញដើម្បីយកអ្នកបើកបរចេញមកក្រៅផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់កន្លែងកើតហេតុដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកភាគីទាំងសងខាង គ្មានខាងណាសងខាងណាទើបនោះទេ សម្រេចចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួន៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
ឆេះរថយន្តដឹកអេតចាយ១គ្រឿង សង្ស័យតែឆ្លងប្រព័ន្ធភ្លើង
ភ្នំពេញ៖ រថយន្តអេតចាយ១គ្រឿងនៅសុខៗ ស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំង និងបានឆាបឆេះ សង្ស័យឆ្លងប្រព័ន្ធភ្លើង ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅឃ្លាំងស្តុកអេតចាយដ៏ធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ជិតនឹងហ្គារ៉ាក់សាំងកាលតិច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដែលមានស្លាកលេខភ្នំពេញ3D-5486ខាងលើនេះបានស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែលឺសំលេងផ្ទុះ ហើយរថយន្តនោះក៏រអិលបុកក្លោងទ្វារ ចេញមកខាងក្រៅឃ្លាំងបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះ ធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់ទៅយកបំពងអគ្គិភ័យបាញ់អស់ជាច្រើនបមពងទើបរលត់ទៅវិញ មិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ ប្រភពពីកន្លែងកើតហេតុខាងលើបានបន្ថែមទៀតថា ហេតុការណ៍នេះសង្ស័យមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបានដោះចង្កឹះលេខ ទើបបណ្តាលឲ្យឆេះបែបនេះ។ សូមបញ្ជាក់ថាហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួលទេ ហើយក៏មិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែរ។ ប្រជាពលរដ្ឋដែរស្នាក់នៅក្បែរឃ្លាំងអេតចាយខាងលើ បានសំណូមពរឲ្យម្ចាស់ទីតាំង មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវមានបំពងពន្លត់អគ្គិភ័យការពារគ្រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យទាន់ពេលវេលាដូចករណីខាងលើនេះ៕ ដោយ៖ ជីម ភារ៉ា
-
បណ្ឌិត ប៊ុន មុនី៖ ដើម្បីជោគជ័យក្នុងអាជីពការងារត្រូវអនុវត្តតាមការងារទាំង៣ងាយៗនេះ
បណ្ឌិតប៊ុន មុនី អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិថីមាយក្រូហ្វាយនែន បានចែករំលែកចំណុចគន្លឹះ៣សំខាន់សម្រាប់អ្នកកំពុងបម្រើការងារដើម្បីអាចក្លាយទៅជាអគ្គនាយករបស់ក្រុមហ៊ុន (CEO)គ្រប់ស្ថាប័ន។ ទី១ យើងត្រូវហាមខ្លួនឯងកុំឱ្យធ្វើរឿងដែលមិនត្រឹមត្រូវនិងមិនគប្បី ហើយត្រូវដឹកនាំខ្លួនឯងធ្វើនូវរឿងអ្វីដែលរីកចម្រើន និងមានប្រយោជន៍សម្រាប់ខ្លួនឯង និងសម្រាប់សង្គមជាតិ។ យើងត្រូវចៀសវាសពីភាពខ្ជិលច្រអូសដោយប្តូរយកទម្លាប់ឧស្សាហ៍ព្យាយាម។ ទី២ យើងត្រូវយកចិត្តទុកដាក់ ព្យាយាមទទួលខុសត្រូវ តស៊ូអត់ធ្មត់ ទ្រាំទ្រនឹងការលំបាកនៅក្នុងការងារនោះ ទើបយើងអាចទទួលបានជោគជ័យ។ ជោគជ័យមិនមែន សម្រាប់នរណាម្នាក់នោះទេ តែវាសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេសសម្រាប់អ្នកដែលមានទឹកចិត្តមោះមុតឆ្ពោះទៅរកភាពជោគជ័យ។ ទី៣ ជម្រើសក្នុងការទទួលបានជោគជ័យរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ ប៉ុន្តែអ្វីដែលជាចំណុចរួមសំខាន់បំផុតនោះ គឺយើងម្នាក់ៗត្រូវមានការទទួលខុសត្រូវ មានការតស៊ូ និងមានភាពស្មោះត្រង់។ ភាពស្មោះត្រង់គឺជាកិត្តិយស និងជាកេរ្តិ៍ឈ្មោះរបស់អ្នកដឹកនាំ៕
-
រថយន្តកូរ៉ូឡាពន្លះទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ជាច្រើនជុំ ឯអ្នកបេីកបររងរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងយ៉ាងលឿនដូចហោះជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ជាច្រើនជុំរងការខូចខាតស្ទើរទាំងស្រុង រីឯតៃកុងរងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF-3851 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកែងនឹងផ្លូវ៥២៨ ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តបង្កបានក្រឡាប់ជាច្រើនជុំផ្ងាជើងឡើងលើ ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយលើករថយន្តក្រឡប់មកវិញ។ រីឯអ្នកបេីកបររងរបួសស្រាលនិងបានឡើងជិះម៉ូតូកង់បី រួចប្រាប់សមត្ថកិច្ចថាសុំទៅព្យាបាលរបួស ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយគ្នាទៅតាមក្រោយ ៕ ដោយ៖ ជីម ភារ៉ា