Category: ព័ត៌មាន

  • ឈ្មួញឈើមុខដដែលៗ នៅស្រុកឱរ៉ាល់ គឃ្លើន និងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល បង្ក្រាបបានជាញឹកញាប់តែអ្នកប្រព្រឹត្តនៅតែរួចខ្លួននៅឡើយ

    ឈ្មួញឈើមុខដដែលៗ នៅស្រុកឱរ៉ាល់ គឃ្លើន និងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល បង្ក្រាបបានជាញឹកញាប់តែអ្នកប្រព្រឹត្តនៅតែរួចខ្លួននៅឡើយ

    កំពង់ស្ពឺ៖ នៅព្រលប់យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលនៃផែនការងារប្រឆាំងបទល្មើស សេដ្ឋកិច្ចស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការបញ្ជាពី លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង, លោកវរសេនីយ៍ឯក  ហេង  សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយសហការជាមួយកម្លាំជំនាញផែនសន្តិសុខ និងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែសាទប បានចុះបង្រ្កាបទីតាំង ឈើខុសច្បាប់ចំនួន០១កន្លែង នៅចំណុចចំការស្វាយចន្ទី នៅផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ៥៤-៥៥ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្មានម្ចាស់នៅកន្លែងកើតហេតុ ។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើរកឃើញ៖ ប្រភេទឈើជ្រុងចំរុះចំនួន ១៦១ ដើម, រថយន្តចំនួន ០៣ និងអេស្ការវ៉ាត់ទរ័ចំនួន ០១ គ្រឿង, ១-រថយន្តម៉ាក Hyundai ប្រភេទV1 មានទូកុងទីន័រ ស្លាកលេខ: ភ្នំពេញ3D-7657,ទី២-រថយន្តម៉ាកTriton ពណ៌ត្រីអុីស្លាកលេខ…

  • អ្នកជំនាញ៖“កំហុស៦យ៉ាង” ដែលធ្វើឱ្យការវិនិយោគដីធ្លីបរាជ័យ

    លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ នៅថ្ងៃទី​១៤ ខែកក្កដានេះ បានលើកឡើងចំនួន៦​ចំណុចដែលធ្វើឱ្យអ្នកវិនិយោគលើដីធ្លីបរាជ័យដើម្បីចែករំលែកដល់អ្នកវិនិយោគលើដីធ្លីត្រូវគិតពិចារណា។ ១) ចង់បានផលចំណេញក្នុងរយៈពេលខ្លី៖ តាមគោលការណ៍គណនេយ្យ ដីធ្លី និងប្រភេទអចលនទ្រព្យទាំងអស់ត្រូវបានចាត់ទុកថាជាទ្រព្យរយៈពេលវែងដែលអាចបង្វិលជាសាច់ប្រាក់វិញក្នុងរយៈពេលយ៉ាងតិច១ឆ្នាំ។ ប៉ុន្តែមានអ្នកវិនិយោគជាច្រើនមិនយល់ពីគោលការណ៍នេះហើយបន្ទាប់ពីវិនិយោគរួចតែងទន្ទឹងចង់បានផលចំណេញភ្លាមៗ។ ហើយជារើយៗយើងតែងឮពាក្យថា រកស៊ីអចលនទ្រព្យឬដីធ្លីមិនល្អទេព្រោះកប់លុយ។ តាមពិតមិនកប់លុយទេមកពីអ្នកវិនិយោគរំពឹងខុស និងគ្មានផែនការវិនិយោគរយៈពេលវែង។ ២) ចង់បានលំហូរសាច់ប្រាក់ (ចំណូល) ពីការវិនិយោគ៖ បន្ថែមលើពេលវេលារយៈពេលវែង ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន អ្នកវិនិយោគខ្លះមានទុនតិចតួចហើយប្រាថ្នាចង់បានលំហូរសាច់ប្រាក់ពីការជួលដី ការណ៍នេះមិនអាចសំរេចបាននោះទេ។ ទោះបីជួលជាដីទទេ ធ្វើជាឃ្លាំង ឬជាតូបជួល ក៏ត្រូវការដើមទុនយ៉ាងតិចចន្លោះពី១០-២០ម៉ឺនដុល្លាដែរ។ ៣) ខ្វះផែនការហិរញ្ញវត្ថុ៖ ដោយសារតែចង់បានចំណូល និងផលចំណេញរយៈពេលខ្លី អ្នកវិនិយោគជាច្រើនមិនបានធ្វើផែនការហិរញ្ញវត្ថុសំរាប់រយៈពេលវែងនោះទេ។ ការណ៍នេះហើយដែលនាំអោយពួកគេឆ្លាក់ក្នុងវិបត្តិលំហូរសាច់ប្រាក់ និងឈានដល់ដំណាក់កាលបង្ខំចិត្តលក់ខាតផងក៏មាន។ ៤) ខ្វះយន្តការទប់ទល់នឹងហានិភ័យ៖ ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន និងរយៈពេលវែង ដូច្នេះអ្នកវិនិយោគត្រូវកំណត់នូវយន្តការនានាដើម្បីទប់ទល់នឹងហានិភ័យដែលកើតឡើងជាយថាហេតុ។ យន្តការរួមមានបង្កើតចំណូលពីប្រភពផ្សេងៗ អភិវឌ្ឍគំរោងនានា ឬត្រៀមលក់ទ្រព្យសម្បត្តិដែលមិនកើនតម្លៃនាពេលអនាគត។ ៥) មិនមានចំណេះដឹងគ្រប់គ្រាន់៖ អ្វីដែលបានរៀបរាប់ក្នុងចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើសុទ្ធតែជាចំណេះដឹងចាំបាច់។ ប៉ុន្តែបន្ថែមលើនេះ អ្នកវិនិយោគត្រូវមានការយល់ដឹងផ្សេងៗទៀតដូចជាប្រភេទដី ទំហំ ទំរង់…

  • លោកជំទាវ ដួង វណ្ណា និងសហការី បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនជនងាយរងគ្រោះសរុប ៣៣ គ្រួសារ

    លោកជំទាវ ដួង វណ្ណា និងសហការី បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនជនងាយរងគ្រោះសរុប ៣៣ គ្រួសារ

    ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរាឥតទីពឹង ១៤ គ្រួសារ ជនពិការ ៦ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ១៣ គ្រួសារ ) សរុប ៣៣ គ្រួសារ ក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក។ មានប្រសាសន៍នាឱកាសនោះលោកជំទាវ ដួង វណ្ណា  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង

    ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារវារីវប្បកម្ម នៅកម្ពុជា និងការងារមួយចំនួននៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹក សាបក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង របស់រដ្ឋបាលជលផល ។ ឯ,ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានហៅវត្តមានរបស់សម្តេច តេជោ ចុះទៅកាន់ខេត្តព្រៃវែងនេះ ជាសក្ខីភាពមួយឆ្លុះបញ្ចាំងឱ្យយ៉ាងច្បាស់អំពីការអបអរសាទរទិវា មច្ឆជាតិ ១កក្កដា និងរុក្ខទិវា ៩ កក្កដា ដែលកម្ពុជាពុំបានប្រារព្ធធ្វើនៅឆ្នាំនេះ ព្រោះតែជំងឺកូវីដ១៩។ ដំណើរទស្សនកិច្ច និងសំណេះសំណាលជាមួយកសិកររបស់សម្តេចតេជោនៅពេលនេះ ជាសកម្មភាព មួយ ជួយបំផុសចលនាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជា កសិករ ឱ្យធ្វើការដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ការចិញ្ចឹមសត្វ និងវារីវប្បធម្ម ឱ្យបានសកម្មនៅក្នុងយុគសម័យ នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជា កំពុងមានការអភិវឌ្ឍពី ប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ។ ឯ,ឧ វេង…

  • កូវីដ១៩៖ វៀតណាមប្រកាសបន្តជើងហោះហើរពាណិជ្ជកម្មជាមួយចិនឡើងវិញ ក្រោយបិទ៥ខែ

    កូវីដ១៩៖ វៀតណាមប្រកាសបន្តជើងហោះហើរពាណិជ្ជកម្មជាមួយចិនឡើងវិញ ក្រោយបិទ៥ខែ

    វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានយល់ព្រមបន្តជើងហោះហើរពាណិជ្ជកម្មទៅកាន់ និងមកពីប្រទេសចិន បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារតែជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានអនុញ្ញាតឲ្យបន្តជើងហោះហើរពាណិជ្ជកម្មនេះវិញ កាលពីម្សិលមិញ ពោលគឺក្រោយពេលបិទអស់៥ខែ។ សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដាថា ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៣៧២ករណី និងគ្មានចំនួនស្លាប់ ព្រមទាំងគ្មានការឆ្លងមេរោគសហគមន៍ នៅជិត ៣ខែ។ ប្រទេសនេះបានផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មទៅ និងមកពីប្រទេសចិនហើយបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅក្នុងខែកុម្ភៈបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងប្រទេសខ្លួន ហើយការផ្អាកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅតែបន្ត។ គួរបញ្ជាក់ថា វិស័យទេសចរណ៍ក្នុងប្រទេសវៀតណាម ភ្ញៀវទេសចរចិនមានចំនួន ១ភាគ៣ នៃភ្ញៀវទេសចរ ១៨លាននាក់ដែលបានមកទស្សនាប្រទេសវៀតណាម កាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ កាលបរិច្ឆេតនៃការបន្តដំណើរការឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មទៅមកជាមួយចិនវិញ មិនទាន់ត្រូវបានប្រកាសឲ្យដឹងច្បាស់នៅឡើយទេ៕

  • កូវីដ១៩៖ សណ្ឋាគារ ផ្ទះសំណាក់នៅថៃ ៦០%ប្រឈមបិទទ្វារហើយ

    កូវីដ១៩៖ សណ្ឋាគារ ផ្ទះសំណាក់នៅថៃ ៦០%ប្រឈមបិទទ្វារហើយ

    ថៃ៖ ក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃបានឲ្យដឹងថា ប្រសិនបើមិនអនុញ្ញាតឲ្យជនបរទេសចូលប្រទេស ត្រឹមចុងឆ្នាំ២០២០នេះថា អាជីវកម្មសណ្ឋាគារ និងស្នាក់នៅផ្សេងៗប្រមាណ៦០ភាគរយប្រឈមនឹងដួលរលំ។ លោ Phiphat Ratchakitprakarn បាននិយាយ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៤ កក្កដានេះថា «ប្រជាពលរដ្ឋនឹងមានសុវត្ថិភាពពីជំងឺវីរុស ខណៈដែលព្រំដែននៅតែបិទទ្វារ ប៉ុន្តែរបួសពីវិបត្តិសេដ្ឋកិច្ចប្រហែលជាកាន់តែជ្រៅ ហើយរាជរដ្ឋាភិបាលនឹងប្រឈមនឹងភាពលំបាកកាន់តែច្រើន ក្នុងការជួយដល់អ្នកដែលបាត់បង់ការងារ»អាជ្ញាធរជាតិទេសចរណ៍ថៃបានប៉ាន់ប្រមាណថា ការមកដល់របស់ភ្ញៀវអន្តរជាតិនឹងធ្លាក់ចុះ ៨០ ភាគរយ ពោលគឺរហូតដល់ ៨,២ លាននាក់ ដែលធ្វើឲ្យអាចរកចំណូលបានត្រឹមតែ ៣៩៦ ពាន់លានបាតនៅឆ្នាំនេះ។ លោករដ្ឋមន្ត្រីថា ឧស្សាហកម្មទេសចរណ៍នឹងចូលរួមជាមួយ GDP ឬផលិតផលសរុបក្នុងស្រុកត្រឹមពី៦ទៅ៧ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះ តែបើប្រៀបធៀបនឹងឆ្នាំ២០១៩វិញ មានរហូតដល់១៨ភាគរយឯណោះ។ លោកបន្ថែមទៀតថា «ប្រសិនបើគម្រោងពពុះនៃការធ្វើដំណើរអាចលេចចេញរូបរាង ក្នុងខែកញ្ញា ដល់ធ្នូនោះ ទេសចរណ៍ត្រូវបានរំពឹងថា នឹងបង្កើនចំណូលដល់២០០ពាន់លានបាត ដែលអាចដល់គោលដៅទេសចរណ៍ ១.២៣ទ្រីលានបាត ក្នុងឆ្នាំនេះ»៕

  • ប្រធានាធិបតីម៉ិចស៊ីកូព្យាករណ៍ថា ម៉ិចស៊ីកូនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19

    ប្រធានាធិបតីម៉ិចស៊ីកូព្យាករណ៍ថា ម៉ិចស៊ីកូនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19

    មិចស៊ីកូ៖ ប្រជាជនម៉ិចស៊ីកូប្រមាណ៩២ម៉ឺន១ពាន់៥៨៣នាក់បានបាត់បង់ការងារធ្វើ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19 នេះបើតាមវិទ្យាស្ថានសន្តិសុខសង្គមប្រទេសម៉ិចស៊ីកូ IMSS និងចុះផ្សាយដោយសារព័ត៌មាន CGTN ។ ទន្ទឹមគ្នា ប្រធានាធិបតីម៉ិចស៊ីកូ លោក អាន់ឌ្រែ ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ បានប៉ាន់ប្រមាណថា ប្រទេសរបស់លោកនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែជំងឺឆ្លង ស្របពេលដែលរដ្ឋបាលរបស់លោកកំពុងចាត់វិធានការ ដើម្បីបង្កើតការងារថ្មីឱ្យបានយ៉ាងតិចណាស់២លាននាក់ ។ បើតាមរបាយការណ៍របស់វិទ្យាស្ថានសន្តិសុខសង្គមប្រទេសម៉ិចស៊ីកូ ក្នុងរយៈពេល០៦ខែ ប្រទេសម៉ិចស៊ីកូ បានចុះបញ្ជីការងារសរុបចំនួន១៩.៥លានការងារ ក្នុងនោះ៨៦.៦ភាគរយ ជាប្រភេទការងារអចិន្រ្តៃយ៍ និង ១៣.៤ភាគរយជាប្រភេទការងារបណ្តោះអាសន្ន ៕

  • អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរណ៍ ចុះត្រួតពិនិត្យទីតាំងក្លិបកម្សាន្ត ប៊ូឡាញ ដែលស្នេីសុំប្រែក្លាយជាភោជនីយដ្ឋាន

    អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរណ៍ ចុះត្រួតពិនិត្យទីតាំងក្លិបកម្សាន្ត  ប៊ូឡាញ ដែលស្នេីសុំប្រែក្លាយជាភោជនីយដ្ឋាន

    ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ ក្រុមកាងារចំរុះចុះធ្វើការត្រួតពិនិត្យ នូវទីតាំងភោជនីយដ្ឋានមានឈ្មោះ ប៊្លូឡាញ  តាមការស្នើសុំរបស់ លោកស្រី ថៃ ចេង ដែលមានទីតាំងស្ថិតនៅ ផ្លូវ២៧១  ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៤:៣០ នាទី រសៀល ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ ។ ក្រោយពីបានធ្វើការពិនិត្យនូវទីតាំងភោជនីយដ្ឋាននេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការណែនាំដូចខាងក្រោម៖១. ត្រូវរៀបចំឯកសារ ដាក់ពាក្យស្នើសុំច្បាប់អាជីកម្ម ភោជនីយដ្ឋានឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។២. ត្រូវចូលរួមអនុវត្តន៍វិធានការសុវត្ថិភាពទេសចរណ៍ របស់ក្រសួងសុខាភិបាល។៣. ត្រូវរៀបចំប្រព័ន្ធភ្លើង បំភ្លឺឲ្យបានច្បាស់ ។៤. ត្រូវរៀបចំកន្លែងអង្គុយ ឲ្យបានទូលាយ ជាលក្ខណៈភោជនីយដ្ឋាន…

  • ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញ ចូលរួមជាវាគ្មិនក្នុងកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទាន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់

    ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញ ចូលរួមជាវាគ្មិនក្នុងកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទាន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់

    ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញ ចូលរួមជាវាគ្មិនក្នុងកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក សេង សីលា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមផងដែរ ពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន…

  • សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ

    សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ

    នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីក៏ដូចជាសំណេះសំណាលជាមួយ ប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីខេមេសាកន្លងទៅ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចលើកពេល ដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ អនុក្រឹត្យបានណែនាំឱ្យមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បន្តអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ និងទប់ស្កាត់រលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះ កម្ពុជា បានរកឃើញករណីកូវីដ១៩ នៅទូទាំងប្រទេស សរុបចំនួន ១៦៥នាក់ ក្នុងនោះស្ត្រីចំនួន៤០នាក់។ រហូតដល់ពេលនេះ អ្នកជំងឺ ១៣៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ…