Category: ព័ត៌មាន

  • ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិងាកមកចាប់ដៃគ្នា ដើម្បីយកជ័យជំនះលើ COVID-19

    ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិងាកមកចាប់ដៃគ្នា ដើម្បីយកជ័យជំនះលើ COVID-19

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទូចឲ្យសហគមន៍អន្តរជាតិ ងាកមកផ្សះផ្សាគ្នាវិញ ដើម្បីយកជ័យជំនះលើវីរុស COVID-19 ប្រសើរជាងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកដូចពេលបច្ចុប្បន្ន នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះប្រកបដោយប្រសិទ្ធភាព យើងត្រូវរួបរួមគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែង ជាជាងការចោទប្រកាន់គ្នាទៅវិញទៅមក ។ ជាងនេះទៅទៀតនោះ ប្រធានាធិបតីរូបនេះបានអះអាងទៀតថា ពិភពលោកអាចកម្ចាត់មេរោគនេះបាន ទាល់តែមានសាមគ្គីភាព មិនមែនជាការប្រឈមមុខដាក់គ្នានោះទេ ៕ធ.ដ

  • អភិបាលខណ្ឌច្បារអំពៅ ណែនាំឲ្យក្រុមការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅក្នុងបុរី

    អភិបាលខណ្ឌច្បារអំពៅ ណែនាំឲ្យក្រុមការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅក្នុងបុរី

    ភ្នំពេញ៖ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋដែលទិញលំនៅដ្ឋានសម្រាប់រស់នៅក្នុងបុរី  និងអ្នកទិញលំនៅដ្ឋាននៅក្នុងបុរីតែទុកសម្រាប់ជួល  ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដាក់ជាផែនការសកម្មភាពដើម្បីអោយមន្ត្រី​ក្រុមការងារថ្នាក់ខណ្ឌក៍ដូចជាអាជ្ញាធរសង្កាត់និងនាយ ប៉ុស្តិ៍នគរបាលរដ្ឋត្រូវសហការជាមួយខាងក្រុមហ៊ុនបុរីដើម្បីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ  គ្រប់គ្រងខ្នងផ្ទះនិងគ្រប់គ្រងពីគម្រោងពង្រីកបន្ថែមរបស់ក្រុមហ៊ុនបុរីនីមួយៗអោយបានច្បាស់លាស់ ។ ផែនការដាក់ចេញអោយមន្ត្រីយកទៅអនុវត្តនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរង , លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ  នាយប៉ុស្តិ៍នគរបាលរដ្ឋបាល  និងលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ។ នៅក្នុងកិច្ចប្រជុំប្រចាំខែនេះដែរលោកអភិបាលខណ្ឌបានលើកយកក្រុមហ៊ុនបុរីប៉េងហួតតែមួយប៉ុណ្ណោះមកធ្វើជាប្រធានបទដើម្បីដាក់ចេញជាផែនការអោយមន្ត្រីក្រុមការងារទាំងថ្នាក់ខណ្ឌ និងសង្កាត់ ត្រូវចុះសហការជាមួយខាងក្រុមហ៊ុនបុរីប៉េងហួតអោយបានច្បាស់លាស់  ក្នុងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ មន្ត្រីរាជការ  និងឧកញ៉ា ដែលទិញផ្ទះនៅក្នុងបុរីហើយស្នាក់នៅជាអចិន្ត្រៃយ៍ និងអ្នកដែលទិញផ្ទះនៅក្នុងបុរីទុកសម្រាប់ជួល  មួយផ្នែកទៀតត្រូវគ្រប់គ្រងពីគម្រោងពង្រីកបន្ថែមរបស់ក្រុមហ៊ុនបុរីប៉េងហួត ។ លោកអភិបាលខណ្ឌបានបញ្ជាក់ដូច្នេះ  ដើម្បីកុំអោយមានការយល់ច្រឡំ អ្នកខ្លះអត់ដឹងរឿងផងចេះតែលើកឡើងថាខាងក្រុមហ៊ុនបុរីប៉េងហួតមិនព្រមសហការ…. ពីណានិយាយ…ស្រមើ ស្រម៉ៃទើបងើបពីដេកមកនិយាយតែខ្លួនឯង…ខាងបុរីគេចាំធ្វើជាមួយយើង…ណាស់តែយើងទេមិនព្រមទៅទាក់ទងជាមួយគេ…និយាយការពិតទៅខាងក្រុមហ៊ុនបុរីក្នុងមួយឆមាសធ្វើបទបង្ហាញម្តង  ថាតើបុរីកើនបានប៉ុន្មានគម្រោងហើយ  មានប៉ុន្មានខ្នងផ្ទះ មានប៉ុន្មានផ្ទះដែលទិញហើយចូលមកស្នាក់នៅ  មានប៉ុន្មានផ្ទះទិញទុក  និងមានគម្រោងពង្រីកប៉ុន្មានទៀត  ក្នុងមួយគម្រោងមានប៉ុន្មានខ្នងផ្ទះមានមនុស្សចូលរស់នៅប៉ុន្មាននាក់  គេចាំតែធ្វើការជាមួយ   តែណាស់តែយើងទេមិនធ្វើការងារគ្រប់គ្រងអោយច្បាស់លាស់។ …

  • ផឹកស្រាជាប្រចាំថ្ងៃ រហូតបែកកម្មដ្ឋានឈានដល់យកកាំបិតកាត់ប្រដាប់ភេទខ្លួនឯងស្ទេីដាច់ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅមន្ទីពេទ្យ

    ផឹកស្រាជាប្រចាំថ្ងៃ រហូតបែកកម្មដ្ឋានឈានដល់យកកាំបិតកាត់ប្រដាប់ភេទខ្លួនឯងស្ទេីដាច់ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅមន្ទីពេទ្យ

    ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយកាលពីវេលាម៉ោង៩  និង៥០នាទីព្រឹក  ថ្ងៃទី២៩  ខែមិថុនា  ឆ្នាំ ២០២០នេះ  ខណៈបុរសម្នាក់សង្ស័យផឹកស្រវឹងស្រាជ្រុលនិងរៀនផ្លូវងងឹតបែកកម្មដ្ឋានឈានទៅដល់រវើរវាយយកកាំបិតប៉័ងតោមកកាត់ប្រដាប់ភេទខ្លួនឯងជិតដាច់  ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  ជនរងគ្រោះដែលកាត់ប្រដាប់ភេទខ្លួនឯងចោលមានឈ្មោះគា វណ្ណា ភេទប្រុស អាយុ 38 ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា  ប្ដីរបស់គាត់កន្លងមកគឺជាអ្នករៀននៅមន្តអាគមអូមអាមខាងផ្លូវងងឹតផង បូករួមទាំងហូបស្រាជាប្រចាំរៀងរាល់ថ្ងៃផង។  លុះមកដល់វេលាព្រឹកកើតហេតុនេះមិនដឹងថាគាត់យ៉ាងម៉េចនោះទេស្រាប់តែប្តីគាត់យកកាំបិតប៉័ងតោ ពណ៌សមួយមកកាត់ប្រដាប់ភេទខ្លួនឯងស្ទើរតែដាច់ប្រកាច់ពេញផ្លូវនៅនឹងកន្លែងកើតហេតុ  ឃើញដូច្នេះប្រពន្ធជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏នាំគ្នាចូលទៅជួយចាប់ជនរងគ្រោះដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹងផងទើបជនរងគ្រោះទាញកំបិតដេញកាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដែលចូលទៅជួយនោះរត់ពេញផ្លូវផងដែរ  ។ ក្រោយមកសមត្ថកិច្ចក៏មានវិធីសាស្ត្រដើម្បីលួងលោមហើយចាប់ជនរងគ្រោះបាន  និងយកកាំបិតប័ងតោចេញហើយក៏បានហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕ធ.ដ  ដោយ៖   ភារ៉ា  និងប៊ុនធី

  • តុលាការកោះហៅ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលបំភ្លឺរឿងបញ្ហាលក់ដី នៅខណ្ឌព្រែកព្នៅ

    តុលាការកោះហៅ លោក ស ថាវី  អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលបំភ្លឺរឿងបញ្ហាលក់ដី នៅខណ្ឌព្រែកព្នៅ

    ភ្នំពេញ៖ សំណុំរឿងដែលតុលាការបានចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការបញ្ហាលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតមកដល់ពេលនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក ស ថាវី បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ ខណៈមនុស្សដែលពាក់ពន្ធ័ក្នុងសំណុំរឿងនេះ ចំនួន២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន។ សូមជម្រាបថា  លោក  ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន ឃើញដីការបញ្ជូនរឿងឲ្យស៊ើបសួរលេខ១២១១ អ.យ.ឃចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ របស់តំណាងអយ្យការ»។ ក្រោយពីពិនិត្យសំណុំរឿងចប់សព្វគ្រប់ ឃើញថា ឈ្មោះ អ៊ុក ភក្តី ភេទប្រុស ត្រូវចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល។ ជាមួយគ្នានេះដែរ លោកចៅក្រមស៊ើបសួរ ពេជ្រ វិជ្ជាធរ ក៏បានចេញដីកាដូចគ្នានេះ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ…

  • រថយន្តដឹកដីជាច្រើនគ្រឿងតាមផ្លូវលេខ ២១A ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ត្រូវបានលោកស្នងការខេត្តកណ្តាល ចុះប្រតិបត្តិការឃាត់ទុក

    រថយន្តដឹកដីជាច្រើនគ្រឿងតាមផ្លូវលេខ ២១A ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ត្រូវបានលោកស្នងការខេត្តកណ្តាល ចុះប្រតិបត្តិការឃាត់ទុក

    កណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះឃាត់រថយន្តដឹកដី ដឹកខ្សាច់ ជាច្រើនគ្រឿងតាមផ្លូវលេខ ២១A សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។ ជាមួយគ្នានេះ អ្នកបើកបរជាច្រើននាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកន្លែងប៉ូលិស ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ប្រតិបត្តិការ នាពេលនេះ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងក្លា ព្រោះក្រុមឡានដឹកដី ដឹកខ្សាច់ទាំងនេះ បានបង្កផលប៉ះពាល់ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ផងដែរ ។ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលលោកវរសេនីយ៍ឯក ឆេង សំអឿន ថ្លែងប្រាប់ថា ចំណាត់ការនេះ នឹងធ្វើដូចភ្លៀងរលឹម ពោលគឺ ធ្វើអោយមានប្រសិទ្ធភាព មិនមែនធ្វើអោយល្អមើល នោះទេ ។ ចាប់តាំងពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ឡើងជាស្នងការនគរបាលខេត្តកណ្តាល មក មជ្ឈដ្ឋានជាច្រើន សង្កេតឃើញថា លោកបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ បានយ៉ាងច្រើន ពិសេសការដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចេញមតិតាម…

  • ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន

    ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត  អធិការនគរបាលខណ្ឌច្បារអំពៅ  បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ  កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ  ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទី១មានឈ្មោះ ឆែម សុខចាន់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  និងទី២-ឈ្មោះ  ងាំ ដារ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតក្រាមសថ្លា ០១កញ្ចប់តូច។…

  • ការងារសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាននៅតែជាការងារអាទិភាពដែលអាជ្ញាធរខណ្ឌកំពុងយកចិត្តទុកដាក់

    ការងារសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាននៅតែជាការងារអាទិភាពដែលអាជ្ញាធរខណ្ឌកំពុងយកចិត្តទុកដាក់

    លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា៖ ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ និង ការងារអានាម័យ បរិស្ថាន នៅតែជាការងារអាទិភាពដែលរដ្ឋ បាលខណ្ឌច្បារអំពៅ កំពុងយកចិត្តទុកដាក់។ លោកអភិបាលខណ្ឌបានបន្តថា៖ ការងារទាំងអស់នេះរដ្ឋបាលខណ្ឌតែឯកឯង មិនអាចធ្វើទៅរួចនោះទេ វាទាល់តែមានការចូលរួមអោយបានផុលផុស ពីអាជ្ញាធរសង្កាត់ភូមិ ។ លោកអភិបាលខណ្ឌច្បារអំពៅ ចេង មុនីរ៉ា បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។ លោកបានបន្តថា ចាប់ពីថ្ងៃនេះតទៅ តាមបណ្តាសង្កាត់និមួយៗ ត្រូវតែបន្តយកចិត្តទុកដាក់ចូលរួមលើការងាររក្សាសណ្តាប់ធ្នាប់ និង សំអាតបរិស្ថានតាមដងផ្លូវនានា ក្នុងមូលដ្ឋានដោយប្រើប្រាស់ម៉ូតូ សំរាប់ដឹកសំរ៉ាម ចុះប្រមូលសំរ៉ាមចេញជាបន្ទាន់ នៅពេលមានការអាក់ខានពីរថយន្តប្រមូល សំរ៉ាម។ លោកចេង មុនីរ៉ា ក៏បានកោតសរសើរផងដែរ ដល់សង្កាត់វាលស្បូវ ដែលបានដាក់កម្មវិធីច្បាស់លាស់ លើការងារសំអាតបរិស្ថាន ដោយបានជ្រើសរើសយក ថ្ងៃអាទិត្យ  សំរាប់ការងារនេះ និង បានអនុវត្តមិនដែលអាក់ខានឡើយ។ នេះគឺជាគំរូមួយ ដែលតាមបណ្តាសង្កាត់នានា ត្រូវតែអនុវត្តតាម។ …

  • សមត្ថកិច្ចជំនាញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធ ករណីឆក់កាបូបស្ពាយ

    សមត្ថកិច្ចជំនាញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធ ករណីឆក់កាបូបស្ពាយ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងធានីចាត់ការតាមច្បាប់ ពាក់ព័ន្ធ ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ប្រផេះ) នៅចំណុចមុខម៉ាតនាគបាញ់ទឹក ផ្លូវសុធារស ក្រុម២៥ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ៣០នាទីកន្លងទៅ។ ជនសង្ស័យមានឈ្មោះ មិត្ត ភារម្យ ហៅ រុំ ភេទ ប្រុស ឆ្នាំកំណើត២០០១ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់តាមអនឡាញ  ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ មានឈ្មោះ TANG CHUNFAN ភេទ ស្រី អាយុ ៤៥ ឆ្នាំ…

  • មនុស្ស២នាក់ស្លាប់ និងរបួសដោយសារករណីផ្ទុះមីន និងគ្រាប់បែក ក្នុងថ្ងៃតែមួយ

    មនុស្ស២នាក់ស្លាប់ និងរបួសដោយសារករណីផ្ទុះមីន និងគ្រាប់បែក ក្នុងថ្ងៃតែមួយ

    យោងតាមអាជ្ញាធរមីន ហេតុការណ៍ទី១មួយ  បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ដោយសារឥទ្ធិពលនៃគ្រាប់បែក ដែលខ្លួនបានយកមកកែច្នៃខុសបច្ចេកទេសហើយផ្ទុះ។ ករណីនោះបានកើតឡើងនៅវេលម៉ោង១២ និង៤៥នាទីរសៀលថ្ងៃ២៨ មិថុនា នៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អ៊ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានឲ្យដឹងថា នាថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់ប្រភេទពុំស្គាល់ ដោយប្រើម៉ូទ័រមកអារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន។ រំពេចនោះស្រាប់តែផ្ទុះគ្រាប់ឡើង ដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។ ចំណែកករណីទី២ មានករណីផ្ទុះមីនតោនមួយ នៅវេលាម៉ោង៩ព្រឹកថ្ងៃ២៨ មិថុនា នៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ…

  • សមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះបង្ក្រាប និងដកហូតឈើប្រណិតរាប់សិបដុំ ដែលឈ្មួញបានដឹកយកមកលាក់ទុក នៅជិតប៉ុស្តិ៍នគរបាលមួយ រង់ចាំឱកាសល្អដឹកបន្តឆ្លងដែន នាំចេញយកទៅលក់នៅក្នុង ប្រទេសវៀតណាម ដោយខុសច្បាប់

    សមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះបង្ក្រាប និងដកហូតឈើប្រណិតរាប់សិបដុំ ដែលឈ្មួញបានដឹកយកមកលាក់ទុក នៅជិតប៉ុស្តិ៍នគរបាលមួយ រង់ចាំឱកាសល្អដឹកបន្តឆ្លងដែន នាំចេញយកទៅលក់នៅក្នុង ប្រទេសវៀតណាម ដោយខុសច្បាប់

    ខេត្តរតនគិរី៖ ប្រតិបត្តិការបង្ក្រាបឈើល្មើសច្បាប់នោះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងកងរាជអាវុធហត្ថខេត្ត, កម្លាំងនគរបាលខេត្ត, មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិអូរយ៉ាដាវ, កម្លាំងនគរបាលវរៈការពារព្រំដែនលេខ៦២៣ រួមជាមួយ កម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋាន ផងដែរ។ ការបង្ក្រាបនោះ បានធ្វើនៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាល នៃច្រករបៀងភូមិឡុំ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ស្នងការរង ទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច នគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានប្រាប់អោយដឹងថា ក្រោយពីទទួលបានបទបញ្ជា ពីប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ថង សាវុន ក៏ដូចជា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ យិន ចំណាន និងនៅក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក ងិន ពេជ នោះរួចមក លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត រួមនឹងមន្ត្រីនៅក្នុងមូលដ្ឋានផងនោះ បានចុះទៅកាន់ទីតាំងស្តុកទុកឈើខុសច្បាប់មួយកន្លែង ហើយបានធ្វើការដកហូតឈើប្រណិត ចម្រុះជាច្រើនប្រភេទ ដែលពួកឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុកនៅទីនេះ ដើម្បីរង់ចាំឧិកាសល្អ នឹងដឹកជញ្ជូនបន្ត នាំឆ្លងដែនយកទៅលក់…