-
ឯ.ឧ អ៊ុយ សុធាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំពៅលូន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា
ឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង បានកំណត់ដាក់ចេញនូវផែនការសកម្មភាពស្នូលរបស់គណបក្ស ដើម្បីជួយពង្រឹងដល់សកម្មភាពដល់ក្រុមការងារគណបក្សនៅគ្រប់បក្សមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកសំពៅលូន ជាពិសេសក្នុងគណបក្សមូលដ្ឋានឃុំ។ដោយក្នុងនោះ ឯកឧត្តមប្រធានក្រុមការងារ បានលើកយកនូវស្ថានភាពរួមនិងពីទិដ្ឋភាពនយោបាយនិងទិសដៅការងារស្នូលសំខាន់ៗ របស់ គណបក្សប្រជាជន ដោយបានធ្វើការណែនាំនិងក្រើនរំលឹកគ្រប់ថ្នាក់ដឹកនាំបក្សមូលដ្ឋានស្រុក-ឃុំទាំងអស់ ឲ្យបន្ត នូវ សកម្មភាព និង ភាពសកម្មរបស់ខ្លួន ជាមួយនិងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខ្លួនផ្ទាល់ ដើម្បីឲ្យពួកគាត់ បានយល់ដឹងជ្រួតជ្រាបពីគោលនយោបាយ អំពីសមិទ្ធផលរីចម្រើនរបស់គណបក្សនិងដើម្បីឲ្យពួកគាត់សម្រេចចិត្តត្រឹមត្រូវ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនឲ្យបានកាន់តែច្រើនសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាសកលនៅឆ្នាំ២០២៣ នៅពេលខាងមុខនេះ។ ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន នេះ ធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពង្រឹងការអនុវត្តការងាររបស់ គណបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងពិនិត្យតាមដានអំពីវឌ្ឍនភាពការងាររបស់គណបក្សស្រុកកន្លងមក និងស្តាប់នូវរបាយការណ៍មូលនិធិគណបក្សស្រុកនិងមូលដ្ឋានឃុំមួយចំនួន។ ហើយនៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន ឯកឧត្តមជាអនុប្រធានក្រុមការងារ ប្រធានគណបក្សស្រុក និងអស់លោក លោកស្រី ជាប្រធាន-អនុប្រធាន ក្រុមការងារគណបក្ស ចុះពង្រឹងមូលដ្ឋានឃុំ ស្រុក។ និងជាពិសេស ក្រុមការងារយុវជនសកម្មរបស់គណបក្សស្រុកនិងបណ្តាឃុំក្នុងស្រុក។ នៅក្នុងឱកាសនោះដែរ ក៏មានការប្រគល់ និងទទួល នូវ សម្ភារៈកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ…
-
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បង្ហាញឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-US តែត្រូវរួមគ្នាទប់ស្កាត់កូវីដជាមុន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីឱកាសវិនិយោគជាច្រើន លើវិស័យទេសចរណ៍នៅកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក ប៉ុន្តែកម្ពុជាក៏បានស្នើសុំកិច្ចសហការរួមគ្នា ទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ឱ្យខាងតែបានជាមុនផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនាឱកាសឯកឧត្តមបណ្ឌិត ថោង ខុន ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)។ ក្នុងកិច្ចប្រជុំនេះ ភាគី US-ABC បានលើកសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាកំលុងពេលកម្ពុជាជួបវិបត្តិ COVID-19 និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។ លោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងថា បច្ចុប្បន្ន US-ABC មានបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកជាច្រើន នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកជាសមាជិក…
-
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ ឃុំបាយដំរ៉ាំ ស្រុកបាណន់ របស់ ខេត្តបាត់ដំបង ជា ឃុំបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (មានវីដេអូ)
ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ័ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវការកោតសរសើរនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ជាពិសេស អាជ្ញាធរមូលដ្ឋាន និងប្រជាជនផ្ទាល់ នៅក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែង និងបានប្រែក្លាយឃុំរបស់ខ្លួនទៅជាឃុំបញ្ឈប់នូវការបន្ទោរបង់ពាសវាលពាសកាលបានទាំងស្រុង។ ការថ្លែងកោតសរសើរខាងលើនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសទទួលស្គាល់ ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង ជាឃុំបញ្ឈប់ នូវការបន្ទោបង់ ពាសវាលពាសកាល ចាបពីថ្ងៃនេះតទៅ នៅព្រឹក ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ នៅក្នុងបរិវេណ អនុវិទ្យាល័យបាយដំរ៉ាំ ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់។ដោយមានការចូលរួម និង អមដំណើរពី លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ, លោក ស្រិុន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងអស់លោក លោកស្រី មួយចំនួនទៀត។ បើតាមការឲ្យដឹងពីលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងបានគូសបញ្ជាក់ឲ្យដឹងផងដែថាពិធីប្រកាសទទួលស្គាល់ឃុំដែលបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល(ODF)នៅ ថ្ងៃនេះគឺឃុំបាយដំរ៉ាំ ស្រុកបាណន់…
-
ជប៉ុនមិនទាន់ពិចារណាដាក់រដ្ឋក្នុងគ្រាមានអាសន្ននៅឡើយទេ បើទោះបីជាករណីឆ្លង COVID-19 នៅតែកើនឡើង
ជប៉ុន៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានលើកឡើងថា ខ្លួនមិនទាន់ពិចារណាពីប្រកាសដាក់រដ្ឋផ្សេងទៀតក្នុងគ្រាមានអាសន្ននៅឡើយទេ បើទោះបីជាថ្មីៗនេះ ករណីឆ្លងជម្ងឺ COVID-19 ប្រចាំថ្ងៃបានកើនឡើងក្នុងទីក្រុងតូក្យូ និងនៅទូទាំងប្រទេសក៏ដោយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក ស៊ូហ្គា យូស៊ីហ៊ីដេ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសិទកាសែតខ្លីមួយថា ករណីឆ្លងថ្មីៗនេះ ជាពិសេសក្នុងទីក្រុងតូក្យូ មិនទាន់ចាំបាច់ត្រូវឱ្យរដ្ឋាភិបាលប្រកាសដាក់រដ្ឋថ្មីទៀត ក្នុងគ្រាមានអាសន្នដោយ សារតែការរាតត្បាតនៃវីរុសនោះទេ ។ ការកត់សម្គាល់បែបនេះរបស់លោក ស៊ូហ្គា បានកើតមានឡើងចំពេលមានការព្រួយបារម្ភថា ការបិទអាជីវកម្មអាចនឹងត្រូវបានស្នើសុំម្តងទៀតដោយរដ្ឋាភិបាលប្រចាំខេត្តនីមួយៗ ក៏ដូចជាការរឹតត្បិតលើការធ្វើដំណើររបស់ប្រជាជនឆ្លងកាត់ព្រំដែននៃខេត្តទាំងឡាយ ដែលទើបតែត្រូវបានដកចេញថ្មីៗនេះ ក៏អាចនឹងត្រូវដាក់ឡើងវិញដែរ ៕
-
ចិនគ្រោងរឹតបន្តឹងទិដ្ឋាការលើជនជាតិអាមេរិកមួយចំនួន ដែលពាក់ព័ន្ធនឹងរឿងហុងកុង
ចិន៖ ក្រសួងការបរទេសប្រទេសចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងដាក់ការរឹតត្បិតទិដ្ឋាការលើជនជាតិអាមេរិកណា ដែលមានអាកប្បកិរិយាមិនសមរម្យទៅលើបញ្ហាក្រុងហុងកុង ក្រោយទីក្រុងវ៉ាស៊ីនតោនបានប្រកាសការរឹតត្បិតទិដ្ឋាការលើមន្រ្តីចិនមួយចំនួន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនអំពាវនាវឲ្យអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានតទៅទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តសកម្មភាពរបស់ខ្លួន ។ ចំណាត់ការរបស់ចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ប្រទេសរបស់លោកបានសម្រេចរឹតត្បិតទិដ្ឋាការលើមន្រ្តីចិនមួយចំនួន ដែលជាប់ទាក់ទិននឹងការប៉ះពាល់ ដល់ស្វ័យភាពរបស់ទីក្រុងហុងកុង ។ វិធានការរបស់សហរដ្ឋអាមេរិកលើកនេះ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ ដែលត្រូវបានបញ្ជូនទៅសភាចិនកាលពីខែមុន ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០.៤លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៤០ម៉ឺន១ពាន់១៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥០ម៉ឺន៧ពាន់៤៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៦៤ម៉ឺន៦ពាន់៨២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦៨ម៉ឺន១ពាន់៤០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៨ពាន់៧៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១០ម៉ឺន៤ពាន់៧៣៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៧ម៉ឺន៤៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៨ពាន់៣៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៥ម៉ឺន៧ពាន់៤៦២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន១ពាន់១៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់១៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤០ម៉ឺន៣ពាន់៤៣០នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន៧ពាន់៥៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៩០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៣ម៉ឺន៥ពាន់២៧២នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន១ពាន់៩៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៥៧៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …
-
អ៊ីរ៉ង់ស្នើឱ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការធ្វើឃាតមេទ័ពខ្លួនកាលពីដើមឆ្នាំនេះ
អ៊ីរ៉ង់៖ អ៊ីរ៉ង់បានចេញដីកាចាប់ខ្លួន និង ស្នើស្ថាប័នប៉ូលិសអន្តរជាតិ Interpol ឲ្យជួយដើម្បីចាប់ខ្លួនលោក ដូណាល់ ត្រាំ និងមនុស្សរាប់សិបនាក់ទៀត ដែលមានជាប់ទាក់ទិននឹងធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់លោក កាហ្សេម សូឡៃម៉ានី នៅឯរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងបុគ្គលជាង៣០នាក់ទៀត ដែលមានជាប់ទាក់ទិននឹងការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតលោក សូឡៃម៉ានី គឺត្រូវចោទប្រកាន់ពីបទឃាតកម្មនិងភេរវកម្ម នេះបើតាមប្រមុខរដ្ឋអាជ្ញាទីក្រុងតេហេរ៉ង់ លោក Ali Alqasimehr ។ លោក Ali បានសង្កត់ធ្ងន់ទៀតថា ឈ្មោះពួកគេត្រូវបានបញ្ជូនទៅកាន់ស្ថាប័ន Interpol ដែលមានមូលដ្ឋាននៅទីក្រុងលីយ៉ុង ប្រទេសបារាំងថែមទៀតផង ។ សូមរំលឹកថា យោធាអាមេរិកបានសម្លាប់លោក សូឡៃម៉ានី និងបុគ្គលប៉ុន្មានរូបទៀត ដោយប្រើយន្តហោះដ្រូននៅក្បែរអាកាសយានដ្ឋានអន្តរជាតិបាកដាដ ខណៈការវាយប្រហារនាពេលនោះ ធ្វើឲ្យអ៊ីរ៉ង់បាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ហើយជាលទ្ធផល មានទាហានអាមេរិកមួយចំនួនរងរបួស ៕ …
-
រថយន្តម៉ាកតូយូតាព្រូស បុកបង្គូលភ្លើងថ្មខ្ទេចមួយកំណាត់មុខ និងរងរបួសជាច្រើននាក់
ភ្នំពេញ៖ យុវជនមួយក្រុមបានរួមដំណេីរដោយរថយន្តតូយូតាព្រូសមួយគ្រឿង បត់ឆ្លងផ្លូវលឿនពេក បួងចង្កួតមិនទាន់ជ្រុលទៅបុកបង្គូលភ្លើងថ្មតាមចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតមកក្រោយវិញប្រមាណជា ៥ម៉ែត្រខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងរងរបួសរលាត់ដៃជើងចំនួន ៤នាក់ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចការ៉ាស់សាំង(លីហ៊ាង)តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម កែងនឹងផ្លូវទ្រីហេង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរ និងយុវជន៤ទៅ៥នាក់ទៀត បើករថយន្តតូយូតាព្រូសមួយគ្រឿងពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខ ភ្នំពេញ 2BC-3801 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវទ្រីហេង ក្នុងល្បឿនលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងថ្មតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទាតមកខាងក្រោយវិញប្រមាណជា៥ម៉ែត្រ ផ្នែកខាងមុខយ៉ាងដំណំនិងរងរបួសរលាត់ដៃជើងចំនួន៤នាក់ ។ ចំណែកបង្គោលភ្លើងមិនមានរងការខូចខាតនោះទេ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជីម ភារ៉ា
-
ធ្វេីកម្មវិធីខួបកំណើតចាក់បាសរំខានអ្នកជិតខាង ពេលសមត្ថកិច្ចចុះអន្តគមន៍ឈ្លោះជាមួយសមត្ថកិច្ចទៀត រហូតឃាត់ខ្លួនបុរសម្នាក់យកទៅអធិការខណ្ឌចំការមនភ្លាមៗ
ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេីមថ្កូវ បានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលផឹកស៊ីស្រែកច្រៀង និងចាក់ធុងបាសក្នុងកម្មវិធីខួបកំណើត រំខានដល់អ្នកជិតខាង និងមានទំនាស់ជាមួយសមត្ថកិច្ចពេលរួចចុះទៅអន្តគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងដែលផ្លូវ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើបានធ្វើកម្មវិធីខួបកំណើត និងបានចាក់បាសច្រៀងរាំជាមួយសាច់ញាតិបងប្អូនយ៉ាងសប្បាយ លុះដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិនឲ្យបន្តការចាក់ធុងបាស ភ្លាមនោះក៏ស្រាប់តែមានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់ការប្រទាញប្រទូងគ្នា ប៉ះទង្គិចហិង្សាគ្នា រួចសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការៈស្រវឹងយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម ។ គួរបញ្ចាក់ថា នៅក្នុងហេតុការណ៍ខាងលេីនេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់ថាសមត្ថកិច្ចថា បានមកដល់ភ្លាមនិយាយកំហ៊ោក និងប្រើអំពើហិង្សា មកលើពួកគាត់និងបានបម្រុងដកកាំភ្លើងគំរាមពួកគាត់ទៀតផង។ ចំណែកឯភាគីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះមានតែការប្រទាញប្រទូងគ្នា គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ ពេលនោះមានសមត្ថកិច្ចដែលចុះទៅអន្តគមន៍នោះបានជ្រុះវិទ្យុទាក់ទងហើយក៏បានរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់នោះចោទថាដកកាំភ្លើង ។ បច្ចុប្បន្នបុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន កំពុងឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំដោះស្រាយនៅព្រឹកស្អែកបន្ត៕ ដោយ៖ ជីម ភារ៉ា …
-
បុរសម្នាក់បើកបររថយន្តទំនេីបម៉ាក Ford Ranger លឿនពេកជ្រុលទៅបុក ឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងស្លាកប៉ាណូបាក់រាបដល់ដី
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត ម៉ាក Ford Ranger មួយគ្រឿងជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបន្តបុកស្លាកប៉ាណូបណ្តាលឲ្យក្រឡាប់ផ្ងាជេីងលេីសួន ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-9196 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ហេីយជ្រុលមកបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងខ្ទាតទៅបុកស្លាកប៉ាណូបាក់រាប់ដល់ដី ឯរថយន្តបង្កបានក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតយ៉ាងដំណំផងដែរ តែសំណាងល្អដែរមិនបង្កឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួស និងខ្លួនឯងជាអ្នកបេីកបររងរបួសស្រាល ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងទាក់ទងទៅជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វេីការវាស់វែងយកទៅរក្សាទុក ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ដោយ៖ ជីម ភារ៉ា