Category: ព័ត៌មាន

  • ក្រុមហ៊ុន Apple គ្រោងបិទហាងលក់រាយរបស់ខ្លួនចំនួន០៧កន្លែងក្នុងតិចសាស់ ខណៈការរាតត្បាត COVID-19 នៅមិនទាន់ធូរស្រាល

    ក្រុមហ៊ុន Apple គ្រោងបិទហាងលក់រាយរបស់ខ្លួនចំនួន០៧កន្លែងក្នុងតិចសាស់ ខណៈការរាតត្បាត COVID-19 នៅមិនទាន់ធូរស្រាល

    សហរដ្ឋអាម៉េរិក៖ ដោយសារការកើនឡើងយ៉ាងគំហុកនៃចំនួនករណីឆ្លងជម្ងឺ COVID-19 នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រៀមបិទហាងលក់រាយរបស់ខ្លួនចំនួន០៧កន្លែងនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌ មាន CNA នាពេលថ្មីៗ ។ ចំពោះការត្រៀមបិទដំណើរការហាងនៅទីក្រុងហ៊ូស្តុន ខាងលើនេះ គ្រោងធ្វើឡើងបន្ទាប់ពីមានការបិទទ្វារហាងស្រដៀងគ្នានេះដែរកាលពីសប្តាហ៍មុន នៅរដ្ឋផ្លូរីដា អារីហ្សូណា រដ្ឋខារ៉ូលីណាខាងត្បូង និងរដ្ឋខារ៉ូលីណាខាងជើង ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកមួយនេះ អំឡុងពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ប្រតិបត្តិការរបស់យើងនៅតែបន្តបោះជំហានទៅមុខជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ។ បន្ថែមលើនេះ យើងកំពុងតែឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងក៏រំពឹងដែរថា យើងនឹងអាចមប្រើអតិថិជនឡើងវិញក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន ៕

  • យន្តហោះត្រកូលប៊ូអ៊ីង 737 MAX ដែលត្រូវបញ្ឈរជើងជិតមួយឆ្នាំ នឹងចាប់ផ្តើមហោះហើរឡើងវិញក្នុងពេលឆាប់ៗ

    យន្តហោះត្រកូលប៊ូអ៊ីង 737 MAX ដែលត្រូវបញ្ឈរជើងជិតមួយឆ្នាំ នឹងចាប់ផ្តើមហោះហើរឡើងវិញក្នុងពេលឆាប់ៗ

    សហរដ្ឋអាម៉េរិក៖ យន្តហោះត្រកូលប៊ូអ៊ីង 737 MAX ដែលត្រូវបានបញ្ឈរជើងជិតមួយឆ្នាំ បន្ទាប់ពីការកើតមានសោកនាដកម្មធ្លាក់យន្តហោះចំនួនពីរលើកនោះ អាចនឹងធ្វើប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញនាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ ប្រភពព័ត៌មានច្បាស់ការមួយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របាន ឲ្យដឹងថា អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាម៉េរិក នឹងសម្រេចចិត្តលើការចេញលិខិតបញ្ជាក់ពីសុវត្ថិភាព និងបញ្ហារបស់យន្តហោះប្រភេទនេះនាពេលខាងមុខ ដូច្នេះមានន័យថា យន្តហោះប្រភេទប៊ូអ៊ីង 737 MAX អាចនឹងប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញ នាពេលឆាប់ៗនេះ ប្រសិនបើគ្មានបញ្ហាចោទទេនោះ ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីកើតមានសោកនាដកម្មធ្លាក់យន្តហោះផ្ទួនៗគ្នានោះ អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាម៉េរិក FAA បានប្រកាសថា ខ្លួននឹងមិនផ្ដល់ការអនុញ្ញាតឲ្យយន្ដហោះប៊ូអ៊ីង 737 Max ត្រឡប់ទៅដំណើរការដឹកអ្នកដំណើរជាធម្មតាឡើយ រហូតទាល់តែយន្ដហោះនេះត្រូវបានក្រុមជំនាញបញ្ជាក់ថា មានសុវត្ថិភាពទាំងស្រុងសិន ៕

  • កូវីដ១៩៖ ថៃគ្រោងបើកសាលាឡើងវិញសប្តាហ៍នេះ តែមតិភាគច្រើនបង្ហាញពីការបារម្ភខ្លាំង

    កូវីដ១៩៖ ថៃគ្រោងបើកសាលាឡើងវិញសប្តាហ៍នេះ តែមតិភាគច្រើនបង្ហាញពីការបារម្ភខ្លាំង

    ថៃ៖ ស្របពេលដែលថ្ងៃទី១ កក្តដា ២០២០ខាងមុខនេះ គឺជាថ្ងៃចាប់ផ្តើមចូលរៀននៅតាមសាលារៀនទាំងវិញនៅប្រទេសថៃនោះ សាធារណជនភាពច្រើនបង្ហាញពីការព្រួយបារម្ភខ្លាំងអំពីវិធានការការពារកុមារកុំឲ្យឆ្លងជំងឺកូវីដ១៩ នេះបើតាមលទ្ធផលនៃការស្ទង់មតិមួយ របស់សកលវិទ្យាល័យ Suan Dusit Rajabhat នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ មិថុនា។ ផ្អែកតាមប្រភពថា ការស្ទង់មតិត្រូវបានធ្វើឡើងតាមអនឡាញ ដោយសាកសួរសំណួរទៅកាន់មនុស្សជាង១ពាន់នាក់ ចាប់ពីថ្ងៃទី២៣ ដល់២៧ មិថុនា ទាក់ទងនឹងគម្រោងបើកសាលារៀនឡើងវិញទូទាំងប្រទេស ដែលថៃគ្រោងនឹងធ្វើឡើង នាថ្ងៃទី១ កក្ដដា ហើយក៏ចំពេលឆ្នាំសិក្សាថ្មី។ អ្នកចូលរួមឆ្លើយសំណួរក៏ត្រូវបានអនុញ្ញាតឲ្យផ្តល់ចម្លើយច្រើនជាងមួយ ចម្លើយផងដែរ។ ថៃ មួយរយៈកាលចុងក្រោយនេះ មានភាពធូរស្រាលច្រើនពាក់ព័ន្ធនឹងស្ថានភាពជម្ងឺកូវីដ១៩ ដោយការរកឃើញករណីថ្មីៗ តិចតួច ហើយសុទ្ធតែការនាំចូលពីក្រៅប្រទេស៕

  • ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជាចុះកិច្ចព្រមព្រៀងមួយ ដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺពិការភាពមុខមាត់ពីកំណើត

    ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជាចុះកិច្ចព្រមព្រៀងមួយ ដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺពិការភាពមុខមាត់ពីកំណើត

    ភ្នំពេញ៖ មាត់គឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់មនុស្ស ។ កុមារមួយចំនួនបានទទួលរងគ្រោះនៃបញ្ហាឆែបមាត់ ដែលបណ្តាលឱ្យពួកគេពិបាកបរិភោគអាហារ ពិបាកធ្វើការទំនាក់ទំនង និងបាត់បង់ទំនុកចិត្តលើខ្លួនឯង ។ យើងដឹងពីការឈឺចាប់របស់ពួកគេ ហើយយើងមានគោលបំណងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងយុវជនកម្ពុជាដែលកំពុងរស់នៅជាមួយបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ការថ្លែងបែបនេះត្រូវបានលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ធ្វើឡើងក្នុងឱកាសដែលធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូ ដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីងនឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជា ដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ តាមរយៈប្រព័ន្ធទំនាក់ទំនងរបស់ធនាគារឯកទេសវីងដោយរួមមាន៖ បណ្តាញសង្គម គេហទំព័រ កម្មវិធីស្មាតហ្វូនវីង និងតាមរយៈភ្នាក់ងារវីងជាដើម ។ លោក ម៉ានូ រ៉ាចាន់ បានបន្ថែមថា ក្នុងនាមជាធនាគារឯកទេសឈានមុខគេនៅកម្ពុជា វីងបានបញ្ជ្រាបនូវស្មារតីនៃការចូលរួមកិច្ចការសង្គមទៅដល់និយោជិក និងការប្រតិ បត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ វីងបានប្តេជ្ញាធ្វើឱ្យប្រទេសកម្ពុជាកាន់តែល្អប្រសើរតាមគ្រប់វិធីទាំងអស់ ។ ហេតុដូចច្នេះហើយទើបកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់វីងបានផ្តោតសំខាន់លើ៖ អក្ខរកម្មហិរញ្ញវត្ថុ សុខភាពនិងសុវត្ថិភាព…

  • លោក ស្កុត ម៉ូរីសុន និយាយថា ការបើកព្រំដែនក្នុងប្រទេសឡើងវិញ នឹងជួយគំាំទ្រដល់កំណើនការងារ

    លោក ស្កុត ម៉ូរីសុន និយាយថា ការបើកព្រំដែនក្នុងប្រទេសឡើងវិញ នឹងជួយគំាំទ្រដល់កំណើនការងារ

    អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន នៅថ្ងៃចន្ទនេះបាននិយាយថា ការបើកព្រំដែនរដ្ឋនានាឡើងវិញនឹងជួយគំាទ្រដល់កំណើនការងារ បើទោះជាមានការផ្ទុះឡើងថ្មីនៃមេរោគឆ្លងនៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតទី២របស់ប្រទេសអូស្រ្តាលី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានថ្លែងប្រាប់វិទ្យុ 2GB ថា  «គ្មានហេតុផលណាមួយ ដែលយើងមិនអាចបោះជំហាន ទៅរកការបើកទ្វារក្នុងប្រទេសឡើងវិញឡើយ… ពួកគេគួរតែបោះជំហានទៅមុខ.. វានឹងជួយបង្កើនការងារនៅក្នុងបណ្តារដ្ឋទាំងនោះ ។ ការកត់សម្គាល់បែបនេះរបស់លោក ស្កុត ម៉ូរីសុន ធ្វើឡើងស្របពេលដែលរដ្ឋអូស្រ្តាលីខាងត្បូង និងរដ្ឋ ថាស្មានៀ នាពេលថ្មីៗនេះបានអះអាងថា ពួកគេនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញនៅចុងខែកក្កដាខាងមុខ ខណៈរដ្ឋឃ្វីនលែនត្រូវបានរំពឹងថា នឹងធ្វើការប្រកាសអំពីផែនការដូចគ្នានេះនាពេលឆាប់ៗផងដែរ ។ សូមបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន ថ្មីៗនេះបានផ្តល់សញ្ញាថា ព្រំដែនរបស់អូស្ត្រាលីអាចនឹងនៅតែបិទ សម្រាប់ភ្ញៀវអន្តរជាតិភាគច្រើនរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខ ខណៈជំងឺ COVID-19 នៅតែបង្កការឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក ៕

  • ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា

    ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា

    ចិន៖ គ្រូក្បាច់គុនចម្រុះ២០នាក់មកពីក្លឹប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើងក្នុងទីក្រុង Lhasa តំបន់ទីបេ ប៉ុន្តែមិនបានទទួលស្គាល់ថាតើគ្រូក្បាច់គុនចម្រុះទាំងនេះ នឹងជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌាដែរឬក៏យ៉ាងនោះទេ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។ ដំណឹងខាងលើនេះបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងមក រវាងកងទ័ពចិន និង ឥណ្ឌា ដោយប្រើប្រាស់ដុំថ្ម និង ដំបងវាយសំពងគ្នាទៅវិញទៅមក ហើយជាលទ្ធផលនោះ កងទ័ពឥណ្ឌា២០នាក់ស្លាប់ ខណៈចិនមិនបានបញ្ជាក់ថាតើកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់ទេ ។ សូមជម្រាបថា ស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងកងទ័ពចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយនៅក្នុងតំបន់ជម្លោះឡើយ ៕

  • ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណីថ្មីទៀត ក្នុងនោះមាន០៧ករណីនៅរដ្ឋធានីប៉េកាំង

    ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណីថ្មីទៀត ក្នុងនោះមាន០៧ករណីនៅរដ្ឋធានីប៉េកាំង

    ចិន៖ អាជ្ញាធរចិនបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១២ករណីថ្មីបន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈតួលេខនេះបានធ្លាក់ចុះពីចំនួន១៧ករណីនៅក្នុងរបាយការណ៍ប្រចាំថ្ងៃ នេះបើតាមគណៈកម្មការសុខាភិបាលជាតិចិន NHC និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២០ ។ គណៈកម្មការសុខាភិបាលជាតិចិន NHC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះមាន០៥ករណីជាការនាំចូលពីក្រៅប្រទេស ខណៈ០៧ករណីផ្សេងទៀតជាការឆ្លងក្នុងស្រុក ហើយសុទ្ធសឹងតែត្រូវបានរកឃើញក្នុងរដ្ឋធានីប៉េកាំង ជាទីដែលកំពុងព្យាយាមទប់ស្កាត់ពីការឆ្លងរលកថ្មី ។ សូមជម្រាបថា ចិនស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយសារតែការឆ្លងរាតត្បាតពីជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៥១២ករណី ក្នុងនោះអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤៦០នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤១៨នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន២៤ម៉ឺន២ពាន់៩៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥០ម៉ឺន៤ពាន់៣៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៥៥ម៉ឺន៣ពាន់១០៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦៣ម៉ឺន៧ពាន់៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៨ពាន់៤៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩ម៉ឺន៣ពាន់៤៥៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៤ម៉ឺន៥ពាន់២៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៧ពាន់៦៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៣ម៉ឺន៣ពាន់៨៤៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៩ពាន់៨៧នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៤ម៉ឺន៩ពាន់១៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៤៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន១ពាន់៧៧៤នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន១ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៥៥០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ០១នាក់ ទៀតហេីយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី

    មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ០១នាក់ ទៀតហេីយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី
  • សមាគមលក់ដូរ និង ទេសចរណ៍ថៃ-កម្ពុជា បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យដល់ វត្តចំនួន១០ ក្នុងស្រក កំរៀង ខេត្តបាត់ដំបង

    សមាគមលក់ដូរ និង ទេសចរណ៍ថៃ-កម្ពុជា បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យដល់ វត្តចំនួន១០ ក្នុងស្រក កំរៀង ខេត្តបាត់ដំបង

      ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកំរៀងបានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រគេននូវទៀនចំណាំព្រះវស្សាដល់វត្តចំនួន ១០ នៅក្នុងស្រុកកំរៀង របស់ ខេត្តបាត់ដំបង។        ពិធីប្រគេនទៀនចំណាំព្រះវស្សាដល់វត្តចំនួន១០ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនេះ បានផ្តួចផ្តើមឡើងដោយលោកបណ្ឌិត រ៉ាត់ថាវីតតាំងគៀត ផាឆារ៉ា ជានាយកសមាគមលក់ដូរនិងទេសចរណ៍ថៃ-កម្ពុជា និងលោកស្រី ព្រមទាំងក្រុមគ្រួសារនិង ប្រធានផ្តើមទានប្រធានផ្តើមបុណ្យ ព្រមទាំងសហការីបុគ្គលិក-កម្មកររបស់ក្រុមហ៊ុនជាច្រើនទៀត។ហើយពិធីក៏បានប្រព្រឹត្តទៅនៅក្នុងក្រុមហ៊ុន កាស៊ីណូ ហ្វ្រាណាស៊ី អាហរ័ណ នីហរ័ណ ស្ថិតក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(ជាប់ច្រកទ្វារព្រំដែនអន្តរជាតិ ដូង-បានឡែម)កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមអធិបតីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិង ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្តជាប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងលោកជំទាវ ដោយបានវេរប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យមួយចំនួនដល់វត្តទាំង១០ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅតាមគន្លងប្រពៃណីនិងទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនាព្រះបរមគ្រូនៃយើង និងដើម្បីជាតម្រូវការនៅក្នុងវិស័យពុទ្ធចក្រ ក្នុងខណៈពេលដែលព្រះសង្ឃ នៅគង់ចាំព្រះវស្សា អស់កាលមួយត្រីមាស…។…