Category: ព័ត៌មាន

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចាត់ទុកអតីតយុទ្ធជន គឺជាអ្នកមានគុណដ៏ធំធេង នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងធ្វើឲ្យកម្ពុជា មានសុខសន្តិភាពរហូតមកទល់សព្វថ្ងៃនេះ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចាត់ទុកអតីតយុទ្ធជន គឺជាអ្នកមានគុណដ៏ធំធេង នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងធ្វើឲ្យកម្ពុជា មានសុខសន្តិភាពរហូតមកទល់សព្វថ្ងៃនេះ

    ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានដឹកនាំក្រុមការងារ ចុះជួយសាងសង់ផ្ទះមួយខ្នង ជូននិវត្តជនមួយគ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាថ្ងៃទី១០មិថុនាឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ថា ផ្ទះមួយខ្នងដែលបាន និងកំពុងសាងសង់ថ្មីនៅពេលនេះ គឺមានទំហំ៤ម៉ែត្រ គុណ ៦ម៉ែត្រកន្លះ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី បានចំណាយថវិកាអស់ ៩លាន ២សែន ៥ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភអង្ករ២បេ ស្មើនឹង៥០គីឡូក្រាម រួមជាមួយថវិកា ២០ម៉ឺនរៀល ថែមទៀត ត្រូវបានប្រគល់ជូន ឈ្មោះ គង់ ថា ភេទប្រុស អាយុ៥១ឆ្នាំ ជានិវត្តជន រស់នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ លោកថា ថវិកាដែលបានចំណាយលើការសាងសង់ផ្ទះ ការឧបត្ថម្ភអង្ករ និងថវិកាខាងលើនេះ គឺជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

  • នៅមុខព្រះភក្ត្រសម្តេចម៉ែ ទូតចិនសន្យាស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ

    អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​លោក វ៉ាង វិនធាន នៅថ្ងៃទី១០នេះ បានចូលបង្គុំគាល់អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី។ ក្នុងសវនាការជាមួយនឹងសម្តេចម៉ែ អគ្គរដ្ឋទូតចិន បានសន្យានឹងរិះរកគ្រប់មធ្យោបាយដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ លោកបានទូលសម្តេចព្រះមហាក្សត្រីថា៖ “ភាគីចិននឹងបន្តផ្តល់ការគាំទ្រទៅតាមលទ្ធភាពដែលអាចធ្វើបានដល់កិច្ចគ្រប់គ្រងជំងឺក្នុងប្រទេសកម្ពុជា នឹងព្យាយាមរិះរកមធ្យោបាយដើម្បីជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចដែលទទួលរងការប៉ះពាល់ពីជំងឺវីរុស”។ ទន្ទឹមនឹងនោះ លោកវ៉ាង បានទូលសម្តេចម៉ែបន្តថា​ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសCOVID-19មក ប្រទេសទាំងពីរបានជួយយកអាសារគ្នាទៅវិញទៅមក បានពុះពាររួមគ្នាក្នុងគ្រាដ៏លំបាកមួយនេះ នេះបានបង្ហាញពីមិត្តភាពប្រពៃណីពិសេសដ៏សែនជ្រាលជ្រៅនៃប្រជាជនទាំងពីរ។ បន្ថែមពីនេះ ការជួយទាំងសម្ភារៈ និងធនធានមនុស្សលើការទប់ទល់ប្រឆាំងនឹងកូវីដ១៩ ត្រូវបានចិនយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងព្រះរាជសវនាការនេះដែរ រដ្ឋាភិបាលចិន បានផ្តល់ម៉ាសចំនួន២សែន ដល់ក្រុមសម្តេចឪដែលនឹងយកម៉ាសការពារជំងឺចែកជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ជាបន្ទាន់ឲ្យបានឆាប់រហ័សផងដែរ។ ក្នុងនោះដែរ សម្តេចម៉ែ ក៏បានរំលឹកដល់ស្ថានទូតចិនពីការកសាងមិត្តភាពប្រពៃណីរវាងកម្ពុជាចិនដែលសម្តេចឪ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំកំពូលរបស់ចិនបានកសាង។ បន្ថែមពីនេះ សម្តេចម៉ែ មានព្រះរាជឱងការថា សែរាជវង្សានុវង្សកម្ពុជានឹងចូលរួមជាកម្លាំងជំរុញដល់ការអភិវឌ្ឍមិត្តភាពកម្ពុជាចិន បង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរកាន់តែស្អិតរមួតថែមមួយកម្រិតទៀត៕

  • រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍកម្ពុជា ជូន ទីម័រខាងកើត

    រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍកម្ពុជា ជូន ទីម័រខាងកើត

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការចែករំលែកនូវបទពិសោធន៍ផ្សេងៗ ដែលប្រទេសកម្ពុជា ទទួលបាន នៅក្នុងដំណើរការអភិវឌ្ឍកម្ពុជា ជាពិសេស ការងារកំណែទម្រងរដ្ឋបាលថ្នាក់ ក្រោមជាតិ ទៅភាគី ប្រទេសទីម័រខាងកើត។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត ដែលទើប តែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។ ជាកិច្ចចាំផ្ដើម សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ និងស្វាគមន៍ចំពោះ ឯឧត្តម ឯកអគ្គរដ្ឋទូត ហើយសម្ដេចក្រឡាហោម ក៏បានលើកឡើងថា ទោះបីប្រទេសទាំងពីរ ទើបតែ បង្កើននៅទំនាក់ទំនងកាទូតផ្លូវការជាមួយគ្នាកន្លងមកក្ដី ភាគីទាំងពីរ…

  • អភិបាលខណ្ឌច្បារអំពៅ ចុះកាយសំរាម និងកំទេចថ្មនៅតាមមាត់លូ ដើម្បីដោះស្រាយការអោយទឹកភ្លៀងហូរចូលលូ

    អភិបាលខណ្ឌច្បារអំពៅ ចុះកាយសំរាម និងកំទេចថ្មនៅតាមមាត់លូ ដើម្បីដោះស្រាយការអោយទឹកភ្លៀងហូរចូលលូ

    ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងភ្លៀងកំពុងតែធ្លាក់ ចុះកើបកាយយកកាកសំណល់ចេញពីមាត់លូ ដើម្បីបង្ហូរទឹកកុំអោយលិចចិញ្ចើមផ្លូវជាតិ បន្ទាប់ពីភ្លៀងធ្លាក់រយៈពេលជាង១ម៉ោង ធ្វើអោយចិញ្ចើមផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងច្បារអំពៅទី២ នៅវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តែងតែបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយសំរាម តាមមាត់លូ និងប្រឡាយ ក្នុងមូលដ្ឋាន នៅរាល់ពេលភ្លៀងធ្លាក់ខ្លាំង ។ បន្ទាប់ពីកម្លាំងចុះកាយសំរាមនោះ សង្កេតឃើញថា ទឹកហូរចូលតាមលូ មិនមានទឹកដក់លើផ្លូវទេ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅតាមបណ្ដោយផ្លូវជាតិលេខ១ និងបងប្អូនដែលនៅជាប់មាត់លូ និងមាត់ប្រឡាយ សូមកុំចោលសំរាមកំទេចថ្ម ឬកាកសំណល់ផ្សេងៗ ពិសេសចានស្នោ ដបទឹកសុទ្ឋ តាមដងផ្លូវ មាត់លូ នាំអោយស្ទះពេលភ្លៀងមក បងប្អូនត្រូវទុកដាក់វិខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីភូមិដ្ឋាន និងសង្កាត់ ខណ្ឌរាជធានីយើងល្អ គ្មានសំរាម…

  • សេដ្ឋីម្ចាស់ក្រុមហ៊ុនវឌ្ឍនៈបង្កើត រោងចក្រស្រាបៀរដែលមានតម្លៃ​៨៧លានលើផ្ទៃដី១០០០ហិកតា

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវឌ្ឍនៈរបស់សេដ្ឋីខ្មែរដែលជាម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ( Vattanac )លោកជំទាវឈុន លាង និងលោកឧកញ៉ា សំ អាន ដើម្បីសាងសង់រោងចក្រផលិតស្រាបៀរថ្មីមួយទៀតក្នុងប្រទេស។ ក្រុមហ៊ុនស្រាបៀរថ្មីនេះមានឈ្មោះ “VATTANAC BREWERY CO., LTD.”ដែលគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងនោះគឺស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គឺដែលមានផ្ទៃដី១០០០ហិកតាដែលកំពុងចាក់បំពេញខ្សាច់។ ទឹកប្រាក់នៃការវិនិយោគមានចំនួន ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចអនុញ្ញាតឱ្យ“BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD.” បើកដំណើរការផងដែរដែលគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង៕  

  • សភាជប៉ុនអនុម័តថវិកា ៣០០ពាន់លានដុល្លារទៀត ជួយសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    សភាជប៉ុនអនុម័តថវិកា ៣០០ពាន់លានដុល្លារទៀត ជួយសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    ជប៉ុន៖ សភាជាន់ទាបដ៏មានឥទ្ធិពលរបស់ប្រទេសជប៉ុន នៅថ្ងៃពុធ ទី១០ មិថុនា បានអនុម័តកញ្ចប់ថវិកាបន្ទាន់ ជិត៣០០ពាន់លានដុល្លារអាម៉េរិក ដើម្បីចាត់វិធានការស្រោចស្រង់សេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ លើលោកមួយនេះ ក្រោយពេលជំងឺកូវីដ១៩បានធ្វើឲ្យសេដ្ឋកិច្ចជាតិដើរថយក្រោយ។ នេះគឺជាកញ្ចប់ថវិកាអន្តរាគមន៍ លើបញ្ហាកូវីដ១៩ ជាលើកទី២ ក្នុងនោះ នឹងយកទៅចំណាយជួយដល់សហគ្រាសធនតូច និងផ្តល់ជាសាច់ប្រាក់ជូនបុគ្គលិកសុខាភិបាល។ កញ្ចប់នេះក៏នឹងយកទៅចំណាយជួយកម្មវិធីសង្គ្រោះហិរញ្ញវត្ថុ និងកម្ចីនានា របស់សហគ្រាសដែរ។ សេចក្តីព្រាងកញ្ចប់ថវិកា ៣១.៩១ទ្រីលានយេន ឬ ២៩៧ពាន់លានដុល្លារអាម៉េរិកនេះនឹងត្រូវបញ្ជូនទៅឆ្លងបន្ត នៅសភាជាន់ខ្ពស់ នាថ្ងៃសុក្រ យ៉ាងយូរ។ សូមបញ្ជាក់ថា កញ្ចប់ថវិកាលើកដំបូង ដែលជប៉ុនអនុម័តកាលពីថ្ងៃទី៣០ មេសានោះ រួមមានទាំងការជូនប្រាក់ប្រជាពលរដ្ឋទាំងអស់ និងកិច្ចការងារសុខាភិបាល៕

  • ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ទំលុះទំលាយលួចសម្ភារៈ

    ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ទំលុះទំលាយលួចសម្ភារៈ

    ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីកម្លាំងសហការ ចុះត្រួតពិនិត្យ និងស្រាវជ្រាវ ពាក់ព័ន្ធករណីចោរកម្ម នាសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នេះ មានករណីគាស់ទំលុះទំលាយលួចសម្ភារមន្ត្រីធនធានទឹក និងឧតុនិយម ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន ២នាក់។ ប្រភពព័ត៌មានខាងលើបន្តថា មុខសញ្ញាជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ទេព សុខឡា ហៅប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី២ ឈ្មោះ រុន រ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។ ការឃាត់ចាប់ខ្លួនជនសង្ស័យទាំង ២នាក់នេះ ខណៈពួកគេជាប់ពាក់ព័ន្ធករណីគាស់ទំលុះទំលាយបន្ទប់ស្នាក់នៅ មន្ត្រីធនធានទឹក និងឧតុនិយម ដើម្បីលួចយកសម្ភារៈ។ សម្ភារបាត់បង់រួមមាន…

  • កម្ពុជាស្នើឱ្យទីម័រអនុវត្តMOUដើម្បីនាំអង្ករ៣ម៉ឺនតោនចេញ

    កម្ពុជាស្នើឱ្យទីម័រខាងកើត ពន្លឿន ការ អនុវត្តអនុស្សារណៈ នៃប្រទេសទាំងពីរដើម្បីអាចឲ្យកម្ពុជានាំចេញអង្ករ ៣ម៉ឺនតោន ដែលបានព្រមព្រៀងគ្នាទៅទីម័រខាងកើត។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ដែលបានជួប ប្រជុំជាមួយនឹង ឯកអគ្គរាជទូត ទីម័រខាងកើតប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៩ ខែមិថុនាម្សិលមិញ។ លោករដ្ឋមន្ត្រីប៉ាន់សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា បានត្រៀមរៀបចំអង្ករចំនួន ៣ ម៉ឺនតោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយក៏បានស្នើសុំឱ្យទីម័រខាងកើត ពិនិត្យលទ្ធភាពនឹងផ្ដល់ដំណឹងជូនមកប្រទេសកម្ពុជាវិញ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តអនុស្សារណៈយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខារួចហើយនេះ គឺដើម្បីជាប្រយោជន៍នៃប្រជាជាតិទាំងសងខាង។ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្វាគមន៍ ឲ្យមានការបើករោងចក្រកិនស្រូវ នៅកម្ពុជាដើម្បីនាំចេញទៅទីម័រខាងកើតថែមទៀតផង។ យ៉ាងណាក៏ដោយមិនមានការឆ្លើយ បែបណានោះទេពីរដ្ឋាភិបាលទីម័រខាងកើត ចំពោះការស្នើសុំរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា។ ប៉ុន្តែទីម័រខាងកើត បានបញ្ជាក់ផងដែរថា ខ្លួននិងផ្ដល់ការងារចំនួនបីពាន់កន្លែង មកដល់ប្រទេសកម្ពុជា ដើម្បីបម្រើការក្នុងវិស័យប្រេងឥន្ធនៈ បន្ទាប់ពីប្រទេសខ្លួន ដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយរួចហើយ៕

  • ស្គាល់គ្នាបាន៤ថ្ងៃ ប្រុសថ្លៃបោកយកទាំងខ្លួនទាំងម៉ូតូ

    ស្គាល់គ្នាបាន៤ថ្ងៃ ប្រុសថ្លៃបោកយកទាំងខ្លួនទាំងម៉ូតូ

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ក្រោយពីរូបគេបានលួងលោមស្ត្រីម្នាក់បានទាំងខ្លួនបោកយកម៉ូតូយកទៅលក់ ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង២០ និង០០នាទី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ២៣ ផ្លូវរថភ្លើង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យមាន ឈ្មោះ ប៉ាង សុភ័ក្ត្រា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន )។ ចំណេកជនរងគ្រោះមានឈ្មោះ ស្រុន ណាត ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុជនសង្ស័យនឹងស្ត្រីរងគ្រោះមានទំនាក់ទំនងគ្នារយៈពេល៤ថ្ងៃឈានដល់រឿងស្នេហាស៊ីជំរៅ ក្រោយមកជនសង្ស័យបានយកម៉ូតូរបស់ស្ត្រីខាងលើទៅបញ្ចាំ ហើយពេលស្ត្រីរងគ្រោះសួររកម៉ូតូស្រាប់តែជនរងគ្រោះប្រាប់ថាយកលុយចំនួន៤៥០ដុល្លារមកដើម្បីទៅយកម៉ូតូមកវិញ ។ ពេលបានម៉ូតូស្ត្រីខាងលើបានសួរនាំរឿងលុយចំនួន៤៥០ដុល្លារស្រាប់តែជនសង្ស័យខឹងក៍ស្ទុះទៅយកកាំបិតបុ័ងតោប៉ុនប៉ងកាប់ស្ត្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនឲ្យតែម្តង ។ សម្ភារៈបាត់បង់លុយដុល្លា៤៥០ដុល្លា ។ សម្ភារៈន្សល់ទុកកាំបិតបុ័ងតោ ០១…

  • ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីលួចទូរសព្ទ័ដៃ

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីលួចទូរសព្ទ័ដៃ

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនករណីលួចយកទូរស័ព្ទដៃ ដែលប្រព្រឹតកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង២២ និង ០០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះគ្មានលេខក្នុងក្រុមហ៊ុនឯកជន មានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យទី១ ឈ្មោះ អ៊ឹង កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជនមានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ នឹងទី២ ឈ្មោះ ហេង ណាក់ រត់គេចខ្លួន ។ ចំណែកជនរងគ្រោះ ឈ្មោះ មៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជនមានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។…