-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៣លាននាក់ ក្នុងនោះស្លាប់ជាង៤១ម៉ឺននាក់ និងជាសះស្បើយជាង៣.៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៣១ម៉ឺន៦ពាន់៨២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤១ម៉ឺន៣ពាន់៦២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៦០ម៉ឺន២ពាន់៥០២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤ម៉ឺន៥ពាន់៥៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៤ពាន់១៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៨ម៉ឺន៨ពាន់៨៦២នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន២ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៤៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៨ម៉ឺន៥ពាន់២៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន២ពាន់៣៩៧នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់១៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៨៨៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់…
-
គម្រោង នៃការដាំស្រូវមិត្តភាពសង្គ្រោះ សត្វព្រៃនៅដែនជម្រក គូលែន ព្រហ្មទេព ទទួលបានផលកាន់តែល្អប្រសើរ
ព្រះវិហារ៖ គម្រោងដាំស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ របស់អង្គការ WCS ស្ថិតនៅ ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហា បច្ចុប្បន្នទទួលបានផ្លែផ្កាកាន់តែល្អប្រសើរ ទាំងការផលិតទិន្នផលស្រូវ ក៏ដូចជាការលក់លើទីផ្សារ។ នេះគឺជាការបង្ហាញឱ្យដឹងពីលទ្ធផលជាវិជ្ជមាន កាន់តែប្រសើរឡើងរបស់ប្រជាកសិករកំពុងដាំស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងអង្គការជាដៃគូរបានចុះបំពេញទស្សនកិច្ច ដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ គួរបញ្ជាក់ថាគម្រោង ដាំស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នេះដែរកំពុងត្រូវបានអនុវត្តន៍រួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។ ជាមួយការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បី បង្កើន ជីវភាព របស់ ប្រជាសហគមន៍ និងទប់ស្កាត់ការ ទន្ទ្រាន ដីព្រៃមិនឲ្យប្រជា សហគមន៍ រុករានចូលក្នុង…
-
ក្រុមហ៊ុនរ៉ាយសិន(Risen)តម្លើងផ្ទាំងសូឡារថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ កំពុងតែដំណើរការសាងសង់ បានប្រមាណ ២៣% លើផ្ទៃដី ៦៥ហិកតា ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
ក្រុមហ៊ុនរ៉ាយសិន(Risen) មកពីសាធារណរដ្ឋប្រជាមានិតចិន និងជាក្រុមហ៊ុនយក្សដ៏មានសក្តានុពលក្នុងការផលិតឋាមពលអគ្គីសនីពន្លឺព្រះអាទិត្យ និងមានបទពិសោធន៍ក្នុងការផលិតនូវថាមពលពន្លឺព្រះអាទិត្យ ប្រមាណជាង ១.០០០កន្លែង នៅលើពិភពលោក កំពុងតែបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបងនិងកំពុងតែដំណើរការក្នុងការសាងសង់ទីតាំងស្ថានីយ៍របស់ខ្លួននៅក្នុងភូមិសាស្ត្រភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបងលើផ្ទៃដីប្រមាណ៦៥ហិកតា និងអាចផលិតឋាមពលអគ្គីសនី (ពន្លឺព្រះអាទិត្យ) ចំនួន៦០ មេហ្គាវ៉ាត់។ ស្ថានីយ៍ផលិតឋាមពលព្រះអាទិត្យនេះគ្រោងនិងបញ្ចប់ក្នុងការសាងសង់ របស់ខ្លួន នៅដំណាច់ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើតាមការគូសបញ្ជាក់ របស់លោក លី ឡី តំណាងក្រុមហ៊ុនRisen ដែលបានធ្វើបទបង្ហាញតាមរយៈខ្សែវីដេអូខ្លី និង របាយការណ៍សកម្មភាពរបស់ក្រុមហ៊ុនក្នុងខណៈដែលឯកឧត្តម ងួន រតនៈ អញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់របស់ក្រុមហ៊ុននៅទីនោះ នៅរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ម្សឹលម៉ិញនេះ។ លោក លីវ ឡី ដែលជាអ្នកគ្រប់គ្រងការសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលអាចផលិតបាន៦០មេហ្គាវ៉ាត់ របស់ ក្រុមហ៊ុន រ៉ាយសិន អេនឺជី (ខេមបូឌា) បាត់ដំបង ឯ.ក បានឲ្យដឹងតាមរយៈមន្ត្រីសម្របសម្រូលរបស់ក្រុមហ៊ុនខ្លួនថា៖ ស្ថានីយ៍ ដែលកំពុងតែសាងសង់នេះស្ថិតនៅចំណុចភូមិសាស្ត្រខាងលើ ក្នុងគោលដៅចម្បងដើម្បីផ្គត់ផ្គងថាមពល…
-
ផ្ទះពលរដ្ឋ៣៣ខ្នងដួលរលំ និងរបើកដំបូលដោយភ្លៀងលាយខ្យល់កន្ត្រាក់ នៅស្រុកស្វាយជ្រំ
ស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋ៣៣ខ្នង ក្នុងឃុំចំនួន៣នៅស្រុកស្វាយជ្រំត្រូវដួលរលំរាបដល់ដី និងរងផលប៉ះពាល់របើកដំបូល បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងតែមិនបង្ករឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វនោះទេ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅឃុំក្រោលគោឃុំស្វាយអង្គ និងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមមន្ត្រីសាលាស្រុកស្វាយជ្រំបានឲ្យដឹងថានៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លៀង និងខ្យលកន្ត្រាក់មួយកើតឡើងបណ្ដាលឲ្យឃុំចំនួន៣ នៅស្រុកស្វាយជ្រំដួលរលំផ្ទះ៤ខ្នង និងរបើកដំបូល២៩ខ្នងមានក្នុងនោះម្ចាស់ឈ្មោះ ពៅ ហឿន ភេទប្រុសអាយុ៥៧ឆ្នាំរស់ភូមិស្វាយអង្គ ឃុំស្វាយអង្គបណ្តាលឲ្យរលំទាំងស្រុងចំនួន១ខ្នង។ ចំណែកឃុំគោកព្រីងមាន របើកដំបូល១ខ្នង និងឃុំក្រោលគោ រលំទាំងស្រុង៣ខ្នង មានម្ចាស់ឈ្មោះ ខឹម សារី ភេទអាយុ៥៣ឆ្នំារស់ភូមិបឹងរ៉ៃខាងត្បូងឃុំក្រោលគោរផ្ទះមានទំហំ៦គុណ៧ម៉ែត្រធ្វើអំពីឈើប្រក់សង្គ័សីបណ្តាលរលំទាំងស្រុង។ឈ្មោះមាន ឃាំង រៀម ភេទប្រុសអាយុ៤០ឆ្នាំរស់នៅ ភូមិព្រៃធ្នង់ ឃុំក្រោលគោ ផ្ទះទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្គ័សី បណា្តលឲ្យរលំទាំងស្រុង។ ឈ្មោះ ម៉ៅ ហ៉ច ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ផ្ទះទំហំ៤គុណ និង៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្គ័សី បណ្តាលឲ្យរលំទាំងស្រុង។ ប្រភពបន្តថាចំណែកផ្ទះ២៨ខ្នងទៀតនៅក្នុងឃុំក្រោលគោរស្រុកស្វាយជ្រំ របើកដំបូលប៉ុន្តែមិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិត…
-
ស្រវឹងស្រារបើករថយន្តមិនគោរពភ្លើងស្តុបចរាចរណ៍បុករថយន្ត មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រារបើករថយន្តមិនគោរពភ្លើងស្តុបចរាចរណ៍ទៅបុករថយន្តមួយទៀតម៉ាកអូឌី បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ កើតឡងកាលពីរវេលាម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ វិថី ឧកញ៉ាទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់សង្ស័យស្រវឹងស្រារបើករថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2Y-0603 ធ្វើដំណើរតាមបណ្តោយផ្លូវ វីថី ម៉ៅសេទុង ទិសដៅពីរកើតទៅលិចក្នុងល្បឿងលឿន និងរថយន្តម៉ាក អូឌី ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AE-3811 ១គឿងទៀតធ្វើដំណើរតាមបណ្តោយផ្លូវ វិថី ឧកញ៉ាកទេពផន ក្នុងទិសដៅពីរជើងទៅត្បូង ដោយរថយន្តហាយឡែនឌ័រមិនគោរពភ្លើងស្តុបចរាចរណ៍ ក៏បានមកបុករថយន្ត អូឌី ចំពេញទំហឹងរួចក៏បន្តទៅបុកនិងផ្លាក់ការាស់សាំងសូគីមិចក្រពឹតនិងរថយន្តរងការខូចខាត។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាបន្តនៅពេលក្រោយ៕ធ.ដ…
-
ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹម ព្រឹកថ្ងៃទី១០ មិថុនា ២០២០ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ
-
វៀតណាមជំរុញសហគ្រាសក្នុងស្រុកត្រូវស្វែងយល់ពីកិច្ចព្រមព្រៀងសេរីអឺរ៉ុបដើម្បីទាញប្រយោជន៍
រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហ៏កម្មរបស់វៀតណាម បានស្នើឱ្យសហគ្រាសខ្នាតតូច និងមធ្យមត្រូវស្វែងយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយអឺរ៉ុបដើម្បីទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ។ រដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាមថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឱ្យមានទីផ្សារសេរី និងការធ្វើកំណែទម្រង់កិច្ចការរដ្ឋបាល ស្ថាប័ន និងគោលនយោបាយដែលអឺរ៉ុបនឹងកាត់ពន្ធនាំចូលចំនួន៨៥.៦ភាគរយ ខណៈដែលអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមដែលទំហំស្មើនឹង៧០.៣ភាគរយ។ បន្ថែមពីនេះ ក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាតាំងពីពាក់កណ្តាលឆ្នាំមុន បានអនុញ្ញាតឱ្យរាល់ការនាំចេញទៅអឺរ៉ុបនឹងមានអត្រាពន្ធ ០ភាគរយក្នុងរយៈពេល ៧ឆ្នាំ។ ក្នុងឱកាសដ៏ធំនេះ រដ្ឋមន្ត្រីវៀតណាម បានមើលឃើញពីបញ្ហាប្រឈមរបស់សហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាមគឺ កត្តាគុណភាពផលិតផលក្នុងស្រុក។ ដោយឡែក ប្រធានក្រុមសហគ្រាសខ្នាតតូច និងមធ្យមរបស់វៀត មានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងនេះ ក៏ប៉ុន្តែក៏បានសំដែងក្តីបារម្ភទៅលើកត្តាបច្ចេកវិទ្យា និងការប្រកួតប្រជែងផលិតក្នុងស្រុករបស់អឺរ៉ុបព្រោះកង្វះខាតចំណេះដឹង ពត៌មាន និងបទបញ្ញាតិនានាដែលជាតម្រូវការរបស់អឺរ៉ុប។ កិច្ចព្រមព្រៀងទីផ្សារសេរីអឺរ៉ុប និងវៀតណាមនឹងត្រូវអនុម័តដោយរដ្ឋសភានៅថ្ងៃ ៨ ខែមិថុនា និងត្រូវចូលជាធរមាននៅខែកក្កដា ឆ្នាំ ២០២០៕
-
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកដាស់តឿនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្ញើសាររំលឹកដាស់តឿនដល់ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្ន ថែរក្សាសុខភាពអោយបានល្អ ចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយ មានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀន រួមទាំងនៅកម្ពុជាយើងផងដែរ។ សម្ដេចបន្ថែមថា ទោះបីកម្ពុជាយើង ចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ។ សម្ដេចតេជោ បញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩…
-
មនុស្ស៣នាក់ស្លាប់ និង១១នាក់ផ្សេងទៀត សង្រោះបន្ទាន់ ដោយសារពុលស្រាថ្នាំចិនសែ
ប្រជាពលរដ្ឋ៣នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត សង្គ្រោះ ដោយសារពុលស្រាថ្នាំចិនសែ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ព័ត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា បច្ចុប្បន្នអ្នកពុលស្រាថ្នាំ ១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ៕
-
កម្ពុជា ប្រាប់អូស្ត្រាលីថា រដ្ឋធម្មនុញ្ញកម្ពុជា គឺមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងទឹកដីកម្ពុជា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានជួបជជែកគ្នាតាមទូរស័ព្ទដោយពិភាក្សាលើការងារសំខាន់ៗមួយចំនួន។ យោងតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លៀតបញ្ជាក់ជូនលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីជាថ្មីនូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងទឹកដីកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីពីជំហររបស់កម្ពុជា និងការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការស្វាគមន៍គ្រប់ប្រទេសមកធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ក្រៅពីបញ្ជាក់នូវជំហរកម្ពុជារឿងមូលដ្ឋានទ័ពបរទេស ដើម្បីឱ្យអូស្ត្រាលីអស់មន្ទិលហើយនោះ ក្នុងជំនួបនេះលោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណអូស្ត្រាលីចំពោះការជួយយកអាសារគ្នាទៅវិញទៅមកដល់ប្រជាជននៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាសាកលកូវីដ-១៩។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងប្រមុខការទូតអូស្ត្រាលី បានពិភាក្សាគ្នាអំពីការប្រតិបត្តិពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់លោកស្រី…