Category: ព័ត៌មាន

  • កម្ពុជា ត្រៀមអង្ករ ចំនួន ៣០.០០០ តោន រួចជាស្រេចសម្រាប់ការនាំចេញទៅកាន់ទីផ្សារទីម័រខាងកើត ទៅតាមការចង់បាន

    កម្ពុជា ត្រៀមអង្ករ ចំនួន ៣០.០០០ តោន រួចជាស្រេចសម្រាប់ការនាំចេញទៅកាន់ទីផ្សារទីម័រខាងកើត ទៅតាមការចង់បាន

    នៅក្នុងឱកាសទទួលជួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាន៍ ថា កម្ពុជា បានរៀបចំត្រៀមអង្ករចំនួន ៣០.០០០ តោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយ ស្នើសុំឲ្យសហភាគីទីម័រខាងកើតពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកឡើងពីអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបាន ចុះហត្ថលេខា រួច ហើយ និងស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ ការត្រៀមខ្លួនជាស្រេចនៅក្នុងការនាំចេញគឺ ត្រូវបានឆ្លើយតបភ្លាមៗ នៅក្រោយពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការ កត់សម្គាល់ នូវបំណង ក្នុងការនាំចូលអង្ករកម្ពុជាទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពី បញ្ហា ជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេស ទីម័រខាងកើត មានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែរ។…

  • រដ្ឋបាលរាជធានីភ្នំពេញ៖ ការស្ដាប្រឡាយស្ទឹងមានជ័យ សម្រេចបាន៩០ភាគរយហើយ គ្រោងបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ

    រដ្ឋបាលរាជធានីភ្នំពេញ៖ ការស្ដាប្រឡាយស្ទឹងមានជ័យ សម្រេចបាន៩០ភាគរយហើយ គ្រោងបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ

    ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ រហូតដល់ប្រឡាយដើម ស្លែង មកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ។ នៅក្នុងពេលនេះអាជ្ញាធរ និងក្រុមការងារបាន នឹង កំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយការបុកស៊ីផាយបេតុង ជញ្ជាំង ប្រឡាយដែលគ្រោងនឹងធ្វើឱ្យរួចរាល់ក្នុងឆ្នាំនេះដើម្បីបញ្ចៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ ទឹកភ្លៀង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ មិថុនានេះថា៖ ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ដោយក្នុងពេលនេះ អាជ្ញាធរ និងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់សំរាមជា មួយនឹងបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ។ ការដ្ឋាននេះនឹងហើយរួចរាល់នៅក្នុង ឆ្នាំនេះ ឬក៏ឆាប់ជាងនេះ ដែលអាចបញ្ចៀសការលិចលង់លំនៅឋាន ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានល្អប្រសើរ ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី កាលពីចុងខែមេសាកន្លងទៅនេះបានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុន ស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបាន គុណភាព ស្តង់ដារ។ ពោលគឺត្រូវជំរុញ ស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ…

  • ស្នងការនគរបាលខេត្តកណ្តាលប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាល និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន១៣៦រូប

    ស្នងការនគរបាលខេត្តកណ្តាលប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាល និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន១៣៦រូប

    កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូន ទៅស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើរៀបចំពិធីផ្សព្វផ្សាយប្រកាសលេខ២២៦៦ ប្រ ក របស់ក្រសួងមហាផ្ទៃ ស្តីពីការតាំងស៊ប់ក្នុងក្របខ័ណ្ឌនគរបាលជាតិ និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការចូលរួមពីលោក-លោកស្រីស្នងការរង , លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ , លោកនាយប៉ុស្តិ៍ច្រកទ្វារជ្រៃធំ , លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងមន្ត្រីក្របខ័ណ្ឌថ្មីផងដែរ ។ បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក ឡើងអានរបាយការណ៍ និងប្រកាសតាំងស៊ប់រួចមក លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក-លោកស្រីស្នងការរង បានអញ្ជើញបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ដែលទើបនឹងប្រកាសតាំងស៊ប់ចំនួន១៣៦រូប ក្នុងនោះស្រី២៧រូប ។ ក្រោយពីតំណាងមន្ត្រីនគរបាលទើបតាំងស៊ប់ថ្មី ឡើយប្តេជ្ញាចិត្តរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានឡើងមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីនគរបាលទើបតាំងស៊ប់ ពេលចុះទៅបំពេញការងារនៅប៉ុស្តិ៍រដ្ឋបាល ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ ខិតខំរួមគ្នាបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តន៍…

  • អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងកម្លាំងទាំងបី រួមនឹងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមានសត្ថកិច្ចខេត្តជាប់ព្រំដែនកម្ពុជា ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ឲ្យមានប្រសិទ្ធភាព

    អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងកម្លាំងទាំងបី រួមនឹងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមានសត្ថកិច្ចខេត្តជាប់ព្រំដែនកម្ពុជា ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ឲ្យមានប្រសិទ្ធភាព

    ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ គ្រាដែលោកអភិបាលខេត្ត បានអញ្ជើញជាគណៈធអិបតី កាលពីថ្ងៃទី៩មិថុនាឆ្នាំ២០២០ ដែលមានការចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីរបស់ខេត្ត មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងអធិការក្រុង និងស្រុក ថែមទៀតផង។ នៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ អភិបាលខេត្ត លោក បា្រក់ សុវណ្ណ បានបើកឱកាសដល់អភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ទីរនានាទៀត ព្រមទាំងអភិបាលក្រុង ស្រុក ដែលជាអាជ្ញាធរមូលដ្ឋាន បានបង្ហាញពីសកម្មភាពវិជ្ជមាន និងអវិជ្ជមាន ដែលបានអនុវត្តន៍នាពេលកន្លងមក និងបញ្ហាប្រឈមនានា ដែលដោះស្រាយមិនទាន់ចប់សព្វគ្រប់នៅឡើយ ជាពិសេស បញ្ហាដីធ្លីជាដើម។ល។ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងសមត្ថកិច្ចទាំត៣ប្រភេទ…

  • គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់ជាង៣២០លានដុល្លារ ជួយកសិករដាំអំពៅ ៣០ម៉ឺននាក់

    គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់ជាង៣២០លានដុល្លារ ជួយកសិករដាំអំពៅ ៣០ម៉ឺននាក់

    ថៃ៖ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃ កាលពីថ្ងៃអង្គារ៍ ទី៩ មិថុនា ២០២០ម្សិលមិញ បានអនុម័តលើកញ្ចប់ជំនួយថវិកា ផ្តល់ជូនកសិករដាំដំណាំអំពៅប្រមាណ៣០ម៉ឺននាក់ ស្ថិតក្រោមកម្មវិធីជំនួយ ដែលប៉ាន់ប្រមាណថា តម្រូវឲ្យមានមូលនិធិរដ្ឋ១០ពាន់លានបាត ឬ ៣២០ ៣០៣ ៥០០ ដុល្លារអាម៉េរិក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរង នៃរាជរដ្ឋាភិបាលបាននិយាយថា គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ មេសា បានព្រមព្រៀងបង្កើតកម្មវិធីជំនួយអន្តរាគមន៍ បានសហើយស្នើឲ្យមានលម្អិតពីទំហំនៃការចំណាយ ខណៈដែលអត្រាចំណាយត្រូវបានប្រគល់ជូនគណៈរដ្ឋមន្ត្រី ហើយកាលពីម្សិលមិញ។ លោកស្រីថា កញ្ចប់ថវិកា១០ពាន់លានបាត សម្រាប់គម្រោងនេះនឹងត្រូវបានបែកចែងជាពីរផ្នែក  ក្នុងនោះ មួយផ្នែកទំហំ៦.៥ពាន់លានបាត ទូទាត់សម្រាប់ប្រជាកសិករដាំអំពៅទាំងអស់លើការប្រមូលផល និងផ្គត់ផ្គង់ទៅរោងចក្រ ខណៈដែល៣.៥ពាន់លានបាតទៀត សម្រាប់អ្នកដាំអំពៅដែលត្រូវបានហាមមិនឲ្យដុតចំការដាំអំពៅ ក្នុងពេលប្រមូលផលរួច ដែលជាផ្នែកជួយកាត់បន្ថយការបំពុលខ្យល់។ ប្រជាកសិករដាំអំពៅម្នាក់ ត្រូវបានគេដឹងថា ទទួលបានប្រាក់៨៥បាត ក្នុងមួយតោននៃការប្រមូលផល ខណៈដែលអ្នកដែលគេហាមមិនឲ្យដុតចំការទទួលបានប្រាក់បន្ថែម៧បាត ក្នុងមួយតោននៃការប្រមូលផល នេះបើតាមលោកស្រី Rachada Dhnadirek ដដែល។ គួរបញ្ជាក់ថា ការប្រមូលផលដំណាំអំពៅរបស់ប្រទេសថៃនៅឆ្នាំ២០២០នេះមានការធ្លាក់ចុះ មូលហេតុសំខាន់មកពីភាពរាំងស្ងួត ហើយការប្រមូលផលសរុបត្រូវបានរំពឹងថា នឹងមានប្រមាណ៧៤.៨៤លានតោន…

  • ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមបើកការ ជម្រឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជាដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមបើកការ ជម្រឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជាដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានចូលរួមបើកការ ជម្រឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជាដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួងបរិស្ថាន។ ការជម្រឿនរបាយប្រជាជនសត្វត្មាតនេះសហការរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងក្រសួងបរិស្ថានត្រូវបានធ្វើនៅក្នុងតំបន់ចំនួន ៥ កន្លែងដែលមានវត្តមានសត្វត្មាតរស់នៅ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការជម្រឿនសត្វត្មាតបានធ្វើឡើង នៅចំនួន ៥ ទីតាំងផ្សេងគ្នារួមមាន នៅសៀមប៉ាង ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រងក្នុងតំបន់សេសាននៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។ តាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ដែលបានចូលរួមសង្កេតដោយផ្ទាល់នៅនៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមិថុនា បានថ្លែងថាសត្វត្មាតចំនួន ៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន ៩ ក្បាល ត្មាតភ្លើងចំនួន ៣…

  • អង្គការសុខភាពពិភពលោក WHO ស្នើឱ្យបិទប្រទេសប៉ាគីស្ថានជាបណ្តោះអាសន្ន ខណៈករណីឆ្លងរាតត្បាត COVID-19 កើនឡើងខ្លាំង

    អង្គការសុខភាពពិភពលោក WHO ស្នើឱ្យបិទប្រទេសប៉ាគីស្ថានជាបណ្តោះអាសន្ន ខណៈករណីឆ្លងរាតត្បាត COVID-19 កើនឡើងខ្លាំង

    ប៉ាគីស្ថាន៖ អង្គការសុខភាពពិភពលោក WHO បានប្រាប់អាជ្ញាធរប៉ាគីស្ថានថា គួរតែអនុវត្តន៍ការបិទប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងជម្ងឺ COVID-19 ដែលកំពុងកើនឡើង ខណៈប៉ាគីស្ថានបន្ធូរបន្ថយការរឹតត្បិត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ ចាប់តាំងពីផ្ទុះមេរោគនេះក្នុងប្រទេសប៉ាគីស្ថាន កាលពីខែមីនាកន្លងមក នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ បានជំទាស់ប្រឆាំងការបិទប្រទេសទាំងស្រុង ដែលជាវិធានការមួយត្រូវបានគេឃើញនៅកន្លែងផ្សេងទៀតផងដែរ ដោយលោកអះអាងថា ប្រទេសក្រីក្រមួយនេះមិនអាចធ្វើដូចនេះបានទេ ។ ជំនួសការបិទប្រទេសទាំងស្រុងនោះ ខេត្តចំនួន០៤របស់ប៉ាគីស្ថានបានបញ្ជាឱ្យបិទ ប៉ុន្តែកាលពីសប្តាហ៍មុន លោក អ៊ីមរ៉ាន់ ខាន់ បាននិយាយថា ភាគច្រើនៃការរឹតត្បិតទាំងនេះនឹងត្រូវបានដកចេញ ។ សូមបញ្ជាក់ថា ប៉ាគីស្ថានស្ថិតនៅលំដាប់ទី១៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ប៉ាគីស្ថានមានអ្នកឆ្លងសរុប១០ម៉ឺន៨ពាន់៣១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់១៧២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣ម៉ឺន៥ពាន់១៨នាក់ ៕

  • កងឆ្មាំការពារជាតិអាម៉េរិកជាច្រើនធ្វើតេស្តវិជ្ជមាន COVID-19 អំឡុងពេលដាក់ពង្រាយដើម្បី ទប់ស្កាត់បាតុកម្មទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    កងឆ្មាំការពារជាតិអាម៉េរិកជាច្រើនធ្វើតេស្តវិជ្ជមាន COVID-19 អំឡុងពេលដាក់ពង្រាយដើម្បី ទប់ស្កាត់បាតុកម្មទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ កងកម្លាំងឆ្មាំការពារជាតិអាម៉េរិកមួយចំនួនធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្នុងគោលបំណងបង្រ្កាបការធ្វើបាតុកម្មដោយហិង្សា ដើម្បីទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកងកម្លាំងឆ្មាំជាតិអាម៉េរិកលោកស្រី ប្រ៊ូក ដេវីស បានលើកឡើងថា យើងមិនអាចបញ្ជាក់អំពីចំនួនកងកម្លាំង ដែលបានឆ្លងជំងឺ COVID-19 នោះឡើយ ដោយយោងលើហេតុផលសន្តិសុខ ។ បច្ចុប្បន្នកងកម្លាំងឆ្មាំការពារដែលឆ្លង COVID-19 កំពុងតែធ្វើចត្តាឡីស័ក ប៉ុន្តែមិនមានប្រភពណាអាចបញ្ជាក់អំពីស្ថានភាពរបស់ពួកគេនោះឡើយ ។ គួរបញ្ជាក់ថា កងកម្លាំងឆ្មាំការពារជាតិប្រចាំរដ្ឋធានីវ៉ាស៊ីនតោនចំនួន១.៧០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់បាតុករហិង្សា ដែលធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលត្រូវបានប៉ូលិសទីក្រុងមីននាផូលីស រដ្ឋមីននីសូតា ប្រើជង្គង់សង្កត់សរហូតដល់ស្លាប់ ដោយសារតែការសង្ស័យចាយលុយក្លែងក្លាយ២០ដុល្លារ ៕

  • សហរដ្ឋអាម៉េរិកសម្តែងការសោកស្តាយ ក្រោយកូរ៉េខាងជើងប្រកាសកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយនឹងកូរ៉េខាងត្បូង

    សហរដ្ឋអាម៉េរិកសម្តែងការសោកស្តាយ ក្រោយកូរ៉េខាងជើងប្រកាសកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយនឹងកូរ៉េខាងត្បូង

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបញ្ជាក់ថា សហរដ្ឋអាម៉េរិកមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា នឹងកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េទាំងអស់ជាមួយកូរ៉េខាងត្បូង ហើយថែមទាំងជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលមករកតុចរចាផ្លូវការទូតវិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ សេចក្តីថ្លែងការណ៍ខាងលើនេះរបស់ក្រសួងការបរទេសអាម៉េរិក ធ្វើឡើងក្រោយកូរ៉េខាងជើងបានអះអាងថា នៅក្នុងជំហានដំបូង ខ្លួននឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ខ្សែទូរស័ព្ទបន្ទាន់រវាងយោធាប្រទេសទាំងពីរ ក៏ដូចជាបណ្ដាញទំនាក់ទំនងជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ។ ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង កើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀតជាច្រើនថ្ងៃមកហើយ បើសិនជាកូរ៉េខាងត្បូងនៅតែមិនអើពើឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត ៕

  • ជើងហោះហើរពីទីក្រុងវូហាន ទៅកាន់ទីក្រុងប៉េកាំង ចាប់ផ្តើមបើកឡើងវិញហើយ បន្ទាប់ពីបិទដោយសារ COVID-19

    ជើងហោះហើរពីទីក្រុងវូហាន ទៅកាន់ទីក្រុងប៉េកាំង ចាប់ផ្តើមបើកឡើងវិញហើយ បន្ទាប់ពីបិទដោយសារ COVID-19

    ចិន៖ អស់រយៈពេលជាច្រើនខែនៃការផ្អាកការហោះហើរនោះ ជើងហោះហើរត្រង់រវាងទីក្រុងវូហាន និងទីក្រុងប៉េកាំង បានចាប់ផ្តើមបើកវិញហើយ នៅរសៀលថ្ងៃអង្គារម្សិលមិញ ជាមួយនឹងអ្នកធ្វើដំណើរក្រុមលើកដំបូង បន្ទាប់ពីត្រូវបានបិទ ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ក្រោយពីបិទទីក្រុងអស់រយៈពេល៧៦ថ្ងៃ ទីក្រុងវូហាន បានបើកឡើងវិញនៅថ្ងៃទី០៨ ខែមេសាកន្លងមក ជាមួយនឹងរថភ្លើងក្រោមដី និង រថភ្លើង ខណៈជើងហោះហើរក៏បានបើកដំណើរការឡើងវិញទាំងស្រុងផងដែរ ។ បើតាមក្រុមហ៊ុន China Southern Airlines ការធ្វើដំណើរទៅមករវាងអាកាសយានដ្ឋាន Wuhan Tianhe International Airport និងអាកាសយានដ្ឋាន Beijing Daxing International Airport នឹងធ្វើឡើងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៧ ខែមិថុនាខាងមុខ ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ក្នុងនោះមានដូចជា China Eastern Airlines និងក្រុមហ៊ុន Air China ក៏កំពុងធ្វើការ ដើម្បីចាប់ផ្តើមការហោះហើរឡើងវិញរវាងទីក្រុងទាំងពីរផងដែរ ៕ …