-
ផឹកស្រាក្លែម សម្ដីទាញព្រនង់សំពងបែកក្បាលហូរឈាម ត្រូវបាននគរបាលឃាត់ខ្លួន
ខេត្តពោធិ៍សាត់៖ អ្នកក្លាហានពូកែព្រោកប្រាជ្ញដៀមដាមក្នុងវង់ផឹកសុី ត្រូវបានគូភាគីម្ខាងទៀតទាញព្រនង់ឫស្សីសំពងបែកក្បាលហូរឈាម ត្រូវបានសមត្ថកិច្ចនគរបាល ចុះមកឃាត់ខ្លួនជនសង្ស័យ ដៃដល់ដើម្បីយកទៅអនុវត្តន៍តាមនីតិវិធី ។ ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្បូវ(ផ្ទះជនបង្ក) ស្ថិតនៅភូមិ.ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានប្រាប់ថា ជនរងរបួសឈ្មោះ សួន ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុ បានរងរបួសបែកក្បាលផ្នែកខាងឆ្វេង និងជាំឆ្អឹងចំនីខាងឆ្វេង បង្កឡើងដោយជនសង្ស័យដៃដល់ឈ្មោះ ចាន់ ខួច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំជាមួយគ្នា ។ ប្រភពព័ត៌មានខាងលើបន្តថា ជនបង្កហេតុបានប្រើប្រាសដំបងឬស្សីជាអាវុធ ក្រោយធ្វើសកម្មភាពគូរទំនាស់រួចរត់គេចខ្លួន ប៉ុន្តែប៉ុន្មានម៉ោងក្រោយត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបាន រួចនាំទៅអធិការដ្ឋានដើម្បីសួរនាំ និងបន្តនីតិវិធី។ ចំណែកជនរងរបួសបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពប្រមោយ។…
-
អាថ៌កំបាំងសហគ្រិន អត្ថន័យនៃអាជីវកម្មថា ៖ អ្នកផ្គត់ផ្គង់ប្រៀបដូចជាឬនៃដើមឈើ បុគ្គលិកដូចជាដើម អតិថិជនប្រៀបដូចជា មែកនៃដើមឈើ
-
សែលកាតស្វែងរកឃើញអ្នកឈ្នះទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ និងយកទៅប្រគល់ដល់គេហដ្ឋានខេត្តព្រះសីហនុ
ព្រះសីហនុ៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត បានផ្តល់ជូនអតិថិជនមហាសំណាងម្នាក់ទៀតហើយ ជាមួយនឹងរង្វាន់ដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនលោក ខឹម សារ៉ន នៅឯគេហដ្ឋានរបស់គាត់នាថ្ងៃនេះ ក្នុងទឹកដីខេត្តព្រះសីហនុ។ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះទី ២៣ នៃទឹកប្រាក់១០ម៉ឺនដុល្លារ ប្រចាំឆ្នាំ២០២០ របស់កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត។ ក្នុងពេលបច្ចុប្បន្ននេះ លោក ខឹម សារ៉នមានអាយុ ៧០ឆ្នាំ ហើយកាលពីពេលកន្លងទៅ គាត់ក៏ធ្លាប់បម្រើការងារជាប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តព្រះសីហនុផងដែរ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានអារម្មណ៍ត្រេកអរខ្លាំងណាស់ ហើយក៏សូមចូលរួមអបអរសាទរជាមួយអ្នកឈ្នះរង្វាន់ផងដែរ។ ក្រុមហ៊ុនសែលកាតមានក្តីសោមនស្សបំផុត ដែលមានឱកាសអាចចូលរួមចំណែកជួយដល់គ្រួសារបងប្អូនខ្មែរក្នុងគ្រាដ៏លំបាកនេះ។ <<យើងសប្បាយចិត្តខ្លាំងណាស់ ចំពោះការឈ្នះរង្វាន់របស់លោក ខឹម សារ៉ន ហើយយើងក៏សង្ឃឹមថា គាត់និងក្រុមគ្រួសារទាំងមូល ពិតជាសប្បាយរីករាយជាមួយនឹងការឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដូចគ្នា។ ក្រុមហ៊ុនសែលកាត សូមយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏ស្មោះស្ម័គ្រទាំងអស់ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានមោទនភាពបំផុតផងដែរ ដែលបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង>>។ ការចាប់រង្វាន់ផ្លូវការនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី ៦…
-
មេដឹកនាំបក្សប្រជាធិបតេយ្យអាមេរិកជម្រុញឱ្យមានការផ្លាស់ប្តូរនីតិវិធី និងការទទួលខុសត្រូវរបស់ប៉ូលិស
សហរដ្ឋអាមេរិក៖ ក្រុមសមាជិកបក្សប្រជាធិបតេយ្យ នៅថ្ងៃចន្ទម្សិលមិញ បានស្នើឱ្យមានការផ្លាស់ប្តូរនីតិវិធី និងការទទួលខុសត្រូវរបស់មន្រ្តីប៉ូលិស ដែលជាការឆ្លើយតបយ៉ាងរហ័សតាមផ្លូវច្បាប់ ចំពោះការធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឱ្យការស្លាប់របស់ជនជាតិអាមេរិកស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដោយសារប៉ូលិសស្បែកស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានគូសបញ្ជាក់ថា យើងមិនអាចដោះស្រាយអ្វីបានទាំងអស់ ក្រៅតែពីការផ្លាស់ប្តូរទាំងស្រុងនូវរចនាសម្ព័ន្ធ ។ ច្បាប់នេះនឹងកែប្រែលក្ខន្តិកៈប៉ូលិសព្រហ្មទណ្ឌសហព័ន្ធ ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការកាត់ទោសមន្រ្តី ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តខុសដោយចេតនា ឬដោយមិនយកចិត្តទុកដាក់ ។ កញ្ចប់កំណែទម្រង់ច្បាប់នេះក៏នឹងផ្លាស់ប្តូរការការពារ “អភ័យឯកសិទ្ធិស្របច្បាប់” សម្រាប់ប៉ូលិស ដើម្បីបើកផ្លូវឱ្យមានការទាមទារសំណងខូចខាតយ៉ាងទូលំទូលាយនៅក្នុងពាក្យបណ្តឹង ៕
-
ចៅក្រមក្នុងទីក្រុង មីននាផូលីស កំណត់ឲ្យប៉ូលិសសម្លាប់លោក ចច ហ្វ្លយដ៍ តម្កល់ប្រាក់នៅក្រៅឃុំ១.២៥លានដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ
សហរដ្ឋអាមេរិក៖ នៅក្នុងសវនាការសាកសួរនៅថ្ងៃចន្ទម្សិលមិញ ធ្វើឡើងតាមរយៈវីដេអូមួយចេញពីពន្ធនាគារ នៃរដ្ឋមីននីសូតា លោកស្រីចៅក្រម ជីនណៃ រ៉េឌីង បានដាក់ចេញប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ និង ១.២៥ដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ សម្រាប់អតីតប៉ូលិស ឌែរិក ឆូវីន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកស្រីចៅក្រមបានបញ្ជាក់ទៀតថា ប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ នឹងតម្រូវឱ្យលោក ឆូវីន ប្រគល់កាំភ្លើង ឈប់ធ្វើការជាប៉ូលិស មិនធ្វើដំណើរចាកចេញពីរដ្ឋ និងមិនត្រូវមានទំនាក់ទំនងជាមួយគ្រួសាររបស់ចច ហ្វ្លយដ៍ ខណៈសវនាការលើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ ។ ក្រៅពីលោក ឌែរិក ឆូវីន ប៉ូលិសបីនាក់ផ្សេងទៀតដែលស្ថិតនៅកន្លែងកើតហេតុជាមួយនឹងលោក ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ បន្ទាប់ពីការស្លាប់របស់លោក ហ្វ្លយដ៍ ។ បច្ចុប្បន្នពួកគេទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទផ្ដល់ជំនួយ និងលើកទឹកចិត្តដល់អំពើមនុស្សឃាត ហើយកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងរដ្ឋមីននីសូតា ៕
-
មន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការដកកងទ័ពចេញពីអាល្លឺម៉ង់ គឺជារឿងមិនអាចទទួលយកបាន
អាល្លឺម៉ង់៖ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងកិច្ចការតំបន់អាត្លង់ទិករបស់ប្រទេសអាល្លឺម៉ង់ បានធ្វើការរិះគន់ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពរាប់ពាន់នាក់ចេញពីទឹកដីអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី អាន់ក្រេត ក្រាប ខារិនបូអើ បានគូសបញ្ជាក់ថា លោកស្រីមិនបានទទួលការបញ្ជាក់ណាមួយពីអាជ្ញាធរអាមេរិក ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា សហរដ្ឋអាមេរិកសម្រេចដកទាហានរបស់ខ្លួនជាង១ភាគ៤ ដែលកំពុងប្រចាំការនៅអាល្លឺម៉ង់នៅឡើយទេ ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាមេរិកដកកងទ័ពចំនួន៩,៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕
-
កូរ៉េខាងជើងគំរាមកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿងបញ្ជូនខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង
កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានគូសបញ្ជាក់ថា នៅក្នុងជំហានដំបូង ខ្លួននឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ខ្សែទូរស័ព្ទបន្ទាន់រវាងយោធាប្រទេសទាំងពីរ ក៏ដូចជាបណ្ដាញទំនាក់ទំនងជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀតជាច្រើនថ្ងៃមកហើយ បើសិនជាកូរ៉េខាងត្បូងនៅតែមិនអើពើឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត ។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA វាមិនមានភាពចាំបាច់ទៀតនោះទេ ដែលត្រូវអង្គុយទល់មុខចរចាជាមួយកូរ៉េខាងត្បូង ហើយក៏មិនមានដែរ កិច្ចពិភាក្សាជាមួយពួកគេ ខណៈពួកគេនៅតែបន្តធ្វើឱ្យយើងខកចិត្ត… ពោលគឺអ្វីដែលពួកគេបានធ្វើ គឺជាទង្វើអរិភាពប្រឆាំងនឹងប្រជាជនយើងទំាងមូល ៕
-
ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងជិត១ម៉ឺនករណីថែមទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ
ឥណ្ឌា៖ ឥណ្ឌារកឃើញអ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗរហូតដល់៩ពាន់៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន៣៣១នាក់ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ នេះបើតាម របាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងករណីឆ្លងជម្ងឺ COVID-19 យ៉ាងគំហុកនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ប៉ុន្តែស្ថានការណ៍វីរុសនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និង កាន់តែកើនឡើងថែមទៀត ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌាបានវ៉ាដាច់អ៊ីតាលី ជាប្រទេសស្ថិតនៅលំដាប់ទី៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប២៦ម៉ឺន៧ពាន់២៤៩ករណី ក្នុងនោះមានអ្នកជម្ងឺ៧ពាន់៤៧៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១២ម៉ឺន៩ពាន់២១៥នាក់ ៕
-
សត្វទោចថ្ពាល់លឿង ១ក្បាល ត្រូវបានដោះលែងចូលក្នុងជម្រកព្រៃធម្មជាតិវិញ
មណ្ឌលគិរី៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលែងសត្វទោចថ្ពាល់លឿង ១ក្បាល ចូលទៅក្នុងជម្រកព្រៃធម្មជាតិវិញ បន្ទាប់ពីទទួលការសង្រ្គោះបឋម និងថែទាំសុខភាពអស់រយៈពេល២ថ្ងៃ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានអប់រំណែនាំប្រជាពលរដ្ឋកុំឲ្យចិញ្ចឹមសត្វព្រៃ ហើយបានទទួលយកសត្វទោចថ្ពាលលឿងចំនួន១ក្បាល ពីប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរិ ដើម្បីថែទាំសុខភាព និងលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។ សត្វទោចថ្ពាល់លឿង ជាថនិកសត្វស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ មានឈ្មោះជាភាសាអង់គ្លេស Yellow-cheeked Gibbon ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ហើយក៏ត្រូវ បានចាត់ ចូលក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ អភិរក្ស ធនធាន ធម្មជាតិ (IUCN) ព្រោះពួកវាជាពពួក សត្វកំពុង រងគ្រោះ ថ្នាក់ហើយ ក៏កំពុង ប្រឈម នឹង ការលួចប្រមាញ់ របស់ មនុស្ស និងការបាត់ បង់ទីជម្រក។ ហេតុនេះសូមរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិ…
-
លោក ជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ១៤ គ្រួសារ ក្នុងស្រុកកំពង់រោទិ៍
ខេត្តស្វាយរៀង៖ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ (ចាស់ជារា ៨ គ្រួសារ ជនពិការ ៣ នាក់ និងស្ត្រីមេម៉ាយ ៣ គ្រួសារ ) សរុបចំនួន ១៤ គ្រួសារ មកពីឃុំថ្មី ស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ ។ នាឱកាសនោះលោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…