Category: ព័ត៌មាន

  • ចៅក្រមក្នុងទីក្រុង មីននាផូលីស កំណត់ឲ្យប៉ូលិសសម្លាប់លោក ចច ហ្វ្លយដ៍ តម្កល់ប្រាក់នៅក្រៅឃុំ១.២៥លានដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ

    ចៅក្រមក្នុងទីក្រុង មីននាផូលីស កំណត់ឲ្យប៉ូលិសសម្លាប់លោក ចច ហ្វ្លយដ៍ តម្កល់ប្រាក់នៅក្រៅឃុំ១.២៥លានដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ

    សហរដ្ឋអាមេរិក៖ នៅក្នុងសវនាការសាកសួរនៅថ្ងៃចន្ទម្សិលមិញ ធ្វើឡើងតាមរយៈវីដេអូមួយចេញពីពន្ធនាគារ នៃរដ្ឋមីននីសូតា  លោកស្រីចៅក្រម ជីនណៃ រ៉េឌីង បានដាក់ចេញប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ និង ១.២៥ដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ សម្រាប់អតីតប៉ូលិស ឌែរិក ឆូវីន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកស្រីចៅក្រមបានបញ្ជាក់ទៀតថា ប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ នឹងតម្រូវឱ្យលោក ឆូវីន ប្រគល់កាំភ្លើង ឈប់ធ្វើការជាប៉ូលិស មិនធ្វើដំណើរចាកចេញពីរដ្ឋ និងមិនត្រូវមានទំនាក់ទំនងជាមួយគ្រួសាររបស់ចច ហ្វ្លយដ៍ ខណៈសវនាការលើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ ។ ក្រៅពីលោក ឌែរិក ឆូវីន ប៉ូលិសបីនាក់ផ្សេងទៀតដែលស្ថិតនៅកន្លែងកើតហេតុជាមួយនឹងលោក ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ បន្ទាប់ពីការស្លាប់របស់លោក ហ្វ្លយដ៍ ។ បច្ចុប្បន្នពួកគេទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទផ្ដល់ជំនួយ និងលើកទឹកចិត្តដល់អំពើមនុស្សឃាត ហើយកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងរដ្ឋមីននីសូតា ៕

  • មន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការដកកងទ័ពចេញពីអាល្លឺម៉ង់ គឺជារឿងមិនអាចទទួលយកបាន

    មន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការដកកងទ័ពចេញពីអាល្លឺម៉ង់ គឺជារឿងមិនអាចទទួលយកបាន

    អាល្លឺម៉ង់៖ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងកិច្ចការតំបន់អាត្លង់ទិករបស់ប្រទេសអាល្លឺម៉ង់ បានធ្វើការរិះគន់ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពរាប់ពាន់នាក់ចេញពីទឹកដីអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី អាន់ក្រេត ក្រាប ខារិនបូអើ បានគូសបញ្ជាក់ថា លោកស្រីមិនបានទទួលការបញ្ជាក់ណាមួយពីអាជ្ញាធរអាមេរិក ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា សហរដ្ឋអាមេរិកសម្រេចដកទាហានរបស់ខ្លួនជាង១ភាគ៤ ដែលកំពុងប្រចាំការនៅអាល្លឺម៉ង់នៅឡើយទេ ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាមេរិកដកកងទ័ពចំនួន៩,៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕

  • កូរ៉េខាងជើងគំរាមកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿងបញ្ជូនខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង

    កូរ៉េខាងជើងគំរាមកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿងបញ្ជូនខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង

    កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានគូសបញ្ជាក់ថា នៅក្នុងជំហានដំបូង ខ្លួននឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ខ្សែទូរស័ព្ទបន្ទាន់រវាងយោធាប្រទេសទាំងពីរ ក៏ដូចជាបណ្ដាញទំនាក់ទំនងជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀតជាច្រើនថ្ងៃមកហើយ បើសិនជាកូរ៉េខាងត្បូងនៅតែមិនអើពើឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត ។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA វាមិនមានភាពចាំបាច់ទៀតនោះទេ ដែលត្រូវអង្គុយទល់មុខចរចាជាមួយកូរ៉េខាងត្បូង ហើយក៏មិនមានដែរ កិច្ចពិភាក្សាជាមួយពួកគេ ខណៈពួកគេនៅតែបន្តធ្វើឱ្យយើងខកចិត្ត… ពោលគឺអ្វីដែលពួកគេបានធ្វើ គឺជាទង្វើអរិភាពប្រឆាំងនឹងប្រជាជនយើងទំាងមូល ៕

  • ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងជិត១ម៉ឺនករណីថែមទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ

    ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងជិត១ម៉ឺនករណីថែមទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ

    ឥណ្ឌា៖ ឥណ្ឌារកឃើញអ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗរហូតដល់៩ពាន់៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន៣៣១នាក់ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ នេះបើតាម របាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងករណីឆ្លងជម្ងឺ COVID-19 យ៉ាងគំហុកនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ប៉ុន្តែស្ថានការណ៍វីរុសនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និង កាន់តែកើនឡើងថែមទៀត ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌាបានវ៉ាដាច់អ៊ីតាលី ជាប្រទេសស្ថិតនៅលំដាប់ទី៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប២៦ម៉ឺន៧ពាន់២៤៩ករណី ក្នុងនោះមានអ្នកជម្ងឺ៧ពាន់៤៧៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១២ម៉ឺន៩ពាន់២១៥នាក់ ៕

  • សត្វទោចថ្ពាល់លឿង ១ក្បាល ត្រូវបានដោះលែងចូលក្នុងជម្រកព្រៃធម្មជាតិវិញ

    សត្វទោចថ្ពាល់លឿង ១ក្បាល ត្រូវបានដោះលែងចូលក្នុងជម្រកព្រៃធម្មជាតិវិញ

    មណ្ឌលគិរី៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលែងសត្វទោចថ្ពាល់លឿង ១ក្បាល ចូលទៅក្នុងជម្រកព្រៃធម្មជាតិវិញ បន្ទាប់ពីទទួលការសង្រ្គោះបឋម និងថែទាំសុខភាពអស់រយៈពេល២ថ្ងៃ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានអប់រំណែនាំប្រជាពលរដ្ឋកុំឲ្យចិញ្ចឹមសត្វព្រៃ ហើយបានទទួលយកសត្វទោចថ្ពាលលឿងចំនួន១ក្បាល ពីប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរិ ដើម្បីថែទាំសុខភាព និងលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។ សត្វទោចថ្ពាល់លឿង ជាថនិកសត្វស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ មានឈ្មោះជាភាសាអង់គ្លេស Yellow-cheeked Gibbon ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ហើយក៏ត្រូវ បានចាត់ ចូលក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ អភិរក្ស ធនធាន ធម្មជាតិ (IUCN) ព្រោះពួកវាជាពពួក សត្វកំពុង រងគ្រោះ ថ្នាក់ហើយ ក៏កំពុង ប្រឈម នឹង ការលួចប្រមាញ់ របស់ មនុស្ស និងការបាត់ បង់ទីជម្រក។ ហេតុនេះសូមរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិ…

  • លោក ជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ១៤ គ្រួសារ ក្នុងស្រុកកំពង់រោទិ៍

    លោក ជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ១៤ គ្រួសារ ក្នុងស្រុកកំពង់រោទិ៍

    ខេត្តស្វាយរៀង៖ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ (ចាស់ជារា ៨ គ្រួសារ ជនពិការ ៣ នាក់ និងស្ត្រីមេម៉ាយ ៣ គ្រួសារ ) សរុបចំនួន ១៤ គ្រួសារ មកពីឃុំថ្មី ស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ ។ នាឱកាសនោះលោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

  • ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញចុះសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោកយាយ ខាវ ថងញ៉ុត

    ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញចុះសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោកយាយ ខាវ ថងញ៉ុត

    បន្ទាប់ពីដំណើរចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរួចមក នៅនារសៀលថ្ងៃអង្គារ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាសអញ្ជើញ ចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងបានពិនិត្យមើលផ្ទះចាស់ដែលលោកតាធ្លាប់បានរស់ និងដើមមានដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកនូវផ្លែឈើ និងថវិកាមួយចំនួនជួនដល់លោកយាយ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំណែកផងដែរ។ សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ក្រោមចំណងជើងថា៖ “ពេលវេលាដែលត្រូវតបស្នង – វិភាគទានចំពោះ អធិរាជសំឡេង មាស លោក ស៊ីន ស៊ីសាមុត” និងបានរៃអង្គាសថវិកាដើម្បីជួលដល់ក្រុមគ្រួសារលោកយាយ។  ថវិកាដែលទទួលបានពីសប្បុរសជន បាន ជួយលើកស្ទួយកម្រិតជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិតផង ដែរ៕…

  • សម្តេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ

    សម្តេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គស្នងការរង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីដំណើរការប្រមូល និងដោះស្រាយបណ្ដឹងនានា ទាំងនៅថ្នាក់ក្រសួង នៅអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអង្គភាពកងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការងារគ្រប់គ្រង ឬចាត់ចែងនានា ដែលក្រសួងមានយន្តការពីរក្នុងការដោះស្រាយ គឺដោះស្រាយដោយអគ្គារធិការ ឬដោះស្រាយដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានដែលមានការពាក់ព័ន្ធ។សម្ដេចបានបន្តគូសបញ្ជាក់អំពីការប្រមូលព័ត៌មានជុំវិញបណ្ដឹង ឬបញ្ហាផ្សេងពីប្រភពនានា។ សម្ដេចបានមានប្រសាសន៍ថាពេលនេះ យើងអាចប្រមូលព័ត៌មានបានមួយផ្នែកតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ហើយថាព័ត៌មានពីប្រភពទាំងនេះក៏មានខ្លះជាព័ត៌មានពិត ដែលយើងមិនត្រូវមើលរំលងឡើយ ជាក់ស្ដែងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេច បានធ្វើឱ្យសម្ដេចទទួលព័ត៌មានជាច្រើនពីមហាជន តាមរយៈប្រអប់សារ និងប្រអប់បញ្ចេញមតិ ដែលត្រូវបានប្រមូលចងក្រងដោយក្រុមការងារហ្វេសប៊ុក។ សម្ដេចបានមានប្រសាសន៍ថាកន្លងមក បន្ទាប់ពីក្រុមការងារហ្វេសប៊ុកបានបញ្ជូនព័ត៌មានស្ដីអំពីបញ្ហាប្រឈម ឬភាពអសកម្មនានាមក…

  • ក្នុងខែឧសភា ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជាង ១០០លានរៀល និងជាង ១លានដុល្លារពីសប្បុរសជន

    ក្នុងខែឧសភា ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជាង ១០០លានរៀល និងជាង ១លានដុល្លារពីសប្បុរសជន

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១០៦លាន ៩សែន ២ម៉ឺន ៨ពាន់ ៥១១រៀល និង១លាន ១សែន ២ម៉ឺន ៤ពាន់ ៤៩ដុល្លារអាមេរិក ពីសប្បុរសជនចំនួន៦,០០៣រូប ។ ក្នុងចំណោមថវិកាទាំងអស់ សម្រាប់ខែឧសភានេះ, មូលនិធិគន្ធ បុប្ផាកម្ពុជា មានកិត្តិយសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបរិច្ចាគថវិកាប្រចាំឆ្នាំ២០២០ ចំនួន៥ម៉ឺនដុល្លារអាមេរិក និងកាកបាទក្រហមកម្ពុជា បាន ប្រគល់វិភាគទានប្រចាំឆ្នាំលើកទី៣ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១លានដុល្លារអាមេរិក ។ ក្នុងខែឧសភានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១លានដុល្លារអាមេរិក ជូន មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការ ក្នុងការពិនិត្យ និងព្យាបាលកុមារមានជំងឺនៅ កម្ពុជា ប្រកបដោយគុណភាព…

  • ស្របពេលបញ្ហារើសអើងបន្តរីករាលដាល តារាឆ្នើមរបស់ក្លិបមេឃខៀវ ស្នើឲ្យមានបុគ្គលិកស្បែកខ្មៅក្នុងបាល់ទាត់បន្ថែមទៀត

    ស្របពេលបញ្ហារើសអើងបន្តរីករាលដាល តារាឆ្នើមរបស់ក្លិបមេឃខៀវ ស្នើឲ្យមានបុគ្គលិកស្បែកខ្មៅក្នុងបាល់ទាត់បន្ថែមទៀត

    ស្របពេលបញ្ហារើសអើងបន្តរីករាលដាល តារាឆ្នើមស្បែកខ្មៅ Raheem Sterling របស់ក្លិបមេឃខៀវ Man City ស្នើឲ្យមានបុគ្គលិកស្បែកខ្មៅ ចូលបម្រើការងារ ក្នុងវិស័យកីឡាបាល់ទាត់បន្ថែមទៀត ដើម្បីឆ្លើយទៅនឹងការតវ៉ារើស អើងពូជសាសន៍ ពណ៌សម្បុរ ស្របពេលបាតុកម្មប្រឆាំងបានកំពុងផ្ទុះ ឡើងពាសពេញប្រទេស នាពេលថ្មីៗនេះ ។ យោងតាមការផ្សាយរបស់ Channel News Asia នាថ្ងៃទី០៩ ខែមិថុនានេះ បានឲ្យដឹងថា Sterling បានធ្វើការស្នើសុំឲ្យមានការរកយុតិ្តធម៌ ចំពោះការរើសអើងពូជសាសន៍ នៅ ចក្រភពអង់គ្លេស ក្រោយការស្លាប់របស់លោក George Floyd កាលពីខែមុនដោយសារប៉ូលិសអាម៉េរិក ។ កីឡាករស្បែកខ្មៅសញ្ជាតិអង់គ្លេស Sterling គឺជាកីឡាករបាល់ទាត់ចុងក្រោយដែលបានធ្វើការតវ៉ា ជុំវិញការរើសអើងពូជសាសន៍ រូបគេបានផ្តល់បទសម្ភាសន៍ ជាមួយ ទូរទស្សន៍ក្នុងស្រុក ថា «នេះជាពេលវេលាត្រូវតែនិយាយ ដើម្បីស្វែងរកតុល្យភាពក្នុងការផ្លាស់ប្តូរ»។ ដោយបច្ចុប្បន្ន សម្រាប់បុគ្គលិក និងកីឡាករស្បែកខ្មៅមានមិនច្រើនទេ ក្នុងចំណោម ៥០០នាក់ នៅ Premier League បច្ចុប្បន្ន ។ ខណៈគ្រូបង្វឹកនៅអង់គ្លេសវិញ…