-
ប្រេស៊ីល បោះបង់សិទ្ធិប្រជែងធ្វើម្ចាស់ផ្ទះ Women’s World Cup 2023
ប្រេស៊ីល៖ ដោយសារជំងឺរាតត្បាត COVID-19 បានធ្វើអោយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បាន ប្រកាសដកខ្លួនចេញពីបេក្ខភាពប្រជែងយកសិទ្ធិរៀបចំព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ ២០២៣ មូលហេតុចម្បងព្រោះតែកង្វះថវិកា ។ ម្សិលមិញនេះ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានផ្ញើ លិខិតផ្លូវការទៅសហព័ន្ធបាល់ទាត់ពិភពលោក ដោយបញ្ហាខ្វះថវិកាព្រោះរដ្ឋាភិបាលប្រេស៊ីល បច្ចុប្បន្នកំពុងត្រូវការបង្វែរថវិកាគម្រោងជាច្រើន ដើម្បីទប់ស្កាត់ ឬប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ។ ដូច្នេះជាមូលហេតុសំខាន់ ឲ្យប្រេស៊ីលសម្រេចចិត្តដកខ្លួនពីបេក្ខភាពប្រជែងយកសិទ្ធិ រៀបចំជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ FIFA Women’s World Cup នាឆ្នាំ២០២៣ ។ គួរបញ្ជាក់ថា ក្រោយ ប្រេស៊ីល ដកខ្លួន ដូចនេះនៅមានបេក្ខភាព ៣ផ្សេងទៀត បន្តប្រជែងរកសម្លេងឆ្នោតគាំទ្រ ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែមិថុនា ចុងខែនេះ តាម Online រៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក មាន ជប៉ុន កូឡុំប៉ី និងអូស្ត្រាលី សហការជាមួយ ណូវែលហ្សេឡង់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ…
-
សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធ អំពើលួច ស្លាកលេខរថយន្ត ទៅតុលាការដេីម្បីកាត់ទោស
ភ្នំពេញ៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ថាមានជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត ហេីយត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ត្រូវបានបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់។ គួររំលឹកថា កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យខាងលេីនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ដែលបំពាក់លើរថយន្តម៉ាក PORSCHE PANAMERA ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦E០ ផ្លូវលេខ ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ០១ និង ៤៥ នាទី…
-
សម្ដេចចៅហ្វាវាំង គង់ សំអុល គង់ បាននំាយកព្រះរាជអំណោយដ៏ថ្លែថ្លារបស់ ព្រះមហាក្សត្រ ចែកជូនប្រជាពលរដ្ឋប្រមាណជា៣៤២គ្រួសារ ស្ថិតនៅស្រុកសំរោងទង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ខេត្តកំពង់ស្ពឺ៖ សម្ដេចចៅហ្វាវាំង គង់ សំអុល គង់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញនាំយកនូវព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងមហាក្សត្រី ចែកជូនដល់ប្រជានុរាស្ត្ររងគ្រោះ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤២គ្រួសារ ក្នុងនោះមកពីឃុំសំបូរមានចំនួន៣២៤គ្រួសារ ឃុំសំរោងទងមានចំនួន១២គ្រួសារ និងឃុំត្រពាំងគងមានចំនួន៦គ្រួសារ ពិធីនេះពិធីនេះប្រារព្ធធ្វើនៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្ដេចចៅហ្វាវាំងគង់ សំអុល មានប្រសាសន៍ពាំនាំព្រះរាជ្យបន្ទូលបណ្ដាំសាកសួរសុខទុក្ខ ពីព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដោយក្តីនឹករលឹក និងក្រៀមក្រំបំផុតពេលដែលបានលឺប្រជានុរាស្ត្ររបស់ព្រះអង្គរ ជួបរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែង និងខូចខាតសម្ភារៈដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កូនចៅព្រះអង្គ។ជាមួយគ្នានោះផងដែរសម្ដេចបាន ផ្ដាំផ្ញើឱ្យបង ប្អូន កូន ក្មួយ ដែលជួបរងគ្រោះដោយខ្យល់កន្ត្រាក់ទាំងអស់នេះ ត្រូវខិតខំជួសជុលជម្រកដែលរងការខូចខាតដោយខ្យល់កន្ត្រាក់នេះឱ្យបានគត់មត់ឡើងវិញ នឹងត្រូវខិតខំបន្តរកស៊ីទទួលទានដើម្បីស្ដារជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរឡើងវិញបន្ថែមទៀត។ ហើយការរស់នៅត្រូវមានអនាម័យ-ត្រូវណែនាំកូនចៅ នៅឱ្យឆ្ងាយអំពីគ្រឿងញៀន-ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួមការពារខ្លួនពីជំងឺកូវិដ១៩ ឲ្យបានគ្រប់គ្នាផងដែរ។ ព្រះរាជអំណោយដែលយក មកចែកជូនដល់គ្រួសាររងគ្រោះទាំង៣៤២គ្រួសារខាងលើ ក្នុងនោះគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ២១គ្រួសារទទួលបាននូវអង្ករ ៥០ គីឡូក្រាម ឃីតមួយកញ្ចប់…
-
ប្រេងឡើងថ្លៃដល់៤៣ដុល្លារ ក្នុងមួយបារ៉ែល ក្រោយអង្គការអូពិច និង ប្រទេសជាសម្ព័ន្ធមិត្តព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងថែមទៀត
បរទេស៖ អង្គការអូពិច និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនទៀត នៅក្នុងក្រុមដែលហៅថា អូពិចផ្លាស់គ្រុប (Opec+ group) បានព្រមព្រៀងគ្នាកាលពីចុងសប្តាហ៍មុននេះថា នឹងពន្យាពេលកាត់បន្ថយការផលិតប្រេងមួយខែថែមទៀត ហើយសន្យាថា នឹងអនុវត្តន៍តាមយ៉ាងហ្មត់ចត់ដើម្បីធានាថា សមាជិកនែក្រុមប្រទេសផលិតប្រេងមិនបូមប្រេងច្រើនជាងអ្វីដែលពួកគេបានសន្យានោះទេ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ ទន្ទឹមគ្នា តម្លៃប្រេងបានកើនឡើងដល់៤៣ដុល្លារក្នុងមួយបារ៉ែល ក្នុងចក្រភពអង់គ្លេស នៅថ្ងៃទី០៨ ខែមិថុនានេះ ខណៈប្រេងឆៅ ប្រេន ឡើងថ្លៃដល់៤៣.៤១ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង១.០២ ដុល្លារ ឬ ២.៤ភាគរយ ។ តម្លៃប្រេងឆៅសហរដ្ឋអាម៉េរិក WTI ឡើង ថ្លៃ៨៣សេន ឬ ២.១ភាគរយរហូតដល់តម្លៃ៤០.៣៨ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៦ ខែមីនាកន្លងមក ។ សូមជម្រាបថា ប្រេងឆៅ ប្រេន បានកើនឡើងជិតទ្វេដងចាប់តាំងពីដើមខែមេសាឆ្នាំនេះ ដោយសារតែមានការកាត់បន្ថយការផលិតដែលមិនធ្លាប់មានពីមុនមក ចំនួន៩.៧លានបារ៉ែលក្នុងមួយថ្ងៃ ដោយអង្គការអូពិច ប្រទេសរុស្ស៊ី និងក្រុមសម្ព័ន្ធមិត្ត។ បន្ថែមលើនេះ ក្រុមអូពិចផ្លាស់គ្រុប ក៏បានអូសបន្លាយពេលកិច្ចព្រមព្រៀងនេះ ដើម្បីដកការផ្គត់ផ្គង់ប្រេងនៅពិភពលោករហូតដល់ចុងខែកក្កដា ឆ្នាំ២០២០ខាងមុខផងដែរ៕ធ.ដ …
-
នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងទទួលផ្នែកបង្ក្រាបបទល្មេីសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះអាត សំអាន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន) ០១កញ្ចប់ថង់តូច។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ធ.ដ ដោយ៖ ធី ភារ៉ា
-
ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា ដឹកនាំកិច្ចប្រជុំ ពន្លឿនផែនការយុទ្ធសាស្រ្ត តាមរយៈការគាំទ្រថវិកា អភិវឌ្ឍន៍ដល់សហព័ន្ធកីឡា
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា បានដឹកនាំកិច្ចប្រជុំអង្គភាព ដោយ មានការចូលរួមពី អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យក្រោមឱវាទ ដែលមាន របៀប វារៈដូចខាងក្រោម៖ ១.របាយការណ៍វឌ្ឍនភាពរបស់ការិយាល័យនីមួយៗ ដើម្បីអនុវត្តបន្ត២.រៀបចំគម្រោងងថវិកា២០២១ និងផែនការប្រតិបត្តិឆ្នាំ២០២១(AOP)។៣.រៀបចំផែនការយុទ្ធសាស្រ្តថវិការ ២០២១-២០២៣ (BSP) ។៤.រៀបចំពន្លឿនការផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ សម្រាប់ពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡា ។ លោក ហ៊ុន សាមុត បន្តថា ក្រៅពីផែនការយុទ្ធសាស្រ្តសំខាន់ទាំង៤ កិច្ចប្រជុំខាងលើ ក៏បាន ពិនិត្យមើលលើលទ្ធភាពរៀបចំព្រឹត្តការណ៍ អាស៊ាន Sport Days , Fit Asean និង Sport For All ដែលនាយកដ្ឋានអប់រំកាយ និងកីឡារៀបចំជារៀងរាល់ឆ្នាំ ដោយមាន៣ប្រភេទកីឡា ក្នុងនោះមានអ្នកជិះកង់ រត់់ចម្ងាយ លំហាត់ប្រាណតាមចង្វាក់ភ្លេង ក្នុងគោលបំណង ជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាព និយាយជារួម និយាយដោយឡែក…
-
ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មាន ស្វែងយល់ពីតំបន់ការពារធម្មជាតិ នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានប្រមាណជាង២០នាក់ ស្វែងយល់ពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និងតំបន់អភិរក្សសត្វខ្សឹប ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។ យោងតាមសចក្តីប្រកាសព័ត៌មានផ្សព្វផ្សាយក្នុងបណ្តាញសង្គមក្រសួងបរិស្ថាន ប្រតិភូនឹងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍ទេសចរណ៍ធម្មជាតិ និងការអភិរក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សីជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។ ដោយឡែកនៅខេត្ដកំពង់ធំ ប្រតិភូនឹងសិក្សា ស្វែងយល់អំពីគម្រោងអភិរក្សសត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើ ការងារកសិកម្ម និងការងារអភិរក្ស អាចអនុវត្តន៍រួមគ្នាបានយ៉ាងដូចម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តន៍រួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ រៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០…
-
សភាវៀតណាមអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប ដែលនឹងស្តាសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
វៀតណាម៖ សភាវៀតណាម កាលពីម្សិលមិញ បានផ្តល់បច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងអឺរ៉ុប ហៅកាត់ថា EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគអឺរ៉ុប-វៀតណាមហៅកាត់ថា EVIPA ជាការត្រួសត្រាយផ្លូវសម្រាប់ការចូលជាធរមានផ្លូវការ នូវកិច្ចព្រមព្រៀងនេះ នៅក្នុងខែកក្តដា និងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ កិច្ចព្រមព្រៀង EVFTA ត្រូវបានអនុម័តដោយសម្លេងគាំទ្រក្នុងសភាជាង៩៤ភាគរយ ហើយកិច្ចព្រមព្រៀង EVIPA ត្រូវបានអនុម័តដោយសម្លេងគាំទ្រជាង៩៥ភាគរយ ក្នុងសម័យប្រជុំ កាលពីថ្ងៃទី៨ មិថុនា។ ការផ្តល់សច្ចាប័ននេះត្រូវបានអ្នកវិភាគសង្ឃឹមថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនឹងបង្កើនឧស្សាហកម្មវៀតណាមយ៉ាងច្រើន ខណៈដែលវៀតណាមសង្ឃឹមថា នឹងស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ នៅពេលចូលជាធរមានផ្លូវការ៕
-
កូវីដ១៩៖ ហ្វីលីពីនបន្តបិទទ្វារសាលា ទាល់តែមានវ៉ាក់សាំង ទើបបើកវិញ
ហ្វីលីពីន៖ កុមារហ្វីលីពីនរាប់សិបលាននាក់ក្នុងប្រទេសហ្វីលីពីននឹងមិនអនុញ្ញាតឲ្យចូលរៀនសាលានៅឡើយទេ ពោលទាល់តែមានការប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩សិន ហើយរាល់ការបង្រៀនត្រូវធ្វើតាមទូរទស្សន៍។ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បាននិយាយកាលពីខែមុនថា បើទោះបីជាសិស្សានុសិស្សមិនអាចរៀនបញ្ចប់ថ្នាក់ក៏ដោយ ពួកគេចាំបាច់ត្រូវតែនៅក្រៅសាលា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បណ្តាប្រទេសដូចជាបារាំង និងកូរ៉េខាងត្បូងបានបើកដំណើរការឡើងវិញនូវសាលារៀន ខណៈដែលពួកគេអាចគ្រប់គ្រងស្ថានភាពបាន ប៉ុន្តែហ្វីលីពីនមើលឃើញថា មានហានិភ័យខ្ពស់ណាស់។ រដ្ឋមន្ត្រីក្រសួងអប់រំហ្វីលីពីន Leonor Briones បានប្រកាសកាលពីម្សិលមិញថា «ពួកយើងនឹងធ្វើតាមការណែនាំរបស់ប្រធានាធិបតី ក្នុងការពន្យាពេលការបើកសាលារៀន រហូតទាល់តែវ៉ាក់សាំងដំណើរកា»។ រដ្ឋមន្ត្រីអប់រំបន្តថា តាមគម្រោងពីមុន ថ្នាក់រៀននៅតាមសាលាគ្រោងនឹងបន្តបើកទ្វារ នៅចុងខែសីហា ហើយគ្រូបង្រៀនប្រើវិធីសាស្ត្របង្រៀនពីចម្ងាយ តាមរយៈអ៊ីនធឺណេត ឬ ទូរទស្សន៍៕
-
អគ្គនាយកអង្គការ WHO បញ្ជាក់ថា ស្ថានភាពជម្ងឺ COVID-19 នៅទូទាំងសកលលោកកំពុងប្រឈមនឹងភាពកាន់តែអាក្រក់ខ្លាំងឡើង
ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃចន្ទម្សិលមិញ បញ្ជាក់ថា បើទោះបីជាស្ថានភាពឆ្លងរាលដាលនៃជម្ងឺ COVID-19 ក្នុងតំបន់អឺរ៉ុបកំពុងមានភាពប្រសើរឡើងក៏ពិតមែន ប៉ុន្តែនៅទូទាំងសកលវិញ វាហាក់កំពុងកាន់តែអាក្រក់ឡើងៗ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ លោក ថេដ្រូស បន្ថែមទៀតថា ច្រើនជាង១០ម៉ឺនករណីត្រូវបានរាយការណ៍មកកាន់អង្គការសុខភាពពិភពលោក WHO នារយៈពេល០៩ថ្ងៃក្នុងចំណោម១០ថ្ងៃចុងក្រោយនេះ ហើយនៅថ្ងៃទី០៧ ខែមិថុនាមកនេះវិញ ច្រើនជាង១៣ម៉ឺន៦ពានក់ករណីត្រូវបានរាយការណ៍ ដែលនេះជាករណីឆ្លងដ៏ច្រើនបំផុតក្នុងពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ ទន្ទឹមគ្នា អគ្គនាយកអង្គការ WHO រូបនេះ ថែមទាំងបានក្រើនរំលឹកដល់បណ្តាប្រទេសនានា គួរតែបន្តរក្សាការប្រុងប្រយ័ត្នជានិច្ច ដោយសារមនុស្សភាពច្រើននៅលើពិភពលោក នៅតែងាយនឹងឆ្លងវីរុសដ៏កាចសាហាវមួយនេះ ៕