-
ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ភ្នំពេញ៖ បើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា តែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជំនួសលោក កែ ប៊ុនខៀង។ ការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។ ដោយឡែក ឯកឧត្តម កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារ ទៅកាន់តួនាទីចាស់របស់គាត់ជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕
-
រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រញាប់ទៅបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែឧសភា ឆ្នាំ២០២០
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ចេញសេចក្ដីជូនដំណឹងស្តីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានី នឹងចេញលិខិតអញ្ជើញ រលឹកជាថ្មីម្ដងទៀត ឲ្យទូទាត់បំណុល រួមនឹងអនុវត្តវិដានការមួយចំនួន ដូចខាងក្រោម៖ ១៖ បញ្ចេញបញ្ជីឈ្មោះ អ្នកមិនទាន់បានបង់ថ្ងៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ ២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសវាកម្មជាបណ្ដោះអាសន្ន ៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់៕
-
ចំការក្រូចឆ្មារ ជាង៥០០ដើម ប្រមូលផលបានពី ១០០ ទៅ ១៥០គីឡូក្រាម ក្នុងមួយសប្តាហ៍
កំពង់ឆ្នាំង៖ ការដាំដំណាំកសិកម្ម របស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុង តែបានប្រែក្លាយជីវភាពរបស់ពួកគាត់ដោយទទួលបានប្រាក់ចំណូលពីមធ្យមទៅច្រើន តាមរយៈការច្នៃប្រឌិតផ្នែកដំណាំកសិកម្ម រួមផ្សំ និងកត្តាភូមិសាស្រ្តដី ដែលមានសក្តានុពលផងនោះ ធ្វើអោយផលដំណាំរបស់ពួកគាត់ទទួលបានភោគផលខ្ពស់។ ជាក់ស្តែងចំការក្រូចឆ្មាររបស់ប្រជាកសិករមួយកន្លែង ដែលមានជាង៥០០ដើមដាំលើផ្ទៃដីជាង២ហិកតា ស្ថិតក្នុងភូមិត្រាំឃ្លោក ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងទទួលបានផលល្អ ដែលកសិករបេះយកទៅផ្គត់ផ្គង់នៅទីផ្សារជារាងរាល់សប្តាហ៍ ដោយទទួលបានតម្លៃទីផ្សារសមរម្យ ដែលកសិករអាចទទួលយកបានផងដែរ។ លោកអ៊ំ ភោគ ហៀង អាយុ៦៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិត្រាំឃ្លោក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២០ នេះថា សព្វថ្ងៃលោកអ៊ុមានដីចំនួន៦ហិកតា សល់ពីដាំដំណាំផ្សេងៗ លោកអ៊ំ ក៏បានដាំដំណាំក្រូចឆ្មារនេះនៅលើផ្ទៃដីជិត៣ ហិកតា ដែលមានដើមក្រូចឆ្មារសរុបប្រមាណជិត៦០០ ដើម ហើយដើមក្រូចឆ្មារនេះផងដែរ គាត់ដាំរយៈពេលជាង៣ឆ្នាំមកហើយ និងបានទួលផល២ឆ្នាំជាប់គ្នាមកហើយដែរ។ លោកអ៊ំ បានបន្តឲ្យដឹងទៀតថា ដើមក្រូចឆ្មាររបស់គាត់គឺការផ្សាំមែកយកមកដាំ ដោយពុំបានបណ្ដុះកូនយកមកដាំនោះឡើយ ឯការលូតលាស់របស់វាគឺឆាប់រហ័ស និងឆាប់បានទទួលផល ដោយមិនពិបាកក្នុងការថែទាំនោះឡើយ តែត្រូវការទឹកអោយបានគ្រប់គ្រាន់ និងប្រើតែជីសេរីរាង្គ…
-
ព្រឹកនេះ! កម្ពុជា-ចិនចុះហត្ថលេខានាំចេញស្វាយចំនួន៥០ម៉ឺនតោន
នៅថ្ងៃអង្គារទី៩ ស្អែកនេះ រដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងកសិកម្មនឹងចុះហត្ថលេខាជាមួយជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងការនាំផ្លែស្វាយស្រស់គុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារប្រទេសចិន។ ពិធីចុះហត្ថលេខាគឺធ្វើឡើងនៅក្រសួងកសិកម្ម។ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ស្ថានទូតចិន៖ “កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំហើយនឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ”។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង សាខុន បានប្រាប់សារព័ត៌មានក្នុងស្រុកថា បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់ ទីបំផុតភាគីទាំង២ បានសម្រេចជាលទ្ធផលហើយ។ បើតាមរដ្ឋមន្ត្រីដដែល នេះជាជោគជ័យលើកទី២លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។ ក្រៅពីផ្លែស្វាយនេះ កម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។ របាយកាណ៍រស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោន កើនឡើងប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ…
-
ព្រឹកនេះ! អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើននឹងធ្វើសន្និសីទសារព័ត៌មានពីវឌ្ឍនភាពនិងបញ្ហា
រដ្ឋបាលខេត្តព្រះសីហនុនឹងធ្វើសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនារាជធានីភ្នំពេញវេលាម៉ោង៩៖៣០នាទី ដើម្បីបង្ហាញពីវឌ្ឍនភាពការងារនិងការប្រឈមក្នុងការដឹកនាំនិងអភិវឌ្ឍរដ្ឋបាលខេត្ត។ អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានលើកឡើងថា សន្និសីទដែលធ្វើឡើងនេះ គឺដើម្បីបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធិផល និងទិសដៅការងារបន្ត បស់រដ្ឋបាលខេត្តព្រះសីហនុក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាល៕
-
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប) ចុះពង្រឹងការងារដោយផ្ទល់នៅលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្នាក់ការលេខាធិការរដ្ឋានខេត្តសៀមរាប ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប បានជួបសំណេះសំណាល និងពង្រឹងបន្ថែមលើសមត្ថភាព មន្ត្រីលេខាធិការរដ្ឋានរៀបចំការបោះឆ្នោត។ ក្នុងកិច្ចជួបសំណេះសំណាលដោយផ្ទាល់នេះ គឺឯកឧត្តមត្រូវការស្តាប់ការលំបាកដែលថ្នាក់ក្រោមបានជួបប្រទះនាពេលកន្លងមក និងស្តាប់សំណូមពររបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដើម្បីមានវិធានការណ៍ដោះស្រាយនៅថ្នាក់ដឹកនាំ (គ.ជ.ប)។ មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប) បានជម្រាបជូននូវការងារមួយចំនួនដែល (គ.ជ.ប) បាននឹងកំពង់ធ្វើ និងបន្តធ្វើ រួមមានជាអាទិ៍៖ -កំណែទម្រង់ការបោះឆ្នោតនាពេលកន្លងមក ដែលធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ -ការបន្តធ្វើកំណែទម្រង់ការបោះឆ្នោត ដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោតសកល នាឆ្នាំ២០២២ និងឆ្នាំ២០២៣។ -ការត្រៀមលក្ខណៈរបស់មន្ត្រីលេខាធិការ។ ចំពោះមូលដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ដើម្បីទទួលយក និងអនុវត្តន៍ ឲ្យខានតែបាននូវកំណែទម្រង់ការបោះឆ្នោត ដែលនឹងត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ក្នុងន័យធានាឱ្យបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត ហើយនឹងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿ ទុកចិត្តកាន់តែខ្លាំងឡើងលើការបោះឆ្នោតកន្លងមក។ ជាមួយគ្នានោះ ឯឧត្តមប្រធាន (គជប) ក៏បានក្រើនរំលឹកថា…
-
កម្ពុជា-អូស្ត្រាលីគាំទ្រសហគ្រិនវិស័យកសិកម្មដើម្បីកែច្នៃកសិផលកម្ពុជាដែលមានសក្តានុពល
ចាប់ពីពេលនេះតទៅ សហគ្រាសខ្នាតតូចនិងមធ្យម ក្នុងវិស័យកសិកម្ម នឹងទទួលបានទាំងការគាំទ្រថវិកានិងបច្ចេកទេសដើម្បីកែច្នៃផលិតផលកសិកម្មរបស់កម្ពុជាដែលពុំសូវបានកែច្នៃឱ្យទៅជាកសិ-ម្ហូបអាហារស្តង់ដា។ នេះគឺជាការអះអាងសន្យាជួយពីសហគ្រិនខ្មែររបស់ក្រសួងសេដ្ឋកិច្ច និងកម្មវិធីកសិកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី(CAVAC) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សហគ្រិនខ្មែរតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបញ្ជាក់ពីគោលបំណងថាដើម្បីជំរុញឱ្យសហគ្រាសធុនតូចនិងមធ្យមមានផលិតផលកសិ-ម្ហូបអាហារលក់ក្នុងទីផ្សារថ្មីៗដែលកែច្នៃចេញពីផលិតផលកសិកម្មរបស់កម្ពុជាដែលមានសក្តានុពល និងមានទំហំប្រមាណជិត២២%នៃផលិតផក្នុងស្រុកសរុប។ បន្ថែមពីនេះ ការជួយគាំទ្រពីស្ថាប័នទាំង៣ខាងលើក៏នឹងជួយបង្កើតការងារក្នុងវិស័យកសិកម្មឱ្យកាន់តែច្រើន ក៏ដូចជាឱកាសបង្កើនតម្លៃបន្ថែម។ ក្នុងកិច្ចសហការនេះ សហគ្រិនខ្មែរ និងកម្មវិធីការវ៉ាក់(CAVAC) រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យា នឹងផ្តល់វត្ថុធាតុដើម ជំនួយខាងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុ និងការងារពិសោធន៍ដើម្បីកែច្នៃដល់សហគ្រាសធុន តូចនិងមធ្យមដែលត្រូវបានជ្រើសរើសដើម្បីកែច្នៃផលិតផលកសិកម្មទាំងនោះ។ បើតាមការបញ្ជាក់ សហគ្រាសខ្នាតតូច និងមធ្យមទាំងអស់អាចចាប់ផ្តើមដាក់ពាក្យនៅពាក់កណ្តាលខែមិថុនានេះនៅសហគ្រិនខ្មែរ។ នាយកប្រតិបត្តិសហគ្រិនខ្មែរ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថាចក្ខុវិស័យរបស់រដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចជាសេនាធិការ មានបំណងលើកកម្ពស់គ្រប់សសកម្មភាពរបស់វិស័យសហគ្រិននៅកម្ពុជា។ បន្ថែមពីនេះឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា Pablo kang បានគូសបញ្ជាក់ថា គម្រោងនៃកិច្ចសហប្រតិបត្តិការនេះ គឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មផលិតចំណីអាហារដែលមានគុណភាពខ្ពស់នៅកម្ពុជាដែលផលិតដោយសហគ្រាសធុនតូចនិងមធ្យម៕
-
រដ្ឋមន្ត្រីក្រសួងផែនការ ,ស្ថានទូតអូស្ត្រាលី និងស្ថានទូតអាល្លឺម៉ង់ អញ្ជើញចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង អមដំណើរដោយឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី (Australia) ប្រចាំព្រះរាជាណាចក្រកម្ពុជា, Mr. Benjamin ឯកអគ្គរដ្ឋទូតរងសហភាពសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ,តំណាងអង្គការGIZ ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត អភិបាលស្រុកមេសាង ស្រុកបាភ្នំ អាជ្ញាធរមានមូលដ្ឋានពាក់ព័ន្ធ និង មន្ត្រីជំនាញទទួលបន្ទុកអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ចូលរួមផងដែរ។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងគណៈប្រតិភូ បានចុះពិនិត្យផ្ទាល់ទៅដល់លំនៅដ្ឋានគ្រួសារក្រីក្រ ដែលបានដាក់ពាក្យស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩នេះ ដែលមានគ្រួសារធ្លាក់ខ្លួនក្រីក្រដោយសារជំងឺប្រចាំកាយ គ្រួសារក្រីក្រដែលប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ក្នុងភូមិស្នាយបុណ្យ ភូមិត្រពាំងស្គន់ ភូមិព្រៃភ្ញៀម និងបានចុះសំណេះសំណាល វាយតម្លៃ ពិនិត្យផ្ទាល់លើការអនុវត្តជាក់ស្តែងរបស់ក្រុមប្រឹក្សាឃុំជីផុច ស្រុកមេសាង និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសចុះពិនិត្យផ្ទាល់នេះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជួបពិភាក្សាដាច់ដោយឡែកជាមួយឯកឧត្តម Pablo Chiho…
-
ចាប់ខ្លួនយុវជនម្នាក់យកកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួស៣នាក់នៅច្បារអំពៅ
ភ្នំពេញ៖ មនុស្សប្រុស ស្រី៣នាក់ បានរងរបួសក្នុងករណី កាប់ប្រហារមិនញញើតដៃបង្កឡើងដោយយុវជនម្នាក់ស្រវឹងស្រាជោគជាំស្រែកឡូឡាតាមផ្លូវស្រាប់តែយកកាបិតប៉័ងតោកាប់ទៅលើជនរងគ្រោះទាំង៣នាក់ ក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំបិតប៉័ងតោកាប់បណ្តាលរងរបួស ។ ករណីកាប់ប្រហារបណ្តាលអោយរបួស៣នាក់នេះបានកើតឡើងនៅមុខផ្ទះលេខ៤៩៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៦-០៦-២០២០ ម៉ោង១៧និង៣០នាទី។ ជនរងគ្រោះទាំង៣នាក់មាន ទី១ ឈ្មោះភួន ទុយ ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ។ ជនរងគ្រោះទី២ ឈ្មោះជា ស្រី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ។ ជនសង្ស័យឈ្មោះ បុង ស៊ីយុន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ជនរងគ្រោះទាំង៣នាក់ស្នាក់នៅក្នុងភូមិកើតហេតុ។ ជនសង្ស័យមានឈ្មោះ បុង ស៊ីយុន ភេទ ប្រុស…
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះដើម្បីផ្លាស់ប្តូរគំនិតយោបល់ ព្រមទាំងប្រមូលផ្តុំគំនិត សម្រាប់រៀបចំរាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់លើការងារអន្តោសន៍ដែលក្រុមការងារបានព្រាង និងឆ្លងជាបន្តបន្ទាប់ជូនសម្តេចក្រឡាហោម ស ខេង ដើម្បីសុំគោលការណ៍ណែនាំ ដោយកិច្ចប្រជុំជាមួយសម្តេចក្រឡាហោម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប៊ុន ហុន ក៏បានមានប្រសាសន៍ឱ្យដឹងថា បើយើងគិតអំពីការធ្វើច្បាប់យើងអាចរៀបចំធ្វើវិសោធនកម្ម ដើម្បីឱ្យវាមានប្រវត្តិថាច្បាប់នេះមិនមែនជាច្បាប់ដែលទើបធ្វើថ្មីនោះទេ គឺជាច្បាប់ធ្វើបន្តពីឆ្នាំ១៩៩៤។ ចំណុចដែលទាក់ទងទៅនឹងការធ្វើវិសោធនកម្មនេះផងដែរ ឯកឧត្តម ឯកភាពតាមឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ…