-
កម្ពុជា-អូស្ត្រាលីគាំទ្រសហគ្រិនវិស័យកសិកម្មដើម្បីកែច្នៃកសិផលកម្ពុជាដែលមានសក្តានុពល
ចាប់ពីពេលនេះតទៅ សហគ្រាសខ្នាតតូចនិងមធ្យម ក្នុងវិស័យកសិកម្ម នឹងទទួលបានទាំងការគាំទ្រថវិកានិងបច្ចេកទេសដើម្បីកែច្នៃផលិតផលកសិកម្មរបស់កម្ពុជាដែលពុំសូវបានកែច្នៃឱ្យទៅជាកសិ-ម្ហូបអាហារស្តង់ដា។ នេះគឺជាការអះអាងសន្យាជួយពីសហគ្រិនខ្មែររបស់ក្រសួងសេដ្ឋកិច្ច និងកម្មវិធីកសិកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី(CAVAC) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សហគ្រិនខ្មែរតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបញ្ជាក់ពីគោលបំណងថាដើម្បីជំរុញឱ្យសហគ្រាសធុនតូចនិងមធ្យមមានផលិតផលកសិ-ម្ហូបអាហារលក់ក្នុងទីផ្សារថ្មីៗដែលកែច្នៃចេញពីផលិតផលកសិកម្មរបស់កម្ពុជាដែលមានសក្តានុពល និងមានទំហំប្រមាណជិត២២%នៃផលិតផក្នុងស្រុកសរុប។ បន្ថែមពីនេះ ការជួយគាំទ្រពីស្ថាប័នទាំង៣ខាងលើក៏នឹងជួយបង្កើតការងារក្នុងវិស័យកសិកម្មឱ្យកាន់តែច្រើន ក៏ដូចជាឱកាសបង្កើនតម្លៃបន្ថែម។ ក្នុងកិច្ចសហការនេះ សហគ្រិនខ្មែរ និងកម្មវិធីការវ៉ាក់(CAVAC) រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យា នឹងផ្តល់វត្ថុធាតុដើម ជំនួយខាងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុ និងការងារពិសោធន៍ដើម្បីកែច្នៃដល់សហគ្រាសធុន តូចនិងមធ្យមដែលត្រូវបានជ្រើសរើសដើម្បីកែច្នៃផលិតផលកសិកម្មទាំងនោះ។ បើតាមការបញ្ជាក់ សហគ្រាសខ្នាតតូច និងមធ្យមទាំងអស់អាចចាប់ផ្តើមដាក់ពាក្យនៅពាក់កណ្តាលខែមិថុនានេះនៅសហគ្រិនខ្មែរ។ នាយកប្រតិបត្តិសហគ្រិនខ្មែរ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថាចក្ខុវិស័យរបស់រដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចជាសេនាធិការ មានបំណងលើកកម្ពស់គ្រប់សសកម្មភាពរបស់វិស័យសហគ្រិននៅកម្ពុជា។ បន្ថែមពីនេះឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា Pablo kang បានគូសបញ្ជាក់ថា គម្រោងនៃកិច្ចសហប្រតិបត្តិការនេះ គឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មផលិតចំណីអាហារដែលមានគុណភាពខ្ពស់នៅកម្ពុជាដែលផលិតដោយសហគ្រាសធុនតូចនិងមធ្យម៕
-
រដ្ឋមន្ត្រីក្រសួងផែនការ ,ស្ថានទូតអូស្ត្រាលី និងស្ថានទូតអាល្លឺម៉ង់ អញ្ជើញចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង អមដំណើរដោយឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី (Australia) ប្រចាំព្រះរាជាណាចក្រកម្ពុជា, Mr. Benjamin ឯកអគ្គរដ្ឋទូតរងសហភាពសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ,តំណាងអង្គការGIZ ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត អភិបាលស្រុកមេសាង ស្រុកបាភ្នំ អាជ្ញាធរមានមូលដ្ឋានពាក់ព័ន្ធ និង មន្ត្រីជំនាញទទួលបន្ទុកអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ចូលរួមផងដែរ។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងគណៈប្រតិភូ បានចុះពិនិត្យផ្ទាល់ទៅដល់លំនៅដ្ឋានគ្រួសារក្រីក្រ ដែលបានដាក់ពាក្យស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩នេះ ដែលមានគ្រួសារធ្លាក់ខ្លួនក្រីក្រដោយសារជំងឺប្រចាំកាយ គ្រួសារក្រីក្រដែលប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ក្នុងភូមិស្នាយបុណ្យ ភូមិត្រពាំងស្គន់ ភូមិព្រៃភ្ញៀម និងបានចុះសំណេះសំណាល វាយតម្លៃ ពិនិត្យផ្ទាល់លើការអនុវត្តជាក់ស្តែងរបស់ក្រុមប្រឹក្សាឃុំជីផុច ស្រុកមេសាង និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសចុះពិនិត្យផ្ទាល់នេះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជួបពិភាក្សាដាច់ដោយឡែកជាមួយឯកឧត្តម Pablo Chiho…
-
ចាប់ខ្លួនយុវជនម្នាក់យកកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួស៣នាក់នៅច្បារអំពៅ
ភ្នំពេញ៖ មនុស្សប្រុស ស្រី៣នាក់ បានរងរបួសក្នុងករណី កាប់ប្រហារមិនញញើតដៃបង្កឡើងដោយយុវជនម្នាក់ស្រវឹងស្រាជោគជាំស្រែកឡូឡាតាមផ្លូវស្រាប់តែយកកាបិតប៉័ងតោកាប់ទៅលើជនរងគ្រោះទាំង៣នាក់ ក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំបិតប៉័ងតោកាប់បណ្តាលរងរបួស ។ ករណីកាប់ប្រហារបណ្តាលអោយរបួស៣នាក់នេះបានកើតឡើងនៅមុខផ្ទះលេខ៤៩៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៦-០៦-២០២០ ម៉ោង១៧និង៣០នាទី។ ជនរងគ្រោះទាំង៣នាក់មាន ទី១ ឈ្មោះភួន ទុយ ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ។ ជនរងគ្រោះទី២ ឈ្មោះជា ស្រី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ។ ជនសង្ស័យឈ្មោះ បុង ស៊ីយុន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ជនរងគ្រោះទាំង៣នាក់ស្នាក់នៅក្នុងភូមិកើតហេតុ។ ជនសង្ស័យមានឈ្មោះ បុង ស៊ីយុន ភេទ ប្រុស…
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះដើម្បីផ្លាស់ប្តូរគំនិតយោបល់ ព្រមទាំងប្រមូលផ្តុំគំនិត សម្រាប់រៀបចំរាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់លើការងារអន្តោសន៍ដែលក្រុមការងារបានព្រាង និងឆ្លងជាបន្តបន្ទាប់ជូនសម្តេចក្រឡាហោម ស ខេង ដើម្បីសុំគោលការណ៍ណែនាំ ដោយកិច្ចប្រជុំជាមួយសម្តេចក្រឡាហោម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប៊ុន ហុន ក៏បានមានប្រសាសន៍ឱ្យដឹងថា បើយើងគិតអំពីការធ្វើច្បាប់យើងអាចរៀបចំធ្វើវិសោធនកម្ម ដើម្បីឱ្យវាមានប្រវត្តិថាច្បាប់នេះមិនមែនជាច្បាប់ដែលទើបធ្វើថ្មីនោះទេ គឺជាច្បាប់ធ្វើបន្តពីឆ្នាំ១៩៩៤។ ចំណុចដែលទាក់ទងទៅនឹងការធ្វើវិសោធនកម្មនេះផងដែរ ឯកឧត្តម ឯកភាពតាមឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ…
-
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបង្ក្រាបបាន ករណីជនជាតិចិនចាប់បង្ខាំងជនជាតិដូចគ្នាធ្វើទារុណកម្មជំរិតទារប្រាក់ ដោយចាប់បានឧក្រិដ្ឋជនចំនួន4នាក់
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបង្ក្រាប បានករណីជនជាតិចិនចាប់បង្ខាំងជនជាតិដូចគ្នាធ្វើទារុណកម្មជំរិតទារប្រាក់ ដោយចាប់បានឧក្រិដ្ឋជនចំនួន4នាក់ ។ ប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី5 ខែមិថុនា ឆ្នំា២០២០ ក្រោយពីបានទទួលបណ្តឹងពីមិត្តភក្តិជនរងគ្រោះ។ហើយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ2020 ចាប់បាន២នាក់នៅកំពង់ស្ពឺ និង២នាក់ទៀត នៅចំណុចពយថ្មយក្ស ស្រុកស្ទឹងហាប កាលពីរសៀថ្ងៃទី៨ មិថុនា ២០២០។មិត្តភក្តិជនរងគ្រោះថា មិត្តរបស់គាត់ឈ្មោះ វ៉ាង វិនស៊ីង ជាអ្នករកស៊ី ត្រូវជាតិចិនមួយក្រុមចាប់យកទៅដាក់នៅកន្លែង១កាលពីម៉ោង៤,១០នាទីទាបភ្លឺថ្ងៃទី៥មិថុនា២០២០ និងបានយកទូរសព្ទ ទាក់ទងប្រពន្ធជនរងគ្រោះនៅស្រុកចិនទារប្រាក់ចំនួន៥០ម៉ឺនយន់ជាថ្នូរនឹងការដោះលែង បើមិនវេរលុយអោយទេគេគម្រាមថានឹងសម្លាប់ចោល។ (វ៉ុន)
-
សត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានគេព្រលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ
នៅថ្ងៃនេះសត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានគេព្រលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ការពារស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងការគាំទ្រដោយអង្គការWWF។ បន្ទាប់ពីគេបានពិនិត្យនិងវិភាគស្ថានភាពសុខភាពសត្វឈ្លូសនេះហើយ គេបានផ្តល់ការព្យាបាល និងថែរក្សាវាបានយ៉ាងសមស្របកាលពីក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះដើម្បីជួយ សង្គ្រោះវាពីការចុះខ្សោយកម្លាំងខ្លាំងនិងការរងសំពាធដែលបណ្តាលមានកម្រិតស្ត្រេសខ្ពស់ (myopathy)។ កាលពីថ្ងៃទី ៥ ខែមិថុនា ពលរដ្ឋសហគមន៍មូលដ្ឋានម្នាក់រស់នៅក្នុងស្រុកពូជ្រៃនៃខេត្តមណ្ឌលគិរី បាន រាយការណ៍ជូនកំលាំងអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្ត ថាខ្លួនបានប្រទះឃើញសត្វឈ្លូសមួយក្បាលដែលទំនង ជាឈឺ ឬរងរបួសនៅទីតាំងភូមិដែលមានព្រំប្រទល់ជាប់នឹងតំបន់ព្រៃធម្មជាតិ។ បន្ទាប់ពីបានចុះទៅដល់ទីតាំង ផ្ទាល់ហើយបានទទួលយកសត្វឈ្លូសនោះពីអ្នករាយការណ៍ ក្រុមអនុវត្តច្បាប់នៃមន្ទីរបរិស្ថាន និងបុគ្គលិកអង្គការ WWF បានពិនិត្យនិងវិភាគបឋមភ្លាមៗដោយមានការចូលរួមជ្រោមជ្រែងយ៉ាងសកម្មពីអ្នកជំនាញពេទ្យសត្វ មកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទផងដែរ។ បន្ថែមពីលើនេះទៀត ក្រុមការងារក៏បានប្រឹក្សាយោបល់ វេជ្ជសាស្រ្តជាមួយអ្នកជំនាញមកពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះនិងក្រុមភ្នាក់ងារពេទ្យសត្វផ្សេងទៀតផងដែរ។ ជាលទ្ធផល ក្រុមអ្នកជំនាញបានសន្និដ្ឋានថាសត្វឈ្លូសមួយនេះខ្សោះជាតិទឹកខ្លាំងនិងមានកម្រិត ស្ត្រេសខ្ពស់ តែមិនមានរងរបួសអ្វីទេ។ ដូច្នេះក្រុមការងារបានផ្តល់អាហារនិងទឹកដល់វា ព្រមទាំងបានផ្តល់ការ ព្យាបាលចាំបាច់នានា និងការថែទាំបន្តជាប់ជាប្រចាំរហូតដល់អ្នកជំនាញបានបញ្ជាក់ថាសត្វឈ្លូសនេះមាន សុខភាពប្រសើរឡើងវិញ និងមានលទ្ធភាពអាចវិលត្រលប់ទៅក្នុងព្រៃវិញបាន។
-
សហព័ន្ធបាល់ទាត់បង្ហាញសមិទ្ធផលនានា និងផែនការឆ្ពោះទៅស៊ីហ្គេម ២០២៣ ជាពិសេសដាក់គោលដៅដណ្តើមយកមាសតែម្តង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំមហាសន្និបាត លើកទី១៤ ដោយបានបង្ហាញជូននូវសមិទ្ធផលនានា ដែលសម្រេចបាន រួមទាំងបន្តការងារអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាពិសេសដាក់គោលដៅដណ្តើមយកមេដាយមាសតែម្តង ដោយសន្និបាតនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ឯ.ឧ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសន៍ថា នេះជាសន្និបាតបូកសរុបលទ្ធផលការឆ្នាំ២០១៩ ក៏ដូចជាការប្រកាស និងស្នើសុំសេចក្តីទុកចិត្តសម្រាប់បន្តកិច្ចការអភិវឌ្ឍន៍បាល់ទាត់ ក្នុងឆ្នាំ២០២០ និងផែនការសកម្មភាព និងថវិកា ក្នុងការរៀបចំបាល់ទាត់កម្ពុជាឈានទៅទទួលរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងគោលដៅឆ្នាំបន្ទាប់ ។ ឯ.ឧ ប្រធានសង្កត់ធ្ងន់ថា អាទិភាពចំនួន២ ក្នុងចំណោមអាទិភាពទាំងឡាយ នៃផែនការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យមាននិរន្តភាពនោះ គឺបាល់ទាត់ថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហាត់ និងប្រកួតប្រកបដោយគុណភាព និងសុវត្ថិភាព ។ ឯ ឧ បន្ថែមថា សមិទ្ធផលការងារ ឆ្នាំ២០១៩ ដែលស្តែងចេញពីគោលដៅអាទិភាពសកម្មភាពការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបាល់ទាត់ថ្នាល-យុវជន ការរៀបចំការប្រកួតថ្នាក់ជាតិ និងចូលរួមប្រកួតអន្តរជាតិ…
-
ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជំរុញដល់សកម្មជនបក្ស ត្រូវចូលរួមក្នុងចលនាសង្គមឲ្យបានច្រើន ដើម្បីជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលការណ៍បក្សប្រជាជន
ខេត្តព្រះវិហារ៖ ការជំរុញដល់សកម្មជនបក្សមូលដ្ឋាន ពីសំណាក់សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ យុវជនគណបក្ស ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាព ក្រុមការងារយុវជនគណបក្សស្រុក កាលពីថ្ងៃទី៧មិថុនាឆ្នាំ២០២០ នៅស្នាក់ការគណបក្សស្រុកឆែប ខេត្តព្រះវិហារ។ ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា , គណៈកម្មាធិការគណបក្សស្រុក ក្រុមការងារយុវជនគណបក្សខេត្ត ស្រុក និងក្រុមសកម្មជនយុវជនគណបក្ស ប្រមាណជិត ១០០នាក់។ ប្រធានក្រុមការងារយុវជនគណបក្សស្រុកឆែប លោក អ៊ុន សុផល បានឡើងរាយការណ៍ អំពី សមាសភាពក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សស្រុក ដែលបានអនុវត្តការងារតាមគោលការណ៍បក្ស និងបានចូលរួមក្នុងវិស័យសង្គមធម៌ និងមនុស្សធម៌ ជាច្រើននៅថ្នាក់មូលដ្ឋាន ស្របទៅតាមគោលនយោបាយ និងទស្សនវិស័យរបស់បក្ស ដែលបានដាក់ចុះឲ្យអនុវត្តន៍នាពេលកន្លងមក បានយ៉ាងល្អប្រសើរ តែក៏នៅមានខ្វះចន្លោះចំណុចខ្លះៗ ដែលត្រូវអនុវត្តន៍បន្តឲ្យបានជោគជ័យ នៅពេលខាងមុខ។ លោក អ៊ុន សុផល ក្នុងនាមក្រុមការងារយុវជនគណបក្សស្រុក…
-
លោក បូរីស ចនសុន ថ្លែងថា ការតវ៉ាប្រឆាំងនឹងការរើងអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបង្វែរទៅជាអំពើហិង្សា
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ការតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបានបង្វែរទៅជាអំពើហិង្សា និងចោរកម្ម ហើយលោកព្រមានថា នឹងចាប់ខ្លួនជនដែល ទទួលខុសត្រូវពាក់ព័ន្ធនឹងរឿងនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានបែបនេះរបស់លោក ចនសុន ធ្វើឡើងក្រោយប៉ូលិស១៤នាក់បានទទួលរងរបួសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងនោះមាន០២នាក់របួសធ្ងន់ នៅពេលក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្បែរវិមាននាយករដ្ឋមន្រ្តី ។ សូមជម្រាបថា មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ាតាមដងផ្លូវជាច្រើនក្នុងទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដែលនេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំថ្ងៃទី២ ដើម្បីសម្តែងការថ្កោលទោសភាពសាហាវព្រៃផ្សៃរបស់អតីតប៉ូលិសអាម៉េរិក បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ក្នុងទីក្រុងមីននាផូលីស ៕
-
ប្រមុខការទូតអាល្លឺម៉ង់អះអាងថា ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកទំនងជារងផលប៉ះពាល់ ដោយសារការដកកងទ័ពចេញពីអាល្លឺម៉ង់
អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស់ បានសម្តែងការសោកស្តាយរបស់លោក នៅថ្ងៃអាទិត្យម្សិលមិញ ក្រោយទទួលបានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មានផែនការកាត់បន្ថយចំនួនកងទ័ពអាម៉េរិក ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ អ្នកនយោបាយជាន់ខ្ពស់ដទៃទៀតក្នុងទីក្រុងប៊ែរ ឡាំង ក៏បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ ដោយពួកគេបាននិយាយថា ការសម្រេចចិត្តបែបនេះ ជាការវាយប្រហារចុងក្រោយចំពោះចំណងមិត្តភាពសហរដ្ឋអាម៉េរិក-អាល្លឺម៉ង់ និងជាហានិភ័យដល់សន្តិសុខ ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិកដកកងទ័ពចំនួន៩ពាន់៥រយនាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពអាម៉េរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕