-
គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍ និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការជីកដាក់លូ តាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី បានឈានការអ៊ុតកៅស៊ូរួចរាល់
ភ្នំពេញ ៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ គិតមកដល់ថ្ងៃទី០៨មិថុនា នេះការកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ក៏បានឈានមកដល់ទីបញ្ជប់ ដោយបានអ៊ុតកៅស៊ូស្អាតហើយដែរ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាគិតមកដល់ពេលនេះ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ ដោយកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយ ហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ក៏បានឈានមកដល់ទីបញ្ជប់ ព្រមទាំងបានអ៊ុតកៅស៊ូនិងអ៊ុតគំនូសសញ្ញាចរាចរណ៍បានស្អាតហើយដែរ។ គួរបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ ដោយប្តូរទីតាំងភ្លើងស្តុបនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ គួរបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និង ការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើរដ្ឋបាលរាជធានីភ្នំពេញបាន ស្ថាបនាដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។ ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល៕ធ.ដ
-
លោកឧត្តមសេនីយ៍ ស្នងការខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត
កណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២០ និងដាក់ចេញទិសដៅអនុវត្តបន្ត។ បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបប្រចាំខែឧសភា ដោយលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរង និងជាប្រធានសេនាធិការរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានអនុញ្ញាតិឲ្យអស់លោក-លោកស្រីស្នងការរង និងអស់លោកដែលជានាយការិយាល័យជំនាញ ឡើងមានមតិជុំវិញបញ្ហាប្រឈម ដែលកើតមានពេលបំពេញការងារភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ស្នងការក៏បានណែនាំដល់អស់លោកជានាយ-នាយរង និងមន្ត្រីនគរបាល ត្រូវលើកឡើងបញ្ហាប្រឈម ក៏ដូចជាកង្វល់នៅក្នុងចិត្តរាយការណ៍ជូនគណៈស្នងការ ហាមដាច់ខាតយករឿងផ្ទៃក្នុងរបស់អង្គភាពដើរនិយាយតាមក្រោមដើមឈើ ឬតុការហ្វេ។ ទន្ទឹមគ្នានោះទៀតសោតលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់លោកនាយការិយាល័យជំនាញ ពិសេសការិយាល័យបុគ្គលិក ត្រូវយកចិត្តទុកដាក់ធ្វើសំណើសុំឡើងស័ក្តិ តួនាទី ឬមេដាយជូនមន្ត្រីនគរបាលណា ដែលមានសមត្ថិភាព និងស្នាដៃក្នុងការបំពេញភារកិច្ច ។ ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការកោតសសើរដល់អស់លោក-លោកស្រីស្នងការរង និងនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក ដែលបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបំពេញការងារតាមតួនាទី ទទួលបានជោគជ័យនាពេលកន្លងមកគួរជាទីមោទនៈ។ លើសពីនោះទៀតអស់លោកក៏ត្រូវខិតខំ ដឹកនាំមន្ត្រីក្រោមឱវាទចុះបំពេញការងារឲ្យកាន់ដែលល្អប្រសើទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕ធ.ដ…
-
លោកឧកញ៉ា លាង ឃុន បញ្ជាក់ថា ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្លាយជាមណ្ឌលផ្សារទំនើបដ៏ធំនៃភាគខាងត្បូងភ្នំពេញ ពេលដំណើរការឆ្នាំ២០២២
ភ្នំពេញ ៖ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ។ វត្តមានរបស់មណ្ឌលផ្សារទំនើបនេះនឹងក្លាយជាផ្នែកមួយក្នុងការធ្វើទំនើបកម្ម ឧស្សាកម្មលក់រាយនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ក្នុងពិធិចុះកិច្ចព្រមព្រៀងម៉ៅការការផ្គត់ផ្គង់ និងដំឡើងប្រព័ន្ធមេកានិច និងប្រព័ន្ធភ្លើងរវាង មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និងក្រុមហ៊ុន DBD Engineering Co., Ltd នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងពីការដើរទៅមុខរហូតនៃរាល់គម្រោងអភិវឌ្ឍន៍ ទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង។ លោកឧកញ៉ា លាង ឃុន បានមានប្រសាស៍ថា៖ « ការកសាងមណ្ឌលផ្សារ ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះឡើងក៏ជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រែក្លាយមុខមាត់តំបន់ភាគខាង ត្បួងភាគនៃរាជធានីភ្នំពេញ…
-
ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ខណៈពេលជិះម៉ូតូទៅខេត្តត្រូវរថយន្តបែនដឹកដី បុក និងកិនពីក្រោយនៅរង្វង់មូលនាងកងស្រូវ
ភ្នំពេញ ៖ រថយន្ដបែនដឹកដីបើកបុក និងកិនស្ដ្រីម្នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលនាងកងស្រូវ ផ្លូវលេខ១០៤ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌ ដង្កោ។ សពជនរងគ្រោះមានឈ្មោះ ភឿន ស្រីកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិក ហាង មានទីលំនៅឋិតក្នុង ភូមិតាងួន ឃុំពម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុ)។ ចំណែកជនរងរបួសមានឈ្មោះ ភឿន ស្រីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកហាង មានទីលំនៅឋិតក្នុងភូមិតាងួន ឃុំព ម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែកតៃកុងរថយន្ដមានឈ្មោះ ចឹក ធូ អាយុ៣៤ ឆ្នាំមុខរបរបេីកបររថយន្ត មានទីលំនៅឋិតក្នុងភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រភពពីអ្នកធ្វើការជាមួយជនរងគ្រោះ…
-
លោក ឌី រ័ត្នខេមរុណ ចុះផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣១៥គ្រួសារ ជាមួយអង្គការ កំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) មកពីភូមិចំនួន ០៨ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២០ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ៣១៥ គ្រួសារ របស់អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ស្ថនៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ស្រី ជេស៊ីកាន នរោត្តម នាយិកា អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ក៏បានលើកឡើងពីការបង្កើតអង្គការ ដែរលោកស្រី ជាអ្នកបន្តវេណពីម្តាយលោកស្រី ហើយអង្គការ (GCT) បានបង្កើតឡើង ក្នុងឆ្នាំ២០០៩ ប៉ុន្តែបានចាប់ផ្តើមក្នុងឆ្នាំ ២០១៥ ទើបតែមានរយៈពេល ៥ឆ្នាំ ប៉ុណ្ណោះ គោលបំណងរបស់អង្គការរបស់លោកស្រី គឺបំរើផ្នែកមនុស្សធម៌ គិតគូរ ពីស្ថានភាព ជីវភាពលំបាករបស់ប្រជាពលរដ្ឋ និង បង្ហាត់បង្រៀនវគ្គអប់រំ និងស្វែងរកការងារជូនប្រជាពលរដ្ឋថែមទៀតផង ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក…
-
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ចំនួន ៣ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កណ្ដាល៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។ ជាមួយគ្នានេះលោកបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ…
-
សមត្ថកិច្ចខណ្ឌសែនសុខដេញចាប់មុខសញ្ញា២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនផ្អើលខណ្ឌដូនពេញ
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់ឃាតខ្លួនបានមុខសញ្ញា២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីរវេលាម៉ោង១ និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច កម្លាំងអន្តរាគមន៍ល្បាតឃើញមុខសញ្ញា២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅត្រង់ចំនុចបឹងឈូក មុននឹងធ្វើការឃាតខ្លួន ដោយជនសង្ស័យបានតដៃជាមួយសមត្ថកិច្ច ហើយជិះម៉ូតូរត់គេចខ្លួនតាំងពីបឹងឈូក ជនសង្ស័យបានបោះចោលវត្ថុតាំងនៅតាមផ្លូវ សមត្ថកិច្ចដេញតាមចាប់ករកិតពីរក្រោយរហូតមកដល់ចំនុចផ្លូវ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រួចជនសង្ស័យបានមកបុកជាមួយម៉ូតូ១គ្រឿងម៉ាក Zoomer-X ពាក់ស្លាក់លេខ ភ្នំពេញ 1GW-8281 ចំពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងគ្រោះរងរបួសស្រាល់ ហើយក៏បានចាប់ឃាតខ្លួនជនសង្ស័យជាប់ទាំង២នាក់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋទាំងយប់អាធ្រាត្រតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ឆៃ ហួត
-
បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តដឹកដីពីក្រោយរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមកដល់ត្រង់ចំណុចស្តុបសេះមាស មិនបានបន្ថយល្បឿនក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកគូទរថយន្តដឹកដីពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះ កេីតឡេីងកាលពីរវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំនុចស្តុបសេះមាស នៅតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FW-1529 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង តាមបណ្តោយផ្លូវវេងស្រេង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី មិនបានបន្ថយល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីរក្រោយគូទរថយន្តដឹកដី១គ្រឿងម៉ាក ISUZU ពាក់ស្លាកលេខ ស្វាយរៀង 3A-0232 ពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីភ្លាមៗ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯម្ចាស់តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាកទងតៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ៖ ឆៃ ហួត …
-
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ៖ អភិបាលខណ្ឌ ចៅសង្កាត់ ទាំងអស់ត្រូវចុះកាយសំរាម តាមមាត់លូក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី ដោះស្រាយកុំឲ្យទឹកជន់ហូរមិនទាន់ ខណៈរដូវវស្សាបានឈានមកដល់
ភ្នំពេញ៖ អភិបាលរាជធានី ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌ ចៅសង្កាត់ ត្រូវចុះកាយសំរាម តាមមាត់លូក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបើកចរន្តផ្លូវទឹកហូរទៅកាន់ប្រឡាយ លូ អាងស្តុបទឹក ដើម្បីធ្វើយ៉ាងណា ដោះស្រាយកុំអោយទឹកជន់ហូរមិនទាន់ ខណៈរដូវវស្សាបានឈានមកដល់ ហើយនាប៉ុន្មានថ្ងៃមុននេះ ពោលគឺក្រោយពីមានភ្លៀងធ្លាក់មួយមេ ពីរមេធំៗ កន្លងមកនេះគេបានឃើញ តំបន់មួយចំនួនបានកកស្ទះដោយសំរាម ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងវិធានការដោះស្រាយបញ្ហាលូ ប្រឡាយ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយទឹកជំនន់ដោយសារតែ ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង រហូតដល់កំពស់ទឹក១០៥មីលីម៉ែត្រ ដែលធ្វើឲ្យតំបន់មួយចំនួនមានការលិចលង់ ។ លោកថា ការលិចលង់នេះ គឺផ្ដើមចេញពីមូលហេតុមួយចំនួនផងដែរ ដូចជា ការរំលោភយកប្រឡាយ ការទុកដាក់សំរាមមិនបានល្អ ធ្វើឲ្យសំរាមហូរចូលទៅក្នុងប្រឡាយ លូជាដើម។ ជុំវិញបញ្ហានេះ លោកសូមឱ្យអភិបាលខណ្ឌ ចៅសង្កាត់ ត្រូវចុះផ្ទាល់ដល់ទីតាំងប្រឈមនៅពេលមានភ្លៀងធ្លាក់ម្ដងៗ គឺទៅធ្វើសកម្មភាពកាយសំរាមចេញពីលូ ប្រឡាយ…
-
ទីបំផុត អ្នកជំងឺកូវីដ១៩នៅនូវែលសេឡង់ជាសះស្បើយអស់ហើយ
នូវែលសេឡង់៖ អាជ្ញាធរសុខាភិបាលនូវែលសេឡង់ បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះតែម្តងថា គ្មានអ្នកជំងឺ COVID-19 ទៀតឡើយនៅតាមមន្ទីរពេទ្យ ព្រោះពួកគេត្រូវបានព្យាបាល ឲ្យជាសះស្បើយអស់ហើយ។ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ចុងក្រោយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃប្រទេសនូវែលសេឡង់លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានគូសបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា ការសម្រេចបានលទ្ធផលនេះ គឺជាពិតជាព័ត៌មានដ៏អស្ចារ្យ និងជាសមិទ្ធផលនៃប្រទេសនូវែលសេឡង់ទាំងមូល។ លោក Ashley Bloomfield បានលើកឡើងយ៉ាងដូច្នេះថា «ការដែលយើងគ្មានករណីសកម្ម (COVID-19) ជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈនោះ គឺជាសញ្ញាដ៏សំខាន់លើដំណើររបស់យើង ប៉ុន្តែការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ នឹងនៅតែបន្តទៅមុខជានិច្ច»។ នូវែលសេឡង់កន្លងមក បានទទួលការកោតសរសើរ អំពីវិធានការដែលត្រូវបានដាក់ចេញ ទាន់ពេល និងមានប្រសិទ្ធភាព ដែលអាចធ្វើឲ្យជំងឺ COVID-19 ស្ថិតក្នុងគ្រប់គ្រង។ គួរបញ្ជាក់ថា នូវែលសេឡង់ដែលជាប្រទេសដីកោះ មានប្រជាជនរស់នៅជាង ៥លាននាក់នេះ បានរកឃើញករណីឆ្លង COVID-19 សរុប ១,៥០៤ករណី ក្នុងនោះស្លាប់ ២២នាក់ និង ១,៤៨២នាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយទាំងអស់៕ …