-
ចាប់ខ្លួនស្ដ្រីឈ្មោះ យូ ចន្ថា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត រឿងលក់ដីតម្លៃជាង៣លានដុល្លារ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនស្ដ្រីម្នាក់ឈ្មោះ យូ ចន្ថា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត រឿងលក់ដីតម្លៃជាង៣លានដុល្លារ ប៉ុន្ដែមិនបានបំពេញកាតព្វកិច្ចទៅតាមអ្វីដែលខ្លួនបានសន្យា (មិនផ្ទេរកម្មសិទ្ធិជូនអ្នកទិញ) និងស៊ីដាច់លុយកក់ជាង២លានរបស់ជនរងគ្រោះ២នាក់។ សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីឈ្មោះ យូ ចន្ថា ត្រូវបានអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃទី០៤ ខែមិថុនា ហើយបញ្ជូនមកអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ធុច បញ្ចសន្ដិភាព ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពីបទ «រំលោភលើទំនុកចិត្ត» ប្រព្រឹត្តទៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ ដើមចមនៃរឿងនេះ គឺស្ដ្រីឈ្មោះ យូ ចន្ថា បានព្រមព្រៀងលក់ដីមួយកន្លែង ក្នុងតម្លៃ៣,៦០០,០០០ដុល្លារ ទៅឲ្យជនជាតិចិន។ ក្រោយមកជនរងគ្រោះ បានប្រគល់ប្រាក់កក់ចំនួន ២,២៥០,០០០ដុល្លារ ឲ្យទៅជនសង្ស័យ ដោយសន្យាថា រត់ការកាត់ប្លង់ដោយប្រើប្រាស់ពេល១១ខែ។ ប៉ុន្ដែរហូតដល់ពេលកំណត់ ជនសង្ស័យមិនបានបំពេញកាតព្វកិច្ចតាមអ្វីដែលសន្យា ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនតែម្ដង៕ធ.ដ
-
លោក សេង លន៖ ក្រុមការងារអភិរក្សព្រៃឈើ ទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ
សៀមរាប៖ ការទប់ស្កាត់បទល្មើស លបលួចកាប់ឈើ និងបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ ប្រមាណជាង១ម៉ឺន៨ពាន់ហិចតា ត្រូវបានកាត់បបន្ថយស្ទើរទាំងស្រុងក្រោមការយល់ដឹង និងចូលរួមពីសំណាក់ប្រជាសហគមន៍ ក៏ប៉ុន្តែអ្វីដែលកំពុងបង្ករឲ្យមានគ្រោះបាត់បង់ដីព្រៃឈើ កំពុងកើតឡើងដោយការទិញ-លក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ។ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នាក្រៅនៃខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការផ្តល់កិច្ចសហការដោយកងកម្លាំងកងទ័ពនៃយោធភូមិភាគទី៤ ការងារអភិរក្សព្រៃឈើ ទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈនៃការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេលយប់ តាមគោលដៅនានា ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹងជូនដល់ប្រជាសហគមន៍ផងដែរ ស្តីអំពីច្បាប់ព្រៃឈើ ។ លោកបានបន្តឲ្យដឹងថា៖ ការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ( ឆ្នាំ២០១៧-២០១៨និង២០១៩ ) ដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ។ លោក សេង លន…
-
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមន ជំរុញឲ្យប្រជាពលរដ្ឋ បន្តការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺ COVID-19
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌចំការមនចំនួន២៥២គ្រួសារ មកពី៥សង្កាត់ នៅក្នុងបរិវេណវត្តទួលទំពូង កាលពីព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯ,ឧ អ៊ិត សំហេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមន រាជធានីភ្នំពេញ បានជំរុញឲ្យប្រជាពលរដ្ឋបន្តការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺឆ្លងរាតត្បាត COVID-19 ដែលកំពុងវាយប្រហារជាសកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ ទោះបីនៅកម្ពុជាហាក់មានសភាពធូស្រាលក្ដី ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាឲ្យបាននូវវិធានការអនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាស់រៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុលឲ្យបានញឹកញាប់។ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមនរូបនេះ ក៏បានរម្លឹកដែរថា COVID-19 គឺជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍ ព្រោះមានលក្ខណៈឆ្លងរហ័សមិនថា អ្នកមានឬអ្នកក្រ ចាស់ឬក្មេងសុទ្ធតែអាចប្រឈម និងការឆ្លង ប្រសិនណាមិនបានការពារឲ្យបានភ្ជាប់ភ្ជួន។ ឯកឧត្ត រដ្ឋមន្ត្រី បានថ្លែងថា…
-
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកដល់ប្រជា ពលរដ្ឋ ឲ្យចូលរួម ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ៖ នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសាររំលឹកដល់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារនិងទប់ស្កាត់ជំងឺកូវី១៩ ដោយត្រូវមានម៉ាស់ ទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរដូច្នេះថា ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេស នៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះ នាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេស មន្ទីរពេទ្យ ត្រូវមានម៉ាស់ និងទឹកអាល់កុល ឬជែលប្រើប្រាស់អោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការឆ្លងរោគ។ សម្តេចតេជោ បានបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស់ ទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន!ការពារសុខភាព។ បើមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។ សម្ដេចក៏បានជូនពរបងប្អូនជនរួមជាតិ ធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩…
-
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ មួយករណីថ្មី ជាករណីនាំចូល គឺបុរសជនជាតិខ្មែរបារាំងអាយុ ៣០ឆ្នាំ
នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបកេីនដល់១២៦នាក់ ដូច្នេះចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៣ នាក់ និងស្លាប់គ្មាន ។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ មួយករណីថ្មី ជាករណីនាំចូល គឺបុរសជនជាតិខ្មែរបារាំងអាយុ ៣០ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសបារាំងតាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ ហើយមកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលបុរសរូបនេះស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ១២៣គ្រួសារ នៅស្រុកស្វាយទាប និងក្រុងបាវិត
ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកស្វាយទាប និងក្រុងបាវិត សរុបចំនួន១២៣គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ស្រ្តីមេម៉ាយកូនច្រើន និងអ្នកមានជំងឺប្រចាំកាយ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ ការចុះសំណេះសំណាលនេះ លោកជំទាវបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ…
-
រថយន្តព្រូល១គ្រឿង បើកបុករះរថយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណំ នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ រថយន្តព្រូល១គ្រឿងបើកបុករះរថយន្ត៣គ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីបុរសម្នាក់ដែលជាសន្តិសុខធ្វើការនៅក្រុមហ៊ុនក្បែរនោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 2AY-2196 បើកបរតាមបណ្ដោយផ្លូវ៣០៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំនុចកើតហេតុខាងលើក៏បានបើកបុករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកមាសអត់ចាំស្លាក់លេខ ហើយរថយន្តបង្កក៏ថយក្រោយមកបុករថយន្ត២គ្រឿងទៀត ទី១គឺម៉ាកហាយឡិនឌ័រ ពាក់ស្លាក់លេខ ភ្នំពេញ 2AE-9369 ដែលចតនៅមុងហាង និង១គ្រឿងទៀតគឺម៉ាកឡុចស៊ីស 350T ដែលពាក់ស្លាក់លេខ 2BE-2899 ដែលចតនៅចញ្ជើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅខាងការិយល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែង ហើយក៏ឃាត់ខ្លួនម្ចាស់រថយន្តបង្កម៉ាកព្រូសយកទៅធ្វើការវាស់ជាតិអាកុល និងចាត់ការទៅតាមនីតិវិធីច្បាប់៕ធ.ដ ដោយ: ឆៃ ហួត
-
អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រកាស និងទទួលស្គាល់ជាផ្លូវការ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានសមាគមសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ លោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអតីតយុទ្ធជន និងសួរសុខទុក្ខអតីតយុទ្ធជន ប្រមាណ ១២០នាក់ នៅថ្ងៃទី៦មិថុនាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបង្ហាញរបាយការណ៍ ជូនគណអធិបតី ឲ្យដឹងថា នៅក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដូចជា បានបើកប្រាក់មរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៣៣ គ្រួសារ ក្នុង១គ្រួសារ៤លានរៀល, បានសាងសង់ផ្ទះអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាក…
-
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិន ដែលយកខុនដូ សោភា នៃខណ្ឌបឹងកេងកង ធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន
ភ្នំពេញ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាប បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ខណៈជននេះ បានយកខុនដូ សោភា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន ។ បើតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបន្ទប់លេខB២០១ ជាន់ទី២ ក្នុងអគារខុនដូរ «សោភា» និង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី យីរី (HE YIRI) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ព្រមទាំងវត្ថុតាងបទល្មើសជាច្រើនផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី រីឯវត្ថុតាងមួយចំនួន ត្រូវបានរក្សាទុក នៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេ ជាបណ្តោះអាសន្ន ៕ដោយ ប៊ុនធី …
-
ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ បានចុះពិនិត្យ និងពន្លឿនលើការងារសាងសង់ស្ពានស្ទឹងស្តៅ ដែលធ្លាប់រងការឆេះភ្លើងនោះ ដើម្បីបម្រើដល់ការធ្វើដំណើរ និងការតភ្ជាប់ដង្ហើមសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងតំបន់
ខេត្តព្រះវិហារ៖ ស្ពានស្ទឹងស្តៅ ត្រូវគេដឹងថា ជាស្ពានឈើដ៏ចំណាស់មួយ ដែលបានតភ្ជាប់ការធ្វើដំណើរ ចូលទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ហើយស្ពាននេះបានរងការឆេះភ្លើងព្រៃអស់ទាំងស្រុង កាលពីពេលកន្លងទៅ។ ប៉ុន្តែ ស្ពានឈើចំណាស់មួយនេះ ត្រូវបានសាងសង់ជំនួសមកវិញ ដោយស្ពានដែកបាឡេត៍ ស្ថាបនាដោយក្រុមមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ហើយរហូតមកទល់ពេលនេះ សម្រេចបានលើការសាងសង់ ប្រមាណ ៩០ភាគរយនោះហើយ។ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា ដែលមានការចូលរួម ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ រួមទាំងមន្ទីរជំនាញ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព លើការងារសាងសង់ស្ពានដែកបាឡេត៍ក្រាលឈើ ឬ ហៅស្ពានស្ទឹងស្តៅមួយនេះ ដោយចង់ដឹងពីសន្ទុះ នៅក្នុងការសាងសង់ស្ពាននោះ ដែលស្ថិតនៅភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងអោយដឹងថា ស្ពានដែលកំពុងដំណើរការសាងសង់នេះ គឺជាស្ពានដែកបាឡេត៍…