-
ធនាគារពិភពលោកបញ្ចេញជិត១០០លានដុល្លារ ជួយវៀតណាមលើបញ្ហាអាកាសធាតុ និងជំងឺកូវីដ១៩
វៀតណាម៖ ធនាគារពិភពលោក ឬ World Bank សម្រេចផ្តល់កម្ចីជិត១០០លានដុល្លារអាម៉េរិកដល់វៀតណាម ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយគណៈនាយកធនាគារបានអនុម័តហើយ កាលពីចុងសប្តាហ៍កន្លងទៅ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី៨ មិថុនា ២០២០។ កញ្ចប់ថវិកា៨៤.៤លានដុល្លារអាម៉េរិកនេះនឹងយកទៅគាំទ្រដល់គម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធថាមពលព្រមទាំងដឹកជញ្ជូនបៃតង នៅប្រទេសវៀតណាម។ ថវិកាទាំងនេះក៏គាំទ្រដល់គោលនយោបាយ បង្កើនប្រភពទឹក សន្សំសំចៃទឹកនៅតំបន់កសិកម្ម កាត់បន្ថយការសាយភាយឧស្ម័នពុលពីរថយន្ត ផងដែរ។ គម្រោងនេះក៏នឹងជួយដល់ការឆ្លើយតបនឹងបញ្ហាជំងឺកូវីដ១៩ នៅប្រទេសវៀតណាម តាមរយៈការផ្តល់កញ្ចប់ថវិកា រៀបចំជាកំណែទម្រងគោលនយោបាយសម្រាប់ តបតនឹងការរាតត្បាតជំងឺនេះផងដែរ៕
-
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារងាយរងគ្រោះ ២០ គ្រួសារ
ស្វាយរៀង៖ នៅថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៦ គ្រួសារ ជនពិការ ១ នាក់ កុមារកំព្រា ១ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ៣ នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ៥ គ្រួសារ ជនចំណាកស្រុក ១ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ៣ គ្រួសារ ) សរុបចំនួន ២០ គ្រួសារ…
-
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន
ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ ឯកឧត្តម ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។ នៅក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋទីម័រខាងកើតបានគោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រទេសជាតិនិងប្រជាជនរបស់សម្តេចប្រធានរដ្ឋសភា។ សម្តេចជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ អភិវឌ្ឍន៍ និងបង្រួបបង្រួមប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការបោះពុម្ពផ្សាយសៀវភៅនិយាយពីប្រវត្តិតស៊ូរបស់សម្តេចប្រធានរដ្ឋសភា កាលពីឆ្នាំ២០១៨…
-
លោក ដូណាល់ ត្រាំ បញ្ជាឱ្យដកកងកម្លាំងឆ្មាំជាតិចេញពីរដ្ឋធានីវ៉ាស៊ីនតោន និងថាអ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យចាប់ផ្តើមដកចេញវិញហើយនូវកងកម្លាំងឆ្មាំជាតិ ដែលត្រូវបានដាក់ពង្រាយនាពេលថ្មីៗនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់នឹងការផ្ទុះការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter នៅថ្ងៃអាទិត្យម្យិលមិញថា ខ្ញុំទើបតែបានបញ្ជាឱ្យឆ្មាំជាតិរបស់យើង ចាប់ផ្តើមដំណើរការដកខ្លួនចេញពីរដ្ឋធានីវ៉ាស៊ីនតោន… ឥឡូវនេះ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ.. ពួកគេនឹងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែអាចត្រឡប់មកវិញបានយ៉ាងលឿន បើចាំបាច់.. បាតុករបន្តិចប៉ុណ្ណោះបានបង្ហាញខ្លួនកាលពីយប់មិញជាងការរំពឹងទុក។ សូមជម្រាបថា កងកម្លាំងស្លៀកឯកសណ្ឋានយោធាមួយក្រុមត្រូវបានគេប្រទះឃើញនៅមុខសេតវិមានកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ស្របពេលក្រុមបាតុកររាប់ពាន់នាក់បានចូលទៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញនូវអ្វីដែលជាការធ្វើបាតុកម្មដ៏ធំបំផុតក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកនេះ ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដោយសារអតីតប៉ូលិសស្បែកសក្នុងទីក្រុងមីននាផូលីស ៕
-
ព្យុះត្រូពិក គ្រីស្តូបល កំពុងឆ្ពោះទៅវាយប្រហារសហរដ្ឋអាមេរិក ខណៈអាជ្ញាធរ រដ្ឋល្វីស្យាណា ចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនជាបន្ទាន់
សហរដ្ឋអាមេរិក៖ ព្យុះត្រូពិក គ្រីស្តូបល បាននិងកំពុងរំកិលខ្លួនយ៉ាងលឿនទៅកាន់ទីក្រុងភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈអាជ្ញាធរទីក្រុងញូអូលីនស៍ រដ្ឋល្វីស្យាណា បានចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាពជាបន្ទាន់ នេះបើតាមសារព័ត៌មានស៊ីនហួរនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ព្យុះត្រូពិកនេះ បានវាយប្រហារមកដល់ដងវិថីនានា នៃតំបន់កោះហ្គ្រេនដ៍ ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៃរដ្ឋល្វីស្យាណា ខណៈក្រុមអ្នកទេសចរណ៍ និង ប្រជាជនត្រូវបានបញ្ជាឲ្យជម្លៀសជាបន្ទាន់ ចេញពីតំបន់នោះដើម្បីសុវត្ថិភាព ។ សម្រាប់ប្រជាជនដែលអាជ្ញាធរតម្រូវឲ្យជម្លៀសនោះ គឺជាអ្នកដែលរស់នៅក្រៅពីតំបន់បណ្តោយប្រព័ន្ធលូបង្ហូរទឹករបស់ទីក្រុងញូអូលីនស៍ ហើយបើទោះបីជាព្យុះត្រូពិក គ្រីស្តូបល បានថមថយឥទ្ធិពលបន្តិចមែន ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងអាចបង្កជាភ្ញៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងដដែល ហើយវាក៏នឹងអាចបង្កជាការបាក់ដីផងដែរ ៕
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រកាសថា ការរាតត្បាតនៃមេរោគ COVID-19 នៅក្នុងប្រទេសខ្លួនត្រូវគ្រប់គ្រងបានដោយជោគជ័យ
ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសថា ការរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសលោក គឺត្រូវគ្រប់គ្រងបានដោយជោគជ័យ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក Muhyiddin Yassin បានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពសង្គម ការអប់រំ និងសាសនាជាជំហានៗ និងដោយស្របទៅតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល ហើយអាជីវកម្មនឹងត្រូវអនុញ្ញាតឲ្យវិលទៅរកម៉ោងធ្វើប្រតិបត្តិការដូចដើមវិញ ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះបន្ថែមទៀតថា ការធ្វើដំណើរឆ្លងរដ្ឋក៏នឹងត្រូវអនុ ញ្ញាតវិញផងដែរ ដែលចាប់ពីថ្ងៃទី១០ ខែមិថុនាខាងមុខ ប៉ុន្តែព្រំដែនអន្តរជាតិគឺនៅតែបិទដដែលសិន ។ ចំណែកកន្លែងកម្សាន្តដូចជា សួនកម្សាន្ត ក្លឹបរាត្រី និងកីឡាដែលតម្រូវឲ្យមានការធ្វើប្រាស្រ័យជិតស្និទ្ធ រួមទាំងព្រឹត្តិការណ៍ដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើនខ្លាំងក៏មិនទាន់ឲ្យមានវិញនោះទេ ៕
-
ថៃរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៨នាក់ថ្មីទៀត ដែលសុទ្ធតែជាអ្នកទើបមកពីក្រៅប្រទេស
ថៃ៖ ប្រទេសថៃ នៅថ្ងៃអាទិត្យម្សិលមិញ រកឃើញអ្នកឆ្លងនៃជំងឺ COVID-19 ចំនួន០៨នាក់ថ្មីបន្ថែមទៀត ហើយមិនមានករណីស្លាប់ថ្មីទេ នេះបើតាមសារព័ត៌ មាន CNA នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ។ ករណីឆ្លងថ្មីៗទាំងនោះសុទ្ធតែជាប្រជាពលរដ្ឋថៃ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះ៥នាក់មកពីអេមីរ៉ាត់អារ៉ាប់រួម ២នាក់មកពីគុយវ៉ែត និងម្នាក់មកពីឥណ្ឌា ហើយពួកគេបានស្ថិតក្រោមការដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ថៃ លោក Panprapa Yongtrakul ។ សូមបញ្ជាក់ថា ថៃស្ថិតនៅលំដាប់ទី៨១ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់១១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៧២នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧លាននាក់ ក្នុងនោះស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៨ម៉ឺន៦ពាន់៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤០ម៉ឺន៦ពាន់១០៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៤៥ម៉ឺន៩ពាន់៩៦៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧ពាន់៤៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន២ពាន់៤៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៦ម៉ឺន១ពាន់៧០៨នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៦៩ម៉ឺន១ពាន់៩៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៦ម៉ឺន៧ពាន់៦៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៨៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២២ម៉ឺន៦ពាន់៧៣១នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៦៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់…
-
ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ
នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានសេចក្ដីជូនព័ត៌មានបញ្ជាក់ថា មានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ ហើយមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ ក្នុងនោះស្ត្រី ចំនួន៣៩នាក់ ព្យាបាលជាសះស្បើយមានចំនួន ១២៤នាក់ និង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ ៕
-
សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ និងអាជ្ញាធរជាតិអប្សរា ចុះពិនិត្យតាមដានកិច្ចការ អភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ
សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ ការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យដំណើរការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមការដ្ឋាននានា ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៦ដល់ទី១០ ខែមិថុនា ឆ្នាំ២០២០។ ការចុះពិនិត្យនេះគឺ ធ្វើឡើងព្រោះតែកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ត្រូវបានខកខានដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក ហើយអ្នកជំនាញចំពោះកិច្ចទាំងផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពពុំបានអញ្ជើញ មកដោយផ្ទាល់ដើម្បីពីវឌ្ឍនភាពនៃការអនុវត្ត ការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ ទោះបីស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ សហប្រធានបច្ចេកទេស នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ស្ថានទូតប្រទេសជប៉ុននិងប្រទេសបារាំង) បានធ្វើការប្តូរវេនគ្នាចុះមកត្រួតពិនិត្យកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរដើម្បីតាមដានការអនុវត្តការងាររបស់ស្ថាប័នជាតិ អន្តរជាតិ ថាបានអនុវត្តស្របតាមអនុសាសន៍ដែលគណៈកម្មាធិការនេះបានផ្តល់ជូននាពេលមុនដែរឬទេ។ ជាក់ស្ដែងនៅថ្ងៃទី៦-៧ ខែមិថុនា សហប្រធានបច្ចេកទេសជប៉ុនបានអញ្ជើញចុះមកត្រួតពិនិត្យ។ រីឯ សហប្រធានបច្ចេកទេសបារាំង នឹងអញ្ជើញចុះមកត្រួតពិនិត្យនៅថ្ងៃទី៨-១០ ខែមិថុនា ខាងមុខ៕ធ.ដ