Category: ព័ត៌មាន

  • ប្រធានក្រុមការងារ CPP ចុះជួយឃុំ ពងទឹក ស្រុករំដួល អំពាវនាវដល់អាជ្ញាធរ សមាជិកបក្ស ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅគ្រាប្រទេសជួបនឹងជំងឺកូវីដ១៩

    ប្រធានក្រុមការងារ CPP ចុះជួយឃុំ ពងទឹក ស្រុករំដួល អំពាវនាវដល់អាជ្ញាធរ សមាជិកបក្ស ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅគ្រាប្រទេសជួបនឹងជំងឺកូវីដ១៩

    ស្វាយរៀង៖ លោក ចាន់ បុលបុត្រ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃំុ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់អាជ្ញាធរ សមាជិក សមាជិការ​គណបក្ស ត្រូវបន្តរួមគ្នាបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩​​ និងដោះស្រាយនូវទុក្ខលំបាកជូនពលរដ្ឋដូចជាផ្តល់ស្បៀង គ្រឿងឧបភោគ បរិភោគដល់គ្រួសារជួបការខ្វះខាតនៅគ្រាដែលពិភពលោក និងប្រទេសកម្ពុជាកំពុងមានការរាតត្បាតពីជំងឺកូវីដ១៩នេះ។ ការថ្លែងអំពាវនាវយ៉ាងដូច្នេះខណៈលោក ចាន់ កុលបុត្រ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររបស់ឃុំពងទឹក និង គណបក្សឃុំ ដើម្បីត្រួតពិនិត្យលើការងារ បង្ការទប់ស្កាត់ ជម្ងឺឆ្លង កូវីត ១៩ និង កែសម្រួលសមាសភាពក្រុមការងារចុះជួយភូមិ ព្រមទាំង ប្រកាសសេចក្តីសម្រេច ចាត់តាំង អនុប្រធាន និងសមាជិក ក្រុមការងារថ្មី នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០។ លោក ចាន់ កុលបុត្រ បានថ្លែងផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • ក្រុមហ៊ុន ជីប ម៉ុង បានសម្ពោធដាក់ឲ្យដំណើរការនូវ ធនាគារឯកជនសាខាទី៨ របស់ខ្លួន លើទឹកដីខេត្តបាត់ដំបងដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដ៏មានសក្តានុពលលើវិស័យកសិកម្មនៃដំណាំស្រូវ (មានវីដេអូ)

    ក្រុមហ៊ុន ជីប ម៉ុង បានសម្ពោធដាក់ឲ្យដំណើរការនូវ ធនាគារឯកជនសាខាទី៨ របស់ខ្លួន លើទឹកដីខេត្តបាត់ដំបងដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដ៏មានសក្តានុពលលើវិស័យកសិកម្មនៃដំណាំស្រូវ (មានវីដេអូ)

    ក្រុមហ៊ុន ជីប ម៉ុង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារ ជីបម៉ុង សាខាទី៨ នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជានិងវត្តមានជាកិត្តិយសរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ក្នុងគោលបំណងដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្ច ដ៏មានសក្តានុពលលើវិស័យកសិកម្មនៃដំណាំស្រូវ-អង្ករ របស់ ខេត្តមួយនេះ ។ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងជាភាគទុនិក (ម្ចាស់ភាគហ៊ុន) របស់ធនាគារជីបម៉ុងសាខាទី៨ខេត្តបាត់ដំបង លោកឧញ៉ា លាង ឃុន បានថ្លែងគូសបញ្ជាក់ថា វត្តមានធនាគារ ជីប ម៉ុង ក្នុងខេត្តបាត់ដំបង នឹងជួយគាំពារផ្នែកហិរញ្ញវត្ថុជូនដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ សហគ្រាស និងសិប្បកម្ម ពាណិជ្ជករ កសិករ និងពលរដ្ឋទូទៅ ដើម្បីទទួលបាននូវការពង្រីកមុខរបររបស់ពួកគេ។ជាពិសេស អតិថិជន និងទទួលបានភាពងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ ។ លោកឧញ៉ា លាង ឃុន បានបន្ថែមថាធនាគារ ជីប ម៉ុង និងខិតខំប្តេជ្ញាបន្តអភិវឌ្ឍខ្លួនឲ្យក្លាយជាធនាគារឌីជីថល ដើម្បីបម្រើសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលជូនដល់អតិថិជនទាំងអស់នៅក្នុខេត្តបាត់ដំបង ។ …

  • ក្រុមហ៊ុន The Korean Chamber in Cambodia បានប្រគល់ សម្ភារសម្រាប់ប្រើប្រាស់ការពារមេរោគសម្រាប់បង្ការជំងឺកូវីដ-១៩ ដល់ អគ្គនាយកដ្ឋានកីឡា

    ក្រុមហ៊ុន The Korean Chamber in Cambodia បានប្រគល់ សម្ភារសម្រាប់ប្រើប្រាស់ការពារមេរោគសម្រាប់បង្ការជំងឺកូវីដ-១៩ ដល់ អគ្គនាយកដ្ឋានកីឡា

    ក្រុមហ៊ុន The Korean Chamber in Cambodia បាននាំយក សម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ការពារមេរោគសម្រាប់បង្ការជំងឺកូវីដ-១៩ ប្រគល់ជូនដល់ អគ្គនាយកដ្ឋានកីឡា នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ សម្ភារប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ និងបង្កាការរីក រាលដាលនៃជំងឺកូវីដ-១៩ ប្រគល់ជូនដល់អគ្គនាយកដ្ឋានកីឡានេះគិតជាថវិកា មានចំនួន ៧០០០ដុល្លាអាម៉េរិក រួមមាន៖ ១.អាល់កុលចំនួន១២០ប៊ីដុង ស្មើនឹងចំនួន ៣៦០០លីត្រ២.ដប់សម្រាប់ដាក់អាកុល ចំនួន ៥០ដប៣.ម៉ាស់ការពារ ចំនួន ១០០០ម៉ាស់៤.ស្រោមដៃការពារ ចំនួន ១០០ប្រអប់។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានសម្តែងការសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន The Korean Chamber in Cambodia ដែលបាន ចំណាយថវិកាក្នុងការរួមចំណែកគាំទ្រដក់ការទប់ស្កាត់ការរីក រាល ដាលនៃជំងឺកូវីដ-១៩ ដល់វិស័យកីឡា ហើយចំពោះសម្ភារដែលទទួលបានទាំងអស់ អគ្គនាយកដ្ឋានកីឡា នឹងផ្តល់ជូនអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិដែលកំពុងចាប់ផ្តើមហ្វឹកហ្វឺន ដើម្បីយកទៅប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ៕ធ.ដ…

  • ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចង់ចូលរួមចំណែកជាដៃគូផ្ដល់ជម្រើសទូទាត់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

    ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចង់ចូលរួមចំណែកជាដៃគូផ្ដល់ជម្រើសទូទាត់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

    ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារ J Trust Royal Bank ដឹកនាំដោយលោកស្រី ហង់ ជូន ណារីតា នាយិកា នាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម។ ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហការរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ជម្រើសទូទាត់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញសេវាសាធារណៈឲ្យបានឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថា៖ ការបង់កម្រៃសេវាសាធារណៈ ទាំងអស់មកក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានធ្វើឡើងតាមរយៈភ្នាក់ងារហិរញ្ញវត្ថុ និង ធនាគារជាដៃគូរ ដែលរួមមាន៖ ស្មាតលុយ លីហួរ តារាផេ ធនាគារអេស៊ីលីដា ធនាគារកម្ពុ និងធនាគារ វីង…

  • ក្រុមហ៊ុន​ Daehan Group របស់កូរ៉េ បង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន

    ក្រុមហ៊ុន​ Daehan Group របស់កូរ៉េ បង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន

    ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយលោក Lee JaeHoo ប្រធានក្រុមហ៊ុន Daehan Groupប្រចាំកម្ពុជារួមជាមួយនឹងគណៈប្រតិភូ។ លោក Lee JaeHoo បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីគម្រោងនាំចូល និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់ សម្រាប់ធ្វើដំណើរបានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ អាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាម៉េរិក និងបានស្នើសុំអនុសាសន៍ និង ការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រីមុននឹងនាំចូល និងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងផ្ដល់ការគាំទ្រចំពោះគម្រោងនេះ និងបានស្នើឲ្យ ក្រុមហ៊ុនផ្ដោតជាសំខាន់លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុល បរិស្ថានផងដែរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនធ្វើការសិក្សាលើគម្រោង នេះឲ្យបានច្បាស់លាស់មុននឹងនាំចូលដាក់ឱ្យដំណើរការជាផ្លូវការ ដោយសហការជាមួយក្រសួង…

  • មន្រ្តីជាន់ខ្ពស់ WHO ព្រមានឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស ជុំវិញការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក

    មន្រ្តីជាន់ខ្ពស់ WHO ព្រមានឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស ជុំវិញការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក

    ស្វីស៖ នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន បានព្រមានថា ការធ្វេសប្រហែស ដែលបង្កឲ្យមានចន្លោះប្រហោងណាមួយនោះវានឹងធ្វើឲ្យសហគមន៍រងគ្រោះចំពោះការផ្ទុះករណីឆ្លងជម្ងឺ COVID-19 ដែលពិបាកនឹងទប់ស្កាត់ ដូចមានគំរូប្រទេសមួយចំនួនរួចទៅហើយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ លោក ម៉ៃខឺល រីយ៉ាន បានគូសបញ្ជាក់ទៀតថា នៅតំបន់អាស៊ីខាងត្បូង មិនមែនតែនៅឥណ្ឌាមួយនោះទេ តែបង់ក្លាដែស និងប៉ាគីស្ថាន ព្រមទាំងប្រទេសមួយចំនួនទៀតនៅតំបន់នេះ ដែលសុទ្ធតែមានប្រជាជនរស់នៅកកកុញ តែវីរុសមិនទាន់ផ្ទុះការចម្លងនៅឡើយ ប៉ុន្តែវានៅតែស្ថិតនៅក្នុងហានិភ័យចំពោះការផ្ទុះ ដែលនឹងអាចកើតមាន ។ ការព្រមានខាងលើនេះរបស់នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់ នៃអង្គការ WHO ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសចំនួនបីនៅអាស៊ីខាងត្បូង រួមមាន ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស សុទ្ធតែកំពុងប្រឈមមុខការកើនឡើងយ៉ាងគំហុក នៃករណីឆ្លង និងស្លាប់ដោយសារតែមេរោគ COVID-19 ៕ធ.ដ

  • ប្រធានាធិបតីប្រេស៊ីលគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO

    ប្រធានាធិបតីប្រេស៊ីលគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃសុក្រនេះបានគំរាមដកខ្លួនចេញអង្គការសុខភាពពិភពលោក WHO ក្រោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានព្រមានប្រេស៊ីលជុំវិញការដកវិធានការរឹតត្បិតលឿនពេក គ្រាដែលមេរោគ COVID-19 មិនទាន់ថមថយចុះនៅឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ភាពតានតឹងរវាងប្រទេសប្រេស៊ីល និងអង្គការសុខភាពពិភពលោក WHO បានកើតមានឡើងស្របពេលដែលកាសែត ហ្វូឡា ដឺ សៅប៉ូឡូ បានចុះផ្សាយអត្ថបទមួយនៅទំព័រមុខរបស់ខ្លួនថា ១០០ថ្ងៃកន្លងមកហើយ… វីរុសដែលលោក បូលសូណារ៉ូ ចាត់ទុកថា ជាជំងឺផ្តាសាយតូចតាចនោះ បានសម្លាប់ជីវិតប្រជាជនប្រេស៊ីលរៀងរាល់នាទី ។ បច្ចុប្បន្នប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ កំពុងតែព្យាយាមបើកទ្វារគ្រប់កន្លែងនៅក្នុងប្រទេសឡើងវិញ ដោយសារតែការមើលឃើញ ផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច ។ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយប្រេស៊ីលមានអ្នកឆ្លងសរុប៦៤ម៉ឺន៦ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៥ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឹន២ពាន់៨៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕ធ.ដ …

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៨លាននាក់ ក្នុងនោះស្លាប់ជិត៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៣លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៨លាននាក់ ក្នុងនោះស្លាប់ជិត៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៨៤ម៉ឺន៤ពាន់៨៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៨ពាន់១៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៣៤ម៉ឺន៨ពាន់៩៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៦ម៉ឺន៥ពាន់៧០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន១ពាន់៣៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៣ម៉ឺន៨ពាន់៦៤៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន៦ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៩ពាន់៨៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៥២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។  ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ…

  • សហរដ្ឋអាម៉េរិកគ្រោងដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលមានភាពតានតឹងរវាងមេដឹកនាំប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិកគ្រោងដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលមានភាពតានតឹងរវាងមេដឹកនាំប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិក ដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹងរវាងលោក ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មើគែល ក្រោយលោកស្រី មើគែល ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់ដែលគ្រោងធ្វើឡើងនៅសហរដ្ឋអាមេរិក ។ គួរបញ្ជាក់ថា បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕ធ.ដ

  • នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗសហរដ្ឋអាម៉េរិកសន្យាបរិច្ចាគរាប់លានដុល្លារដល់អង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍

    នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗសហរដ្ឋអាម៉េរិកសន្យាបរិច្ចាគរាប់លានដុល្លារដល់អង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍

    សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាម៉េរិក មានដូចជា Twitter Facebook និង Apple បានប្រកាសពីការបរិច្ចាគប្រាក់រាប់លានដុល្លារដល់ក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍នៅទូទាំងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ប្រកាសបរិច្ចាគប្រាក់រាប់លានដុល្លារខាងលើ ធ្វើឡើងក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងភាពចលាចល អំពើហិង្សា ការបំផ្លិចបំផ្លាញ លួច និងប្លន់ហាងទំនិញនៅក្នុងបាតុកម្មតវ៉ាទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ ។ ហេតុការណ៍ទាំងអស់ខាងលើ បានផ្ទុះឡើងចាប់តាំងពីបុរសស្បែកខ្មៅឈ្មោះចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ២០ដុល្លារ ៕ធ.ដ