-
កូរ៉េខាងត្បូងនៅតែប្តេជ្ញាចិត្តអនុវត្តន៍ តាមកិច្ចព្រមព្រៀងអន្តរកូរ៉េ បើទោះបីជាមានការព្រមានដកខ្លួនចេញពីសំណាក់កូរ៉េខាងជើង
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល នៅតែបន្តការប្តេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បើទោះបីជាទីក្រុងព្យុងយ៉ាងបានគំរាមបិទការិយាល័យទំនាក់ទំនងរួមគ្នា និងបោះបង់កិច្ចព្រមព្រៀងយោធារវាងប្រទេស ស្តីពីការបន្ធូរបន្ថយភាពតានតឹងក៏ដោយនោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា គោលជំហរចម្បងរបស់យើង គឺការអនុវត្តតាមកិច្ចព្រមព្រៀងដែលសម្រេចបានដោយមេដឹកនាំប្រទេសទាំងពីរ (ខាងត្បូង និងខាងជើង) ក្នុងនោះមានដូចជាសេចក្តីប្រកាសភូមិផាន់មុនជុម ។ ការប្រកាសពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងខាងលើនេះ បានកើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានថា បើសិនអាជ្ញាធរកូរ៉ខាងត្បូងនៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅតំបន់ព្រំដែនខាងជើងទៀតផង ៕
-
អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយប្រធានកិត្តិយស លោក យិន សាវ៉េន បាននាំយកអំណោយទៅជូនគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ និងជន្លង់ចំបើងអស់ទាំងស្រុង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ មិថុនា២០២០នេះ អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយប្រធានកិត្តិយស លោក យិន សាវ៉េន បាននាំយកអំណោយទៅជូនគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ និងជន្លង់ចំបើងទាំងស្រុង នៅចំណុច ផ្លូវទី៣ ភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាបកើតឡើង នៅវេលាម៉ោង ៥ៈ០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ ខឹ្លម យ៉ុង អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរាគ្មានទីពឹង រស់នៅជាមួយចៅ៣នាក់។ អគ្គិភ័យឆបឆេះផ្ទះខាងលើនេះមានទំហំ ទទឹង៤ម៉ែតគុណនិង៥ម៉ែត្រប្រក់ស្លឹក ជញ្ជាំងសង្កសីត្រូវបានឆេះអស់គ្មានសល់ ។ អគ្គិភ័យខាងលើនេះបណ្តាលខូចខាតផ្ទះ១ខ្នងនិងសម្ភារ មាន អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀលផងដែរ។ នៅក្នុងករណីអគ្គិភ័យខាងលើនេះសនត្ថកិច្ចប្រើប្រាស់ឡានទឹកជួយអន្តាគមន៍បាញ់ទឹកពន្លត់អស់ចំនួន ០៦គ្រឿង ទើបភ្លើងរលត់អស់ទាំងស្រុង និងមិនរាលដាលដល់ផ្ទះអ្នកដ៏ទៃ និងមិនបង្កអោយមនុស្សឬសត្វរងរបួសនោះឡើយ។អំណោយដែល បាននាំយកទៅប្រគល់នៅថ្ងៃនេះមានអង្ក៥០គីឡូ មីមួយកេសសៀងមួយយួរ ទឹកស៊ីអ៊ីវ ១ យួរ ឃិត១កញ្ចប់ ថវិកា ២០ ម៉ឺនរៀល ស័ង្កសី…
-
អាជ្ញាធរខេត្តសៀមរាប បានរៀបចំកែលម្អ សោភ័ណភាព និងរៀបចំទីតាំងចំណត រថយន្តធុនតូច សងខាងផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី
សៀមរាប៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បានកំពុងដំណើរការកែលម្អ សោភ័ណ្ឌភាព នឹងរៀបចំទីតាំងចំណតរថយន្តធុនតូច សងខាងផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ការកែលម្អសោភ័ណ្ឌភាព នឹងរៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលើនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លើការងារកសាង នឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងក្រុងសៀមរាប។ លោក រស់ សុវណ្ណ ប្រធានអង្គភាពលទ្ធកម្មខេត្ត បានមានប្រសាសន៍ថា៖ គម្រោងកែលម្អសោភ័ណ្ឌភាពបាន រៀបចំទីតាំងចំណតរថយន្តធុនតូចនៅមុខផ្សារលើធំថ្មីនេះ នឹងរុះរើចិញ្ចើមផ្លូវក្រាលការ៉ូឡាចេញ ហើយជំនួសដោយក្រាលកៅស៊ូបេទីម AC ព្រមទាំង មានគំនូសសញ្ញាសម្រាប់ការចតរថយន្ត នៅក្នុងប្រឡោះចតដដើម្បីឲ្យមានសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយល្អ ក្នុងគោលបំណងដើម្បីបញ្ចៀសនៅការកកស្ទះចរាចរណ៍ ក៏ដូចជាការរៀបចំឲ្យមានសណ្តាប់ធ្នាប់សាធារណ: ឲ្យមានភាពងាយស្រួលក្នុងការចតយានយន្តគ្រប់ប្រភេទផងដែរ។ លោកបានបន្តថា៖ គម្រោងការដ្ឋានកែលម្អសោភ័ណ្ឌភាពនៅមុខផ្សារលើនេះ គឺជាលើកទី១ហើយ ដែលក្រុមការងារយើងបានចាប់ផ្តើមដំណើរការ យើងត្រូវរៀបចំទីនេះឲ្យបានរួចរាល់ក្នុងរយ:ពេល ២ ខែទៀត នៅពេលបញ្ចប់គម្រោងខាងលើនេះ យើងនឹងបន្តធ្វើនៅគម្រោងទី២…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនការអនាម័យ ឲ្យបានជាប់ជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា
ខេត្តព្រះវិហារ៖ អនុប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក សំ លាងទ្រី លោកបានណែនាំដល់ប្រជាពលរដ្ឋ ឲ្យបន្តរួមគ្នាថែរក្សាសុខភាព និងបង្កើនការអនាម័យអោយបានជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពថមថយមកនៅកម្រិតទាប យ៉ាងណាក៏ដោយចុះ ។ ប្រសាសន៍ណែនាំរបស់ លោក សំ លាងទ្រី បានធ្វើក្នុងគ្រាដែលលោក បានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក រួមជាមួយអាជ្ញាធរក្នុងមូលដ្ឋាន នាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសារក្រីក្រជាង៣០គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព ស្ថិតនៅក្នុងភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាថ្ងៃទី៨មិថុនាឆ្នាំ២០២០នេះ។ លោក សំ លាងទ្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ នៅទីនោះផងដែរ ។ លោកបានបន្តថា ដោយមើលឃើញពីតម្រូវការ និងភាពខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ…
-
គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍ និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការជីកដាក់លូ តាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី បានឈានការអ៊ុតកៅស៊ូរួចរាល់
ភ្នំពេញ ៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ គិតមកដល់ថ្ងៃទី០៨មិថុនា នេះការកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ក៏បានឈានមកដល់ទីបញ្ជប់ ដោយបានអ៊ុតកៅស៊ូស្អាតហើយដែរ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាគិតមកដល់ពេលនេះ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ ដោយកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយ ហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ក៏បានឈានមកដល់ទីបញ្ជប់ ព្រមទាំងបានអ៊ុតកៅស៊ូនិងអ៊ុតគំនូសសញ្ញាចរាចរណ៍បានស្អាតហើយដែរ។ គួរបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ ដោយប្តូរទីតាំងភ្លើងស្តុបនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ គួរបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និង ការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើរដ្ឋបាលរាជធានីភ្នំពេញបាន ស្ថាបនាដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។ ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល៕ធ.ដ
-
លោកឧត្តមសេនីយ៍ ស្នងការខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត
កណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២០ និងដាក់ចេញទិសដៅអនុវត្តបន្ត។ បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបប្រចាំខែឧសភា ដោយលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរង និងជាប្រធានសេនាធិការរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានអនុញ្ញាតិឲ្យអស់លោក-លោកស្រីស្នងការរង និងអស់លោកដែលជានាយការិយាល័យជំនាញ ឡើងមានមតិជុំវិញបញ្ហាប្រឈម ដែលកើតមានពេលបំពេញការងារភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ស្នងការក៏បានណែនាំដល់អស់លោកជានាយ-នាយរង និងមន្ត្រីនគរបាល ត្រូវលើកឡើងបញ្ហាប្រឈម ក៏ដូចជាកង្វល់នៅក្នុងចិត្តរាយការណ៍ជូនគណៈស្នងការ ហាមដាច់ខាតយករឿងផ្ទៃក្នុងរបស់អង្គភាពដើរនិយាយតាមក្រោមដើមឈើ ឬតុការហ្វេ។ ទន្ទឹមគ្នានោះទៀតសោតលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់លោកនាយការិយាល័យជំនាញ ពិសេសការិយាល័យបុគ្គលិក ត្រូវយកចិត្តទុកដាក់ធ្វើសំណើសុំឡើងស័ក្តិ តួនាទី ឬមេដាយជូនមន្ត្រីនគរបាលណា ដែលមានសមត្ថិភាព និងស្នាដៃក្នុងការបំពេញភារកិច្ច ។ ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការកោតសសើរដល់អស់លោក-លោកស្រីស្នងការរង និងនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក ដែលបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបំពេញការងារតាមតួនាទី ទទួលបានជោគជ័យនាពេលកន្លងមកគួរជាទីមោទនៈ។ លើសពីនោះទៀតអស់លោកក៏ត្រូវខិតខំ ដឹកនាំមន្ត្រីក្រោមឱវាទចុះបំពេញការងារឲ្យកាន់ដែលល្អប្រសើទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕ធ.ដ…
-
លោកឧកញ៉ា លាង ឃុន បញ្ជាក់ថា ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្លាយជាមណ្ឌលផ្សារទំនើបដ៏ធំនៃភាគខាងត្បូងភ្នំពេញ ពេលដំណើរការឆ្នាំ២០២២
ភ្នំពេញ ៖ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ។ វត្តមានរបស់មណ្ឌលផ្សារទំនើបនេះនឹងក្លាយជាផ្នែកមួយក្នុងការធ្វើទំនើបកម្ម ឧស្សាកម្មលក់រាយនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ក្នុងពិធិចុះកិច្ចព្រមព្រៀងម៉ៅការការផ្គត់ផ្គង់ និងដំឡើងប្រព័ន្ធមេកានិច និងប្រព័ន្ធភ្លើងរវាង មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និងក្រុមហ៊ុន DBD Engineering Co., Ltd នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងពីការដើរទៅមុខរហូតនៃរាល់គម្រោងអភិវឌ្ឍន៍ ទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង។ លោកឧកញ៉ា លាង ឃុន បានមានប្រសាស៍ថា៖ « ការកសាងមណ្ឌលផ្សារ ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះឡើងក៏ជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រែក្លាយមុខមាត់តំបន់ភាគខាង ត្បួងភាគនៃរាជធានីភ្នំពេញ…
-
ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ខណៈពេលជិះម៉ូតូទៅខេត្តត្រូវរថយន្តបែនដឹកដី បុក និងកិនពីក្រោយនៅរង្វង់មូលនាងកងស្រូវ
ភ្នំពេញ ៖ រថយន្ដបែនដឹកដីបើកបុក និងកិនស្ដ្រីម្នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលនាងកងស្រូវ ផ្លូវលេខ១០៤ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌ ដង្កោ។ សពជនរងគ្រោះមានឈ្មោះ ភឿន ស្រីកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិក ហាង មានទីលំនៅឋិតក្នុង ភូមិតាងួន ឃុំពម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុ)។ ចំណែកជនរងរបួសមានឈ្មោះ ភឿន ស្រីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកហាង មានទីលំនៅឋិតក្នុងភូមិតាងួន ឃុំព ម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែកតៃកុងរថយន្ដមានឈ្មោះ ចឹក ធូ អាយុ៣៤ ឆ្នាំមុខរបរបេីកបររថយន្ត មានទីលំនៅឋិតក្នុងភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រភពពីអ្នកធ្វើការជាមួយជនរងគ្រោះ…
-
លោក ឌី រ័ត្នខេមរុណ ចុះផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣១៥គ្រួសារ ជាមួយអង្គការ កំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) មកពីភូមិចំនួន ០៨ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២០ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ៣១៥ គ្រួសារ របស់អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ស្ថនៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ស្រី ជេស៊ីកាន នរោត្តម នាយិកា អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ក៏បានលើកឡើងពីការបង្កើតអង្គការ ដែរលោកស្រី ជាអ្នកបន្តវេណពីម្តាយលោកស្រី ហើយអង្គការ (GCT) បានបង្កើតឡើង ក្នុងឆ្នាំ២០០៩ ប៉ុន្តែបានចាប់ផ្តើមក្នុងឆ្នាំ ២០១៥ ទើបតែមានរយៈពេល ៥ឆ្នាំ ប៉ុណ្ណោះ គោលបំណងរបស់អង្គការរបស់លោកស្រី គឺបំរើផ្នែកមនុស្សធម៌ គិតគូរ ពីស្ថានភាព ជីវភាពលំបាករបស់ប្រជាពលរដ្ឋ និង បង្ហាត់បង្រៀនវគ្គអប់រំ និងស្វែងរកការងារជូនប្រជាពលរដ្ឋថែមទៀតផង ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក…
-
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ចំនួន ៣ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កណ្ដាល៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។ ជាមួយគ្នានេះលោកបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ…