Category: ព័ត៌មាន

  • ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជួបសវនាការ និងសំដែងការគួរសមសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

    ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌  អញ្ជើញជួបសវនាការ និងសំដែងការគួរសមសម្តេចចៅហ្វាវាំងវរវៀងជ័យ  អធិបតីស្រីង្គារ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

    រសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០  ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  អញ្ជើញជួបសវនាការ  និងសំដែងការគួរសមសម្តេចចៅហ្វាវាំងវរវៀងជ័យ  អធិបតីស្រីង្គារ  គង់  សំអុល  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនៅព្រះបរមរាជវាំង៕  

  • ផ្លូវក្រាលកៅស៊ូ AC ចំនួន ៧ខ្សែរ ប្រវែងសរុប ២,៤២៤ម៉ែត្រ និងសំណង់សិល្បការតាមបណ្តោយដងផ្លូវ បានបើកដំណើរការដ្ឋានជួសជុលជាស្ថាពរ

    ផ្លូវក្រាលកៅស៊ូ AC ចំនួន ៧ខ្សែរ ប្រវែងសរុប ២,៤២៤ម៉ែត្រ និងសំណង់សិល្បការតាមបណ្តោយដងផ្លូវ បានបើកដំណើរការដ្ឋានជួសជុលជាស្ថាពរ

    កែប៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោមពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានប្រកាសឲ្យដំណើរការ ការដ្ឋានជួសជុលផ្លូវAC ចំនួន ៧ ខ្សែរ ប្រវែងសរុប២,៤២៤ ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា នេះជាការឆ្លើយតបចំពោះសេចក្តីត្រូវការបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល។ ព្រោះផ្លូវទាំងនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរដ្ឋបាលខេត្ត ប្រើប្រាស់ធនធានដែលមាន ដើម្បីជួសជុលផ្លូវនេះឱ្យមានសភាពល្អប្រសើរឡើងវិញ។ ព្រោះថាផ្លូវទាំងនេះបម្រើរឲ្យការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់បងប្អូន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើកការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រទេសយើងមានសុខសន្តិភាពដូចបច្ចុប្បន្ន ទើបទើបយើងមានឱកាសអភិវឌ្ឍន៍ កសាងផ្លូវលំ ផ្លូវថ្នល់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដូចសព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបញ្ជាក់ថា មានសន្តិភាពទើបមានអ្វីៗដូចពេលនេះ ។ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតដែរថា ក្រោយផ្លូវទាំង ៧ខ្សែរនេះ បានជួសជុលរួច សូមប្រជាពលរដ្ឋ…

  • ក្រុមហ៊ុនហ្គោលឌិនស្តារ រ៉ាយស៍ ផ្តល់អង្ករ៥តោនដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបងសំរាប់ការងារ មនុស្សធម៌និងជួយដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង

    ក្រុមហ៊ុនហ្គោលឌិនស្តារ រ៉ាយស៍ ផ្តល់អង្ករ៥តោនដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបងសំរាប់ការងារ មនុស្សធម៌និងជួយដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង

     ទាំងវិស័យឯកជន និង សប្បុរសជន នៅតែបន្តក្នុងការរួមចំណែក ជួយឧបត្ថម្ភគាំទ្រយ៉ាងផុលផុសដើម្បីចែករំលែកនូវទឹកចិត្តមនុស្សធម៌ ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តនិងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ និង បណ្តាស្ថាប័នអង្គភាពនានា នៅតែបន្តជួយ ជាពិសេសជួយដល់មន្ទីរសុខាភិបាលខេត្ត នៅតែបន្តជួយជាអំណោយមនុស្សធម៌ កើតមានជាបន្តបន្ទាប់ផងដែរ។        ជាក់ស្តែងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០​ ក្រុមហ៊ុននិងរោងចក្រម៉ាស៊ីនកិនស្រូវ ផលិតអង្ករ សម្រាប់ការនាំចេញ ទៅក្រៅប្រទេស “ហ្គោលដិនស្តារ រ៉ាយស៍ ” ក៏បានពាំនាំយកអង្ករ ចំនួន៥តោន ម៉ាស់និងអាល់កុលមួយចំនួន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-១៩ដែលជាជម្ងឺរាតត្បាតជាសកលកន្លងមក។អង្ករដែលនាំយកនិងប្រគល់ជូន លោកប្រធាន មន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅពេលនេះ គឺក្នុងគោលបំណងដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ និងកិច្ចការមនុស្សធម៌ដើម្បីសង្គមហើយក៏ជាការរួមចំណែកឆ្លើយតប ពីវិបត្តិកូវីដ-១៩កន្លងមកនេះផងដែរ។      នេះបើតាមការលើកឡើងពីលោក រ៉េត រដ្ឋា ប្រធានក្រុមហ៊ុនផលិតអង្ករនាំចេញ ហ្គោលដិនស្តារ រ៉ាយស៍ ដែលស្ថិតក្នុង ឃុំអូតាគីរ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅក្នុងឱកាសនាំយកអង្ករនិងសម្ភារៈខាងលើ ជាមួយ និងក្រុមគ្រួសារបងប្អូន របស់ខ្លួនដែលបាននាំយកអង្ករ និងសម្ភារៈម៉ាស់និងអាល់កុល មកប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ០៥ ខែមិថុនា…

  • មន្ត្រីរាជអាវុធហត្ថនៅតាកែវរងការចាប់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀន

    មន្ត្រីរាជអាវុធហត្ថនៅតាកែវរងការចាប់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀន

    មន្ត្រីកងកម្លាំងរាជអាវុធហត្ថម្នាក់ដែលជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀនក្នុងខេត្តតាកែវ បានរងការចាប់ខ្លួនជាមួយនឹងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿងញៀនជាង២គីឡូក្រាម។ សមត្ថកិច្ចបានដកហូតអាវុធខ្លីចំនួន ២ដើមក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៤មិថុនា ស្ថិតនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធា នីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ និងស្រ្តីម្នាក់ឈ្មោះ កេន ចាន់រី ត្រូវបានចាប់ខ្លួនជាមួយនឹងសម្ភារៈដទៃទៀត។  

  • មនុស្សចាស់នៃអង្គការ CCFទទួលអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    មនុស្សចាស់នៃអង្គការ CCFទទួលអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

     កម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា CCF នៅថ្ងៃនេះ បានទទួល អំណោយជាច្រើនសម្រាប់មនុស្ស ចាស់ដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ អំណោយសម្រាប់ មនុស្សចាស់នេះ បានផ្តល់នៅថ្ងៃទី៥មិថុនានេះ តាមរយៈប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវ ជន សម្តេច តេជោ TYDA លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី។ កម្មវិធីនេះ បានប្រព្រឹត្តទៅ នៅ អង្គការមូលនិធិកុមារកម្ពុជា(CCF) ដែលស្ថិតនៅតំបន់អតីតទីលានចាក់សម្រាម ស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អំណោយទាំងនោះ រួមាន មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក្រូច ប្រេងកូឡា ក្រម៉ា និងសម្លៀក បំពាក់ជាដើម។ លោកស្រី ពេជ ចន្ទមុន្នី បានផ្តាំផ្ញើឱ្យលោកយាយលោកតា ថែទាំសុខភាពក្នុងរដូវកាលនេះ តាម រយៈការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យសហគមន៍ ឆ្លងរីករាលដាលជំងឺCovid-19។  នេះគឺជាលើកទី១៥ហើយដែលលោកស្រីពេជ ចន្ទមុន្នី បានមកដល់អង្គការមនុស្សចាស់នេះ ដែលដែលជាទី កន្លែងមានអនុស្សាវរីយ៍ជាច្រើនរវាងលោក…

  • អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យរងការចាប់ខ្លួនជាលើកទី២

    អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យរងការចាប់ខ្លួនជាលើកទី២

     អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៃខណ្ឌពោធិ៍សែនជ័័យលោកហេង ច័ន្ទសុទ្ធី ត្រូវបានគេចាប់ខ្លួន ម្តង ទៀតនៅថ្ងៃនេះ យោងតាមដីកាបង្គាប់របស់តុលាការ។ លោកហេង ច័ន្ទសុទ្ធី ត្រូវបានចាប់ខ្លួនជាលើកទី២នៅ ព្រឹកថ្ងៃទី៥មិថុនា ក្នុងស្ថានភាពដែលបុគ្គលរូបនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកហេង ច័ន្ទសុទ្ធី ដែលរងនឹងការចោទប្រ កាន់ពីបទ រួមគំនិតក្បត់និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គមប្រព្រឹត្តនៅកម្ពុជាកាលពីឆ្នាំ ២០១៩ ត្រូវបានដីកាសម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវ តុលាការចុះថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៩ ។ យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនថ្ងៃទី៤មិថុនា ឈ្មោះហេង ច័ន្ទសុទ្ធី ត្រូវ គេបញ្ជាក់ថា លោកមិនដែលបានអនុវត្តកាតព្វ កិច្ចរបស់ខ្លួនក្នុងការទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលត្រពាំងក្រ សាំងដូចតាមការកំណត់របស់តុលាការឡើយ ។ ដីកាបង្គាប់ឲ្យនាំខ្លួនបានសរសេរបញ្ជាក់ថា ដូច្នេះ តុលាការ គប្បីចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះហេង ច័ន្ទសុទ្ធី ដើម្បីធ្វើការឃុំខ្លួនជនត្រូវចោទរូបនេះឡើងវិញ ស្របតាមបញ្ញត្តិមាត្រា២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។    

  • រដ្ឋាភិបាលន័រវ៉េសសន្យាថវិកា៥លានដុល្លារជួយដោះមីនកម្ពុជា

    រដ្ឋាភិបាលន័រវ៉េសសន្យាថវិកា៥លានដុល្លារជួយដោះមីនកម្ពុជា

     រដ្ឋាភិបាលន័រវែស បានសន្យាឧបត្ថម្ភថវិកា៥លានដុល្លារអាមេរិកក្នុងសកម្មភាពបោសសម្អាតមីន រយៈពេល៥ ឆ្នាំចំពោះកម្ពុជា។ ការសន្យាបន្តជួយកម្ពុជាលើវិស័យបោសសំអាតមីននេះ បានធ្វើឡើងនៅថ្ងៃទី៥មិថុនាក្នុង ឱកាសដែលប្រធានគម្រោងអង្គការ NPA ប្រចាំកម្ពុជា លោក Zlatko Vezilic បានអញ្ជើញជួបសម្តែងការគួរសម និងគោរពលាទេសរដ្ឋមន្ត្រីលីធុជ ដែលជាអនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា ក្នុងឱកាសដែលលោក នឹងត្រូវ បញ្ចប់បេសកកម្មពីប្រទេសកម្ពុជា។ ប្រទេសន័រវែស តាមរយៈអង្គការ NPA បានគាំទ្រវិស័យសកម្មភាពមីននៅ កម្ពុជាជាច្រើន។ តាមរយៈជំនួបនៅថ្ងៃនេះ ប្រធានអង្គការគម្រោង NPA បានបញ្ជាក់ថាក្នុងរយៈពេល ៥ឆ្នាំខាង មុខ ប្រទេសន័ន័រវែស មានគម្រោងផ្តល់ថវិកាប្រមាណ ៥លានដុល្លារអាមេរិកទៀតចំពោះកម្ពុជាលើវិស័យដោះ មីន។ ទំហំផ្ទៃដីដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា នៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិង កម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ រហូតដល់ឆ្នាំ២០២៥។    

  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់២ដទៃទៀតថ្ងៃនេះ

    រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់២ដទៃទៀតថ្ងៃនេះ

      រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ទៀតនៅថ្ងៃសុក្រទី៥មិថុនានេះ។ សេចក្តីព្រាងច្បាប់ស្តីពីការជួយ គ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនិងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណា ចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិ សោធនកម្មឆ្នាំ១៩៧៩ ត្រូវបានអនុម័តនៅថ្ងៃសុក្រនេះ ក្នុងសម័យប្រជុំ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញា ចក្រី ហេង សំរិន។  សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាសេចក្តី ព្រាងច្បាប់ រួមមាន ៦ ជំពូក និង ៤៤មាត្រា, ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ គឺជាសេចក្តីព្រាងច្បាប់ដែល រួម មានតែ៣មាត្រាទេ។      

  • សម្តេចតេជោពិនិត្យសំណង់ទីស្នាក់ការធំស្កឹមស្កៃគណបក្សប្រជាជនកម្ពុជាកណ្តាលរាជធានី

    សម្តេចតេជោពិនិត្យសំណង់ទីស្នាក់ការធំស្កឹមស្កៃគណបក្សប្រជាជនកម្ពុជាកណ្តាលរាជធានី

     សំណង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាតម្លៃច្រើនសិបលានដុល្លារនាកណ្តាលរាជធានីភ្នំពេញ បានសាង សង់ជិតរួចរាល់ហើយ។ នៅថ្ងៃទី៥មិថុនានេះ សម្តេចតេជោហ៊ុនសែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញពិនិត្យសំណង់ទីស្នាក់ការគណបក្ស ដែលសាងសង់សម្រេចបានប្រមាណ៩៥ភាគរយហើយនា ពេលនេះ។  

  • ព្រះមហាក្សត្រនិងសម្តេចម៉ែយាងក្នុងព្រះរាជពិធីសង្ឃទាន

    ព្រះមហាក្សត្រនិងសម្តេចម៉ែយាងក្នុងព្រះរាជពិធីសង្ឃទាន

     ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី បានយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសង្ឃទានមួយ ដើម្បីឧទិ្ទស មហា ព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ។ ព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃ ក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាមព្រះកែវមរកត បានប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនា នេះដើម្បីឧទិ្ទស មហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃប្រទេសកម្ពុជា៕