Category: ព័ត៌មាន

  • ក្រុមហ៊ុន​ Daehan Group របស់កូរ៉េ បង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន

    ក្រុមហ៊ុន​ Daehan Group របស់កូរ៉េ បង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន

    ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយលោក Lee JaeHoo ប្រធានក្រុមហ៊ុន Daehan Groupប្រចាំកម្ពុជារួមជាមួយនឹងគណៈប្រតិភូ។ លោក Lee JaeHoo បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីគម្រោងនាំចូល និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់ សម្រាប់ធ្វើដំណើរបានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ អាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាម៉េរិក និងបានស្នើសុំអនុសាសន៍ និង ការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រីមុននឹងនាំចូល និងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងផ្ដល់ការគាំទ្រចំពោះគម្រោងនេះ និងបានស្នើឲ្យ ក្រុមហ៊ុនផ្ដោតជាសំខាន់លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុល បរិស្ថានផងដែរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនធ្វើការសិក្សាលើគម្រោង នេះឲ្យបានច្បាស់លាស់មុននឹងនាំចូលដាក់ឱ្យដំណើរការជាផ្លូវការ ដោយសហការជាមួយក្រសួង…

  • មន្រ្តីជាន់ខ្ពស់ WHO ព្រមានឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស ជុំវិញការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក

    មន្រ្តីជាន់ខ្ពស់ WHO ព្រមានឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស ជុំវិញការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក

    ស្វីស៖ នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន បានព្រមានថា ការធ្វេសប្រហែស ដែលបង្កឲ្យមានចន្លោះប្រហោងណាមួយនោះវានឹងធ្វើឲ្យសហគមន៍រងគ្រោះចំពោះការផ្ទុះករណីឆ្លងជម្ងឺ COVID-19 ដែលពិបាកនឹងទប់ស្កាត់ ដូចមានគំរូប្រទេសមួយចំនួនរួចទៅហើយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ លោក ម៉ៃខឺល រីយ៉ាន បានគូសបញ្ជាក់ទៀតថា នៅតំបន់អាស៊ីខាងត្បូង មិនមែនតែនៅឥណ្ឌាមួយនោះទេ តែបង់ក្លាដែស និងប៉ាគីស្ថាន ព្រមទាំងប្រទេសមួយចំនួនទៀតនៅតំបន់នេះ ដែលសុទ្ធតែមានប្រជាជនរស់នៅកកកុញ តែវីរុសមិនទាន់ផ្ទុះការចម្លងនៅឡើយ ប៉ុន្តែវានៅតែស្ថិតនៅក្នុងហានិភ័យចំពោះការផ្ទុះ ដែលនឹងអាចកើតមាន ។ ការព្រមានខាងលើនេះរបស់នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់ នៃអង្គការ WHO ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសចំនួនបីនៅអាស៊ីខាងត្បូង រួមមាន ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស សុទ្ធតែកំពុងប្រឈមមុខការកើនឡើងយ៉ាងគំហុក នៃករណីឆ្លង និងស្លាប់ដោយសារតែមេរោគ COVID-19 ៕ធ.ដ

  • ប្រធានាធិបតីប្រេស៊ីលគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO

    ប្រធានាធិបតីប្រេស៊ីលគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃសុក្រនេះបានគំរាមដកខ្លួនចេញអង្គការសុខភាពពិភពលោក WHO ក្រោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានព្រមានប្រេស៊ីលជុំវិញការដកវិធានការរឹតត្បិតលឿនពេក គ្រាដែលមេរោគ COVID-19 មិនទាន់ថមថយចុះនៅឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ភាពតានតឹងរវាងប្រទេសប្រេស៊ីល និងអង្គការសុខភាពពិភពលោក WHO បានកើតមានឡើងស្របពេលដែលកាសែត ហ្វូឡា ដឺ សៅប៉ូឡូ បានចុះផ្សាយអត្ថបទមួយនៅទំព័រមុខរបស់ខ្លួនថា ១០០ថ្ងៃកន្លងមកហើយ… វីរុសដែលលោក បូលសូណារ៉ូ ចាត់ទុកថា ជាជំងឺផ្តាសាយតូចតាចនោះ បានសម្លាប់ជីវិតប្រជាជនប្រេស៊ីលរៀងរាល់នាទី ។ បច្ចុប្បន្នប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ កំពុងតែព្យាយាមបើកទ្វារគ្រប់កន្លែងនៅក្នុងប្រទេសឡើងវិញ ដោយសារតែការមើលឃើញ ផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច ។ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយប្រេស៊ីលមានអ្នកឆ្លងសរុប៦៤ម៉ឺន៦ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៥ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឹន២ពាន់៨៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕ធ.ដ …

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៨លាននាក់ ក្នុងនោះស្លាប់ជិត៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៣លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៨លាននាក់ ក្នុងនោះស្លាប់ជិត៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៨៤ម៉ឺន៤ពាន់៨៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៨ពាន់១៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៣៤ម៉ឺន៨ពាន់៩៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៦ម៉ឺន៥ពាន់៧០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន១ពាន់៣៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៣ម៉ឺន៨ពាន់៦៤៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន៦ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៩ពាន់៨៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៥២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។  ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ…

  • សហរដ្ឋអាម៉េរិកគ្រោងដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលមានភាពតានតឹងរវាងមេដឹកនាំប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិកគ្រោងដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលមានភាពតានតឹងរវាងមេដឹកនាំប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិក ដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹងរវាងលោក ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មើគែល ក្រោយលោកស្រី មើគែល ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់ដែលគ្រោងធ្វើឡើងនៅសហរដ្ឋអាមេរិក ។ គួរបញ្ជាក់ថា បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕ធ.ដ

  • នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗសហរដ្ឋអាម៉េរិកសន្យាបរិច្ចាគរាប់លានដុល្លារដល់អង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍

    នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗសហរដ្ឋអាម៉េរិកសន្យាបរិច្ចាគរាប់លានដុល្លារដល់អង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍

    សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាម៉េរិក មានដូចជា Twitter Facebook និង Apple បានប្រកាសពីការបរិច្ចាគប្រាក់រាប់លានដុល្លារដល់ក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍នៅទូទាំងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ប្រកាសបរិច្ចាគប្រាក់រាប់លានដុល្លារខាងលើ ធ្វើឡើងក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងភាពចលាចល អំពើហិង្សា ការបំផ្លិចបំផ្លាញ លួច និងប្លន់ហាងទំនិញនៅក្នុងបាតុកម្មតវ៉ាទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ ។ ហេតុការណ៍ទាំងអស់ខាងលើ បានផ្ទុះឡើងចាប់តាំងពីបុរសស្បែកខ្មៅឈ្មោះចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ២០ដុល្លារ ៕ធ.ដ

  • ក្រុមសម្ព័ន្ធមិត្តអង្គការ NATO ត្រៀមដឹកនាំធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំនៅដែនសមុទ្របាល់ទិក ដោយមានកងនាវាមកពី១៩ប្រទេសចូលរួម

    ក្រុមសម្ព័ន្ធមិត្តអង្គការ NATO ត្រៀមដឹកនាំធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំនៅដែនសមុទ្របាល់ទិក ដោយមានកងនាវាមកពី១៩ប្រទេសចូលរួម

    អាល្លឺម៉ង់៖ កងនាវាមកពី១៩ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អង្គការ NATO កំពុងត្រៀមរៀបចំធ្វើសមយុទ្ធមួយឈ្មោះថា BALTOPS ប្រចាំឆ្នាំរបស់ខ្លួននៅដែនសមុទ្របាល់ទិក ដែលនេះជាសមយុទ្ធដ៏ធំនៅឯនាយឆ្នេរសមុទ្ររុស្ស៊ី នេះបើតាមគេហទំព័រ Defense News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ឧត្តមនាវីរងអាមេរិក លោកស្រី លីសា ហ្វ្រង់ឆេទី ដែលជាមេបញ្ជាការនៃកងនាវានិងកងកម្លាំងគាំទ្រអង្គការ NATO បានបញ្ជាក់ថា  សមុទ្រ BALTOPS ផ្តល់ឱកាសសម្រាប់អង្គការ NATO និងបណ្តាប្រទេសជាដៃគូ ដើម្បីធ្វើប្រតិបត្តិការជាមួយគ្នា ចែករំលែកការអនុវត្តល្អៗ សំដៅធ្វើឱ្យប្រតិបត្តិការពិភពលោកកាន់តែល្អប្រសើរឡើង ។ សូមជម្រាបថា សមយុទ្ធទ្រង់ទ្រាយ់ធំខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែមិថុនាដល់ថ្ងៃទី ១៦ ខែមិថុនាខាងមុខ និងមានការចូលរួមពី២៩កងអង្គភាពនាវា យន្តហោះចំនួន២៩គ្រឿង និងទាហានចំនួន៣ពាន់នាក់មកពីប្រទេសចំនួន១៧ របស់អង្គការ NATO និងប្រទេសជាដៃគូចំនួន០២ នេះបើតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកអាមេរិក អឺរ៉ុប-អាហ្វ្រិក ៕ធ.ដ

  • កូរ៉េខាងជើងប្រកាសដកខ្លួនចេញពីការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង

    កូរ៉េខាងជើងប្រកាសដកខ្លួនចេញពីការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង

    កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានប្រកាសដកខ្លួនចេញពីការិយា ល័យទំនាក់ទំនងរួមគ្នាជាមួយកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម កេសុង ព្រំដែនប្រទេសកូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តដកខ្លួនខាងលើនេះរបស់ទីក្រុងព្យុងយ៉ាង បានកើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានកូរ៉េខាងត្បូងឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ចូលទៅក្នុងតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ ពីសំណាក់អ្នកនយោបាយរត់ចោលជួរ ពុំដូច្នោះទេកិច្ចព្រមព្រៀងយោធាទ្វេភាគីថ្មីៗនេះ នឹងត្រូវលុបចោល ។ បន្ថែមលើនេះ លោកស្រី គីម យ៉ូចុង ក៏បានព្រមានដែរថា ប្រសិនបើអាជ្ញាធរកូរ៉ខាងត្បូងនៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅតំបន់ព្រំដែនខាងជើងទៀតផង ៕ធ.ដ

  • នគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    នគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី០៥មិថុនា២០២០ នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យទី១/ឈ្មោះ ជៀន យុន អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទី២/ឈ្មោះ ហឿន រិទ្ធិ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ សមត្ថកិច្ច ឲ្យដឹងថាមុនឃាត់យុវជនខាងលើក្រោយកម្លាំប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានបានឃើញជនសង្ស័យកំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1G-2072 នៅចំណុចខាងលើដោយសង្ស័យ ក៏ឃាត់សាកសួរត្រួតពិនិត្យឃើញមានក្រាមសថ្លាសង្ស័យជាគ្រឿងញៀននៅជាប់ខ្លួនក៏ឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ ដោយ៖ ​ប៊ុនធី

  • ILO បង្កើតប្រព័ន្ធទូរស័ព្ទបន្ទាន់អប់រំកម្មករពីជំងឺកូវីដ

    គម្រោងរោងចក្រកាន់តែប្រសើរ របស់អង្គការអាយឡូ (ILO ) នៅថ្ងៃទី ៦ ខែមិថុនានេះបានដាក់ចេញនូវប្រព័ន្ធទូរស័ព្ទមួយដើម្បីផ្ដល់ព័ត៌មានដល់កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរនិងផលិតស្បែកជើង វិស័យធ្វើដំណើរនិងកាបូបស្ដីពីការការពារនៃជំងឺ covid 19។ ប្រព័ន្ធទូរស័ព្ទ នឹងអាចឲ្យកម្មករ តេចូលដើម្បីយល់ដឹងអំពីវិធានការការពារជំងឺកូវីដ19 នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ដោយពួកគេអាចដឹងដូចជារបៀបការពារខ្លួននៅពេលធ្វើដំណើរ ទៅកន្លែងការងារ និងពីរបៀបដែលពួកគេអាចធ្វើបាន ប្រសិនបើពួកគេសង្ស័យថាមានជំងឺកូវីដ19 លេខទូរសព្ទដែលពួកគេអាចទាក់ទងបានគឺ ០៩៣ ៦៤៤ ៦៤៤។ ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាមនុស្សស្រី សាវ៉ា ផាក បានលើកឡើងថា ការធានាពីសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងការងារ ឈឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងចម្បងរបស់អង្គការអាយឡូ(ILO)។ លោកស្រីបានបន្តថា តាមរយៈបណ្ដាញទូរស័ព្ទបន្ទាន់នេះកម្មករកាន់តែអាចទទួលបានព័ត៌មានបានយ៉ាងឆាប់រហ័សនិងជាពិសេស ការផ្ដល់អត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតទាំងឡាយដែលអក្ខរកម្មនៅមានកម្រិត៕