-
កម្មការនីដួលសន្លប់៤៣នាក់ ម្សិលមិញបានធូរស្បើយ ចូលធ្វើការវិញខ្លះ តែនៅព្រឹកនេះបន្តសន្លប់៦នាក់ ទៀតនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីសល៍
ស្វាយរៀង៖ លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះថាកម្មការិនី៤៣នាក់ ដែលសន្លប់កាលពីម្សលមិញបានធូរស្បើយចូលធ្វើការវិញខ្លះ ហើយតែនៅព្រឹកនេះមានកម្មការិនី៦នាក់ បន្តសន្លប់ដោយក្រុមការងារកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោក អ៊ូ សុខឿន បានបន្តថាការដែលនាំកម្មការិនីសន្លប់នេះដោយសារកម្មការិនីម្នាក់មិនស្រួលខ្លួន ទៅកោសខ្យល់នៅក្បែរបន្ទប់ទឹកពេលមកវិញមានអាការៈទន់ដៃទន់ជើង កម្មករដ៏ទៃទៀតឃើញដូច្នេះក៏សន្លប់តៗគ្នាទៅ ហើយនេះគ្រាន់តែជាព័ត៌មានបឋមទេ និងរង់ចាំលទ្ធផលកាអង្កេតត្រួតពិនិត្យវាយម្លៃពីគណៈកម្មការជាតិស្តីពីការទប់ស្កាត់ករណី សន្លប់តាមរោងចក្រនៅថ្នាក់ក្រសួង តែព្រឹកនេះលោកបានចាត់មន្ត្រីឲ្យទៅឈរជើងនៅរោងចក្រនឹងហើយដើម្បី សម្របសម្រួលទៅលើករណីកម្មការិនីសន្លប់នេះផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្វាយទាបខេត្តស្វាយរៀងមានកម្មការិនីចំនួន៤៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយតាមការអះអាងពីប្រភពខ្លះថាបណ្តាលមកពីមូលហេតុធំក្លិនស្អុយថ្នាំ នៅជាប់ខ្សែភ្លើង និងខ្វះខ្យល់អុកស៊ីស៊ែនបង្កឲ្យកម្មការនីណែនទ្រូងពិបាកដកដង្ហើមបណ្តាលឲ្យដួលសន្លប់តែម្តង។ បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើងដាក់ចែកកម្មការនីដើម្បី រុំអំពូលភ្លើងបញ្ចូលតាមដុំស្រាប់តែមានជះ ខ្លិនស្អុយសាយភាយពេញអគារ និងហប់ខ្វះខ្យល់ដកដង្ហើមបង្កឲ្យកម្មការនី ដែលកំពុងធ្វើការថប់ដង្ហើមតឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់ នៅរោងចក្រធីវ៉ាយ(ផល្លិតអំពូលភ្លើង)។ ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីមានកម្មការនីដួលសន្លប់សមត្ថកិច្ច បានឲ្យកម្មកករមិត្តភក្តិធ្វើការជាមួយគ្នាសែងជនរងគ្រោះចេញមកក្រៅអគារហើយហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូចំនួន៣០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន១៣នាក់ដើម្បីសង្គ្រោះ ចំណែកកម្មការនីផ្សេងទៀតដែលនៅក្នុងអគារដែលមានកម្មការនី ដួលសន្លប់ម្ចាស់រោងចក្រឲ្យឈប់សម្រាកបណ្តោះអាសន្នថ្ងៃទី៦ មិថុនា២០២០…
-
សម្តេចតេជោ ហ៊ុន សែន រំលឹកប្រជាពលរដ្ឋឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីថែរក្សាសុខភាព ការពារការឆ្លង ជំងឺកូវីដ១៩ និងរំលឹកអាជ្ញាធរ ឱ្យពិនិត្យ ភោជនីយដ្ឋាន ផ្សារ និងកន្លែងប្រជុំជន ពីការអនុវត្តន៍វិធានការ បង្ការជំងឺកូវីដ១៩
ភ្នំពេញ៖ នៅលើទំព័រ Facebook នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅលើពិភព លោកមិនទាន់បានថមថយនៅឡើយទេ ហើយបានរីកសាយភាយទៅដល់ប្រទេស និងដែនដីចំនួន២១៦ហើយ ។ ជំងឺ ឆ្លងសាកលមួយនេះ បាននិងកំពុងបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ។ ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យបន្តពិនិត្យនៅ តាមភោជនីយដ្ឋាន ផ្សារតូចធំ កន្លែងប្រជុំជន រួមទាំងកន្លែងប្រមូលផ្តុំមនុស្សច្រើន ពីការអនុវត្តវិធានការបង្ការ ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ព្រោះថា ការរីករាលដាលនៃជំងឺនេះលើពិភពលោក មិនទាន់ថមថយនៅឡើយនោះទេ ។ សម្តេចតេជោ ក៏បានរំលឹកប្រជាពលរដ្ឋ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីថែរក្សាសុខភាព ការពារការឆ្លងជំងឺកូវីដ១៩ ដោយ ដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងជែលជាដើម ។ ទន្ទឹមគ្នានេះ សម្តេច តេជោ នាយករដ្ឋមន្ត្រី…
-
ឯកឧត្ត ស សុខា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់គ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅក្នុងស្រុកកំចាយមារ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង
ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមាន ជ័យ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាល សួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ នៅក្នុងខេត្តព្រៃវែង ក្នុងនោះមាននៅស្រុក កំចាយមារ ចំនួន ៥០គ្រួសារ និងស្រុកកញ្ច្រៀច ចំនួន ៥០គ្រួសារ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។ ថ្លែងក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្ត ស សុខា បានស្នើសុំឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ទាំង ១០០ គ្រួសារ បង្កើនការដាំដុះដំណាំរួមផ្សំ បន្លែ ជី ស្លឹកគ្រៃ ដំណាំហូបផ្លែ ក៏ដូចជា ផលិតផលកសិកម្មផ្សេងៗ ទៀត…
-
រថយន្តម៉ាក NISSAN NAVARA បុករបាំងថ្ម ពុះទ្រូងផ្លូវ បាក់អស់២កង់កល់ជាប់ទៅមុខលេងរួច
ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ បើករថយន្តមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយលឿនជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កង់រថយន្តកល់ជាប់ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ខាងត្បូងពេទ្យលោកសង្ឃប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញប្ដីប្រពន្ធពីរនាក់បើករថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-0100ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កង់ ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តកល់ជាប់នឹងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែមិនបង្កឲ្យមានអ្នករបួសទេ។ ភ្លាមៗនោះពីរនាក់ប្តីប្រពន្ធ បានចេញពីរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា
-
រយ:ពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបថយចុះជាង៩៨ភាគរយ
ថ្មីៗនេះ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា៖ នៅក្នុងរយៈពេល៤ខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង៩៨ភាគរយរអន្តរជាតិតែជាង៣៨ម៉ឺននាក់ប៉ុណ្ណោះ។ ហើយនៅក្នុងខែឧសភា ចំនួនភ្ញៀចទេសចរអន្តរជាតិដែលមកលេងសៀមរាបមានចំនួនជាង១ពាន់៧រយនាក់ គឺបានថយចុះដល់ទៅ៩៨,៧៧%។លោកបានបង្ហាញអំពីតួលេខភ្ញៀវអន្តរជាតិមកទស្សនាខេត្ត សៀមរាបក្នុងរយៈពេល ០៤ ខែ ឆ្នាំ២០២០ មានចំនួន ក្នុងវិបត្តិនៃជំងឺរលាកផ្លូវដង្ហើម Covid-19 មានចំនួន៣៨៤ ៣១៨នាក់ ថយចុះ៦០,៥១% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩មានចំនួន ៩៧៣ ៣០៥នាក់ ក្នុងនោះភ្ញៀវធ្វើដំណើរ តាមផ្លូវអាកាសចំនួន ២៨៩.៦២៨ នាក់ ស្មើនឹង ៧៥.៣៦% នៃចំនួនសរុប ថយចុះ – ៦៤,៤៩% – យន្តហោះអន្តរជាតិ ២៤០ ៧៨៥ នាក់ ស្មើនឹង ៦២,៦៥នៃចំនួនសរុប ថយចុះ៦៧,០២% ។តាមយន្តហោះភ្នំពេញ ១០៦ , ១៨១ នាក់ ស្មើនឹង១២,៧១%នៃចំនួនសរុប ថយចុះ៤២,៨៥%។ តាមផ្លូវគោកៈ ៩៣.៨៦២ នាក់ ស្មើនឹង២៤,៤២% នៃចំនួនសរុប ថយចុះ៤០,០៥%…
-
លោកជំទាវ ឌិត នីតា តំណាង ឯកឧត្តម សាយ សំអាល់ ប្រធានសហ នាំយកអំណោយផ្តល់ជូនដល់ កុមារនៅសាលាមតេ្តយ្យដូនតេងតាផ្លុងស្ថិតក្នុងភូមិស្រែក្នុងសង្កាត់កន្ទោកខណ្ឌកំបូល ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១៥ កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020 លោកជំទាវ ឌិត នីតា តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រួមនឹងសហការីជាច្រើនទៀត បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយមួយចំនួន រួមមានសំភារៈអនាម័យ ភេសជ្ជៈទឹកដោះគោ នំ និងថវិកាមួយចំនួន ទៅចែកជូនក្មួយៗកុមារា កុមារី និងលោកគ្រូអ្នកគ្រូ នៅសាលាមតេ្តយ្យដូនតេងតាផ្លុងស្ថិតក្នុងភូមិស្រែក្នុងសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ។ តាមការឲ្យដឹងពីលោកស្រី ញាត្តិ ផល្លានាយិការង សាលាមត្តេយ្យដូនតេងតាផ្លុង បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សាថ្មី 2019 2020 នេះសាលាមានសិស្សានុសិស្សសរុបចំនួន 63 នាក់ ក្នុងនោះមានសិស្សស្រីចំនួន35 នាក់ចំពោះការសិក្សាគឺចែកចេញជាពីរកម្រិត គឺមានកម្រិតទាបនិងកម្រិតមធ្យម ហើយសាលាអាចដំណើរការសិក្សាបាន អាស្រ័យដោយមានការជួយឧបត្ថម្ភគាំទ្រ ពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ និង ពីសំណាក់អាណាព្យាបាលសិស្ស។ …
-
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជួបសវនាការ និងសំដែងការគួរសមសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
រសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជួបសវនាការ និងសំដែងការគួរសមសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនៅព្រះបរមរាជវាំង៕
-
ផ្លូវក្រាលកៅស៊ូ AC ចំនួន ៧ខ្សែរ ប្រវែងសរុប ២,៤២៤ម៉ែត្រ និងសំណង់សិល្បការតាមបណ្តោយដងផ្លូវ បានបើកដំណើរការដ្ឋានជួសជុលជាស្ថាពរ
កែប៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោមពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានប្រកាសឲ្យដំណើរការ ការដ្ឋានជួសជុលផ្លូវAC ចំនួន ៧ ខ្សែរ ប្រវែងសរុប២,៤២៤ ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា នេះជាការឆ្លើយតបចំពោះសេចក្តីត្រូវការបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល។ ព្រោះផ្លូវទាំងនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរដ្ឋបាលខេត្ត ប្រើប្រាស់ធនធានដែលមាន ដើម្បីជួសជុលផ្លូវនេះឱ្យមានសភាពល្អប្រសើរឡើងវិញ។ ព្រោះថាផ្លូវទាំងនេះបម្រើរឲ្យការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់បងប្អូន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើកការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រទេសយើងមានសុខសន្តិភាពដូចបច្ចុប្បន្ន ទើបទើបយើងមានឱកាសអភិវឌ្ឍន៍ កសាងផ្លូវលំ ផ្លូវថ្នល់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដូចសព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបញ្ជាក់ថា មានសន្តិភាពទើបមានអ្វីៗដូចពេលនេះ ។ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតដែរថា ក្រោយផ្លូវទាំង ៧ខ្សែរនេះ បានជួសជុលរួច សូមប្រជាពលរដ្ឋ…
-
ក្រុមហ៊ុនហ្គោលឌិនស្តារ រ៉ាយស៍ ផ្តល់អង្ករ៥តោនដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបងសំរាប់ការងារ មនុស្សធម៌និងជួយដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង
ទាំងវិស័យឯកជន និង សប្បុរសជន នៅតែបន្តក្នុងការរួមចំណែក ជួយឧបត្ថម្ភគាំទ្រយ៉ាងផុលផុសដើម្បីចែករំលែកនូវទឹកចិត្តមនុស្សធម៌ ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តនិងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ និង បណ្តាស្ថាប័នអង្គភាពនានា នៅតែបន្តជួយ ជាពិសេសជួយដល់មន្ទីរសុខាភិបាលខេត្ត នៅតែបន្តជួយជាអំណោយមនុស្សធម៌ កើតមានជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុននិងរោងចក្រម៉ាស៊ីនកិនស្រូវ ផលិតអង្ករ សម្រាប់ការនាំចេញ ទៅក្រៅប្រទេស “ហ្គោលដិនស្តារ រ៉ាយស៍ ” ក៏បានពាំនាំយកអង្ករ ចំនួន៥តោន ម៉ាស់និងអាល់កុលមួយចំនួន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-១៩ដែលជាជម្ងឺរាតត្បាតជាសកលកន្លងមក។អង្ករដែលនាំយកនិងប្រគល់ជូន លោកប្រធាន មន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅពេលនេះ គឺក្នុងគោលបំណងដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ និងកិច្ចការមនុស្សធម៌ដើម្បីសង្គមហើយក៏ជាការរួមចំណែកឆ្លើយតប ពីវិបត្តិកូវីដ-១៩កន្លងមកនេះផងដែរ។ នេះបើតាមការលើកឡើងពីលោក រ៉េត រដ្ឋា ប្រធានក្រុមហ៊ុនផលិតអង្ករនាំចេញ ហ្គោលដិនស្តារ រ៉ាយស៍ ដែលស្ថិតក្នុង ឃុំអូតាគីរ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅក្នុងឱកាសនាំយកអង្ករនិងសម្ភារៈខាងលើ ជាមួយ និងក្រុមគ្រួសារបងប្អូន របស់ខ្លួនដែលបាននាំយកអង្ករ និងសម្ភារៈម៉ាស់និងអាល់កុល មកប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ០៥ ខែមិថុនា…
-
មន្ត្រីរាជអាវុធហត្ថនៅតាកែវរងការចាប់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀន
មន្ត្រីកងកម្លាំងរាជអាវុធហត្ថម្នាក់ដែលជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀនក្នុងខេត្តតាកែវ បានរងការចាប់ខ្លួនជាមួយនឹងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿងញៀនជាង២គីឡូក្រាម។ សមត្ថកិច្ចបានដកហូតអាវុធខ្លីចំនួន ២ដើមក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៤មិថុនា ស្ថិតនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធា នីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ និងស្រ្តីម្នាក់ឈ្មោះ កេន ចាន់រី ត្រូវបានចាប់ខ្លួនជាមួយនឹងសម្ភារៈដទៃទៀត។