Category: ព័ត៌មាន

  • ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំប្រជុំគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ

    ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំប្រជុំគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ

    កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯ ឧ សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៃក្រសួង ព័ត៌មាន ដោយបានធ្វើការពិនិត្យពិភាក្សាគ្នាលើការងារនៃកិច្ចសហការជាអន្តរជាតិ មួយចំនួន ដែលក្រសួង បានធ្វើក្នុងពេលកន្លងមក ជាលក្ខណទ្វេរភាគី និងពហុភាគី ទាំងនៅក្នុងតំបន់ ក៏ដូច ជានៅក្នុងពិភពលោក ព្រមជាមួយនឹងការពិនិត្យលើបញ្ហាមួយចំនួន នៃកិច្ចសហការ ទំនាក់ទំនងអន្តរជាតិ រួមជាមួយអនុស្សរណៈនៃកិច្ចសហការថ្មីជាមួយប្រទេសចំនួន ៣ទៀត ឡាវ មីយ៉ាន់ម៉ា និងប្រទេសរុស្ស៊ី ។ ឯ ឧ សុខ ប្រសិទ្ធិ ដែលជាប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្តដល់គ្រប់ផ្នែកពាក់ ព័ន្ធទាំងអស់ នៅក្នុងគណៈកម្មាធិការ សម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ នៅក្នុងការកំណត់តូនាទីភារកិច្ចការងារច្បាស់ លាស់តាមផែនរបស់ខ្លួន តាមរយៈការរួមសហការសាមគ្គីភាពគ្នា ដើម្បីផលប្រយោជន៍រួម…

  • បាត់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ ម្ចាស់ម៉ូតូតាមរកម៉ូតូផ្អើលខណ្ឌមានជ័យ

    បាត់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ ម្ចាស់ម៉ូតូតាមរកម៉ូតូផ្អើលខណ្ឌមានជ័យ

    ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមចោរលួចគាស់ផ្ទះលួចយកម៉ូតូមួយគ្រឿងទៅបាត់ដោយ សុវត្ថិភាព ហើយត្រូវម្ចាស់ម៉ូតូតាមរកតាម រយៈGPS បង្ហាញនៅក្នុងទឹកដីខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១០ព្រឹក  ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ម្ចាស់ម៉ូតូមានឈ្មោះ លន់ អេង អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅនៅបន្ទប់ជួល ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា គាត់បានទុកក្នុងបន្ទប់ផ្ទះជួលកន្លែងលក់ដូរហើយគាត់បានទៅសម្រាកផ្ទះផ្សេងមួយទៀត លុះដល់ប្រហែលម៉ោង ៥ព្រឹកគាត់មកបើកតូបលក់ដូរ ស្រាប់តែឃើញទ្វាចំហ និងបាត់ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HV-5342 ។ ក្រោយពេលកើតហេតុគាត់បានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ និងបានជិះតាមរកតាមរយៈប្រព័ន្ធGPS បានបង្ហាញមកក្នុងខណ្ឌមានជ័យ ទើបម្ចាស់ម៉ូតូបានសុំឲ្យ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ជួយសហការឆែករកម៉ូតូ ប៉ុន្ដែរកមិនឃើញសមត្ថកិច្ចក៏រំសាយត្រលប់ទៅប៉ុស្ដិ៍វិញ ដើម្បីណែនាំឲ្យម្ចាស់ទៅឲ្យសមត្ថកិច្ចកន្លែងកើត ហេតុចាត់ការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យតែម្ដង៕ ដោយ ៖ បញ្ញា …

  • ធនាគារឯកទេសវីង ចាប់ដៃសហការជាមួយផ្សារទំនើប អ៊ីអន ម៉ល ដើម្បីរួមគ្នាផ្តល់នូវបទពិសោធន៍នៃការទិញទំនិញប្រកបដោយភាពងាយស្រួលជូនដល់អតិថិជននៅកម្ពុជា

    ធនាគារឯកទេសវីង ចាប់ដៃសហការជាមួយផ្សារទំនើប អ៊ីអន ម៉ល ដើម្បីរួមគ្នាផ្តល់នូវបទពិសោធន៍នៃការទិញទំនិញប្រកបដោយភាពងាយស្រួលជូនដល់អតិថិជននៅកម្ពុជា

    ភ្នំពេញ៖ យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង ។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដ កំពុងតែមានប្រជាប្រិយពាសពេញពិភពលោក ដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាព។ ការថ្លែងបែបនេះត្រូវបានលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង ធ្វើឡើងក្នុងឱកាសដែលធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី  ដែលជាផ្សារទំនើបឈានមុខគេ និងធំជាងគេបំផុតនៅកម្ពុជាបានចុះហត្ថលេខាលើភាពជាដៃគូ ដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្មប្រកបដោយភាពងាយស្រួល ដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំង២ទីតាំង នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។ លោកអគ្គនាយកបន្តថា តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញ និងផលិតផលផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុចលើស្មាតហ្វូន ដែលមានគណនីវីង នោះ នឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេន QRកូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើប្រតិបត្តិការភ្លាមៗតែម្តង។ លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក…

  • រដ្ឋបាលខេត្តរួមជាមួយ នឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាំយកអំណោយចូលរួមរំលែកទុក្ខជូនដល់គ្រួសាររងគ្រោះ ដោយសារឧប្បទវហេតុបាក់របងសង្កត់លើស្លាប់កុមារចំនួន ៣នាក់នៅស្រុកព្រះស្ដេច

    រដ្ឋបាលខេត្តរួមជាមួយ នឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាំយកអំណោយចូលរួមរំលែកទុក្ខជូនដល់គ្រួសាររងគ្រោះ ដោយសារឧប្បទវហេតុបាក់របងសង្កត់លើស្លាប់កុមារចំនួន ៣នាក់នៅស្រុកព្រះស្ដេច

    ព្រៃវែង៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តរួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយសហការី អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត បាននាំយកសម្ភារៈ និងបច្ច័យ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលរងគ្រោះដោយបាក់របងសង្កត់លើស្លាប់នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នាឱកាសនោះដោយសែនក្រៀមក្រំនោះ លោកស្រីនាយិកាសាខា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិកាសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ដែលត្រូវបាត់បង់កូន និងចៅជាទីស្រលាញ់ស្មើកែវភ្នែកនេះផងដែ។ សូមបញ្ជាក់ថា៖ ចំពោះករណីនេះកើតឡើងនៅម៉ោង១៣ៈ០០នាទីនៅចំណុចផ្ទះល្វែងជាន់ផ្ទាល់ដី (កំពុងសាងសង់ថ្មី) ខាងកើតវត្តឬស្សីសាញ់ ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ បណ្តាលអោយស្លាប់កុមារចំនួន ៣នាក់៖  ១/ឈ្មោះ ឆេង ញ៉ ភេទប្រុសអាយុអាយុ៧ឆ្នាំ , ២/ ឈ្មោះ ឆេង ចំរើន ភេទស្រីអាយុ២ឆ្នាំ, ៣/ ឈ្មោះ…

  • រដ្ឋាភិបាលរៀបចំការប្រកួតពានរង្វាន់​សហគ្រិនថ្នាក់ជាតិលើកទី១​ដើម្បី​ជំរុញសហគ្រិនភាព

    វិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍សហការជាមួយនឹងសហគ្រិនខ្មែរដែលស្ថិតក្រោមរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិដែលមានតម្លៃមួយម៉ឺនដុល្លារ។ ពានរង្វាន់សហគ្រិន ថ្នាក់ជាតិឆ្នាំ ២០២០ នេះគឺជាការរៀបចំលើកទី ១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 21 ខែសីហា ខាងមុខដើម្បីជំរុញសហគ្រិននៅក្នុងស្រុក។ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា ការប្រកួតនេះគឺ ជាចូលរួមអបអរ ទិវាសហគ្រិនពិភពលោក លើកទឹកចិត្ត និងទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ វិស័យឯកជន។ មួយវិញទៀត វាជាការចែក រំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តល្អៗ ពីសហគ្រិនគ្រប់គ្រប់គ្នា និងការគាំទ្រផ្សេងៗ រួមមានការលើកកម្ពស់ផលិតផលក្នុងស្រុកទៅថ្នាក់ជាតិ បង្កើតយន្តការ សម្របសម្រួល និងចែករំលែកចំណេះដឹង សហគ្រិននៅថ្នាក់ជាតិ និងតំបន់។ សន្និសីទនេះ កុំមានគោលបំណង ពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន និងសាធារណៈ ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានា របស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។​ លក្ខខណ្ឌប្រកួតរួមមាន៖ – សញ្ញាតិខ្មែរ – ជាស្ថាបនិក ឬសហស្ថាបនិករបស់អាជីវកម្ម – អ្នកគ្រប់គ្រងទូទៅ(តម្រូវឱ្យមានលិខិតបញ្ជាក់ពីម្ចាស់អាជីវកម្ម) -អាជីវកម្មស្របច្បាប់ត្រឹមត្រូវ…

  • នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជាងដែកម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជាងដែកម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ ស្រេង វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ភារ៉ា និង ប៊ុនធី

  • នគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    នគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យ ឈ្មោះ យឹង ប៊ុនរ៉ង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ ភារ៉ា និង ប៊ុនធី

  • ចិនត្រៀមអនុញ្ញាតឲ្យជើងហោះហើរបរទេសកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសខ្លួនវិញ ស្របពេលដែលសហរដ្ឋអាមេរិកបែរជាហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន

    ចិនត្រៀមអនុញ្ញាតឲ្យជើងហោះហើរបរទេសកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសខ្លួនវិញ ស្របពេលដែលសហរដ្ឋអាមេរិកបែរជាហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន

    ចិន៖ ចិននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បរទេសកាន់តែច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ប្រតិបត្តិការជើងហើររបស់ខ្លួនមកកាន់ចិនដីគោកវិញ ក្រោយរឹតត្បិតអស់រយៈពេលជាច្រើនខែ ដើម្បីទប់ស្កាត់ឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ការកែសម្រួលនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន ហោះហើរមកកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៦ ខែមិថុនានេះតទៅ ជាការដាក់សម្ពាធឱ្យទីក្រុងប៉េកាំង អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រតិបត្តិការជើងហោះហើរទៅកាន់ប្រទេសចិនឡើងវិញ ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យបង្កើនចំនួនជើងហោះហើរអន្តរជាតិមកកាន់ចិនដីគោក០២លើកក្នុងមួយសប្ដាហ៍ នៅក្នុងករណីដែលគ្មានអ្នកដំណើរនៅលើជើងហោះហើររបស់ពួកគេណាម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 សម្រាប់រយៈពេល០៣សប្ដាហ៍ជាប់ៗគ្នា ៕

  • កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ ៥០ថ្ងៃជាប់ៗគ្នា

    កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ ៥០ថ្ងៃជាប់ៗគ្នា

    វៀតណាម៖ អាជ្ញាធរជាតិទប់ស្កាត់ជំងឺកូវីដ១៩ របស់វៀតណាមបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៥ មិថុនា នេះ វៀតណាមពុំមានរបាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេ ធ្វើឲ្យប្រទេសមួយនេះគ្មានការចម្លងក្នុងសហគមន៍ រយៈពេល៥០ថ្ងៃជាប់ៗគ្នាមកហើយ។ ប្រភពថា វៀតណាមមានចំនួនអ្នកឆ្លងសរុប ៣២៨នាក់ ក្នុងនោះ ១៨៨ករណី ត្រូវបាននាំចូលពីក្រៅប្រទេស តាមរយៈការធ្វើចត្តាឡីស័កពេលមកដល់ប្រទេសវិញ។ អ្នកជម្ងឺកូវីដ១៩សរុប នៅវៀតណាមមានចំនួន៣២៨នាក់នេះ តាំងពីថ្ងៃទី៣០ ឧសភាមក។ ក្នុងចំណោមនេះ មានអ្នកជំងឺ៣០២នាក់ជាសះស្បើយ ពុំមានអ្នកស្លាប់ទេ៕ធ.ដ

  • ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តាមច្រកទ្វារព្រំដែន ទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង នូវ បន្លែផ្លែឈើ ដែលមានសារធាតុ “ជាតិគីមី”

    ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តាមច្រកទ្វារព្រំដែន ទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង នូវ បន្លែផ្លែឈើ ដែលមានសារធាតុ “ជាតិគីមី”

    នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៃរដ្ឋ បាល ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អភិបាលខេត្តបានថ្លែងជម្រុញទៅដល់គ្រប់ស្ថាប័នមន្ទីរ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងទាំង៣ប្រភេទ តាមច្រកទ្វារព្រំដែនទាំងអស់ថា៖ គ្រប់អ្នកពាក់ព័ន្ធដែលទទួលខុសត្រូវទីនោះ ត្រូវអនុវត្តឲ្យបានច្បាស់លាស់ តាមលិខិតរបស់ក្រសួងមហាផ្ទៃ ដោយត្រូវធ្វើការអន្តរាគមន៍ ទប់ស្កាត់ និង ធ្វើការហាមឃាត់នូវការនាំចូលបន្លែផ្លែឈើមានជាតិគីមីពុលពីបរទេសចូលមកស្រុកខ្មែរ ជាពិសេស ពីបណ្តាប្រទេសជិតខាង ។ ការណែនាំនិងជម្រុញបែបនេះ ដោយយោងលើលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ ដែលបានជម្រាបមកគ្រប់គណៈអភិបាលខេត្តដែលជាប់ព្រំដែន។ក្នុងន័យនៃកម្មវត្ថុករណីសំណើសុំជួយអន្តរាគមន៍ពីការទប៉ស្កាត់និងហាមឃាត់ការនាំចូលបន្លែផ្លែឈើ ដែលមានជាតិគីមីពុល ពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា។ ដោយផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស៎របស់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានស្នើសុំក្រសួងមហាផ្ទៃស្នើសុំជួយអន្តរាគមន៍និងហាមឃាត់ទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើដែលមានសារជាតិគីមីពីបរទេស ចូលមកព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញដល់មន្ទីរកសិកម្មខេត្ត និងបណ្តាសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាឲ្យបានល្អ ក្នុងការទប់ស្កាត់កុំឲ្យមានការនាំចូលនូវបន្លែ-ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីនិងវាអាចបង្កនាំឲ្យគ្រោះថ្នាក់ដល់សុខភាព និង ជីវិត របស់អ្នកបរិភោគនិងប្រើប្រាស់ដោយត្រូវពិនិត្យឲ្យបានម៉តចត់ជាទីបំផុត ។ ឯកឧត្តម…