-
សម្តេចតេជោពិនិត្យសំណង់ទីស្នាក់ការធំស្កឹមស្កៃគណបក្សប្រជាជនកម្ពុជាកណ្តាលរាជធានី
សំណង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាតម្លៃច្រើនសិបលានដុល្លារនាកណ្តាលរាជធានីភ្នំពេញ បានសាង សង់ជិតរួចរាល់ហើយ។ នៅថ្ងៃទី៥មិថុនានេះ សម្តេចតេជោហ៊ុនសែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញពិនិត្យសំណង់ទីស្នាក់ការគណបក្ស ដែលសាងសង់សម្រេចបានប្រមាណ៩៥ភាគរយហើយនា ពេលនេះ។
-
ព្រះមហាក្សត្រនិងសម្តេចម៉ែយាងក្នុងព្រះរាជពិធីសង្ឃទាន
ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី បានយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសង្ឃទានមួយ ដើម្បីឧទិ្ទស មហា ព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ។ ព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃ ក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាមព្រះកែវមរកត បានប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនា នេះដើម្បីឧទិ្ទស មហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃប្រទេសកម្ពុជា៕
-
រាជរដ្ឋាភិបាលសម្រេច បង្កើតគណៈកម្មការត្រួតពិនិត្យ កាអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង
គណៈកម្មការនេះ មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន៨រូបផ្សេងទៀត មានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យអភិវឌ្ឍន៍តាម សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី៕ធ.ដ
-
ក្រុមហ៊ុនភេសជ្ជៈ យូ ផៅវើរ ផ្តល់រង្វាន់ជូនអថិជនរបស់ខ្លួន ដែលថតរូបស្អាត
កម្មវិធីថតរូបស្អាតជាមួយយភេសជ្ជៈយូ ផៅវើរ ដែលបង្កើតឡើងដោយក្រុមហ៊ុនយូ ផៅវើរ បាន រកឃើញអ្នកឈ្នះរង្វាន់ធំហើយ គឺអតិថិជនមានឈ្មោះ គង់ ផល្លា រស់នៅរាជធានីភ្នំពេញ ដែលអតិថិជន រូបនេះបានផ្ញើររូបថតចូលរួមប្រកួត ក្នុងចំណោមអតិថិជនជាច្រើនរូបផ្សេងទៀត ។ លោក សឹម សានត្រាន ប្រធានផ្នែកលក់ និងទីផ្សាររបស់ភេសជ្ជៈយូ ផៅវើរ បានបញ្ជាក់ថា កម្មវិធីថតរូបស្អាតជាមួយភេសជ្ជៈយូ ផៅវើរ ក្រុមហ៊ុនបានបង្កើតឡើងកាលពីដើមខែឧសភា ហើយ ប្រកាសលទ្ធផលនៅដើម ខែមិថុនា ឆ្នាំ២០២០ ។ លោក អះអាងទៀតថា កម្មនេះ បង្កើតឡើងក្នុង គោលបំណងបង្កើនការផ្សព្វផ្សាយផលិតផលភេសជ្ជៈ យូ ផៅវើរ ឲ្យប្រជាពលរដ្ឋកម្ពុជាបានស្គាល់ ច្បាស់ ពិសេសទៀតនោះ គឺក្រុមហ៊ុនចង់ផ្តល់នៅភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋកម្ពុជា ដែល និយមការញាំភេសជ្ជៈ និងចូលចិត្តការថតរូបបែបសិល្បៈស្តាយប្លែកៗ ។ ប្រធានទីផ្សារខាងលើ បន្ថែមទៀតថា នេះជាការចែករង្វាន់ធំលើកទី១ប៉ុណ្ណោះ ហើយកម្មវិធី ថតរូបស្អាតនេះជាមួយភេសជ្ជៈ យូ ផៅវើរនេះ និងធ្វើការប្រកួតប្រជែងជាបន្តបន្ទាប់ទៀត ដើម្បីផ្តល់ជូន…
-
ធនាគារជាតិនៃកម្ពុជា ជូនដំណឹងពីការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៧ ក្រោមប្រធាន បទ ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២០
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា ហៅកាត់ថា (NBC) ដែលបាន ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទ ម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២០ ក្រោមប្រធានបទស្ដីពី ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២០ ។ សេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងដើមឆ្នាំ២០២០មក ការរីករាល ដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស ក្នុង ប្រទេសដែលពឹងផ្អែកលើវិស័យខាងក្រៅ ដោយសារតែការធ្លាក់ចុះពាណិជ្ជកម្មអន្តរជាតិ និងការ វិនិយោគ ។ វិបត្តិសុខភាពពិភពលោក ដែលកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ចនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរ នូវដំណើរ ការសេដ្ឋកិច្ច ទំនាក់ទំនង រហូតដល់រចនាសម្ព័ន្ធ សេដ្ឋកិច្ចនៅក្នុង និងក្រោយពេលវិបត្តិ ។ ចំពោះ កម្ពុជា ដោយសារសេដ្ឋកិច្ច មានភាពបើកចំហ និងពឹងផ្អែកខ្លាំងលើវិស័យខាងក្រៅរួមមាន៖ ការនាំ ចេញផលិតផលវាយនភ័ណ្ឌ, ទេសចរណ៍,…
-
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខបងប្អូនជនពិការតាមខ្នងផ្ទះ នៅស្រុកស្វាយលើ
ខេត្តសៀមរាប៖ ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២០ របស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលអមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជាជនពិការ នៅតាមខ្នងផ្ទះ ចំនួន១០គ្រួសារ តាមភូមិ ក្នុងឃុំស្វាយលើ និងបេងមាលា ស្រុកស្វាយលើ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មា ធិការសាខាកាកបាទក្រហមខេត្ត អនុសាខាស្រុកស្វាយលើ និង អាជ្ញាធរភូមិ ឃុំ ផងដែរ ។ ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកជំទាវអគ្គលេខាធិការ ក៏បាននាំយកនូវអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅប្រគល់ជូនបងប្អូនជាជនពិការនៅតាមផ្ទះ នូវ អង្ករ ២៥គក្រ , មី ១កេស…
-
បងប្អូនគ្រួសារជនពិការចំនួន៧៥នាក់ ទទួលអំណោយកាកបាទក្រហមកម្ពុជា
ខេត្តសៀមរាប ៖ បងប្អូនសមាគមជនពិការអង្គរចំនួន៧៥នាក់ នៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលជួបការខ្វះខាតក្នុងពេលមានវិបត្តិជម្ងឺកូវិត១៩ ត្រូវបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០ នៅបរិវេណ វត្តស្វាយលើ ឃុំ ស្រុកស្វាយលើ ។ បន្ទាប់ពីធ្វើការប្រគេននូវទ័យ្យទាន ជាគ្រឿងឧបភោគបរោភោគ និង បច្ច័យ ដល់ព្រះចៅអធិការវត្តស្វាយលើរួចមក មានប្រសាសន៍សំណេះសំណាលនោះដែរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ លោកជំទាវក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាត…
-
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានសហការរួមគ្នា ចុះឃាត់រថយន្តសាំយ៉ុងមួយគ្រឿង ដែលបាន និងកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់
ខេត្តកំពង់ធំ៖ ប្រតិបត្តិការណ៍បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងនោះ បានធ្វើឡើងដោយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោយទទួលបានបញ្ជា ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីវេលាម៉ោងជាង ១ រំលងអាធ្រាត្រ ថ្ងៃទី៤មិថុនា ឈានចូលថ្ងៃទី៥មិថុនាឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុច ផ្លូវបំបែកចូលប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ មន្ត្រីព្រៃឈើស្ទោង បាននិយាយថា ការចុះបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងនេះ ក៏ដោយសាររថយន្តនោះ បាននិងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះឡើយ។ លោកថា ម្ចាស់រថយន្តនេះ ត្រូវគេស្គាល់ ឈ្មោះ ហឿន បានដឹកឈើចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ រួចបន្តចូលមកក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបានឆ្លងកាត់ដែនសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានដាក់ស្នាក់ការនៅតាមដងផ្លូវ ប៉ុន្តែ រថយន្តនេះត្រូវបានបង្ក្រាប ដោយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោយទទួលបានបញ្ជាពី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ នោះរួចមក។ មន្ត្រីដដែលបានបញ្ជាក់ថា រថយន្តដែលរងការបង្ក្រាបនៅក្នុងពេលនោះ ជាប្រភេទរថយន្តសាំយ៉ុង ពណ៌ស្លែ ពាក្យស្លាកលេខ ភ្នំពេញ 2AE-6050 បានដឹកឈើប្រភេទលេខ១…
-
ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី បញ្ជាក់ថា នឹងនៅតែជាដៃគូអភិវឌ្ឍន៍យូអង្វែងជាមួយកម្ពុជា ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង និងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាឆាប់បានជាសះស្បើយបន្ទាប់ពីវិបត្តិកូវីដ-១៩
វិស័យកសិកម្មកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ ហើយជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងឈានជាជំហានៗ មកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង ផលិតកម្មស្បៀងដែលបាននិងកំពុងធ្វើការនាំចេញយ៉ាងសស្រាក់សស្រាំនាពេលបច្ចុប្បន្នគឺស្រូវ អង្ករ ដំឡូងមីស្រស់ និងក្រៀម គាប់ស្វាយចន្ទីស្រស់ និងផលិតផលសម្រេច ស្វាយស្រស់ និងផលិតផលសម្រេច ចេកអំបូងលឿង មានប៉ៃលិន បន្លែ ផលត្រីទឹកសាប និងសមុទ្រ គោ និងក្របី។ល។ ដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍរីកចម្រើននៃវិស័យកសិកម្ម នាព្រឹកថ្ងៃ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់បម្រើឱ្យវិស័យផលិតកម្មស្រូវ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន ឯកឧត្តមឯកអគ្គរដ្ឋទូត…
-
មន្រ្តីជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា ជម្ងឺគ្រុនផ្តាសាយធំ និងវីរុសកុរ៉ូណាថ្មីអាចនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលក្នុងសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ដែលបង្កជាជម្ងឺ COVID-19 បូករួមជាមួយជម្ងឺគ្រុនផ្តាសាយធំនារដូវស្លឹកឈើជ្រុះនេះ អាចនឹងដាក់បន្ទុកយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពក្នុងសហរដ្ឋអាម៉េរិក នេះបើតាមការព្រមានរបស់មន្រ្តីសុខាភិបាលកំពូលអាម៉េរិកមួយរូប និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ អគ្គនាយកមជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជម្ងឺសហរដ្ឋអាម៉េរិក CDC បាននិយាយថា មានការព្រួយបារម្ភថា រលកទីពីរនៃការចម្លងវីរុសនេះ អាចនឹងសាយភាយចូលក្នុងរដូវផ្តាសាយនារដូវស្លឹកឈើជ្រុះ ដែលនឹងធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងពីសម្ពាធ ដែលអាចកើតមានលើប្រព័ន្ធសុខាភិបាលជាតិ ។ លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ការត្រៀមខ្លួនរបស់ CDC គឺបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតថ្នាំ ដើម្បីបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងផ្តាសាយធំ ក៏ដូចជាអ្នកផ្តល់សេវាថែទាំងសុខភាព ដើម្បីបង្កើតផែនការយថាភាព ក្នុងបំណងឱ្យមនុស្សអាចទទួលបានវ៉ាក់សាំងនៅក្នុងបរិស្ថានមានសុវត្ថិភាព ។ ក្រុមហ៊ុនធំៗដែលផលិតវ៉ាក់សាំងផ្តាសាយធំទាំងនោះ មានដូចជា GlaxoSmithKline មានមូលដ្ឋានៅចក្រភពអង់គ្លេស ក្រុមហ៊ុន Sanofi របស់ប្រទេសបារាំង និងក្រុមហ៊ុន CSL របស់ប្រទេសអូស្រ្តាលី ៕