Category: ព័ត៌មាន

  • អង់គ្លេសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ក្នុងនោះមាន៥០ប្រទេសចូលរួមតាមរយៈអនឡាញ

    អង់គ្លេសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ក្នុងនោះមាន៥០ប្រទេសចូលរួមតាមរយៈអនឡាញ

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃព្រហស្បតិ៍នេះបានបើកកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ដែលជាកិច្ចប្រជុំតាមអនឡាញជាមួយប្រទេសចំនួន៥០ ដើម្បីរៃអង្គាសថវិកាសម្រាប់គម្រោង ដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយឈ្មោះ GAVI ដើម្បីធានាថា វ៉ាក់សាំងត្រូវបានគេចែកចែកដល់មនុស្សគ្រប់គ្នា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក បូរីស ចនសុន បានសន្យាថា អង់ គ្លេសនឹងចូលរួមចំណែក២ពាន់លានដុល្លារដល់គម្រោងវ៉ាក់សាំង GAVI នេះ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ ទន្ទឹមគ្នា អគ្គលេខាធិការអង្គារសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅក្នុងវីដេអូថតទុកមួយ បានអំពាវនាវឲ្យមានសាមគ្គីភាពសកល ដើម្បីធានាថា មនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំង COVID-19 ។ សូមជម្រាបថា កិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោកខាងលើនេះសង្ឃឹមថា នឹងរៃអង្គាសប្រាក់ឲ្យបាន៧ពាន់៥រយលានដុល្លារ សម្រាប់គម្រោងសម្ព័ន្ធភាពសុខភាពរវាងវិស័យសាធារណៈ និងវិស័យឯកជនមួយនេះ ដើម្បីជួយដល់ការផលិតនិងចែកចាយដោយសមធម៌ទូទាំងពិភពលោក នូវវ៉ាក់សាំងCOVID-19 និងវ៉ាក់សាំងដទៃទៀត ៕

  • វ៉ាក់សាំងចំនួន១០ ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុង វាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីប្រើទប់ទល់ COVID-19

    វ៉ាក់សាំងចំនួន១០ ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុង វាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីប្រើទប់ទល់ COVID-19

    អ៊ីស្រាអែល៖ វ៉ាក់សាំង ១០ ក្នុងចំណោម ១៣០ ដែលកំពុងត្រូវបានអភិវឌ្ឍនោះ អាចនឹងមានសង្ឃឹមក្នុងការសង្គ្រោះពិភពលោក ពីការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមអ្នកជំនាញអ៊ីស្រាអែល និង ចុះផ្សាយសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ នាយកមហាវិទ្យាល័យឱសថ នៃសាកលវិទ្យាល័យហេប្រ៊ូនៃទីក្រុងហ្សេរុយសាឡឹម លោកស្រី ឌីណា ប៊ិន យែហ៊ូដា បានអះអាងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពន្លឿនការផលិតវ៉ាក់សាក់ COVID-19 ដើម្បីជួយសង្រ្គោះជីវិតមនុស្សនៅទូទាំងពិភពលោក ។ សូមជម្រាបថា រហូតមកទល់ពេលនេះ វ៉ាក់សាំងចំនួន១០ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុងស្ថិតនៅក្រោមការវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីយកទៅប្រើប្រាស់ទប់ទល់នឹងជម្ងឺ COVID-19 នេះបើតាមអង្គការសហប្រជាជាតិ ៕

  • មេដឹកនាំការពារសិទ្ធិជនស៊ីវិលទាមទារឱ្យផ្តាស់ប្តូរ ប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាម៉េរិក អំឡុងពិធីគោរពវិញ្ញាណចំពោះលោក ចច ហ្វ្លយដ៍

    មេដឹកនាំការពារសិទ្ធិជនស៊ីវិលទាមទារឱ្យផ្តាស់ប្តូរ ប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាម៉េរិក អំឡុងពិធីគោរពវិញ្ញាណចំពោះលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ មេដឹកនាំការពារសិទ្ធិជនស៊ីវិលនៅសហរដ្ឋអាម៉េរិកលោក អាល់ ហ្សាបថុន អះអាងថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ រហូតទាល់តែអាចផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌ទាំងមូលនៅក្នុងប្រទេសបាន នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ នៅឯពិធីបុណ្យសពរបស់លោក ហ្វ្លយដ៍ អ្នកតំណាងឲ្យក្រុមគ្រួសាររបស់ ហ្វ្លយដ៍ គឺលោក ប៊ិនចាមីន ក្រាំ បាននិយាយថា វាមិនមែនជំងឺឆ្លង COVID-19 ទេ ដែលបានសម្លាប់លោក ចច ហ្វ្លយដ៍ ប៉ុន្តែវាជាជំងឺឆ្លងមួយប្រភេទផ្សេងទៀត នោះគឺជាជំងឺរើសអើងជាតិសាសន៍ និងប្រកាន់ពូជសាសន៍ ។ សូមជម្រាបថា អ្នកកាន់ទុក្ខរាប់រយនាក់បានចូលរួមក្នុងពិធីគោរពវិញ្ញាណដ៏រំជួលចិត្ត ចំពោះលោក ចច ហ្វ្លយដ៍ ជាបុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ក្នុងទីក្រុងមីននាផូលីស នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) ដែលបានស្លាប់ក្រោមជង្គង់ប៉ូលីសស្បែកសកាលពីដើមសប្តាហ៍មុននេះ ៕

  • មនុស្សជាង១ម៉ឺននាក់ទូទាំងសហរដ្ឋអាម៉េរិកត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    មនុស្សជាង១ម៉ឺននាក់ទូទាំងសហរដ្ឋអាម៉េរិកត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ មនុស្សសរុបជាង១ម៉ឺននាក់ត្រូវបានចាប់ខ្លួននៅទូទាំងសហរដ្ឋអាម៉េក ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងជាមួយការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស ក្រោយការស្លាប់របស់លោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ តួលេខខាងលើនេះ បានកើនឡើងរាប់រយនាក់ក្នុងមួយថ្ងៃៗ នៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលតាមដងផ្លូវ ហើយបានជួបនឹងវត្តមានរបស់ប៉ូលិសយ៉ាងច្រើន និង បម្រាមគោចរដែលផ្តល់អំណាចដល់មន្ត្រីអនុវត្តន៍ច្បាប់បង្កើនការចាប់ខ្លួន ។ ភាគច្រើននៃការចាប់ខ្លួននេះ គឺទាក់ទិននឹងការប្រព្រឹត្តបទល្មើសកម្រិតទាបដូចជាការរំលោភបម្រាមគោចរ និងការខកខានក្នុងការបំបែកហ្វូង ខណៈមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទលួច និងប្លន់ ៕

  • ហុងកុងអនុម័តច្បាប់គោរពភ្លេងជាតិចិន ហើយអ្នកមិនអនុវត្តន៍នឹងមានទោសជាប់ពន្ធធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦.៥០០ដុល្លារ

    ហុងកុងអនុម័តច្បាប់គោរពភ្លេងជាតិចិន ហើយអ្នកមិនអនុវត្តន៍នឹងមានទោសជាប់ពន្ធធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦.៥០០ដុល្លារ

    ហុងកុង៖ រដ្ឋសភាក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាស់មួយ ដែលចាត់ទុកជាបទឧក្រិដ្ឋនូវការមិនគោរពភ្លេងជាតិចិន ខណៈមានការប្រឆាំងជាទូទៅនៅក្នុងដែនដីពាក់កណ្តាលស្វយ័តនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ច្បាប់ចម្រូងចម្រាសនេះត្រូវបានអនុម័តមុនម៉ោង៥រសៀលថ្ងៃព្រហស្បតិ៍ ដោយសំឡេងគាំទ្រ៤១ និងប្រឆាំង១សំឡេង និងបន្ទាប់ពីអ្នកតាក់តែងច្បាប់ដែលគាំទ្រប្រជាធិបតេយ្យត្រូវគេហាមមិនឲ្យចូលរួម ដោយសារបានធ្វើការតវ៉ាខ្លាំងៗ និងហៅការអនុម័តច្បាប់នេះថា មានលក្ខណៈដូចឃាតកម្ម ។ ការអនុម័តច្បាប់ថ្មីឲ្យគោរពភ្លេងជាតិចិននេះ កើតឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រោងអនុវត្តច្បាប់ចម្រូងចម្រាស់មួយទៀត គឺច្បាប់សន្តិសុខជាតិសម្រាប់ហុងកុងដែលទើបអនុម័តថ្មីៗដែរ ។ សូមជម្រាបថា សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដើម្បីជាការឆ្លើយតបទៅនឹងទង្វើរបស់អ្នកចូលរួមមើលការប្រកួតបាល់ទាត់មួយចំនួន ដែលតែងតែស្រែកឌឺដងឲ្យភ្លេងជាតិចិន ។ ក្រោមច្បាប់ថ្មី អ្នកដែលរកឃើញថា មានទោសអាចជាប់ទោសពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យរហូតដល់៦.៥០០ដុល្លារ ។ ច្បាប់ថ្មីនេះ ក៏តម្រូវឲ្យសាលារៀនបញ្ចូលមេរៀនអំពីភ្លេងជាតិចិនទៅក្នុងកម្មវិធីសិក្សាផងដែរ ៕

  • ធនាគារជាតិ នឹងពិភាក្សាលើប្រធានបទក្តៅស្តីពីដំណើរសេដ្ឋកិច្ចជាតិ ក្រោយកូវីដវាយប្រហារ

    ធនាគារជាតិ នឹងរៀបចំសន្និសីទពិភាក្សាស្ដីពីដំណើរសេដ្ឋកិច្ចកម្ពុជា ក្រោយរងផលប៉ះពាល់ខ្លាំងដោយសារតែជំងឺកូវីដ19។ នេះគឺជាសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី ៧ ដើម្បីពិភាក្សា ស្វែងរកគន្លឹះ ដើម្បីអាចឲ្យកម្ពុជាសម្របខ្លួនទៅនឹងបរិបទថ្មីនៃសេដ្ឋកិច្ចពិភពលោក ក្នុងគោលដៅឲ្យកម្ពុជាមានភាពធន់ខ្លាំងនឹងវិបត្ត និងសម្រេចបានដោយជោគជ័យនៅគោលដៅសេដ្ឋកិច្ចដែលបានគ្រោងទុក។ ធនាគារជាតិបានអះអាងថា ការរៀបចំសន្និសីទនេះគឺដោយសារតែកម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោកដែរ ដែលរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ19 ដែលជាវិបត្តិសុខភាពពិភពលោក ហើយកំពុងតែក្លាយទៅជាវិបត្តិសេដ្ឋកិច្ចផងដែរ។​ ហេតុដូចនេះហើយកម្ពុជាដែលមានសេដ្ឋកិច្ចបើកចំហនិងពឹងផ្អែកលើវិស័យកម្មក្រៅដែលកំពុងប្រឈមនឹងការថមថយ ត្រូវតែរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៧នេះដើម្បីស្វែងរកធាតុចូលពីអ្នកជំនាញទាំងអស់ក្នុងការស្វែងរកច្រកចេញដែលសមស្រប។ ធនាគារជាតិ ក៏បានលើកទឹកចិត្ត ឱ្យអ្នកជំនាញទាំងអស់ ជ្រើសរើសយកប្រធានបទ ក្នុងការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធលើកត្តាសំខាន់សំខាន់ចំនួន ៥ គឺទី១គឺ សេដ្ឋកិច្ចកម្ពុជានៅក្នុងទសវត្សរ៍ថ្មី ដោយវិភាគប្រើប្រាស់ទម្រង់SWOT ទី២ គឺសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍនៅកម្ពុជា ទី៣ គឺការអភិវឌ្ឍន៍ជនបទនិងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ​ ទី៤ ការអភិវឌ្ឍនិងការធ្វើទំនើបកម្មសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងទី៥ ការវាយតម្លៃឡើងវិញ នៅទម្រង់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញផលិតផលកម្មន្តសាល។ សម្រាប់ការសិក្សាស្រាវជ្រាវទាំងនេះត្រូវបានធនាគារមើលឃើញថា គឺដើម្បីស្វែងរកគន្លឹះដែលអនុវត្តបាន នៅទម្រង់សេដ្ឋកិច្ចមួយដែលធន់ខ្លាំងទៅនឹងវិបត្តិ ហើយអាចសម្រេចបានដោយជោគជ័យនិងប្រកបដោយចីរភាពសម្រាប់សេដ្ឋកិច្ចកម្ពុជា៕

  • Tomasz Kuszczak និយាយថា De Gea ប្រៀបដូចជា “ Spider-Man”

    Tomasz Kuszczak និយាយថា De Gea ប្រៀបដូចជា “ Spider-Man”

    កីឡាករ Tomasz Kuszczak បាននិយាយថា អ្នកចាំទីដៃទី១ ក្រុម Manchester United កីឡាករ David de Gea ប្រៀបដូច “ Spider-Man” ក្នុងការហ្វឹកហាត់ នៅពេលចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅ Premier League ។ David de Gea បានបញ្ចប់ការផ្លាស់ប្តូរក្នុងកញ្ចប់ទឹកប្រាក់ចំនួន ១៩ លានផោន (២៤ លាន ដុល្លារអាមេរិក) ទៅកាន់ទឹកដី Old Trafford ពីក្លិប Atletico Madrid កាលពីរដូវក្តៅឆ្នាំ ២០១១ ដោយទៅជំនួសកន្លែងលោក Edwin vander Sar ក្នុងនាមជាអ្នកចាំទីជម្រើសដំបូងរបស់ United។ De Gea បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ជាមួយបិសាចក្រហមក្នុងរដូវកាល ២០១២-១៣។ អតីតអ្នកចាំទីបម្រុងរបស់ United កីឡាករ…

  • ពិតជាចម្លែកខ្លាំងណាស់សម្រាប់ Griezmann ពេលប្រកួតគ្មានអ្នកគាំទ្រ

    ពិតជាចម្លែកខ្លាំងណាស់សម្រាប់ Griezmann ពេលប្រកួតគ្មានអ្នកគាំទ្រ

    ថ្នាក់ដឹកនាំក្របខណ្ឌ La Liga សម្រេចបន្តការប្រកួតរដូវកាល ២០១៩/២០២០នេះ ក្រោយផ្អាកការប្រកួត ដោយ សារការរីករាលដាលនៃវីរុសកូវីដ-១៩ ដោយការប្រកួតជាថ្មី នឹងត្រូវធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។ ខណៈក្រុមកំពុងឈរកំពូលតារាង Barcelona នឹងត្រូវធ្វើដំណើរ ទៅកាន់ទឹកដីរបស់ក្រុម Mallorca ដើម្បីប្រកួតនៅថ្ងៃទី ១៣ ខែមិថុនា ។មុខការប្រកួតមកដល់ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បាននិយាយថា វាពិតជាចម្លែកខ្លាំងណាស់ សម្រាប់ការលេងបិទទ្វារ ដោយគ្មានអ្នកគាំទ្រចូលទស្សនា។ តារាឆ្នើមរូបនេះបានរៀបរាប់ថា៖ “ការប្រកួតលើកទី១ នឹងធ្វើនៅ Mallorca ប៉ុន្តែវាពិតជាចម្លែកខ្លាំងណាស់ក្នុងការលេងដោយគ្មានទស្សនិកជន។ វាជាលើក ទី១ ហើយដែលខ្ញុំជួបប្រទះរឿងបែបនេះ” ៕

  • ក្រសួងមហាផ្ទៃ៖ ជំរាបជូន ឯកឧត្តម លោកជំទាវ ដែលជាប្រធានក្រុមប្រឹក្សា, ជាអភិបាលរាជធានី ខេត្ត និងលោក លោកស្រី ដែលជាប្រធានក្រុមប្រឹក្សា, ជាអភិបាលក្រុង ស្រុក ខណ្ឌ ស្តីអំពីការពង្រឹងការគ្រាប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

    ក្រសួងមហាផ្ទៃ៖ ជំរាបជូន ឯកឧត្តម លោកជំទាវ ដែលជាប្រធានក្រុមប្រឹក្សា, ជាអភិបាលរាជធានី ខេត្ត និងលោក លោកស្រី ដែលជាប្រធានក្រុមប្រឹក្សា,  ជាអភិបាលក្រុង ស្រុក ខណ្ឌ ស្តីអំពីការពង្រឹងការគ្រាប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • មន្រ្តីជំនាញខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាព និងទំនិញផ្ទុកសារធាតុគីមីបូរាក់នៅក្នុងផ្សារជីភូ ក្រុងបាវិត

    មន្រ្តីជំនាញខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាព និងទំនិញផ្ទុកសារធាតុគីមីបូរាក់នៅក្នុងផ្សារជីភូ ក្រុងបាវិត

    ស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារជីភូ នាព្រឹកនេះ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kitsបឋមលើម្ហូបអាហារចំនួន៣៣គំរូដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ លោកផឹង និលបានបញ្ជាក់ថាជាលទ្ធផលក្រោយពីការអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់៦មុខ មានដូចជាទឹកដោះគោ១៦កំប៉ុង តែកញ្ចបប់ចំនួន២៣កញ្ចប់ ថ្នាំដុសធ្មេញចំនួន៧ប្រអប់ ទឹកក្រូចម៉ាក  7up ចំនួច១២កំប៉ុង និងខ្ទឹមស ១កញ្ចប់ស្មើនឹង៥kg (ខូចគុណភាព) ងៀតបបែលចំនួន២kg (មានសារធាតុគីមីborax) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ លោក ផឹង និល បានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត…