-
កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ ៥០ថ្ងៃជាប់ៗគ្នា
វៀតណាម៖ អាជ្ញាធរជាតិទប់ស្កាត់ជំងឺកូវីដ១៩ របស់វៀតណាមបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៥ មិថុនា នេះ វៀតណាមពុំមានរបាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេ ធ្វើឲ្យប្រទេសមួយនេះគ្មានការចម្លងក្នុងសហគមន៍ រយៈពេល៥០ថ្ងៃជាប់ៗគ្នាមកហើយ។ ប្រភពថា វៀតណាមមានចំនួនអ្នកឆ្លងសរុប ៣២៨នាក់ ក្នុងនោះ ១៨៨ករណី ត្រូវបាននាំចូលពីក្រៅប្រទេស តាមរយៈការធ្វើចត្តាឡីស័កពេលមកដល់ប្រទេសវិញ។ អ្នកជម្ងឺកូវីដ១៩សរុប នៅវៀតណាមមានចំនួន៣២៨នាក់នេះ តាំងពីថ្ងៃទី៣០ ឧសភាមក។ ក្នុងចំណោមនេះ មានអ្នកជំងឺ៣០២នាក់ជាសះស្បើយ ពុំមានអ្នកស្លាប់ទេ៕ធ.ដ
-
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តាមច្រកទ្វារព្រំដែន ទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង នូវ បន្លែផ្លែឈើ ដែលមានសារធាតុ “ជាតិគីមី”
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៃរដ្ឋ បាល ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អភិបាលខេត្តបានថ្លែងជម្រុញទៅដល់គ្រប់ស្ថាប័នមន្ទីរ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងទាំង៣ប្រភេទ តាមច្រកទ្វារព្រំដែនទាំងអស់ថា៖ គ្រប់អ្នកពាក់ព័ន្ធដែលទទួលខុសត្រូវទីនោះ ត្រូវអនុវត្តឲ្យបានច្បាស់លាស់ តាមលិខិតរបស់ក្រសួងមហាផ្ទៃ ដោយត្រូវធ្វើការអន្តរាគមន៍ ទប់ស្កាត់ និង ធ្វើការហាមឃាត់នូវការនាំចូលបន្លែផ្លែឈើមានជាតិគីមីពុលពីបរទេសចូលមកស្រុកខ្មែរ ជាពិសេស ពីបណ្តាប្រទេសជិតខាង ។ ការណែនាំនិងជម្រុញបែបនេះ ដោយយោងលើលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ ដែលបានជម្រាបមកគ្រប់គណៈអភិបាលខេត្តដែលជាប់ព្រំដែន។ក្នុងន័យនៃកម្មវត្ថុករណីសំណើសុំជួយអន្តរាគមន៍ពីការទប៉ស្កាត់និងហាមឃាត់ការនាំចូលបន្លែផ្លែឈើ ដែលមានជាតិគីមីពុល ពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា។ ដោយផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស៎របស់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានស្នើសុំក្រសួងមហាផ្ទៃស្នើសុំជួយអន្តរាគមន៍និងហាមឃាត់ទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើដែលមានសារជាតិគីមីពីបរទេស ចូលមកព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញដល់មន្ទីរកសិកម្មខេត្ត និងបណ្តាសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាឲ្យបានល្អ ក្នុងការទប់ស្កាត់កុំឲ្យមានការនាំចូលនូវបន្លែ-ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីនិងវាអាចបង្កនាំឲ្យគ្រោះថ្នាក់ដល់សុខភាព និង ជីវិត របស់អ្នកបរិភោគនិងប្រើប្រាស់ដោយត្រូវពិនិត្យឲ្យបានម៉តចត់ជាទីបំផុត ។ ឯកឧត្តម…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការបក្សប្រជាជនកម្ពុជា ដ៏ស្កឹមស្កៃ និងស្រស់ស្អាត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។ ក្នុងឱកាសចុះពិនិត្យទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សម្តេចតេសែន បានធ្វើពិធីសាសនារួមមានពិធីក្រុងពាលីដើម្បីសុំម្ចាស់ទឹកម្ចាស់ដី លើផ្លាកគណបក្សព្រមទាំងសូមសុខសិរីសួស្ដីដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដើម្បីដាក់ស្នាក់ការគណបក្សនេះបម្រើដល់ប្រជាពលរដ្ឋកម្ពុជា។ អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អាគារជាង៥០,០០០ម៉ែត្រក្រឡា។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។ គិតដល់ថ្ងៃនេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់បាន៩៥% ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសខួបទី៦៩ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។ ចាប់តាំងពីចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ…
-
ប្រមុខអង្គការសហប្រជាជាតិសង្ឃឹមថា វ៉ាក់សាំងការពារ COVID-19 នឹងក្លាយ ជារឿងល្អនៅទូទាំងពិភពលោក ឬសម្រាប់មនុស្សទូទៅ
សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃព្រហស្បត្តិ៍នេះ បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងការពារជម្ងឺ COVID-19 នឹងត្រូវបានគេមើលឃើញថា គឺជារឿងល្អនៅទូទាំងពិភពលោក ឬសម្រាប់មនុស្សទូទៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីវ៉ាក់សាំងសកលតាមរយៈវីដេអូខុនហ្វើរិនថា COVID-19 គឺជាវិបត្តិសុខភាពសាធារណៈដ៏ធំបំផុតនៃជំនាន់របស់យើង… ឥឡូវនេះ មិនមានវ៉ាក់សាំងទេ… នៅពេលដែលយើងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍវា..មានមេរៀនសំខាន់មួយដែលយើងត្រូវយល់អំពីវ៉ាក់សាំងមួយដោយខ្លួនឯង គឺមិនគ្រប់គ្រាន់ទេ លោកថា យើងត្រូវការសាមគ្គីភាពជាសកល ដើម្បីធានាថា មនុស្សគ្រប់រូប គ្រប់ទីកន្លែងអាចទទួលបាន ។ សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៦៩ម៉ឺន៧ពាន់៧៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៣ពាន់១២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន២៤ម៉ឺន៤ពាន់៤២៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ៕
-
ជប៉ុនគ្រោងផ្តល់ប្រាក់៣០០លានដុល្លារ ក្នុងគោលបំណងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានវ៉ាក់សាំងចាំបាច់នានា
ជប៉ុន៖ អង្គការ Gavi, the Vaccine Alliance ដែលត្រូវបានបង្កើតឡើងដោយមូលនិធិ Bill & Melinda Gates Foundation របស់កំពូលមហាសេដ្ឋីអាម៉េរិក លោក Bill Gates ព្រមទាំងភរិយា នឹងទទួលបានថវិកា៣០០លានដុល្លារពីជប៉ុននៅឆ្នាំ២០២១ ដោយការផ្តល់នេះនឹងធ្វើឡើងសម្រាប់រយៈពេល០៥ឆ្នាំ (២០២១-២០២៥) នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ អង្គការ Vaccine Alliance នេះ តាមរយៈការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ ដូចជា WHO, UNICEF និងធនាគារពិភពលោកជាដើម ក៏ដូចជាតាមរយៈថវិកា ដែលត្រូវបានបរិច្ចាគពីបណ្តាប្រទេសនានា បាននឹងកំពុងជួយប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងផ្សេងៗក្នុងតម្លៃធូរថ្លៃ ។ ពាក់ព័ន្ធជំងឺរាតត្បាតជាសកល COVID-19 វិញ អង្គការ Vaccine Alliance ក៏កំពុងផ្តល់ថវិកាទៅកាន់ប្រព័ន្ធសុខាភិបាល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ការពារបុគ្គលិកសុខាភិបាលរបស់ខ្លួន និងទិញឧបករណ៍ធ្វើតេស្តជាដើម ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦.៧លាននាក់ ក្នុងនោះស្លាប់ជិត៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.២លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៦៩ម៉ឺន៧ពាន់៧៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៣ពាន់១២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន២៤ម៉ឺន៤ពាន់៤២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១ -សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩២ម៉ឺន៤ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន១៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧១ម៉ឺន២ពាន់២៥២នាក់ ។ ២ -ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៦១ម៉ឺន៥ពាន់៨៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤ពាន់៣៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៧ម៉ឺន៤ពាន់៩៩៧នាក់ ។ ៣ -រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន១ពាន់១០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៣៨៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៤ពាន់៦២៣នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៧៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។…
-
ផ្កាយរណបអ៊ីនធើណិតចំនួន៦០គ្រឿង ត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះទៅកាន់ទីអវកាសដោយជោគជ័យ
សហរដ្ឋអាម៉េរិក៖ ផ្កាយរណបអ៊ីនធើណិត Starlink ចំនួន៦០គ្រឿងត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Falcon-9 ចេញពីមូលដ្ឋានទ័ពអាកាស ខេបខាណាវើរ៉ាល់ ស្ថិតនៅរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ បន្ទាប់ពីតំណាក់កាលផ្ដាច់ខ្លួន តំណាក់កាលទី២នៃគ្រាប់រ៉ុក្កែត Falcon 9 បានចុះចតនៅលើផែនាវាដ្រូន ដែលត្រូវបានដាក់ឈរជើងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយក្រោយមកទៀតទើប SpaceX ប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Starlink ចំនួន៦០គ្រឿងនោះ។ សូមជម្រាបថា ក្រុមហ៊ុនអវកាសឯកជនអាម៉េរិក SpaceX មានគម្រោងបាញ់បង្ហោះផ្កាយរណប Starlink ចំនួន១ម៉ឺន២ពាន់គ្រឿងនៅត្រឹមឆ្នាំ២០២៤ខាងមុខ និង៣ម៉ឺនគ្រឿងបន្ថែមទៀតនៅពេលអនាគត ៕
-
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់កាលពីម្សិល
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប។ សម័យប្រជុំរដ្ឋសភានាថ្ងៃនេះបានធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំម្សិលមិញនេះ មានដូចជា៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ៤៤មាត្រា ដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។ ២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។ សេចក្តីព្រាងច្បាប់នេះ…
-
ជម្លោះក្មេងស្ទាវពីរក្រុមឈានដល់ផ្ទុះអាវុធចំនួន៥គ្រាប់ នៅមុខអនុវិទ្យាល័យចតុមុខ ផ្អេីលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះអន្តរាគមន៍
ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន៥គ្រាប់ នៅមុខអនុវិទ្យាល័យចតុមុខផ្អេីលសមត្ថកិច្ចមួយខណ្ឌដូនពេញ ខណៈដែលយុវជន២ក្រុមទាស់សំដីគ្នា និងគប់ដុំថ្មដាក់គ្នាឈានទៅដល់ការផ្ទុះអាវុធ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្តខណ្ឌ ចុះមកអន្តរាគមន៍។ ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង១១.៣០នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែង និងផ្លូវ២០២ មុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា៖ មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុម២ម៉ូតូមានគ្នា៤នាក់ បានជិះម៉ូតូ(មិនចាំម៉ាកនិងស្លាកលេខ)បានឈប់ទិញនំ ដែលលក់កន្លែងសំណតរថយន្តក្រុងមុខរបងសាលាចតុមុខ ហេីយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់ ដែលកំពង់ធ្វេីដំណេីរស្របទិសគ្នាពីត្បូងទៅជេីង រួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះ បណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគីដែរគេគប់ដុំថ្មនោះ ខឹងបានដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួន៣គ្រាប់ ហេីយដេញ ក្រុមដែលប្រេីដុំថ្មរត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង(បបរស)ដែលនៅក្បែនោះ ហេីយក្រុមដែលមានកាំភ្លេីងក៏បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត រួចបេីកម៉ូតូគេចបាត់អស់ និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់កន្លែងកេីតហេតុ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងរុករកឃាត់ខ្លួនយុវជនម្នាក់ទៅសួរនាំ នៅប៉ុស្តិ៍ ក្រោយសួរនាំរួចុវជននោះបានសារភាពថា ពិតជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែន ទេីបសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់បន្ត។ ចំណែកក្រុមផ្ទុះអាវុធ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
ជនជាតិចិនបើករថយន្តឡិចស៊ីសបោះពួយលឿន ជ្រុលទៅបុកគូទរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ
ភ្នំពេញ៖ ជនជាតិចិនមួយក្រុមបើករថយន្តម៉ាក ឡិចសុីស RX-350 មួយគ្រឿង បោះពួយល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ តែមិនបង្កឲ្យមានអ្នករបួសនោះទេ ចំណែករថយន្តកុងតឺន័រ បន្តដំណើរទៅមុខទៀតបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង ៥០ នាទីយប់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត ឡិចសុីសRX-350 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2AS-1898បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ិសខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែករថយន្តកុងតឺន័របានបន្តដំណើរទៅមុខទៀតបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនឃើញម្ចាស់រថយន្តឡិចសុីស ទើបសមត្ថកិច្ចហៅរថយន្តស្ទូចយករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បណ្ដោះអាសន្នទុកប្រគល់ជូនម្ចាស់វិញ៕ធ.ដ ដោយ៖ ជីម ភារ៉ា