-
អង្គការ WHO បញ្ជាក់ថា ការរាតត្បាតនៃវីរុស COVID-19 នៅតែបន្តកើនឡើងនៅក្នុងប្រទេសប្រេស៊ីល ប៉េរូ និងឈីលី
បរទេស៖ អាជ្ញាធរសុខាភិបាលអន្តរជាតិបានសម្តែងការសោកស្តាយនៅថ្ងៃអង្គារ៍នេះ ពាក់ព័ន្ធនឹងសញ្ញាឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ដែលនៅតែបន្តកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសប្រេស៊ីល ប៉េរូ និងឈីលី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងតំបន់អាម៉េរិកខាងត្បូង ពួកយើងពិតមានការព្រួយបារម្ភខ្ពស់ថា តួលេខករណីឆ្លងថ្មីៗត្រូវបានរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល កាលពីសប្តាហ៍មុននេះ នៅតែបន្តកើនឡើងខ្ពស់បំផុតនារយៈពេល០៧ថ្ងៃជាប់ៗគ្នា ចាប់តាំងពីវីរុសរាតត្បាតជាសកលមួយនេះផ្ទុះឡើង នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ខារីសា អ៊ីធែន ដែលជាអគ្គនាយកអង្គការសុខភាពអាម៉េរិក មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ។ ការលើកឡើងខាងលើនេះរបស់លោកស្រីវេជ្ជបណ្ឌិត ខារីសា អ៊ីធែន ត្រូវបានធ្វើឡើងបន្ទាប់ពីសេតវិមានសហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានប្រកាសអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរជាមួយប្រេស៊ីល ក្រោយប្រជាជាតិធំបំផុតនៅអាម៉េរិកឡាទីនមួយនេះ បានក្លាយជាប្រទេសស្ថិតនៅលំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតលើពិភពលោក ៕
-
ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យា Novavax សហរដ្ឋអាម៉េរិក ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស១៣០នាក់
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យា ណូវ៉ាវ៉ាក់ របស់សហរដ្ឋអាម៉េរិក បានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សប្រមាណ១៣០នាក់ ក្រោយទទួលជំនួយថវិកាយ៉ាងច្រើនពីកំពូលមហាសេដ្ឋីអាមេរិកលោក Bill Gates នេះបើតាមសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ បើតាមក្រុមហ៊ុនខាងលើ ការធ្វើតេស្តដំណាក់កាលទីមួយនេះ នឹងត្រូវធ្វើឡើងលើអ្នកស្ម័គ្រដែលមានសុខភាពល្អចំនួន១៣០នាក់ នៅឯទីតាំងពីរកន្លែងក្នុងប្រទេសអូស្រ្តាលី ជាមួយនឹងការចាក់វ៉ាក់សាំងមានឈ្មោះថា NVX-CoV2373 ចំនួនពីរម្ជុលក្នុងម្នាក់ៗ ។ សូមជម្រាបថា បើសិនលទ្ធផលនៃការធ្វើតេស្តដំបូងនេះទទួលជោគជ័យនោះ ក្រុមហ៊ុននេះនឹងបន្តធ្វើតេស្តដំណាក់កាលទីពីរទៀត ដែលនឹងពង្រីកទៅដល់ប្រទេសផ្សេងៗទៀត ហើយអ្នកចូលរួមនឹងមានវ័យចម្រុះ ខណៈក្រុមហ៊ុននេះក៏បានរំពឹងដែរថា នឹងទទួលបានលទ្ធផលធ្វើតេស្តដំណាក់កាលទីមួយនាអំឡុង ខែកក្កដា ឆ្នាំ២០២០ខាងមុខ ៕
-
រដ្ឋាភិបាលអេស្ប៉ាញប្រកាសកាន់ទុក្ខរយៈពេល១០ថ្ងៃ ដល់អ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស
អេស្ប៉ាញ៖ រដ្ឋាភិបាលអេស្ប៉ាញបានប្រកាសដាក់ប្រទេស ក្នុងការកាន់ទុក្ខជាផ្លូវការរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ ដើម្បីសម្តែងការគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត៣ម៉ឺននាក់ ដែលបានស្លាប់ដោយសារមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោកស្រី Maria Jesus Montero អំឡុងការកាន់ទុក្ខរយៈពេល១០ថ្ងៃនេះ ទង់ជាតិនៅតាមស្ថាប័នរដ្ឋទូទាំងប្រទេសនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាល ។ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់ថា រយៈពេលកាន់ទុក្ខខាងលើនេះ នឹងត្រូវបញ្ចប់ដោយមានការរៀបចំពិធីផ្លូវការមួយដឹកនាំដោយប្រមុខរដ្ឋ ដើម្បីជាកិច្ចគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារតែមេរោគរាតត្បាតជាសកលមួយនេះ ៕
-
ឥណ្ឌាគាំទ្រការប្រើថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាល COVID-19 ខណៈអង្គការ WHO ផ្អាកការសាកល្បងថ្នាំនេះ
ឥណ្ឌា៖ ក្រុមប្រឹក្សារដ្ឋឥណ្ឌាសម្រាប់ការស្រាវជ្រាវជីវឱសថ (ICMR) បានផ្តល់ការគាំទ្រដល់ការប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលជម្ងឺCOVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។ ទន្ទឹមគ្នា នាយកស្ថាប័ន ICMR លោក បាលរ៉ាម បាហ្គាវ៉ា បាននិយាយថា ការសិក្សា និងពិសោធន៍លើថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន មិនបានឲ្យយើងឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែមនុស្សមួយចំនួនបានកើតមានអការៈ ចង្អោរ ក្អួត និងញ័រទ្រូង (បេះដូងលោតខុសប្រក្រតី) ។ លោកបន្ថែមទៀតថា ស្ថាប័ន ICMR បានណែនាំឲ្យមន្ត្រីពេទ្យជួរមុខឥណ្ឌា ដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 លេបថ្នាំនេះ តាមវេជ្ជបញ្ជាត្រឹមត្រូវ ដើម្បីការពារខ្លួនពីការជម្ងឺរាតត្បាតជាសកលមួយនេះ ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៦៨ម៉ឺន៣ពាន់៨០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៥ម៉ឺន២ពាន់២០០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៤៣ម៉ឺន៥១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧២ម៉ឺន៥ពាន់២៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៥៧២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន៩ពាន់៩៦៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣៩ម៉ឺន៤ពាន់៥០៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤ពាន់៥៩៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៨ពាន់៥៩៣នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៦ម៉ឺន២ពាន់៣៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៨០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន១ពាន់១២៩នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៣ពាន់៣៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៥ពាន់២២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៤៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕…
-
ប្រធានាធិបតីហ្វីលីពីនអះអាងថា សិស្សានុសិស្សទាំងអស់អាចត្រឡប់ទៅសាលារៀនវិញបាន ខណៈណាមានវ៉ាក់សាំង COVID-19
ហ្វីលីពីន៖ ហ្វីលីពីននឹងមិនអនុញ្ញាតឱ្យសិស្សានុសិស្សទំាងអស់ ត្រឡប់ទៅសាលារៀនវិញឡើយ ខណៈណាមិនមានវ៉ាក់សាំង COVID-19 នេះបើតាមការអះអាងរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ នាដើមសប្តាហ៍នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានគូសបញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឱ្យបើកថ្នាក់រៀន ជាទីដែលសិស្សត្រូវអង្គុយក្បែរគ្នានោះទេ រហូតទាល់តែលោកប្រាកដថា ពួកគេមានសុវត្ថិភាពពេញលេញ ។ លោកបានសង្កត់ធ្ងន់ទៀតថា សម្រាប់លោក ទាល់តែមានវ៉ាក់សាំងជាមុនសិន… នោះអ្វីៗនឹងអូខេ ។ សូមជម្រាបថា បើតាមការគ្រោងទុកនោះ សិស្សានុសិស្សនៅហ្វីលីពីនទាំងអស់ នឹងត្រូវត្រឡប់ទៅសាលារៀនវិញនៅចុងខែសីហាខាងមុខ ក្រោយសិស្សបឋម និងវិទ្យាល័យច្រើនជាង២៥លាននាក់ត្រូវអនុវត្តវិធានការស្ថិតនៅក្នុងផ្ទះ ចាប់តាំងពីខែមីនាមក ដើម្បីទប់ស្កាត់ COVID-19 ៕
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ៕
-
សល់តែ១អាទិត្យទៀតនឹងភ្ជាប់ពាក្យ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់លេីស្ពានលីយ៉ុងផាត់ រួមទាំងម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ បុរស២នាក់ បានជិះម៉ូតូឌុបគ្នាចេញពីធ្វេីការ បានជ្រុលទៅបុករថយន្តអាបែនដឹកដីដែលឈប់លេីស្ពាន ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ កាលពីវេលាម៉ោង១១.និង០០នាទីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២០ ត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សូយ ធារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលម្តុំសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ស្លាកលេខ 1AF-7389 ជិះគ្នា២នាក់ ដោយម្នាក់ទៀតរងរបួសធ្ងន់ ។ ចំណែករថយន្តបង្កម៉ាក KIA ប្រភេទអាបែនដឹកដី ពណ៌ត្រៃអ៊ុ គ្មានស្លាកលេខ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា២នាក់ បានជិះម៉ូតូឌុបគ្នាចេញពីផ្លូវវិមានឈ្នះឈ្នះ បំណងឆ្លងស្ពានលីយ៉ុងផាត់ ទៅត្រេីយខាងលិច ពេលដែលមកដល់លេីស្ពាន ស្រាប់តែជ្រុលទៅបុករថយន្តដឹកដីខាងលេីពីក្រោយ ដែលរថយន្តដឹកដីនោះទំនងជាខូចចតនៅលើស្ពាន គ្មានដាក់សញ្ញាសំគាល់អ្វីទាំងអស់ បណ្ដាលឲ្យជនរងគ្រោះអ្នកឌុបបោកក្បាលជាមួយរថយន្តស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់។ គ្រានោះរថយន្តដឹកដីខាងលេីបានរអិលថយក្រោយទៅបុកនឹងបង្កាន់ដៃស្ពានទល់ជាប់ ហើយក៏បានបង្កឱ្យបង្កាន់ដៃស្ពានរងការខូចខាតផងដែរ។ ឃើញដូច្នោះតៃកុងដែលជាអ្នកបើកបររថយន្តនោះបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយកេីតហេតុភ្លាម…
-
ស្រវឹងស្រាបង្កគ្រោះថ្នាក់ចរាចរណ៍ហេីយនិយាយមិនស្ដាប់ សមត្ថកិច្ចខណ្ឌមានជ័យដាក់ខ្នោះបញ្ជូនមកអធិការខណ្ឌ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តនៅឈប់ស្តុបពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក lexus rx300ពណ៌សពាក់ស្លាកលេខភ្នំពេញ2W-5890ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ៣០ម៉ែត្របានឈប់នៅភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1BD-6794 ធ្វើដំណើរមកពីក្រោយយ៉ាងលឿនជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យ កំពិតកាងនឹងបែកស្តុបមួយចំហៀង។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ២ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញភ្លាមៗ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់រួចបានយកបុរសដែរបើកម៉ូតូបង្កបញ្ជូនតាមរថយន្តនគរបាលខណ្ឌមានជ័យដើម្បីយកទៅទុកដោះស្រាយគ្នានៅពេលក្រោយ ខណៈបើកមកដល់ចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បង់កំពុងទី ១ បុរសដែលបង្កបានរំខានសមត្ថកិច្ចនិងបានទាញចង្កូតរថយន្តរបស់សមត្ថកិច្ចរេពេញផ្លូវ ធ្វើឲ្យសមត្ថកិច្ចទ្រាំលែងបានបានហៅកម្លាំងចុះមកអន្តរាគមន៍រួចចាប់វាយខ្នោះបញ្ជូនទៅអធិការដ្ថានខណ្ឌមានជ័យបន្ត៕ដោយ៖ ជីម ភារ៉ា
-
បងប្អូនជីដូនមួយ២នាក់ ជិះម៉ូតូឌុបគ្នាឈប់ភ្លើងស្តុបត្រូវរថយន្តដឹកខ្សាច់បុកពីក្រោយស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅខណ្ឌជ្រោយចង្វា
ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនឯកជនមួយបានបើកលឿនជ្រុលចង្កូតទៅបុកម៉ូតូដែលជិះ២នាក់ បងប្អូនជីដូនមួយឈប់ចាំភ្លើងស្តុបបណ្ដាលឲ្យកិនបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភ្លើងស្តុបបំបែកជាបី បត់ចូលក្នុងទីក្រុង OCIC ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទុយ បាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងពិតាន ស្នាក់នៅខណ្ឌច្បារអំពៅ ចំណែកអ្នករងរបួសស្រាលមានឈ្មោះមាស វុទ្ធី អាយុ៣២ឆ្នាំ មានមុខរបរជាងពិតានដែរ ស្នាក់នៅជាមួយគ្នា។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E-២៤៦០ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូរង់ចាំភ្លើងខៀវ ដើម្បីធ្វើដំណើរទៅមុខបន្ត ស្របពេលនោះស្រាប់តែមានរថយន្តធុនធំដឹកខ្សាច់មួយគ្រឿង ម៉ាក Mitsubishi មិនមានស្លាកលេខមុខក្រោយ ប៉ុន្តែមានស្លាកលេខនៅលើ ពន្ធផ្លូវ ដែលបិទនៅកញ្ចក់រថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 3D-7699 ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦…