-
នគរបាលប៉ុស្ដិ៍គោកឃ្លាងចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ១១ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ ព្រំ ឧកញ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និង ប៊ុនធី
-
រដ្ឋលេខាធិការ ក្រសួងអប់រំ ជំរុញឲ្យសហព័ន្ធកីឡាជាតិ ត្រូវគោរពតាមលក្ខខណ្ឌ សុវត្ថិភាព ពេលដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡា
យោងលើសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯ ឧ ស សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯ ឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យមើលការបើកឡើងវិញ នៃវិស័យកីឡាជាជំហានៗ ដែលត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡា ដោយត្រូវគោរពតាមលក្ខខណ្ឌ សុវត្ថិភាព មួយចំនួនដូចខាងក្រោម៖ -រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ។-ទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ ។-កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំតាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល ។-ត្រូវធ្វើសេចក្ដីណែនាំទៅក្លឹបលីក ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩ បានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ។-ការប្រកួតលីកត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន ។-ការប្រកួតលីគមិត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ ។-ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសង្គម…
-
គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃ CAMSOC បង្ហាញសកម្មភាពការងារ ៣ដំណាក់កាលសំខាន់ សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣បានបង្ហាញឲ្យឃើញនូវសកម្មភាពការងាររបស់ខ្លួនចំនួន៣ ដំណាក់ កាលសំខាន់ៗ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ឯឧ ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ មាន ប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាថា សម្រាប់សកម្មភាពការងារ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ក្នុង ដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះគឺត្រូវបានបែងចែកជា៣ដំណាក់កាល គឺមុន ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងពេលប្រកួតស៊ីហ្គេម និងក្រោយបញ្ចប់ស៊ីហ្គេម ។ បច្ចុប្បន្នគណៈកម្មការ នេះកំពុងចាប់ផ្តើមធ្វើកិច្ចការនេះជាបណ្តើរៗហើយ មានន័យថាក្នុងដំណាក់កាលមុនដំណើរការ ស៊ីហ្គេម ដែលជាបញ្ហាសំខាន់មួយ ដើម្បីបញ្ជ្រាបព័ត៌មានឲ្យប្រជាជនយើង យល់ច្បាស់អំពីការ ប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ថាតើស៊ីហ្គេមនេះជាអ្វី ហើយដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ…
-
អគ្គលេខាធិការសមាគអតីតយុទ្ធជនកម្ពុជា អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក និងចែកអំណោយ ចំនួន ១០០នាក់ នៅស្រុកគៀនស្វាយខត្តកណ្តាល
កណ្តាល៖ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល សាកសួរទុក្ខ និងនាំយកអំណោយចែកជូន សមាជិកអតីតយុទ្ធជន ចំនួន១០០នាក់ នៅទីស្នាក់ការ កណ្ដាល សមាគមអតីតយុទ្ធជន កម្ពុជា ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងមានការអមដំណើរដោយ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្តកណ្តាល ឯកឧត្តម ប្រធាន ស.អ.ក ខេត្ត និងមានមន្ត្រី ពាក់ព័ន្ធជាច្រើនទៀត កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលទើបត្រូវបានតែងតាំជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្ដាល បានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តរបស់អតីយុទ្ធជន ក៏ដូចជាគ្រួសារពលីមរណៈ ក្នុងបុព្វហេតុជាតិមាតិភូមិ រហូតដល់មានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ ឯកឧត្តម បន្តថា ក្នងនាមជាយុវជនជំនាន់ និងមិនភ្លេចពីគុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះទេ គឺនិងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះហើយ និងរៀនសូត្រតាមនូវគំរូវីរៈដ៏អង់អាចក្លាហាននេះបន្តទៀត ។…
-
ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កម្មវិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលរាជធានី/ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស យ៉ាងច្រើនផងដែរ។បើយោងតាមរបាយការណ៍នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។ – សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន…
-
នគរបាលប៉ុស្ដិ៍កាកាបទី២ ឃាត់ខ្លួនក្រុមចោរធាក់ប្លន់យកម៉ូតូ បាន៣នាក់ និងម៉ូតូ៥គ្រឿង
ភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នាច្រើននាក់ ប្រដាប់ដោយមធ្យោបាយ ម៉ូតូចំនួន៨គ្រឿង ធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ ពីយុវជនម្នាក់ ខណៈដែលកំពុងជិះឌុបគ្នា២នាក់ ធ្វើដំណើរតាមផ្លូវ បានសម្រេចហើយ ព្យាយាមបើករត់គេច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ កម្លាំងកាកាបទី២ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍ និងកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ក្រោមបញ្ជារ លោក វរសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌ ដេញបង្ក្រាបចាប់ខ្លួនជនសង្ស័យបាន៣នាក់ ដកហូតបានម៉ូតូចំនួន៥គ្រឿង ក្នុងនោះយកបានម៉ូតូរបស់ជនរងគ្រោះមកវិញ ។ ហេតុការណ៍ប្លន់យកម៉ូតូខាងលើ កើតឡើងកាលពីវេលាម៉ង១២ និង៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពមួយបានឲ្យដឹងថា ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ ៖ ទី១ ឈ្មោះ ហែម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ ទី២ ឈ្មោះ ឡាយ មករា…
-
ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ ចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១១ និង០០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ ត្រង់ចំណុចតាមផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ ប្រុស ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ទី២-ឈ្មោះ ឈុន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, និងទី៣-ឈ្មោះ ម៉ា លីនដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា០៥កូនថង់តូច, ម៉ូតូ០១គ្រឿង ម៉ាកធូដេ ពាក់ស្លាកលេខភ្នំពេញ1FD-4066)។ បច្ចុប្បន្ន…
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោងបានរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមដងផ្លូវជាតិលេខ៦ ក្នុងស្រុកស្ទោង
កំពង់ធំ៖ ក្រោមការដឹកនាំរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោងបានរៀបចំប្រព័ន្ធលូរំដោះទឹក ដែលដក់នៅតាមដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង។ លោក ណែត សារី អភិបាលស្រុកស្ទោងបានឲ្យដឹងថា ការរៀបចំដាក់លូរំដោះទឹក មានប្រវែង៣៤០ម៉ែត្រ បើគិតជាចំនួនលូស្មើនឹង៣៤០កង់ មាន៦តឹកដែលជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ លោកបានបន្តថា កន្លងមកនៅតាមដងផ្លូវ ក្នុងភូមិប្រឡាយ ពេលមានភ្លៀងម្ដងៗ មានទឹកដក់នៅតាមដងផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរដូចនេះហើយ ទើបរដ្ឋបាលស្រុកស្ទោងបានសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមដងផ្លូវដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរជាពិសេស ដើម្បីថែរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ និងកែលម្អសោភ័ណភាព ឲ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកទស្សនា ។ ជាមួយគ្នានោះដែរ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំលោកបានលើកឡើងថាមន្ទីរ ក៏មានគម្រោងរៀបចំប្រព័ន្ធលូ នៅតាមដងផ្លូវដែលកកស្ទះទឹក ជាបន្តបន្ទាប់ដើម្បីជួយរំដោះទឹកចេញពីផ្លូវ។ ជាចុងក្រោយ លោក ជូ កុល្លា…
-
លោកសុខ លូអំពាវនាវឱ្យមានការវិនិយោគរោងចក្រកែច្នៃនៅខេត្តដើម្បីពង្រឹងជីវភាពពលរដ្ឋ
អភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី២៧ ខែឧសភានេះចង់ឃើញការវិនិយោគលើកសិ-ឧស្សាហកម្មនៅក្នុងខេត្តព្រោះកំពង់ធំមានសក្តានុពលកសិកម្មជាពិសេសស្រូវ និងកៅស៊ូសម្រាប់ការកែច្នៃដើម្បីបង្កើនប្រាក់ចំណេញនិងបង្កើនចំណូលដល់ពលរដ្ឋ។ លោកអភិបាល ហ៊ានអះអាងថាខេត្តមានកសិផលផ្គត់ផ្គង់គ្រប់គ្រាន់ និងមានកម្លាំងពលរដ្ឋដែលជាកម្លាំងពលកម្ម។ បន្ថែមពីនេះ លោកអភិបាលក៏ចង់ឃើញកំពង់ធំជាផែស្ងួតសម្រាប់ចែកចាយផលិតផលនៅទូទាំងប្រទេសព្រោះទីតាំងល្អនៅកណ្តាលប្រទេសហើយមានហេដ្ឋារចនាសម្ព័ន្ថល្អតភ្ជាប់ទៅគ្រប់ខេត្ត។មួយវិញទៀត ខេត្តនៅកណ្តាលប្រទេស១នេះ ក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិព្រោះមានប្រាសាទសំបូរព្រៃគុក និងស្ទឹងសែននិងទីតាំងផ្សេងៗទៀត។ ចំណុចទាំងអស់នេះហើយគឺជាចំណុចដែលអ្នកកំពង់ធំនឹងអាចមានចំណូលខ្ពស់ជាងនាពេលបច្ចុប្បន្ន៕
-
ឡាវអនុញ្ញាតឲ្យមានការ ចេញ-ចូលប្រទេសឡើងវិញព្រោះស្ថានការណ៍ COVID-19 ធូរស្រាលខ្លាំង
ឡាវ៖ និស្សិត អ្នកជំនាញ មន្ត្រីទូត និងពលរដ្ឋឡាវទាំងឡាយ អាចចូល ឬចាកចេញពីប្រទេសឡើងវិញជាធម្មតាហើយ ជាមួយនឹងឯកសារបញ្ជាក់ត្រឹមត្រូវ ចេញដោយក្រសួងការបរទេស ខណៈប្រទេសអាស៊ានមួយនេះ ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់តិចបំផុតពីជំងឺរាតត្បាតសកល COVID-19 នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។ ជុំវិញការអនុញ្ញាតខាងលើនេះ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលឡាវលោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsavanh) បានលើកឡើងថា ពលរដ្ឋឡាវទាំងអស់នៅតែត្រូវការជាចាំបាច់ នូវការអនុវត្តវិធានការរក្សាសុវត្ថិភាព ដើម្បីកុំឲ្យមានករណីឆ្លងជំងឺ COVID-19 បើទោះបីជាប្រទេសនេះ មិនបានរកឃើញករណីឆ្លងសូម្បីម្នាក់ នារយៈពេល ៤៤ថ្ងៃមកនេះក៏ដោយ៕