Category: ព័ត៌មាន

  • នគរបាលប៉ុស្ដិ៍ចាក់អង្រែលើស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីលួចម៉ូតូពលរដ្ឋបានសម្រេច

    នគរបាលប៉ុស្ដិ៍ចាក់អង្រែលើស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីលួចម៉ូតូពលរដ្ឋបានសម្រេច

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឲ្យដឹងថានៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច  មានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ(គាស់សោរទ្វារផ្ទះយកម៉ូតូ) កាលពីវេលាម៉ោង២៣ម៉៤១នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ បូ ដារ៉ូ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)  ។ -ជនរងគ្រោះឈ្មោះ ទូច ទី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៨៩អឺ១,២ ផ្លូវបេតុង ភូមិ ព្រែកតាគង់…

  • នគរបាលចាប់ខ្លួនជនជាតិតៃវ៉ាន់ប្រុសស្រី២នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន

    នគរបាលចាប់ខ្លួនជនជាតិតៃវ៉ាន់ប្រុសស្រី២នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន

    ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិតៃវ៉ាន់ ប្រុសម្នាក់ ស្រីម្នាក់ ជាបន្តបន្ទាប់ ពាក់ពន្ធ័ករណីរក្សាទុក សារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន ដោយម្នាក់ ចាប់បាននៅថ្ងៃទី៥ មករា និងម្នាក់ទៀតចាប់បាននៅថ្ងៃទី៦ មករា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី៥ មករា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនសង្ស័យ ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរបើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាត់លិខិតឆ្លងដែនលេខ ។ លុះដល់នៅថ្ងៃទី៦ មករា…

  • បារាំងព្រមានថា ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើផលិតផលបារាំង នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ

    បារាំងព្រមានថា ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើផលិតផលបារាំង នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ

    បារាំង៖ រាល់ការចាត់វិធានការសងសឹកប្រឆំាងច្បាប់ពន្ធថ្មីលើសេវាឌីជីថល តាមរយៈការដំឡើងពន្ធលើផលិតផលបារាំង អាចនឹងបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាលក្ខណៈអចិន្ត្រៃយ៍ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរ ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងរូបនេះបាននិយាយយ៉ាងដូច្នេះថា បើសិនជាអាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងច្បាប់ពន្ធថ្មីលើសេវាឌីជីថល… នោះយើងនឹងចាត់វិធានការឆ្លើយតបត្រឡប់ទៅវិញ លោកថា បើអាម៉េរិកពិតជាធ្វើបែបនេះមែន វាមានតែបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំង២ជាលក្ខណៈអចិន្ត្រៃយ៍ ហើយយើងនឹងយកសំណុំរឿងនេះឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ការព្រមានរបស់លោក ប្រ៊ុយណូ ឡឺ ម៊ែរ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកបានគំរាមថា ខ្លួននឹងយកពន្ធរហូតដល់១០០ភាគរយលើផលិតផលនាំចូលពីបារាំង ក្នុងនោះរួមមានដូចជា ស្រាសំាប៉ាញ កាបូបយ្យួរដៃ និងផលិតផលបារាំងដទៃទៀតគិតជាសរុបមានតម្លៃជាង២.៤ពាន់លានដុល្លារ ក្រោយការស៊ើបអង្កេតរបស់អាម៉េរិករកឃើញថា ច្បាប់ពន្ធថ្មីលើសេវាឌីជីថលនៃរដ្ឋាភិបាលបារាំង បានបង្កការខូចខាតធ្ងន់ធ្ងរដល់កុ្រមហ៊ុនបច្ចេកវិទ្យាអាមេរិក មានទាំងក្រុមហ៊ុន Google និង Facebook ៕ធ.ដ

  • នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ ៦នាក់ ទៅតុលាការ

    នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ ៦នាក់ ទៅតុលាការ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៦នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួន ទៅតុលាការដើម្បីឲ្យព្រះរាជអាជ្ញា ចោទសួរ និង ដាក់បន្ទុកនៅ ថ្ងៃទី ៧ខែមករា ឆ្នាំ ២០២០ក្នុង សំណុំរឿង បទល្មើស ពាក់ព័ន្ធ ករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ទាំង ៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន  ។សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពី កម្លាំងជំនាញ ប៉ុស្តិ៍បង្ក្រាប ចាប់ខ្លួនបាន នាំទៅសាកសួរនៅ ផ្នែកជំនាញតាមនីតិវិធី រហូតដល់ ថ្ងៃទី ៧ខែមករាឆ្នាំ២០២០នេះ ត្រូវបានបញ្ជូន ខ្លួនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ធ.ដ

  • រថយន្តហាយឡែនឌ័របុករះម៉ូតូ៤គ្រឿង កំពុងឈប់ស្ទុបបណ្ដាលមន្ត្រីស័ក្ត៣ម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់

    រថយន្តហាយឡែនឌ័របុករះម៉ូតូ៤គ្រឿង កំពុងឈប់ស្ទុបបណ្ដាលមន្ត្រីស័ក្ត៣ម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់

    ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីប៉ូលិសស័ក្ត៣ បានបាក់កស្លាប់ភ្លាមៗ និងមនុស្ស២នាក់ ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្តហាយឡែនឌ័របុករះទាំងកំរោលខណៈកំពុងឈប់ស្ទុបក្រហម កាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវព្រៃសរ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពបុរសរងគ្រោះមានឈ្មោះ ចន រតនា ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបមន្ត្រីអនុសេនីយ៍ឯក អាសយដ្ឋានផ្ទះលេខ១៣៤អឺ៤ហ្សែត ផ្លូវ១៨២ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា ។ បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ2AQ – 9621 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើបត់ស្ដាំទៅផ្លូវព្រៃសរបានបុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្តុប បណ្ដាលឲ្យបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីប៉ូលិសស័ក្ក៣ បានបាក់កស្លាប់នៅនិងកន្លែង និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ។ ភ្លាមៗរថយន្តបង្ករមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ក្រោយកើតហេតុភ្លាម ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត។  បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុក និងធ្វើកំណត់ប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

  • រថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្រ្ចាស បណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំ

    រថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្រ្ចាស បណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំ

    ភ្នំពេញ៖ មានហេតុការគ្រោះថ្នាក់ចរារណ៍មួយរវាងរថយន្ត២គ្រឿងបានបើបរក្នុងទិសដៅបញ្ច្រាសហើយបុក គ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត បង្ករការភ្ញាក់ផ្អើលដល់ជាពលរដ្ឋកាលពីវេលា ម៉ោង១២. ៤០នាទីរំលងអាធ្រាត្រឈាន ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ១ ភូមិត្រួយអំពិល សង្កាត់ក្បាល់កោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-0242 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតបញ្រ្ចាសគ្នាក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តការ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3116 ដែលធ្វើដំណើរបញ្ច្រាសគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងមុខទាំងស្រុងតែម្តង។ រីឯម្ចាស់រថយន្តកូរ៉ូឡារងរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាសវែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំធ្វើការដោះ ស្រាយនៅពេលក្រោយ៕ធ.ដ

  • ប្រធានសភាអាម៉េរិកកំពុងស្វែងរកដំណោះស្រាយ ដើម្បីកំណត់អំណាចយោធាលោក ដូណាល់ ត្រាំ ក្រោយសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

    ប្រធានសភាអាម៉េរិកកំពុងស្វែងរកដំណោះស្រាយ ដើម្បីកំណត់អំណាចយោធាលោក ដូណាល់ ត្រាំ ក្រោយសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ សភាអាម៉េរិកនឹងប្រកាសអំពីដំណោះស្រាយថ្មីមួយ ដើម្បីទទួលការបោះឆ្នោតអនុម័ត ស្ថិតនៅក្នុងគោលដៅកំណត់អំណាចលើផ្នែកយោធា របស់លោក ដូណាល់ ត្រាំ ខណៈសហរដ្ឋអាម៉េរិកកំពុងជួបប្រទះភាពតានតឹង កាន់តែខ្លាំងឡើងៗជាមួយអ៊ីរ៉ង់ ក្រោយការធ្វើឃាតមេទ័ពអ៊ីរ៉ង់ក្នុងទឹកដីអ៊ីរ៉ាក់ នេះបើតាមប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ។ យ៉ាងណាមិញ ដំណោះស្រាយក្នុងន័យទប់ស្កាត់មិនឲ្យសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់ផ្ទុះឡើងនេះ ត្រូវបានគេមើលឃើញថា នឹងអាចឆ្លងផុតសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យយ៉ាងងាយ ប៉ុន្តែសម្រាប់ព្រឹទ្ធសភាដែលកំពុងគ្រប់គ្រង ដោយបក្សសារធាណរដ្ឋនោះ គឺទំនងជាមិនអាចឆ្លងផុតនោះឡើយ ។ បច្ចុប្បន្ន ទាំងសមាជិកព្រឹទ្ធសភា និងសភាអាម៉េរិក ដែលភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងខ្លាំង ចំពោះការចេញបញ្ជាដោយលោក ដូណាល់ ត្រាំ ក្នុងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី នៅក្នុងទឹកដីអ៊ីរ៉ាក់ ព្រោះការធ្វើបែបនេះ នឹងរុញច្រានឲ្យសហរដ្ឋអាមេរិកធ្លាក់ជ្រៅទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ។ បើទោះបីជាបែបនេះក្តី សមាជិកសភា និងព្រឹទ្ធសភាអាម៉េរិកមកពីបក្សសាធារ ណរដ្ឋបានសម្តែងការគាំទ្រ និងចាត់ទុកថា នេះជាការទប់ស្កាត់កុំឲ្យអ៊ីរ៉ង់បង្កបញ្ហាធំនៅថ្ងៃមុខ ជាពិសេសការវាយប្រហារស្ថានទូត មូលដ្ឋានទ័ព និងពលរដ្ឋអាម៉េរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ៕ធ.ដ

  • សមាជិកសភាអាម៉េរិកជាប់គាំងការចាប់ផ្តើមសវនាការលើការចោទប្រកាន់ដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ

    សមាជិកសភាអាម៉េរិកជាប់គាំងការចាប់ផ្តើមសវនាការលើការចោទប្រកាន់ដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ

    សហរដ្ឋអាម៉េរិក៖ ក្រុមសមាជិកសភាអាម៉េរិកបានវិលត្រឡប់មកកាន់រដ្ឋធានី វ៉ាស៊ីនតោន ពីការឈប់សម្រាករបស់ពួកគេវិញហើយ តែក្រុមសមាជិកសភាទាំងនោះ មិនទាន់ខិតជិតដល់ការសម្រេច ថាតើនៅពេលណា និងវិធីយ៉ាងណាដែលលោក  ដូណាល់ ត្រាំ នឹងត្រូវកាត់ទោសនៅព្រឹទ្ធសភា ពីបទចោទប្រកាន់ដកហូតមុខតំណែងប្រធានាធិបតី ដែលសភាបានសម្រេចយល់ព្រមកាលពីខែមុនរួចហើយនោះ ។ ក្រុមសមាជិកសភាសំខាន់ៗនៅតែបន្តជាប់គាំង លើបទចោទប្រកាន់ដកហូតមុខតំណែងប្រធានាធិបតី ហើយពេលនេះក៏មានរឿងស្មុគស្មាញកើតឡើងទៀត ទាក់ ទងនឹងការពិភាក្សាដេញដោលរឿងការសម្រេចរបស់លោក ត្រាំ ឲ្យមានការវាយប្រហារដោយយន្តហោះដ្រូន និង បានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាហ្សេម សូឡៃម៉ានី ដ៏សំខាន់កាលពីសប្តាហ៍មុន នៅខាងក្រៅអាកាសយានដ្ឋានក្នុងទីក្រុង បាកដាដ ។ ទន្ទឹមគ្នា ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលជាមេដឹកនាំគ្រប់គ្រងក្រុមអ្នកប្រជាធិបតេយ្យក្នុងសភា បានបដិសេធបញ្ជូនដីកាទាក់ទងនឹងបទចោទប្រកាន់ដកហូតតំណែងប្រធានាធិបតីចំនួន ២ ករណីទៅកាន់ព្រឹទ្ធសភា រហូតទាល់តែលោកស្រីជឿថា ព្រឹទ្ធសភាអាចដំណើរការកាត់ទោសដោយយុត្តិធម៌ ៕ធ.ដ

  • ប៉ាគីស្ថាន និង ចិនដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹកក្នុងដែនសមុទ្រនៅភាគខាងលិចប្រទេសឥណ្ឌា

    ប៉ាគីស្ថាន និង ចិនដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹកក្នុងដែនសមុទ្រនៅភាគខាងលិចប្រទេសឥណ្ឌា

    ចិន៖ សមយុទ្ធយោធាជើងទឹកឈ្មោះថា Sea Guardian-2020 រវាងចិន និងប៉ាគីស្ថាន នៅថ្ងៃចន្ទម្សិលមិញ បានចាប់ផ្តើមប្រព្រឹត្តទៅ នៅក្នុងដែនសមុទ្រអារ៉ាប់ ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ ។ ក្នុងឱកាសនៃការធ្វើលំហាត់យោធាខាងលើនេះ ចិន-ប៉ាគីស្ថាននឹងផ្តោតសំខាន់ ការហ្វឹកហាត់លើគោលដៅសំខាន់ៗមួយចំនួន ក្នុងនោះរួមមានការល្បាតរួមគ្នា ការការពារដែនអាកាស ការប្រឆាំងនាវាមុជទឹក និងការបាញ់គ្រាប់ពិត ។ បើតាមទីក្រុងប៉េកាំង ការធ្វើសមយុទ្ធនេះពុំមានជាប់ពាក់ព័ន្ធជាមួយស្ថានការណ៍ក្នុងតំបន់ ឬក៏មានគោលដៅលើប្រទេសផ្សេងឡើយ ហើយថា ក្រៅពីសមយុទ្ធ យោធាផ្លូវទឹកខាងលើ ប្រទេសទាំងពីរក៏មានការធ្វើសមយុទ្ធតាមផ្លូវគោក ក៏ដូចជាផ្លូវអាកាសជាច្រើនលើកជាមួយគ្នាផងដែរ ៕ធ.ដ

  • នាយករដ្ឋមន្រ្តីអូស្ត្រាលីអះអាងថា នឹងបញ្ចេញកញ្ចប់ថវិកាជាតិ១.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ជាមួយភ្លើងឆេះព្រៃនាយករដ្ឋមន្រ្តីអូស្ត្រាលីអះអាងថា នឹងបញ្ចេញកញ្ចប់ថវិកាជាតិ១.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ជាមួយភ្លើងឆេះព្រៃ

    នាយករដ្ឋមន្រ្តីអូស្ត្រាលីអះអាងថា នឹងបញ្ចេញកញ្ចប់ថវិកាជាតិ១.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ជាមួយភ្លើងឆេះព្រៃនាយករដ្ឋមន្រ្តីអូស្ត្រាលីអះអាងថា នឹងបញ្ចេញកញ្ចប់ថវិកាជាតិ១.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ជាមួយភ្លើងឆេះព្រៃ

    អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីនឹងបញ្ចេញថវិកាជាតិ២ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង១.៤ពាន់លានដុល្លារអាមេរិកបន្ថែមពីលើថវិកាជាច្រើនលានដុល្លារទៀត ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់ភ្លើងឆេះព្រៃ នេះបើតាមនាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន ។ យ៉ាងណាមិញ លោក ស្កុត ម៉ូរីសុន ក៏បានទទួលរងការរិះគន់ពីមហាជនមួយចំនួនផងដែរ ដោយសារតែលោកបានអវត្តមាននៅពេលដែលភ្លើងឆេះព្រៃចាប់ផ្តើមរីករាលដាលខ្លាំង ខណៈប្រជាជនអូស្ត្រាលីដែលរងគ្រោះធ្ងន់ធ្ងរនៅតំបន់ភ្លើងឆេះព្រៃនោះ បានស្តីបន្ទោសធ្ងន់ៗទៅលើរដ្ឋាភិបាលដែលមានភាពយឺតយ៉ាវ ។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ មានជនរងគ្រោះពីរនាក់ទៀតត្រូវបានគេរាយការណ៍ បានបាត់ខ្លួននៅក្នុងរដ្ឋ New South Wales ស្របពេលដែលចំនួនមនុស្សស្លាប់នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកទល់នឹងពេលនេះបានកើនឡើងដល់២៤នាក់ ។ បើទោះបីជាភ្លៀងបានចាប់ផ្ដើមធ្លាក់ជាបណ្តើរៗ នៅក្នុងថ្ងៃចន្ទដដែលនេះ នៅតំបន់មួយចំនួនក្នុងប្រទេសអូស្ត្រាលី ក្នុងនោះរួមទាំងភាគខាងកើត ដែលកំពុងតែទទួលរងគ្រោះដោយមហន្តរាយភ្លើងឆេះព្រៃ និង សីតុណ្ហភាពក៏បានចុះត្រជាក់ជាបណ្ដើរៗក៏ដោយ ក៏ប៉ុន្តែមន្ត្រីជំនាញអូស្ត្រាលីបានព្រមានថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំអាចនឹងឆាបឆេះសាជាថ្មី ៕ធ.ដ