Category: ព័ត៌មាន

  • អ៊ីរ៉ាក់បង្កើតច្បាប់បណ្តេញទ័ពអាម៉េរិក ខណៈអ៊ីរ៉ងតានតឹងខ្លាំងជាមួយអាម៉េរិក

    អ៊ីរ៉ាក់បង្កើតច្បាប់បណ្តេញទ័ពអាម៉េរិក ខណៈអ៊ីរ៉ងតានតឹងខ្លាំងជាមួយអាម៉េរិក

    ក្រុមអ្នកតាក់តែងច្បាប់ក្នុងរដ្ឋសភានៃប្រទេសអ៊ីរ៉ាក់បាននាំគ្នាបោះឆ្នោតដើម្បីបណ្ដេញទ័ពអាម៉េរិកចេញពីប្រទេសរបស់ខ្លួន ខណៈដែលបញ្ហារវាងអាម៉េរិក និងអ៊ីរ៉ង់កាន់តែជាតានតឹង ដោយសារតែអាម៉េរិកបានវាយប្រហារតាមអាកាស សម្លាប់មេដឹកនាំយោធាកំពូលរបស់អ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុននោះ។ ជាការឆ្លើយតប ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអ៊ីរ៉ាក់ និងព្រមានពីការបណ្ដេញកងទ័ពរបស់ខ្លួន។ លោកត្រាំ អះអាងថា “អាម៉េរិកបានសង់មូលដ្ឋានទ័ពអាកាសនៅទីនោះ ហើយកងទ័ពយើងនឹងមិនចាកចេញនោះទេ លុះត្រាតែអ៊ីរ៉ាក់សងលុយយើងទាំងអស់វិញ។” គួរបញ្ជាក់ថា ក្រោយការសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ Qassim Suleimani ដោយអាម៉េរិក ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងដែលអាចឈានដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។ នៅក្នុងសេចក្ដីប្រកាសមួយរបស់រដ្ឋាភិបាលអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យឲ្យដឹងថា “កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងលែងមានការកំណត់លើការផលិតទៀតហើយ។ ការប្រកាសដូចនេះ ហាក់ដូចជាសញ្ញានៃការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានធ្វើឡើងរវាងអ៊ីរ៉ង់ នឹងសមាជិកអចិន្រ្តៃយ៍ចំនួនប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ P5+1 (ចិន, បារាំង, រុស្ស៊ី, អង់គ្លេស និងអាម៉េរិក + អាល្លឺម៉ង់) រួមជាមួយនឹងសភាពអឺរ៉ុប៕ធ.ដ

  • ជិះម៉ូតូឌុបគ្នាចេញពីចំការត្រូវរថយន្តបុកបណ្ដាលឲ្យរបួសធ្ងន់ ៣នាក់ នៅស្រុកភ្នំក្រវាញ

    ជិះម៉ូតូឌុបគ្នាចេញពីចំការត្រូវរថយន្តបុកបណ្ដាលឲ្យរបួសធ្ងន់ ៣នាក់ នៅស្រុកភ្នំក្រវាញ

    ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ដ នៅគ្រាដែលភាគីខាងម៉ូតូជិះឌុបគ្នាចេញពីចំការមកផ្លូវជាតិ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង១០នាទី រសៀលថ្ងៃច័ន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ យោងតាមរបាយការណ៍នគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ មុនកើតហេតុគេឃើញម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នាចំនួន ៣នាក់ចេញពីចំការ លុះមកដល់កន្លែងកើតហេតុបានបត់ឆ្លងផ្លូវទៅខាងឆ្វេង ខណៈមានរថយន្ត ១គ្រឿងម៉ាក កាមរី ហើម ចង្កូតស្ថាំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F 0840 ធ្វើដំណើរមកពីទិស (កើតលិច) ជ្រុលបុកពេញទំហឹង អ្នកបររថយន្តឃើញហេតុការណ៍បែបនេះបើកទ្វារចុះរត់គេចខ្លួនបាត់…

  • រដ្ឋបាលខេត្តបាត់ដំបង យកថវិកា ២៥លានរៀល របស់ សម្តេចក្រឡាហោម ស ខេង រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមខេត្តជួយរំលែកទុក្ខដល់ក្រុមគ្រួសារសព៥នាក់ ដែលស្លាប់ដោយការដួលរលំបាក់អគារ នៅខេត្តកែប កន្លងទៅ

    រដ្ឋបាលខេត្តបាត់ដំបង យកថវិកា ២៥លានរៀល របស់ សម្តេចក្រឡាហោម ស ខេង  រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមខេត្តជួយរំលែកទុក្ខដល់ក្រុមគ្រួសារសព៥នាក់ ដែលស្លាប់ដោយការដួលរលំបាក់អគារ នៅខេត្តកែប កន្លងទៅ

     រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត​ និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំសំខាន់ៗបណ្តាមន្ទីរនានាជុំវិញខេត្ត ឯកឧត្តម-លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ដែលបានស្លាប់ នៅក្នុងហេតុការដោយការដួលរលំអគារ៧ជាន់នៅខេត្តកែប កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗនេះដោយបាននាំយកនូវថវិកា ចំនួន២៥លានរៀល ដើម្បីចូលរួមបុណ្យសព ចំនួន០៥នាក់ រស់នៅក្នុងភូមិស្នួលកោងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ពិធីគោរពវិញ្ញាណក្ខន្ធដល់សពនិងជួបសំណេះសំណាលចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសពនេះបានប្រព្រឹត្តទៅនៅគេហដ្ឋានផ្ទាល់របស់សពដែលស្ថិតនៅភូមិឃុំខាងលើ នៅថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២០ ព្រឹកម៉ិញនេះ។      សូមបញ្ជាក់ថាកាលរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មានករណីដួលបាក់រលំអគារនៅខេត្តកែប បណ្តាលឲ្យប្រជាពលរដ្ឋជាកម្មករសំណង់ នៅទីនោះ រងគ្រោះសរុប ៥៩នាក់ស្រី២២នាក់ក្នុងនោះបាត់បង់ជីវិតសរុបចំនួន៣៦ នាក់ ស្រី ១៤នាក់។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះមានក្មេងចំនួន០៦នាក់ (ក្មេងស្រី០២នាក់) និង របួសចំនួន២៣នាក់ (ស្រី០៨នាក់) ។      ដោយឡែកក្នុងចំណោមជនរងគ្រោះទាំងនោះ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង មានប្រជាពលរដ្ឋជាកម្មករនៅទីនោះបានរងគ្រោះក្នុងហេតុការដ៏អាក្រក់កើតឡើងនេះសរុប០៦នាក់(ស្រី០២នាក់)។ក្នុងនោះស្លាប់ ចំនួន០៥នាក់(ស្រី០២នាក់) និងរបួសចំនួន០១នាក់(ប្រុស)។អ្នកទាំង០៦នាក់នាក់នេះរស់នៅក្នុងភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយគ្នា។ដោយក្នុងនោះ៖១.ឈ្មោះ សឺត…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទទួលជួប H.E. W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនាទីស្តីការក្រសួងផែនការ

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទទួលជួប H.E. W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនាទីស្តីការក្រសួងផែនការ

    នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួប H.E. W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជានៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៩។ ក្នុងជំនួបការសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម W. Patrick Murphy និងសហការី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញមកក្រសួងផែនការនាពេលនេះ ហើយវាក៏ជាមោទនភាពរបស់ក្រសួងផែនការផងដែរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយគាំទ្រដល់ក្រសួងផែនការ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត មានដូចជា UNFPA, UNICEF គាំទ្រលើការអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) ដែលមានចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ និង អង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ ហើយតាមរយៈអង្គការUNDP…

  • សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស

    សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស

    នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា-ចក្រកម្ពុជា។ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា  តាមរយៈដំណើរទស្សនកិច្ច នាពេលនេះ ពិតជារួមចំណែកដល់ការពង្រឹង ពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រជាជន    រដ្ឋាភិបាល និងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរផងដែរ។នៅក្នុងឱកាសនោះ ឯកឧត្តម Muhammad Faruk Khan បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ។  ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេសមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរតាំងពីរយូរលង់ណាស់មកហើយ តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថា្នក់ដឹកនាំជាន់ខ្ពស់ ដូចជា លោកជំទាវប្រធានរដ្ឋសភា ដំណើរទស្សនកិច្ចរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំការងារបច្ចេកទេសរវាងក្រសួងជំនាញផងដែរ។  ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយ ដែលក្នុងរយៈពេល១០ឆ្នាំមកនេះ ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំដ៏ល្អ ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ។ឯកឧត្តមបានជម្រាប់អំពីគោលបំណងរបស់គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ…

  • សម្ដេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាបង់ក្លាដែសថា ដើម្បីអាចទិញអង្ករពីកម្ពុជា បាននូវតម្លៃដ៏សមស្របមួយនោះ, អ្នកវិនិយោគបង់ក្លាដែស អាចមកវិនិយោគ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និង ប្រមូលទិញស្រូវពីប្រជាជនផ្ទាល់ ដើម្បីធ្វើការកិន នាំចេញទៅប្រទេសបង់ក្លាដែសតែម្ដង

    សម្ដេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាបង់ក្លាដែសថា ដើម្បីអាចទិញអង្ករពីកម្ពុជា បាននូវតម្លៃដ៏សមស្របមួយនោះ, អ្នកវិនិយោគបង់ក្លាដែស អាចមកវិនិយោគ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និង ប្រមូលទិញស្រូវពីប្រជាជនផ្ទាល់ ដើម្បីធ្វើការកិន នាំចេញទៅប្រទេសបង់ក្លាដែសតែម្ដង

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញាតិឱ្យឯកឧត្ដម មហាម៉ាត់ ហ្វារុកខាន់ (Mohammad Faruk khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការ បរទេស នៃសភាបង់ក្លាដែស នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី 6 មករា ឆ្នាំ២០២០ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ បានគោរពពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខនិងជូនពរសព្វសាធុការពរ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជម្រាបជូនសម្តេចតេជោ ថា ឯកឧត្ដម បានជួបពិភាក្សា ប្រកបដោយផ្លែផ្កាជាមួយនឹងសមភាគីសភាកម្ពុជា ហើយក្នុងកិច្ចពិភាក្សាគ្នានេះ ក៏បានជំរុញនិងពង្រឹងទំនាក់ទំនងរវាងសភា និងសភា ទាំង២ផងដែរ ។ ឯកឧត្ដម គោរពជម្រាបជូនសម្ដេចតេជោដែរថា នៅឆ្នាំ២០២០នេះ កម្ពុជា នឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប ហើយលោកជំទាវ នាយករដ្ឋមន្ត្រីបងក្លាដេស នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលនោះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន…

  • ព្រឹត្តិការណ៍ប្រណាំងកង់ ពិភពលោក ឆ្នាំ២០២០ ត្រូវបាន បញ្ចប់ គ្រាដែល កីឡាករ ឡាវ ជាប់លេខ១

    ព្រឹត្តិការណ៍ប្រណាំងកង់ ពិភពលោក ឆ្នាំ២០២០ ត្រូវបាន បញ្ចប់ គ្រាដែល កីឡាករ ឡាវ ជាប់លេខ១

     ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ប្រចាំឆ្នាំ២០២០ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានបញ្ចប់ជាស្ថាពរនៅរសៀលថ្ងៃចន្ទ ទី០៦ ខែមករានេះ ក្រោយដំណើរការប្រកួតរយៈពេល៣ថ្ងៃ ក្នុងនោះកីឡាករឡាវដណ្តើមបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីបូកពិន្ទុសរុបបានខ្ពស់ជាងគេ។ការប្រណាំងឆ្លងកាត់ ៤ខេត្ត រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះ មានចម្ងាយផ្លូវសរុប៤៥៤.៦គីឡូម៉ែត្រ។សម្រាប់ពិធីបញ្ចប់ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ បានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក Bruno Bodard អគ្គនាយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក និងលោក កែន សត្ថា អភិបាលខេត្តកែប រួមទាំងគណៈកម្មការបច្ចេកទេសមកពីសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ក្រុមការងារ និងកីឡាករជាតិ-អន្ដរជាតិផងដែរ។សម្រាប់លទ្ធផលជារួម ក្នុងការប្រកួតរយៈពេល៣ថ្ងៃ រួមមាន៖* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team។* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Hohd Zariff Muhmad…

  • អភិបាលរាជធានីភ្នំពេញ អញ្ជើញ ចែកអំណោយដល់ប្រជាពលរដ្ឋភ្លើងឆេះផ្ទះនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវ

    អភិបាលរាជធានីភ្នំពេញ អញ្ជើញ ចែកអំណោយដល់ប្រជាពលរដ្ឋភ្លើងឆេះផ្ទះនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវ

    នារសៀលថ្ងៃទី៦មករា ឆ្នាំ២០២០ នេះអភិបាលរាជធានីភ្នំពេញ អញ្ជើញ ចែកអំណោយដល់ប្រជាពលរដ្ឋភ្លើងឆេះផ្ទះនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវ។ធ.ដ

  • ប្រមុខក្រសួងការពារជាតិកម្ពុជា បានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ បន្តថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ !

    ប្រមុខក្រសួងការពារជាតិកម្ពុជា បានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ បន្តថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ !

    ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បែបនេះ ក្នុងគ្រាដែលលោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំ នៃថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី៦មករាឆ្នាំ២០២០នេះ នៅក្នុងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះទៀត ក៏មានការអញ្ជើញចូលរួមពី អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មន្ត្រីយោធាជាន់ខ្ពស់ នៃក្រសួងការពារជាតិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក្រោមការស្វាគមន៍ ពីមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ។ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានរាយការណ៍ ជូនសម្តេចប្រមុខការពារជាតិកម្ពុជា អំពីសភាពការណ៍សន្តិសុខ និងសភាពការណ៍ទូទៅ…

  • អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំអំណោយចែកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកថ្មី

    អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំអំណោយចែកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកថ្មី

    ភ្នំពេញ៖ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅព្រឹកថ្ងៃអាទិត្យទី៦ ខែមករា ឆ្នាំ២០២០ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោក ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុសាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។ លោកអភិបាលខណ្ឌ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។ លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារយើង មានជីវភាព កាន់តែប្រសើរឡើង ៕ធ.ដ …