-
កីឡាករហុងកុងគ្រងជើងឯក ក្នុងថ្ងៃទី២នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកឡើងភ្នំបូកគោ ខណៈសិង្ហបុរីលេខ២ ម៉ាឡេស៊ីលេខ៣
(កំពត)៖ ថ្ងៃទី២នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ បានបញ្ចប់ដោយជោគជ័យហើយ ក្រោយចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ខេត្តកោះកុង កាត់តំបន់ស្រែអំបិល និងវាលរេញ ខេត្តព្រះសីហនុ មកបញ្ចប់នៅកំពូលភ្នំបូកគោ ខេត្តកំពត នាល្ងាចថ្ងៃទី០៥ ខែមករានេះ ខណៈលទ្ធផលជយលាភីមានការផ្លាស់ប្ដូរទាំងស្រុង បើធៀបនឹងការប្រកួតនៅថ្ងៃទី១ កាលពីម្សិលមិញ ដោយថ្ងៃនេះកីឡាករហុងកុងជាអ្នកគ្រងជើងឯកវិញម្ដង។សម្រាប់ពិធីបិទការប្រកួតថ្ងៃទី២នេះដែរ បានធ្វើឡើងនៅមុខសណ្ឋាគារឡឺបូកគោផាលេស (កំពូលភ្នំបូកគោ) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក Bruno BODARD អគ្គនាយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។ចំពោះលទ្ធផលក្នុងការប្រកួតដ៏ស្វិតស្វាញលើចម្ងាយផ្លូវសរុប ១៧២.៨គីឡូម៉ែត្រនេះ មានតទៅ៖* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករហុងកុង Choy Hiu Fung មកពីក្លឹប HKSI Pro Cycling Team ប្រើថេរវេលា ៤ម៉ោង ៤០នាទី និង ១៨វិនាទី។* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករសិង្ហបុរី Cahyadi…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយកុមារកំព្រានិងម៉ែដោះ នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រានិងម៉ែដោះ នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ ជានិច្ចកាលលោកជំទាវតែងតែមានមនោសញ្ចេតនាចំពោះបងប្អូនខ្មែរ ដោយក្តីអាណិត ស្រឡាញ់ មិនប្រកាន់វណ្ណៈ ហើយថ្ងៃនេះលោកជំទាវក៏បានឆ្លៀតឱកាសមកជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាទីបំផុត ។ ជាទីបញ្ចប់លោកជំទាវក៏បានផ្តល់ថវិកាដល់កុមារ ម្នាក់ៗ៥ម៉ឺនរៀល និងអ្នកគ្រួលោកគ្រួ ២០ម៉ឺនរៀល អ្នកមើលថែរ នុំប័ង និងទឹកដោះគោដែលបាននឹងកំពុងស្នាក់នៅក្នុងមណ្ឌលនោះផងដែរ៕
-
កម្លាំងអាវុធហត្ថ ឃាត់ខ្លួនស្ត្រី២នាក់ ដកហូតថ្នាំញៀនជិត៨០កញ្ចប់ នៅខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ ថ្នាំញៀនចំនួន៧៧កញ្ចប់តូចៗ ក្នុងនោះមាន១កញ្ចប់ធំ ត្រូវដកហូតបានពីស្ត្រីជាជនសង្ស័យ២នាក់ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ សហការជាមួយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ត្រី កាន់ សុខ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ដែលបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាប ឈានដល់ការរកឃើញថ្នាំញៀន ចំនួន៧៧កញ្ចប់ ពីស្ត្រីជាជនសង្ស័យទាំង២នាក់ បានអនុវត្តឡើង២គោលដៅផ្សេងៗគ្នា និងទល់មុខគ្នា ស្ថិតនៅជួរមាត់ទន្លេ ត្រង់ចំណុចផ្ទះលេខ (២៥៩៣,២៥៨៧) ក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ តាំងពីរសៀល រហូតដល់ល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ លោកវរសេនីយ៍ត្រី កាន់ សុខ បញ្ជាក់ថា ដោយមានកិច្ចសហការល្អ ក្នុងការស្រាវជ្រាវ ពីកម្លាំងរបស់លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបជុំហ៊ានដំបូង គឺឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ហ៉ីម ម៉ៃសុំ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិឥស្លាម បានរកឃើញថ្នាំញៀន ចំនួន៥៥កញ្ចប់ (ធំ១កញ្ចប់, តូច៥៤កញ្ចប់) ក្រៅពីរកឃើញ កំប៉ុងសម្រាប់ទុកគ្រឿងញៀនចំនួន…
-
នគរបាលប៉ុស្ដិ៍ទឹកថ្លា និងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា និងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជាបន្តបន្ទាប់ ។ គួរបញ្ចាក់ថា នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់តឹកថ្លា ខណ្ឌសែនសុខ ដោយជនសង្ស័យ០១ ឈ្មោះ តន សារិទ្ធ ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់បន្ទប់ជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (ពិនិត្យទឹកនោម) ។ ហើយនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ…
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប
-
ប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអគារ ត្រូវបានប្រកាសបិទបញ្ចប់, តុល្យការចុងក្រោយ ជនរងគ្រោះ៥៩នាក់ ស្លាប់៣៦នាក់ នៅមានជីវិត២៣នាក់ (មានវីដេអូ)
គិតត្រឹមម៉ោង១១ និង ៤០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រកាសបិទប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអគារ នៅខេត្តកែប។ តុល្យការចុងក្រោយជនរងគ្រោះសរុបទាំងអស់៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់) ៕
-
ពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការ និងបិទវគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ២០១៩ របស់កងពលរបសកងពលតូចអន្តរាគមន៏លេខ១៤
ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ ខភម និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានឲ្យដំណើរការសាងសង់អគារទីបញ្ជាការ និងបិទវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៩ របសកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក ។ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក ស្ថិតស្រុកក្រគរ ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ម៉ៅ ថានិន អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ ឯកឧត្តម អស់លោកជាមេបញ្ចាការរង នាយសេនាធិការ នាយសេនាធិការរង ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក អជ្ញាធរដែនដី កងកម្លាំងទាំង៣ នាយ ពលទាហានចំណុះ កងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោកជាច្រើន រូបទៀត ។បើតាមរបាយការណ៏ របស់ឯកឧត្តម ឧត្តមសេនីយ៏ទោ គឹម សេងងន នាយសេនាធិការរង និងជាមេបញ្ចាការកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក បានឲ្យដឹងថា៖ អគារឃ្លាំងមួយខ្ខង មានទំហំ៨ម៉ែត្រ គុណ ២៨ម៉ែត្រ និងអគារទីចាត់ការចំនួន ០១ខ្នង កម្ពស់ពីរជាន់…
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប
-
ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់អាគារកំពស់៦ជាន់នៅខេត្តកែប មានចំនួនសរុប ៥៨នាក់
គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់អាគារកំពស់៦ជាន់នៅខេត្តកែប មានចំនួនសរុប ៥៨នាក់ ក្នុងនោះមានអ្នកស្លាប់កេីនឡេីងដល់៣៥នាក់ និង រងរបួសធ្ងន់-ស្រាលចំនួន ២៣នាក់ ហើយក្រុមប្រតិបត្តិការសង្គ្រោះ កំពុងបន្តជួយគាស់កកាយអគារបាក់រំលំនេះ ដើម្បីរុករកជនរងគ្រោះបន្តទៀត ។
-
ស្ថានទូតចិនប្រចាំកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារក្នុងខេត្តកែប
ស្ថានទូចចិនប្រចាំនៅកម្ពុជា បានសម្តែងនូវការរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារក្នុងខេត្តកែប ដែលបានកើតឡើង នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា ស្ថានទូតចិនប្រចាំកម្ពុជា មានការភ្ញាក់ផ្អើលខ្លាំង ចំពោះហេតុការណ៍បាក់រលំអគារមួយកន្លែង ក្នុងក្រុងកែប ដែលបានបង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ ស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងទុក្ខព្រួយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ និងសូមជូនពរអ្នករងរបួសក្នុងឧបទ្ទវហេតុនេះឲ្យឆាប់ជាសះស្បើយផងដែរ ។ ស្ថានទូតនេះបញ្ជាក់ទៀតថា «អ្នកទទួលបន្ទុកកិច្ចការសភាពាណិជ្ជកម្មចិននៅកម្ពុជា ប្រចាំនៅខេត្តព្រះសីហនុ បានអញ្ជើញទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស ក្រោយពីទទួលបានដំណឹងនេះ ហើយក៏បានរួមចំណែកឧបត្ថម្ភថវិកាសប្បុរសធម៌ដល់មន្ត្រីដែលតំណាងឲ្យរដ្ឋបាលខេត្តកែប នេះបានបង្ហាញឲ្យឃើញពីការជួយទុក្ខធុរៈគ្នារវាងចិន និងកម្ពុជា ដែលជាមិត្តភាពដ៏ជ្រាលជ្រៅប្រៀបដូចបងប្អូននឹងគ្នា»។ សូមជម្រាបថា បន្ទាប់ពីកើតមានឧបទ្ទវហេតុ បាក់រលំអគារក្នុងខេត្តកែបនេះ ស្ថានទូតនានាដូចជា ស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាដើម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជូនចំពោះជនរងគ្រោះ គ្រួសារជនរងគ្រោះ និងជូនពរឲ្យអ្នករងរបួសក្នុងហេតុការណ៍នេះឆាប់ជាសះស្បើយផងដែរ៕