-
ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF នឹងបង្កើតក្លឹបកីឡាតេក្វាន់ដូ WTF នៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ទូទាំងប្រទេស ចាប់ពីឆ្នាំ២០២០
ប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF ឯកឧត្តម ហង់ជួន ណារ៉ុន ជម្រុញអោយខេមរសហព័ន្ធបង្កើតក្លឹបកីឡា តេក្វាន់ដូ WTF នៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ទូទាំងប្រទេស ចាប់ពីឆ្នាំ២០២០តទៅ ដើម្បីឲ្យប្រភេទកីឡាមួយនេះ កាន់តែមានការរីកចម្រើន ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំង ពិសេសនោះមានអ្នកចូលរួមហ្វឹកហាត់ច្រើន និងមានធនធានកីឡាករ កីឡាការិនីវ័យក្មេងច្រើន ដើម្បីត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ការថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ តាក្វាន់ដូ ឆ្នាំ២០១៨-២០១៩ នៅទីស្នាក់ការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា។ នៅក្នុងឱកាសនោះឯកឧត្តមប្រធាន បានស្នើអោយ ខេមរសហព័ន្ធ ត្រូវរៀបចំបញ្ជូនគ្រូបង្វឹកឲ្យទៅបង្ហាត់ តាមសាលាដែលឯកឧត្តម បានធ្វើការស្នើសុំ ចំណែកឯសាលាឯកជន ឯកឧត្តម នឹងព្យាយាមទំនាក់ទំនង ឲ្យបង្កើតក្លិបកីឡាតេក្វាន់ដូ WTF ផងដែរ ។ ដើម្បីធ្វើឲ្យវិស័យកីឡាតេក្វាន់ដូ កាន់តែរីកចម្រើន ត្រូវទាមទារឲ្យសមាជិក ប្រតិបត្តិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលយុវជនថ្នាល ក្រុមជម្រើសជាតិ គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល រៀបចំផែនការបញ្ជូនគ្រូ និងកីឡាករ-កីឡាការិនី ព្រមទាំងចៅក្រមអាជ្ញាកណ្ដាលទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស ។…
-
អញ្ជើញទស្សនារូបភាពវីដេអូនៃក្រុមការងារសង្រ្គោះដែលកំពុងតែស្វែងរកជនរងគ្រោះដែលជាប់ក្រោមអគារបាក់បែកដែលបានរលំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅខេត្តកែប
អញ្ជើញទស្សនារូបភាពវីដេអូនៃក្រុមការងារសង្រ្គោះដែលកំពុងតែស្វែងរកជនរងគ្រោះដែលជាប់ក្រោមអគារបាក់បែកដែលបានរលំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅខេត្តកែប។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អរគុណសន្តិភាព ធ្វើឲ្យវិស័យឯកជនបានចូលរួមចំណែកជាមួយរដ្ឋភិបាលក្នុងការអភិវឌ្ឍន៍មូលដ្ឋាន
លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសម្ពោធផ្លូវបេតុងប្រវែង ១.១១០ម ចំណាយថវិកាអស់ ១២៥.៧៩០ដុល្លារ (មួយរយម្ភៃប្រាំពាន់ប្រាំពីររយកៅសិបដុល្លារ) តភ្ជាប់ពីវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ទៅដល់វត្តល្ងើនស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០។ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ។ លោកជំទាវក៏បាន អរគុណសន្តិភាព មានសន្តិភាពជាឱកាសពេជ្រដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ដូចដែលយើងឃើញផ្ទាល់ភ្នែកនៅខេត្តស្វាយរៀង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ…
-
លោក ដូណាល់ ត្រាំ និយាយថា ការសម្លាប់លោក កាស្សេម សូឡៃមេនី គឺដើម្បីកុំឱ្យសង្គ្រាមផ្ទុះឡើង
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី ដែលត្រូវបានសម្លាប់នោះ បាននិងកំពុងរៀបចំផែនការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើម ហើយយើងបានស៊ើបដឹងអំពីគាត់នៅក្នុងសកម្មភាពនេះ ហើយក៏បានបញ្ចប់គាត់តែម្តង ។លោក ដូណាល់ ត្រាំ បានអះអាងថា យើងមិនបានចេញសកម្មភាពនេះដើម្បីចាប់ផ្តើមបង្កសង្គ្រាមឡើយ យើងមិនបានព្យាយាមប្តូររបបអ៊ីរ៉ងនោះទេ… អាមេរិកផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៊ីរ៉ង់ គឺដើម្បីកុំឲ្យសង្គ្រាមផ្ទុះឡើង មិនមែនជាការចាប់ផ្តើមសង្គ្រាមមួយឡើយ ។ លោក ត្រាំ បានសង្កត់ទៀតថា សហរដ្ឋអាមេរិកក៏បានប្រុងប្រៀបខ្លួន និង ត្រៀមលក្ខណៈរួចរាល់ហើយដែរ ចំពោះការឆ្លើយតបនានា ។គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់សុទ្ធតែបានទទួលស្គាល់ថា លោក កាស្សេម សូឡៃមេនី ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ៕
-
មេដឹកនាំកំពូលអ៊ីរ៉ង់ប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក និងប្រកាសតែងតាំងមេទ័ពថ្មី ក្រោយមេទ័ពមុនត្រូវសម្លាប់
អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេណៃ បានប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក និងបានសម្រេចចិត្តតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាពពិសេស (Quds Force) ថ្មី ក្រោយពីលោក កាស្សេម សូឡៃមេនី ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយអាមេរិកនៅប្រទេសអ៊ីរ៉ាក់ ។ លោក អាលី ខាមេណៃ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថាបន្ទាប់ពីលោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី ដ៏អសា្ចរ្យរបស់យើង បានទទួលមរណភាពហើយ… ដូច្នេះលោកសម្រេចចិត្តតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាព Quds Force ថ្មីនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។មេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ ថែមទាំងបានប្តេជ្ញាសងសឹកដោយហិង្សា ហើយលោកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះមរណភាពមនុស្សជំនិតដែលជាដៃស្តាំរបស់លោកនេះ ។ ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហាន់នី ក៏បានអះអាងថា ការសម្លាប់លោក កាស្សេម សូឡៃមេនី នឹងធ្វើឲ្យអ៊ីរ៉ង់តាំងចិត្តប្រឈមជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងថែមទៀត ៕ …
-
ប្រធានាធិបតីរុស្ស៊ី និងបារាំងអំពាវនាវឱ្យរក្សាភាពអត់ធ្មត់ខ្ពស់ ក្រោយសហរដ្ឋអាមេរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ខ្ពស់ ដើម្បីជៀសវាងការបង្កភាពតានតឹងថ្មីទៀត បន្ទាប់ពីមេបញ្ជាការកងអង្គភាពពិសេស (Quds Force) លោក កាស្សេម សូឡៃមេនី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបារាំង ក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ លោក ម៉ាក្រុង និងលោក ពូទីន បានជជែកពិភាក្សាគ្នាទាក់ទិនទៅនឹងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងបណ្តាប្រទេសជិតខាង ដោយមេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នា រក្សាការទំនាក់ទំនងជិតស្និទសម្រាប់រយៈពេលប៉ុន្មានថ្ងៃទៀត ដើម្បីព្យាយាមទប់ស្កាត់ការបង្កគ្រោះថ្នាក់ផ្សេងទៀតដែលបណ្តាលមកពីភាពតានតឹងថ្មីៗនេះ ។ការអំពាវនាវរបស់មេដឹកនាំប្រទេសទាំងពីរខាងលើ បានកើតមានឡើងក្រោយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ ថែមទាំងបានប្តេជ្ញាសងសឹកដោយហិង្សា ហើយលោកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះមរណភាពមនុស្សជំនិតដែលជាដៃស្តាំរបស់លោកនេះ ។ ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហាន់នី ក៏បានអះអាងថា ការសម្លាប់លោក កាស្សេម សូឡៃមេនី នឹងធ្វើឲ្យអ៊ីរ៉ង់តាំងចិត្តប្រឈមជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងថែមទៀត ៕
-
សហរដ្ឋអាមេរិកគ្រោងដាក់ពង្រាយកងកម្លាំងប្រមាណ៣.៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លាំងឡើង
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកមានផែនការដាក់ពង្រាយកងទ័ពប្រមាណ៣.៥០០នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ានៅក្នុងសប្តាហ៍ឆាប់ៗនេះស្រប ពេលផ្ទុះភាពតានតឹងខ្លាំង ក្រោយលោកឧត្ដមសេនីយ៍នៃកងកម្លាំងពិសេសអ៊ីរ៉ង់ កាស្សេម ស៊ូឡៃមេនី ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយអាមេរិកនៅប្រទេសអ៊ីរ៉ាក់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិក ។សារព័ត៌មាន NBC News ផ្អែកលើប្រភពពីមន្រ្តីយោធា និងមន្រ្តីការពារជាតិអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានចុះផ្សាយថា កងទ័ពដែលគ្រោងនឹងដាក់ពង្រាយថែមទៀតនោះ គឺមកពីអង្គការទ័ពអាកាសទី៨២ នៃកងកម្លាំងឆ្លើយតបសកលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ គុយវ៉ែត និងបណ្តាផ្នែកជាច្រើនទៀត នៅក្នុងតំបន់ ។ចំណាត់ការចុងក្រោយនេះរបស់មន្ទីរបញ្ចកោណ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើក្បូនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់លោកឧត្ដមសេនីយ៍នៃកងកម្លាំងពិសេសអ៊ីរ៉ង់ កាស្សេម ស៊ូឡៃមេនី រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុម ខាថេប ហេសបូលឡាហ៍ ឬកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ លោក អាប៊ូ ម៉ាហ៍ឌី អាល់មូហាន់ឌីស ៕
-
ទីបំផុតសភាតួកគីបើកភ្លើងខៀវ ចំពោះសំណើររបស់លោក តាយយីប អឺដូហ្គាន់ ក្នុងការដាក់ពង្រាយកងទ័ពនៅប្រទេសលីប៊ី
តួកគី៖ ទីបំផុតសមាជិកសភាតួកគីបានអនុម័តសេចក្ដីស្នើច្បាប់របស់ប្រធានា ធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ដែលអនុញ្ញាតឲ្យកងទ័ពតួកគីអាចពង្រាយនៅលីប៊ីបាន ។ សេចក្ដីស្នើច្បាប់នេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំមួយ ដោយសំឡេង២៣៥ទល់នឹង១៨៤ ស្របពេលដែលគណបក្ស AKP របស់ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ផ្ទាល់ ជាអ្នកគ្រប់គ្រងសំឡេងភាគច្រើនទៅហើយ ។ រដ្ឋាភិបាលលីប៊ីនៅភាគខាងលិច ដែលអន្តរជាតិទទួលស្គាល់ជាតំណាងស្របច្បាប់របស់លីប៊ី ជាអ្នកស្នើសុំជំនួយោធាពីតួកគី ខណៈរងសម្ពាធខ្លាំងពីកម្លាំងទ័ពមកពីភាគខាងកើតរបស់មេទ័ព ខាលីហ្វា ហាហ្វតា ដែលចង់ដណ្ដើមរដ្ឋធានីទ្រីប៉ូលី ។ ប្រទេសលីប៊ី បានធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ ក្រោយអន្តរាគមន៍យោធារបស់សម្ព័ន្ធណាតូកាលពីឆ្នាំ២០១១ ដែលសម្លាប់មេដឹកនាំក្រាញអំណាច ម៉ូអាម៉ា កាដាហ្វី ។ ស្ដេចក្រាញ់ជាច្រើនបានប្រយុទ្ធគ្នាដណ្ដើមទឹកដីត្រួតត្រា រហូតមកទល់បច្ចុប្បន្ន មានកម្លាំងធំពីរ គឺនៅភាគខាងកើតមួយ និងភាគខាងលិចមួយ ។ ទាក់ទិននឹងផែនការដាក់ពង្រាយកងទ័ពរបស់តួកគីខាងលើនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់សមភាគីតួកគីថា អន្តរាគមន៍អន្តរជាតិណាមួយ នឹងធ្វើឲ្យស្ថានការណ៍កាន់ស្មុគស្មាញ ។ ដោយឡែកអេហ្ស៊ីបឯណោះវិញ ក៏ថ្កោលទោសតួកគី និង ចាត់ទុកជាការបំពានច្បាប់អន្តរជាតិ ក៏ដូចជាដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលើបញ្ហានៅលីប៊ី ខណៈក្រិក ស៊ីប និងអ៊ីស្រាអែលក៏បានព្រមានពីអស្ថិរភាពក្នុងតំបន់ផងដែរ…
-
រថយន្ដព្រូសបើកឡើងឃឿនថ្មពុះចែកទ្រូងផ្លូវទៅបុកស្លាក សញ្ញាប៉ាណូបណ្ដាលឱ្យបាក់អស់១ដើម ឯរថយន្ត ខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ មានប្រុសស្រី ២នាក់បានបើករថយន្តម៉ាក ព្រូសយ៉ាងលឿនតាមបណ្ដោយផ្លូវ ២០០៤ដល់ស្តុបណតប្រ៊ីត ក៏រ៉េចង្កូបុកឡើងលើឃឿន ពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ផ្លាកប៉ាណូអស់មួយដើម កាលពី វេលាម៉ោង ២និង ៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី ៤ ខែមករា ឆ្នាំ ២០២០ ផិតស្តុបណតប្រ៊ីត តាមបណ្តោយផ្លូវ២០០៤ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ អ្នកបើករថយន្ដទាំងស្រីទាំងប្រុសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេភ្លាមៗឃើញចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់រួមដំណើរ ស្រ្តីម្នាក់ទៀតបានបើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2AA.5805ជិះ តាមបណ្ដោយផ្លូវ២០០៤ទិសដៅពីលិចមកកើតយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតមកឆ្វេដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកខឿនថ្មនឹងបន្តទៅបុកផ្លាកសញ្ញាប៉ាណូបាក់អស់ ១ដើម រថយន្តនៅលើខឿនពុះចែក ទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។ ចំណែករថយន្ត បង្កបានរងការខូចខាតកំពិតផ្នែកខាងមុខនិងបាក់យ៉ានបែកម៉ាស៊ីនហៀរ ប្រេង ទៅមុខលែងរួច។តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ភ្លាមៗនោះគេឃើញប្រុសមួយស្រីមួយបានចេញពីក្នុងរថយន្តហើយក៏បានឡើង ជិះម៉ូតូកង់បីឥណ្ឌាចេញពីកន្លែងកើតហេតុបាត់ស្រមោល។បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ក្រុងមកស្ទូចយករថយន្តទៅរក្សាទុក ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
-
រថយន្តកូឡាមួយគ្រឿងបើកលឿនពេកទៅបុកនិង របងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរមិត្តភក្កិបីនាក់ ទៀតបានបើករថយន្តកូឡាយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្រាប់តែ វាក់អឺនិងម៉ូតូមួយគ្រឿងបួងចង្កូតមកស្តាំដៃជ្រុលទៅបុក របងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យរងការខូចខាត រថយន្តយ៉ាងដំណាំ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចស្តុបស្ពានបេឡេ តាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងមកត្បូង ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ភ្លាមៗបានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H.7684ដែលជិះគ្នា ៤នាក់តាមបណ្ដោយផ្លូវជាតិលេខ ៥ទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានវ៉ាម៉ូតូមួយគ្រឿង ហើយក៏វ៉ាក់អើជាមួយនឹងម៉ូតូ ក៏គេចចង្កូតមកស្តាំដៃជ្រុលទៅបុកនឹងរបងជញ្ជាំងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យប្រេះជញ្ជាំងថ្មនិងខូចខាតរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ។តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗគេឃើញតែកុងរថយន្តនិងអ្នក រួមដំណើរបានចាកចេញពីកន្លែងកើតហេតុ ទៅបាត់អស់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕