Category: ព័ត៌មាន

  • បង្កើត គណៈកម្មការធ្វើកោសល្យវិច័យអគារបាក់រលំ, រកឃើញជនរងគ្រោះ ចំនួន ២៥នាក់ ស្លាប់ ៧នាក់

    បង្កើត គណៈកម្មការធ្វើកោសល្យវិច័យអគារបាក់រលំ, រកឃើញជនរងគ្រោះ ចំនួន ២៥នាក់ ស្លាប់ ៧នាក់

     កែប ៖ ករណីបាក់រលំអគារនៅខេត្តកែបគិតត្រឹមម៉ោង ៥ព្រឹក រកឃើញជនរងគ្រោះចំនួន ២៥នាក់ ស្លាប់ ៧នាក់ ។ ពាក់ព័ន្ធ ករណីនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត គណៈកម្មការធ្វើកោសល្យវិច័យអគារ របស់ឈ្មោះ ឯក សារុន និង ប្រពន្ធ ឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ភូមិកែប សង្កាត់ កែបក្រុងកែប ខេត្តកែប ។  គណៈកម្មការធ្វើកោសល្យវិច័យ អគាររលំនៅខេត្តកែប ដែលមានលោក ទេព ធន រដ្ឋលេខាធិការជាប្រធាន និង លោក ប៊ិន សម្បត្តិ ថារ័ត្ន អនុរដ្ឋលេខាធិការ ជាអនុប្រធាន រួមជាមួយនឹង សមាជិកចំនួនរូបទៀត ។ គណៈកម្មការធ្វើកោសល្យវិច័យអគារនេះធ្វើកោសល្យវិច័យអគាររបស់ ឈ្មោះ ឯក សារុន និង…

  • រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ថាគ្រូបង្រៀនគឺឆ្អឹងខ្នងដ៍សំខាន់សំរាប់អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

    រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ថាគ្រូបង្រៀនគឺឆ្អឹងខ្នងដ៍សំខាន់សំរាប់អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

    នេៈជាការលើកឡើងរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡានៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីក្រសួងអប់រំយុវជននិងកីឡាបុគ្គលិកគ្រូបង្រៀនអប់រំរាជធានីភ្នំពេញនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០នៅវិទ្យាស្ថានជាតិអប់រំ។ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុនបានលើកឡើងទៀតថា     គ្រឿងឥស្សរិយសការងារនិងបំពាក់មេដាយបានផ្តល់ជូនបុគ្គលិក លោកគ្រូអ្នកគ្រូក្នុងមន្ទីរអបរំរាជធានីភ្នំពេញ ដែលមានស្នដៃល្អ ដែលបានខិតខំបំពេញការងារ តាមតួនាទីនិងភារកិច្ចនិងការទទូខុសត្រូវខ្ពស់ប្រកបដោក្រមសីលធម័ មនស្សកាវិជ្ជាជីវៈខ្ពស់ក៍ដូចជាការចូលរួមលើកកម្ពស់ក្នុងវិស័យអប់រំជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនៅយុទ្ធសាស្រ្តកំណែទំរង់ស៊ីជំរៅវិស័យអប់រំយុវជននិងកីឡា អោយទទូលបានជោគជ័យនាពេលកន្លងមក។ ដោយមើលឃើញនៅស្នាដៃនិងលទ្ធផលការងារនិងផ្លែផ្កានេៈហើយទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់គឿងឥស្សរិយសនិងបំពាក់មេដាយការងារ លើក ទឹកចិត្តដែលមានស្នាដៃចំនួនជាង៨០០នាក់ស្រី៤៨១នាក់ ។ ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ជួនណា រ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ទីរអប់រំរាជធនីភ្នំពេញ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងសកម្មក្នុងការអនុវត្តនូវភារកិច្ចសំរាប់ជួយគាទ្រដល់វិស័យអប់ំនៅកម្ពុជាអោយទទូលបានលទ្ធផលដ៍ល្អប្រសើរបែបនេៈ។      

  • គិតត្រឹមម៉ោង៨ព្រឹក ករណីបាក់រលំអគារនៅខេត្តកែប ក្រុមសង្រ្គោះ រកឃើញជនរងគ្រោះចំនួន២៥នាក់, ស្លាប់៧នាក់ ខណៈក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម

    គិតត្រឹមម៉ោង៨ព្រឹក ករណីបាក់រលំអគារនៅខេត្តកែប ក្រុមសង្រ្គោះ រកឃើញជនរងគ្រោះចំនួន២៥នាក់, ស្លាប់៧នាក់ ខណៈក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម

    កែប៖ ករណីបាក់រលំអគារនៅខេត្តកែប គិតរហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់តែម្តង នៅក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។ ករណីរលំបាក់អគារកម្ពស់៧ជាន់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។ អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។ នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកំពស់៧ជាន់មួយផងដែរ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរស់២៦នាក់៕        

  • ឯកឧត្តមបណ្ឌិត ថោង ខុន៖ «ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បង្ហាញពីការរីកចម្រើនរបស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព»

    ឯកឧត្តមបណ្ឌិត ថោង ខុន៖ «ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បង្ហាញពីការរីកចម្រើនរបស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព»

    CAMSOC-កោះកុង៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការពិតនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព។នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅខេត្តកោះកុង។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អនុញ្ញាតឲ្យក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលប្រព្រឹត្តិទៅពីថ្ងៃទី៤ដល់ថ្ងៃទី៦មករា ឆ្នាំ២០២០។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីរៀបចំនូវព្រឹត្តិការណ៍នេះ ក្នុងគោលបំណងដោយផ្តើមចេញពីគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញលេញ និងរីចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍បាននឹងកំពុងក្លាយជាសសរទ្រូងចម្បងជួយដល់ខឿនសេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្ន តំបន់ឆ្នេរសមុទ្រកម្ពុជាបានក្លាយជាគោលដៅដ៏មាន សក្តានុពល និងការទាក់ទាញទាំងការវិនិយោគទេសចរណ៍ និងទេសចរណ៍សម្រាកកម្សាន្ត ដែលពោរពេញទៅដោយសមិទ្ធផលទេសចរណ៍ដ៏សម្បូរបែប ពិសេសឆ្នេរខ្សាច់ កោះ ធនធានក្រោមសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់វប្បធម៌បេតិកភណ្ឌជាដើម។ ឯកឧត្តមមានប្រសាសន៍ថា តាមការពិត ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើងបានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា…

  • បង្កើត គណៈកម្មការ ធ្វើ កោសល្យវិច័យ អគារ បាក់ រលំ អគារ , រកឃើញ ជនរងគ្រោះ ចំនួន ២៥ នាក់ ស្លាប់ ៧ នាក់

    បង្កើត គណៈកម្មការ ធ្វើ កោសល្យវិច័យ អគារ បាក់ រលំ អគារ , រកឃើញ ជនរងគ្រោះ ចំនួន ២៥ នាក់ ស្លាប់ ៧ នាក់

     កែប ៖ ករណី បាក់ រលំ អគារ នៅ ខេត្ត កែប គិត ត្រឹម ម៉ោង ៥ ព្រឹក រកឃើញ ជនរងគ្រោះ ចំនួន ២៥ នាក់ ស្លាប់ ៧ នាក់ ។ ពាក់ព័ន្ធ ករណីនេះ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញ សេចក្ដីសម្រេច ស្ដីពី ការបង្កើត គណៈកម្មការ ធ្វើ កោសល្យវិច័យ អគារ របស់ ឈ្មោះ ឯក សារុន និង ប្រពន្ធ ឈ្មោះ ឈី វ សុធី ដែល បាន បាក់រ លំនៅ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ…

  • សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប
  • សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំងគំនរអគារដែលរលំបាក់នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការកាយរកជនរងគ្រោះ

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំងគំនរអគារដែលរលំបាក់នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការកាយរកជនរងគ្រោះ

    (កែប)៖ នៅវេលាម៉ោង៩៖៥០ យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅដល់ទីតាំងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការរុករងជនរងគ្រោះ ដែលជាប់នៅក្នុងគំនរអគារ។ សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។ អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ គិតម៉ោង៩៖០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយដល់ជនរងគ្រោះ ក្នុងករណីរលំអគារ នៅខេត្តកែប

    សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយដល់ជនរងគ្រោះ ក្នុងករណីរលំអគារ នៅខេត្តកែប

    កែប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថ្លែងអំណរគុណដល់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលបានឧបត្ថម្ភជួយដល់ជនរងគ្រោះ ដោយករណីរលំបាក់អគារនៅខេត្តកែប ចំនួន២ម៉ឺនដុល្លារ ក្រុមហ៊ុន ឧបត្ថម្ភជួយ ២០ម៉ឺនដុល្លារ និងក្រុមហ៊ុនសេសានជួយឧបត្ថម្ភចំនួន១០ម៉ឺនដុល្លារ។ បញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប៖ ទី១៖ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារទី២៖ ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារទី៣៖ លោក ហែម សារឿង ចំនួន២ម៉ឺនដុល្លារទី៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារទី៥៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ, ទី៦៖ ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារទី៧៖ ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤ …

  • សមត្ថកិច្ចខេត្តកែប បាននាំខ្លួនម្ចាស់ការរដ្ឋានសំណង់ អគារដែលបាក់រលំ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកែប

    សមត្ថកិច្ចខេត្តកែប បាននាំខ្លួនម្ចាស់ការរដ្ឋានសំណង់ អគារដែលបាក់រលំ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកែប

    កែប៖ បន្ទាប់ពីមានហេតុការណ៍បាក់រលំអគារ៦ជាន់ នៅខេត្តកែប រហូតដល់ពេលនេះ ម្ចាស់ការរដ្ឋានសំណង់អគារដែលបាក់រលំនៅខេត្តកែប កំពុងស្ថិតនៅក្រោមការសាកសួររបស់មន្ត្រីមានសមត្ថកិច្ច ក្រោមការដឹកនាំដោយ តំណាងអយ្យការ នៅស្នងការដ្ឋាននគរបាលខេត្តកែប។ ទោះយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតអំពីអត្តសញ្ញាណម្ចាស់ការដ្ឋានសំណង់នេះនៅឡើយទេ។ អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០-៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។ អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ គិតត្រឹមម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ២០នាក់…

  • ម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំងគំនរអគារដែលរលំបាក់នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការកាយរកជនរងគ្រោះ

    ម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំងគំនរអគារដែលរលំបាក់នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការកាយរកជនរងគ្រោះ

    កែប៖ នៅវេលាម៉ោង៩៖៥០ យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅដល់ទីតាំងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការរុករងជនរងគ្រោះ ដែលជាប់នៅក្នុងគំនរអគារ។ សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។ អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ គិតម៉ោង៩៖០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ…