-
សហរដ្ឋអាម៉េរិកដាក់ពង្រាយកងទ័ពប្រមាណ៧៥០នាក់នៅតំបន់មជ្ឈិមបូព៌ា ក្រោយស្ថានទូតខ្លួនប្រចាំប្រទេសអ៊ីរ៉ាក់រងការវាយប្រហារដោយបាតុកម្ម
សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក ម៉ាក អេស្ពើ បានលើកឡើងថា ប្រទេសរបស់លោកនឹងដាក់ពង្រាយភ្លាមៗនូវកងកម្លាំងប្រមាណ៧៥០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយអាចនឹងបញ្ជូនបន្តទៅកាន់អ៊ីរ៉ាក់ ខណៈវិធានការនេះធ្វើឡើងប៉ុន្មានម៉ោងក្រោយក្រុមបាតុករបើកការវាយប្រហារស្ថានទូតអាមេ៉រិកប្រចំារដ្ឋធានីបាដដាដ ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាតុករអ៊ីរ៉ាក់រាប់រយនាក់បានសម្រុកចូលតំបន់ គ្រីន ហ្សូន ក្នុងរដ្ឋធានីបាដដាដ ហើយរុលទៅកាន់ស្ថានទូតអាមេ៉រិក ដោយបានបំផ្លាញសម្ភារជាច្រើននៅបរិវេណខាងក្រៅ ។ ក្រុមបាតុករ ដែលមានទាំងអ្នកគាំទ្រក្រុមជីវពលរបស់អ៊ីរ៉ង់ផងនោះ ខឹងសម្បារនឹងអាមេ៉រិកដែលបានបើកការវាយប្រហារផ្លូវអាកាសក្នុងទឹកដីអ៊ីរ៉ាក់ និងបានសម្លាប់មនុស្ស២៥នាក់កាលពីសប្ដាហ៍មុន ដោយចាត់ទុកជាការបំពានអធិបតេយ្យអ៊ីរ៉ាក់ ។ ការបញ្ជូនទ័ពលើកនេះ គឺជាការបង្កើនកម្លាំងទ័ពមួយលើកទៀតរបស់សហរដ្ឋអាមេ៉រិកនៅតំបន់មជ្ឈិមបូព៌ា ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភនោះ អ៊ីរ៉ាក់ អាចជាទីលានប្រយុទ្ធថ្មីរវាងអាមេរិក និង អ៊ីរ៉ង់ ។ បច្ចុប្បន្ននេះ កងទ័ពជីវពលគាំទ្រដោយអ៊ីរ៉ង់ ធ្វើប្រតិបត្តិការពេញទឹកដីអ៊ីរ៉ាក់ ខណៈនៅផ្នែកនយោបាយវិញ ចលនាមាននិន្នាការរកអ៊ីរ៉ង់ក៏រីកសាយភាយកាន់តែខ្លាំងផងដែរ ៕ធ.ដ
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ក្រោយលោក គីម ជុងអ៊ុន ព្រមានពីការឈប់គោរពតាមការផ្អាកសាកល្បងអាវុធប្រល័យលោក
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានបង្ហាញពីការព្រួយបារម្ភជាខ្លាំង ក៏ដូចជាធ្វើការអំពាវនាវយ៉ាងទទួចឱ្យកូរ៉េខាងជើងកុំបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឡើងវិញ នេះបើតាមអ្នកនាំពាក្យរបស់លោក ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក ស្ទេហ្វែន ឌូហ្សារីគ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានសង្ឃឹមយ៉ាងខ្លាំងថា ការសាកល្បងអាវុធនឹងមិនបន្តឡើងវិញ ដោយស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកថា ការមិនរីកសាយអាវុធ នៅតែជាគ្រឹះនៃសន្តិសុខនុយក្លេអ៊ែរពិភពលោក ហើយត្រូវតែការពារ ។ ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យប្រមុខដឹកនាំអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានធ្ងន់ៗថា លោកនឹងលុបចោលការផ្អាកសកម្មភាពតេស្ដអាវុធនុយក្លេអ៊ែរ ដែលទីក្រុងព្យុងយ៉ាងធ្លាប់បានសន្យា និងប្រតិបត្តិការយ៉ាខ្ជាប់ខ្ជួនកន្លងមក ហើយនឹងចាប់ផ្ដើមអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីមួយ ដើម្បីការពារសន្តិសុខជាតិ រហូតទាល់តែសហរដ្ឋអាមេ៉រិក បញ្ឈប់សកម្មភាពអរិភាពប្រឆាំងទីក្រុងព្យុងយ៉ាង ៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនជិត២០នាក់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី
អូស្រ្តាលី៖ តួលេខជនរងគ្រោះបាត់បង់ជីវិតក្នុងសប្តាហ៍នេះ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី បានបន្តកើនឡើងដល់១៥នាក់ និងមួយចំនួនកំពុងបន្តបាត់ខ្លួន ខណៈរាប់រយនាក់ផ្សេងទៀតត្រូវបាត់បង់ផ្ទះសម្បែង និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លូន ។ គិតមកទល់ថ្ងៃពុធម្សិលមិញ សាកសពមនុស្សពីរនាក់ត្រូវបានគេរកឃើញនៅក្នុងយានជំនិះពីរគ្រឿងផ្សេងគ្នា ដែលត្រូវភ្លើងឆេះ និងសពបុរសម្នាក់ទៀតត្រូវបានរកឃើញនៅក្បែរលំនៅឋានមួយក្នុងរដ្ឋ ញ៊ូ ស៊ោ វែល ដដែល ។ នៅរដ្ឋ វ៉ីកទ័ររៀ វិញ អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ពួកគេរកឃើញសាកសពបុរសម្នាក់នៅតំបន់ អ៊ីស ហ្គីព ឡេន ជាទីដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ។ បើតាមទីភ្នាក់ងារពន្លត់អគ្គិភ័យរដ្ឋ ញ៊ូ ស៊ោ វែល ផ្ទះសម្បែងសរុប៣៨២ខ្នងត្រូវបានបំផ្លិចបំផ្លាញក្នុងសប្តាហ៍នេះ ។សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ភ្លើងឆេះព្រៃប្រមាណ១១០កន្លែងកំពុងបន្តកើតឡើងនៅក្នុងរដ្ឋ ញ៊ូ ស៊ោ វែល និង៣៨កន្លែងទៀតនៅរដ្ឋ វ៉ីកទ័ររៀ ហើយគ្មានសញ្ញាបញ្ជាក់ថា វានឹងអាចធូរស្រាល ឬរលត់នៅពេលណានោះឡើយ ៕ធ.ដ
-
ឆ្លងឆ្នាំសកល២០១៩-២០២០ឆ្នាំនេះ ចំនួនភ្ញៀវទេសចរមកដេីរកម្សាន្តក្នុងដែនដីនៃខេត្តព្រះវិហារមានចំនួនថយចុះ៧.០៦%បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ!
ព្រះវិហារ៖ រយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ម្សិលមិញ ក្នុងឪកាសឆ្លងឆ្នាំសកលសម្រាបឆ្នាំ២០១៩ ឈានចូលឆ្នាំ២០២០នេះ។ចំនួនភ្ញៀវទេសចរណ៍ជាតិនឹងភ្ញៀវអន្តរជាតិដែលបានអញ្ជើញ មកដេីរកំសាន្តនៅតាមតំបន់រមណីយ៍ដ្ឋាននានា ក្នុងដែនដីនៃខេត្តព្រះវិហារ មានចំនួនសរុប៦០៧៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០១៩កន្លងទៅ ចំនួននេះ គឺមានការថយចុះ៧.០៦%។ ចំពោះចំនួនភ្ញៀវទាំង៦០៧៣នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន៥៤១២នាក់ កើនឡើង១.៤៦% ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៦៦១នាក់ ចំនួននេះសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានអញ្ជើញមកកម្សាន្តក្នុងឪកាសឆ្លងឆ្នាំសកលឆ្នាំ២០២០នេះ គឺមានកាថយចុះ៤៤.៩៤%បើធៀបនឹងឆ្នាំ២០១៩កន្លងទៅនោះ។ ប្រធានមន្ទីរទេចរណ៍ខេត្តព្រះវិហារ លោកគង់ វិបុល បានថ្លែង នៅវេលាព្រឹកថ្ងៃ ព្រហស្បតិ៍ ៨កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ កត្តា២យ៉ាងដែលនឹងបង្កឲ្យមានកាថយចុះចំនួនភ្ញៀវទេចរណ៍នោះ។កត្តាទី១ដោយប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នមានកាអភិវឌ្ឍលើវិស័យទេសចរណ៍មានការីកចម្រើនច្រើនតំបន់រមណីយដ្ឋាននានាមានច្រើនកន្លែងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងដើរកម្សាន្ត ក៏មានច្រើនដែរនោះ ពួកគាត់បានបែកចែកការដើរកម្សាន្តនៅតាមនោះផងដែរ។ កត្តាទី២ដោយឆ្លងឆ្នាំសកលនេះគេនឹងឆ្លងឆ្នាំទូទាំងសកលលោក មិនដូចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឬក៏បុណ្យចូលឆ្នាំចិននោះឡើយ បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចភ្ញៀវទេចរណ៍អន្តរជាតិ គេដើរកម្សាន្តជុំវិញពិភពលោក កត្តានេះហើយទើបធ្វើឲ្យមានកាថយចុះចំនួនភ្ញៀវទេចរណ៍នោះ។ …
-
រយៈពេលពីរថ្ងៃ ចូលឆ្នាំសកល២០២០ ខេត្តស្វាយរៀង ភ្ញៀវទេសចរដើរលេងកម្សាន្តជិតជាង៧ពាន់នាក់
ស្វាយរៀង៖ ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ (សម្រាប់រយៈពេល០២ថ្ងៃ) របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀងមាន ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តមានចំនួនសរុប ៦៨៩នាក់ ស្រី ៣១៥ នាក់ ក្នុងនោះភ្ញៀវបរទេសសរុប១០ នាក់ ស្រី ០៤នាក់ មានការកើនទ្បើងចំនួន ១៩ នាក់ ស្មើនឹង ២.៨៤ % បើធៀបនឹងឆ្នាំ ២០១៩ចំនួន ៦៦៨ នាក់។ ចំនួនភ្ញៀវដែលបានមកចូលរួមព្រឹត្តិការណ៍ឆ្នាំសកលនៅរង្វង់មូលក្រុងស្វាយរៀង និងនៅមាត់ទន្លេវ៉ៃគោមានចំនួនប្រមាណ ៦៥០០នាក់។ បើយោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹង ថាភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តមាននៅ រមណីយដ្ឋានទេសចរណ៍ ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និងនៅរង្វង់មូលក្រុងស្វាយរៀង។ ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ ដោយសារមានការយកចិត្តទុកដាក់…
-
ប្តីកាប់ ប្រពន្ធ រងរបួសធ្ងន់ ដោយសារតែចម្រៀង មួយបទ
ខេត្តកោះកុង៖ ហេតុការណ៍ដ៏គួរឲ្យ ភ្ញាក់ផ្អើល នេះបានកេីតឡេីងកាល ពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង ៣:៣០នាទី ទាបភ្លឺនារាត្រី ឆ្លងឆ្នាំ នៅចំណុចខារ៉ាអូខេ សពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ បង្ករឡេីង ដោយជនសង្ស័យ ឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានយក កាំបិត តាំង តោ កាប់ប្រពន្ធឈ្មោះ ថូ សុខណា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកខារាអូខេ បណ្តាលឲ្យរងរបួសធ្ងន់ និងកូន ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្ស រងរបួស ធ្ងន់ ត្រូវ…
-
សម្តេច ប៉ាប សុំទោសសម្រាប់ការទះដៃស្ត្រីម្នាក់ចេញ ពេលសុំចាប់ដៃ
សម្ដេច ប៉ាប បានចេញមុខសុំទោសសម្រាប់ការទះដៃស្ត្រីម្នាក់ដើម្បីរំដោះខ្លួនពីការចាប់របស់ស្ត្រីនោះ ខណៈពេលដែលលោកកំពុងធ្វើគារវកិច្ចជាមួយក្មេងៗ និងអ្នកកាន់សាសនានៅឯ St. Peter’s Square នៃសហរដ្ឋអាមេ៉រិក កាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅ។ មុនពេលកើតហេតុ សម្ដេច ប៉ាប បាននឹងកំពុងធ្វើការស្វាគមន៍អ្នកកាន់សាសនា ក្រោយមកស្រាប់តែមានស្ត្រីម្នាក់ ព្យាយាមចាប់ទាញដៃរបស់លោកមិនលែងសោះ។ ជាមួយទឹកមុខធុញទ្រាន់ និងខឹងសម្បារ សម្ដេចប៉ាបបានវាយដៃស្ត្រីនោះ ដើម្បីរំដោះខ្លួនពីក្រញាំរបស់ស្ត្រីនោះ។ សម្តេចបានសុំទោស សម្ដេច ប៉ាប ឲ្យដឹងថា ការស្រឡាញ់ធ្វើឲ្យយើងមានភាពអត់ធ្មត់។ ជាច្រើនលើកច្រើនសារ យើងបាត់បង់ភាពអត់ធ្មត់ សូម្បីតែសម្តេចប៉ាបផ្ទាល់ក៏ដោយ ហើយសម្តេចប៉ាបសុំទោសសម្រាប់ឧទាហរណ៍ដ៏អាក្រក់ នាថ្ងៃនោះ ដែលសំដៅលើថ្ងៃទី៣១ ធ្នូ ២០១៩៕ធ.ដ
-
ឆ្លងឆ្នាំនៅថៃ ៥ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស២៥៦នាក់
ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ អំឡុងបុណ្យឆ្លងឆ្នាំថ្មីនៅប្រទេសថៃបានកើនដល់ចំនួន២៥៦នាក់ ក្នុងរយៈពេល៥ថ្ងៃមកនេះ គិតត្រឹមថ្ងៃទី១ មករា ២០២០ម្សិលមិញ ស្របពេលដែលប្រជាពលរដ្ឋថៃចំណាយពេល៧ថ្ងៃសម្រាប់ធ្វើដំណើរ ក្នុងពេលឆ្លងឆ្នាំ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២ មករា ២០២០នេះ។ ប្រភពថា ទីក្រុងបាងកកមានចំនួនអ្នកស្លាប់ច្រើនជាងគេ ហើយក្រៅពីអ្នកស្លាប់ទាំង២៥៦នាក់ ក៏មាន២៥៨៨នាក់ផ្សេងទៀតរងរបួសដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់២៥២៩លើក នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៧ ធ្នូ ដល់ ៣១ ធ្នូ ២០១៩។ ផ្អែកតាមប្រភពដែលដកស្រង់ពីមន្ត្រីជំនាញនោះបានបញ្ជាក់ដែរថា ក្នុងថ្ងៃទី៣១ ធ្នូ តែមួយថ្ងៃមានមនុស្សស្លាប់ដល់ទៅ៤២នាក់ហើយ របួស៥៦៧នាក់ ក្នុងគ្រោះថ្នាក់៥៤២លើក នៅតាមដងផ្លូវ។ជាមធ្យម គេដឹងថា គ្រោះថ្នាក់ចរាចរផ្លូវគោកនៅប្រទេសថៃ មានមនុស្សស្លាប់៤៥នាក់ និងរបួស២៥២៣នាក់ រៀងរាល់ថ្ងៃ ចាប់ពីខែមករា ដល់ តុលា ២០១៩ ដូច្នេះ បើប្រៀបធៀបនឹងការស្លាប់ក្នុងថ្ងៃឆ្លងឆ្នាំនេះ ហាក់មានតិចជាងការស្លាប់រាល់ថ្ងៃបន្តិចបន្តួច៕ធ.ដ
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ដើម្បីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ។ ២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង…
-
សមត្ថកិច្ចខេត្តកំពង់ស្ពឺប្រើពេល៨ម៉ោងដើម្បីបំបែករឿងក្ដីសម្លាប់មនុស្សមួយ ដោយចាប់ខ្លួនជនសង្ស័យ២នាក់
ជនសង្ស័យ២នាក់ ដែលបានរួមគ្នាសម្លាប់ជនសតិមិនប្រក្រតីម្នាក់សែងទម្លាក់ទឹកក្បែរការដ្ឋានផ្លូវល្បឿនលឿន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលអធិការស្រុកសំរោងទង ខេត្តកំពង់ស្ពឺរស្រាវជ្រាវរហូតឈានដល់បង្រ្កាបបានភ្លាមៗក្រោយហេតុការណ៍ឡើងរយៈពេលប្រមាណ៨ម៉ោង។ នៅម៉ោង៦និង៣០នាទៅព្រឹកថ្ងៃទី១មករាឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រទះឃើញសាកសព បុរសម្នាក់ គ្មានពាក់អាវ ស្លៀកខោខ្លីត្រឹមជង្គង់ ស្ថិតនៅចំណុចរណ្តៅប្រឡាយទឹកបង្គោលខ្សែភ្លើង ក្បែរការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខាងត្បូងផ្លូវជាតិលេខ៤ ប្រហែល៥០ម៉ែត្រ ស្ថិត ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង។ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះពិនិត្យជាក់ស្ដែងគឺ ជនរងគ្រោះមាន ឈ្មោះ រឿន សារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមការបញ្ជាក់ពីមេភូមិ ជាមនុស្សមានស្មារតីមិនប្រក្រតី។ ក្រោយទទួលបានព័ត៌មានពីករណីសាកសពនៅប្រឡាយទឹក ការិយាល័យជំនាញបច្ចេកទេសខេត្តបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការចូលរួមសហការពីគណៈកម្មការកោសល្យវិច្ច័យខេត្ដ រួមជាមួយអាជ្ញាធរដែនដី។ តាមការបញ្ជាក់ឲ្យដឹងពីលោកអធិការនគរបាលស្រុកសំរោងទង ថា ក្នុងការពិនិត្យជាលទ្ធផលរកឃើញនៅលើដងខ្លួនជនរងគ្រោះមានស្លាកស្នាមវាយ និងវត្ថុរឹង ស្នាមដាច់រហែកសសាច់ចំស្មងជើងខាងស្ដាំរលាត់ដាច់ដល់ឆ្អឹង ស្បែកលើទ្រូង រលាត់ដោយសារក្រុមជនសង្ស័យ អូសសាកសពទៅទំលាក់ក្នុងប្រឡាយទឹក។ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ…