Category: ព័ត៌មាន

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា

    នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៧:៣០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា៕ធ.ដ

  • ឆេះរោងចក្រផលិតកាវវិទ្យាសាស្រ្ត៥០២មួយកន្លែងក្នុងខណ្ឌទួលគោក ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

    ឆេះរោងចក្រផលិតកាវវិទ្យាសាស្រ្ត៥០២មួយកន្លែងក្នុងខណ្ឌទួលគោក ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

    ភ្នំពេញ ៖ រោងចក្រផលិតកាវ៥០២មួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនិងម្ត្រីជំនាញរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥២៨  ស្ថិតក្នុងសង្កាត់បឹកកក់ទី១  ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានបានឲ្យដឹងថា រោងក្រខាងលេីផលិតកាវ៥០២ សម្រាប់ស្តុបឥវ៉ាន់មានទាំងគ្រឿងជ័រ និងក្រដាស  ដោយមិនមានមនុស្សស្នាក់នៅពេលយប់នោះទេ។លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានអណ្តាតភ្លេីងឆេះ ចេញពីខាងក្នុងទេីបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងមកបាញ់ពន្លត់។ សមត្ថកិច្ចបានឲ្យដឹងថា  ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះ ទេដោយរងការខូចខាតសម្ភារមួយចំនួនតែប៉ុណ្ណោះ។ សមត្ថកិច្ចបានបញ្ជាក់ថា  មូលហេតុនៃការឆាបឆេះខាងលេីសង្ស័យបណ្តាលមកពីឆ្លងចន្តអគ្គិសនី  ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន៧គ្រឿង និងប្រេីប្រាស់អស់ចំនួន៥គ្រឿងអគ្គិភ័យក៏រលត់ទៅវិញនៅវេលាម៉ោង១ និងង១០ថ្ងៃដដែរ៕ធ.ដ

  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ជាការពលីកម្មដ៏ធំធេងរបស់សម្តេចតេជោ ចំពោះពលរដ្ឋខ្មែរ

    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ជាការពលីកម្មដ៏ធំធេងរបស់សម្តេចតេជោ ចំពោះពលរដ្ឋខ្មែរ

    ភ្នំពេញ៖ នៅក្នុងពិធីរំលឹកខួប២១ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩  នៅវិមានឈ្នះ ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាស៊ីវិលនៅកម្ពុជា គឺមិនមែនជារឿងចៃដន្យនោះទេ គឺជាការពលីកម្មដ៏ធំធេង ចំពោះប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាទាំងមូល។ នយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសន្តិភាព ព្រមទាំងការឯកភាពពេញលេញនៅកម្ពុជា។ គោលនយោបាយនេះ បានបង្កើតឡើងដោយមគ្គទេសក៍ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនមែនជាការចៃដន្យនោះទេ តែជាពលិកម្មដ៏មហាធំធេងមួយ ដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជាប្រវត្តិសាស្ត្រ និងគោរពមហាវីរៈភាពដែល សម្តេចតេជោ បានយកជីវិតមកប្តូរដើម្បីសន្តិភាព»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកថា កាលពី២១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា…

  • រដ្ឋបាលខេត្តបាត់ដំបង បង្កើតព្រឹត្តិការណ៍ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ ដើម្បី ” មិត្តភាព សុខភាព ទេសចរណ៍និងបរិស្ថានឆ្នាំ២០១៩”ដើម្បីឆ្ពោះទៅកាន់តំបន់ទេសចរណ៍ជើងភ្នំប្រាសាទបាណន់ (មានវីដេអូ)

    រដ្ឋបាលខេត្តបាត់ដំបង បង្កើតព្រឹត្តិការណ៍ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ ដើម្បី ” មិត្តភាព សុខភាព ទេសចរណ៍និងបរិស្ថានឆ្នាំ២០១៩”ដើម្បីឆ្ពោះទៅកាន់តំបន់ទេសចរណ៍ជើងភ្នំប្រាសាទបាណន់ (មានវីដេអូ)

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងពិធីបើកនូវព្រឹត្តិការណ៍និងចូលរួមជិះកង់ រយៈចំងាយ២០គីឡូម៉ែត្រទៅ- មក ក្នុងគោលបំណងដើម្បីលើកកម្ពស់រឹតចំណងសាមគ្គីភាពទំនាក់ទំនងល្អ រវាង ខេត្តជិតខាងគ្នា។ពិសេសរវាងខេត្តបាត់ដំបងនិងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ” ដើម្បីមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន ឆ្នាំ២០១៩ “ដែលបានប្រព្រឹត្តទៅនៅវេលាព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ ដោយចាប់ផ្តើមចេញពីមុខសាលាខេត្តបាត់ដំបងទីប្រជុំជននៃ ក្រុងបាត់ដំបង ឆ្ពោះទៅកាន់ចំណុចគោលដៅទីផ្តាច់ព្រ័ត្រនៅតំបន់រមណីយដ្ឋានទេសចរណ៍ “ចំណតឡូរី” ជើងភ្នំប្រាសាទបាណន់ ដែលស្ថិតនៅក្នុងស្រុកបាណន់  ខេត្តបាត់ដំបង ។        តាមរយៈកម្មវិធី នៃ ព្រឹត្តិការណ៍ជិះកង់នេះគឺ ក្រោមប្រធានបទ “ដើម្បី មិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន” ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ព្រឹត្តិការណ៍ថ្ងៃនេះ ក៏ជាការរំលឹកនៃថ្ងៃបញ្ចប់នូវសង្គ្រាមស៊ីវិរវាងខ្មែរនិងខ្មែរផងដែរ រយៈពេល២១ឆ្នាំកន្លងមកនេះ (២៩ធ្នូ១៩៩៨-២៩ធ្នូ២០១៩) ក្រោមនយោបាយ ឈ្នះឈ្នះ របស់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • អគ្គនាយកក្រុមហ៊ុន ខេអេច លែន ( KH LAND ) នឹងប្រែក្លាយតំបន់ជាយក្រុងឱ្យកាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាល

    អគ្គនាយកក្រុមហ៊ុន ខេអេច លែន ( KH LAND ) នឹងប្រែក្លាយតំបន់ជាយក្រុងឱ្យកាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ ៖ ក្នុងពិធីការដាក់តាំងបង្ហាញសក្តានុពល នៃគម្រោងក្រុងថ្មីដីមាសសម្រោងលើ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ មានទីតាំងនៅភូមិកោះគ្របបាយ និងភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន  ខេអេច លែន ( KH LAND ) នឹងប្រែក្លាយតំបន់ជាយក្រុងឱ្យកាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ។លោក ថុន បូរ៉ា បញ្ជាក់ថា សក្តានុពលរបស់ទីតាំងនេះ នឹងផ្ដល់ជូនដល់អិតិថិជននូវអត្ថប្រយោជន៍ និងផលចំណេញជាច្រើន ដោយអាចទិញទុកចំណេញ រឺសាងសង់ផ្ទះ និងបើកអាជីវកម្មក៏បាន ព្រោះការអភិវឌ្ឍលើផ្ទៃដី៥០ហិចតានេះ គឺជាទីតាំងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ។លោកអគ្គនាយកក្រុមហ៊ុន  ខេអេច លែន ( KH LAND )បានលើកឡើងបន្តថា សម្រាប់ទីតាំងនេះផ្ទាល់នឹងអភិវឌ្ឍបែងចែកជា តំបន់លំនៅដ្ឋាន តំបន់លំហែកាយ តំបន់អជីវកម្ម  រួមមានផ្ទះល្វែងបែបទំនើប រីសតទំហំ៣ហិកតា ហាងកាហ្វេ ផាប់ ភោជនីយដ្ឋាន ម៉ាត…

  • ផ្លូវលំដីសចំនួន៤ខ្សែ ប្រវែងជាង៨ពាន់ ព្រមទាំងសមទ្ធិផលនានា ជាច្រើនទៀត ត្រូវបានអាជ្ញាធរស្រុកជំាក្សាន្ត ធ្វើពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    ផ្លូវលំដីសចំនួន៤ខ្សែ ប្រវែងជាង៨ពាន់ ព្រមទាំងសមទ្ធិផលនានា ជាច្រើនទៀត ត្រូវបានអាជ្ញាធរស្រុកជំាក្សាន្ត ធ្វើពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    ព្រះវិហារ៖ ផ្លូវលំដីសចំនួន៤ខ្សែ ក្នុងភូមិត្រពាំងខាងលិច ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានប្រវែងសរុប៨៣០០ម៉ែត្រ ដោយចំណាយអស់ថវិកាប្រមាណជិត៣ម៉ឺនដុល្លាសហរដ្ឋអាមេរិច ព្រមទាំងសមទ្ធិផលនានា ជាច្រើនទៀត ត្រូវបានអាជ្ញាធរមូលដ្ឋាន សហការជាមួយប្រជាពលរដ្ឋ រៀបចំពិធីបុណ្យឆ្លងដាក់ឲ្យដំណើរការប្រើប្រាស់ កាលពីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ភីវ ឌៀន អភិបាលរងស្រុកស្តីទី តំណាងលោក ជា គឹមសេង គណៈអភិបាលស្រុកជាំក្សាន្ត។យោងតាមរបាយការណ៍របស់លោក មូល ម៉ាប់ មេឃុំកន្ទួត បានបញ្ជាក់ថា៖ -ផ្លូវលំដីសខ្សែទី១ មានប្រវែង២៦០០ម៉ែត្រ។-ផ្លូវលំដីសខ្សែទី២ មានប្រវែង១៣០០ម៉ែត្រ។-ផ្លូវលំដីសខ្សែទី3 មានប្រវែង២៦០០ម៉ែត្រ។-និងផ្លូវលំដីសខ្សែទី៤ មានប្រវែង១៨០០ម៉ែត្រ។នៅក្នុងរបាយការណ៍លោកមេឃុំ បានបន្តថា ចំពោះផ្លូវលំដីស ទាំង៤ខ្សែខាងលើនេះ បានចំណាយអស់ថវិកាសរុបចំនួន២ម៉ឺនប្រាំបីពាន់ដុល្លាសហរដ្ឋអាមេរិច ដែលមានប្រវែងសរុបចំនួន៨៣០០ម៉ែត្រ។ ចំពោះថវិកាទាំងអស់គឺបានមកពីការជួយឧបត្ថម្ភគាំទ្រជ្រោមជ្រែង របស់ឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្តព្រះវិហារ នឹងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជន។ លោកមេឃុំបន្ថែមថា ភូមិត្រពាំងសង្កែខាងលិច ក៏ទទួលបាននូវការជួយឧបត្ថម្ភពីសំណាក់ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ នៅអណ្ដូងទឹកស្អាតចំនួន២ មន្ទីរអភិវឌ្ឍន៍ជនបទ…

  • នគរបាលបញ្ជូនខ្លួនអគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ទៅតុលាការ ពាក់ព័ន្ធក្លែងលិខិតសុីដាច់ប្រាជាងក់៨លាន ដុល្លារ អាមេរិក

    នគរបាលបញ្ជូនខ្លួនអគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ទៅតុលាការ ពាក់ព័ន្ធក្លែងលិខិតសុីដាច់ប្រាជាងក់៨លាន ដុល្លារ អាមេរិក

    ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌចាប់ខ្លួន និង បញ្ជូន អគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម និង សហការី២ នាក់ទៀត ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធករណី ឃុបឃិតក្លែងលិខិតសុីដាច់ប្រាក់ប្រមាណ៨ លានដុល្លារអាមេរិក ជាប្រាក់កម្ចីឥនទាន ។ យោងតាមរបាយការណ៍ដែលទទួលបាន ជនង្ស័យទី១ ឈ្មោះ អ៊ុក គិរីរតនៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ ២៧បេ ផ្លូវ៦៥៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានតួនាទីជាអគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ខែភីថល ។ ទី២ ឈ្មោះ អ៊ូ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្មាទះលេខ ៧៥ ភូមិត្នរពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានតួនាទីជាប្រធានផ្នែកឥនទានគ្រិៈស្ថានមីក្រូហរញ្ញវត្ថុអាតូម ។ និងទី៣ ឈ្មោះ វណ្ណ ប៊ុនធឿន ភេទប្រុស  មានទីលំនៅភូមិភា…

  • តារាកំប្លែងជើងចាស់និងសម្តែងកុន លោកស្មាញ ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បានស្លាប់ហើយ

    តារាកំប្លែងជើងចាស់និងសម្តែងកុន លោកស្មាញ ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បានស្លាប់ហើយ

      ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ខណៈនាយស្មាញ ដែលបងប្អូនប្រជាពលរដ្ធទូរទាំងប្រទេសកម្ពុជា ស្គាល់ថាជាតារាកំប្លែងជើងចាស់និងជាតារាសម្តែងកុន បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ ចំណែកប្រពន្ធរងរបួសបាក់ភ្លៅស្តាំ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ កាលពី វេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី២៨ ធ្នូ ២០១៩ ត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រកែង៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។     រថយន្តបង្ករម៉ាក ហុីយ៉ាន់ដាយ  ពណ៌ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 3E 7789 បើនបរដោយឈ្មោះ ទិត ទីភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ ស្នាក់នៅ ភមិ ស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន)។ចំណែកជនរងគ្រោះ នាយស្មាញ ឈ្មោះពិត សុួន សុខហុីម ភេទប្រុស អាយុ ៦៨ ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ឃុំព្រែកហូរ  ស្រុកតាខ្មៅ ខេត្តកណ្តាល។រួមដំណើរជាមួយប្រពន្ធ។    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា…

  • នារីម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រចំពីក្រោយចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់នៅនិងកន្លែង

    នារីម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រចំពីក្រោយចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់នៅនិងកន្លែង

      ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់បានជិះម៉ូតូត្រលប់ទៅផ្ទះលឿនពេកបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលចតចោលលើចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់នៅនិង កន្លែងបង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋកាល់ពីវេលាម៉ោង១២:៤០នាទី យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    សពនារីរងគ្រោះមានឈ្មោះ ជុំ ជុននីតា ភេទស្រីអាយុ២៣ឆ្នាំ មុខរបបធ្វើការផ្នែកទីផ្សារអោយបុរីលឹមឈាងហាក់ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត នៅខេត្តកំពង់ចាម។           យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីស្រស់ស្អាតម្នាក់ជិះម៉ូតូស្គុបពី ស៊េរី២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IB-3671 ធ្វើដំណើរពីកើតទៅលិចក្នុងគោលបំណងត្រលប់ទៅផ្ទះ ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកុងតឺន័រក្បាលពណ័ខៀវ ពាក់ស្លាកលេខ3B-4161 ចំពីក្រោយដែលចតលើចិញ្ចើមពេញទំហឹងបណ្ដាលឲ្យបែកមុខបាក់ករស្លាប់នៅនិងកន្លែងភ្លាមៗ។     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងយករថយន្តទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយឡែកតាកុងរថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល។  ចំណែកសពនារីរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕          

  • ចេញពីខេត្តមកលេងភ្នំពេញតែអកុសល់ត្រូវរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់២ នាក់នៅខណ្ឌច្បារអំពៅ

    ចេញពីខេត្តមកលេងភ្នំពេញតែអកុសល់ត្រូវរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់២ នាក់នៅខណ្ឌច្បារអំពៅ

       ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកប្អូនប្រុសនិងក្មួយរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលជិះម៉ូតូពីខេត្តមកលេងភ្នំពេញរថយន្តបែនដឹកដីបុក កាលពីវេលាម៉ោង ៦និង៤០ នាទីល្ងាចថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។     ស្ត្រីដែលស្លាប់បាត់បង់ជីវិតមានឈ្មោះសុខសាខន អាយុ៤៣ ឆ្នាំមុខរបរធ្វើស្រែរ និងមានស្រុកកំណើតនៅភូមិព្រៃអាស្ទាំង ឃុំអង្គរាជ្យស្រុកព្រះស្ដេច ខេត្តព្រៃវែង និងប្អូនប្រុសម្នាក់ទៀតជាអ្នកបើកម៉ូតូឈ្មោះសុខ ភក្រ័ អាយុ 28 ឆ្នាំមុខរបរជាគ្រូបង្រៀនបានរងរបួសធ្ងន់ ចំណែកក្មួយស្រីម្នាក់ទៀតរួមដំណើរជាមួយម្នាក់ទៀតមានឈ្មោះស្រេង វីណាអាយុ៨ ឆ្នាំរងរបួសស្រាល។ រីឯអ្នកបើកបររថយន្តបង្កមានឈ្មោះខែម សុខឃុន មានស្រុកកំណើតនៅភូមិព្រះសាទ ឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។     បើតាមសំដីលោកឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា នៅមុនពេលកើតហេតុឃើញជនរងគ្រោះទាំងនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខព្រៃវែង 1D-9576 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកដីម៉ាក isuzu ពណ៌ខៀវពាក់ផ្លាកលេខស្វាយរៀង 3A-01 65 បើតាមបណ្ដោយផ្លូវជាតិលេខ១ដែរ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងជ្រុលទៅមុខម៉ូតូជនរងគ្រោះពេញទំហឹងនិងកិនស្ត្រីដែលជាអ្នកជិះពីក្រោយបណ្ដាលឲ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងអ្នកបើកម៉ូតូរងរបួសធ្ងន់ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសាមុុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកកុមារីអាយុ ៨ឆ្នាំរងរបួសស្រាល។     បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់ទាំងទឹកភ្នែកថា ជនរងគ្រោះទាំង២នាក់បងប្អូននិងក្មួយស្រី បានធ្វើដំណើរចេញពីខេត្តព្រៃវែងមកលេងមកលេងឆ្លងឆ្នាំនៅភ្នំពេញតែមិនទាន់បានមកដល់ភ្នំពេញផងជួបអកុសលគ្រោះថ្នាក់ចរាចរត្រូវរថយន្តបុកឲ្យស្លាប់ម្នាក់និងស្លាប់បងស្រីម្នាក់ហ្នឹងប្អូនប្រុសម្នាក់ធ្ងន់បែបនេះតែម្ដងទៅ…