-
រថយន្តឡិចសុីសបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់១កង់រួចព្យាយាមបើករត់
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសេរីទំនេីបមួយគ្រឿងម៉ាកឡិចសុីសRX-400h ក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់១កង់ រួចរថយន្ត ព្យាយាមបេីកបានជាង១០០ម៉ែត្រទាំងដាច់កាឡេកង់មុខទៅលែងរួចទេីបឈប់ទុកថយន្តចោល ម្ចាស់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកេីតឡេីងនៅវលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសRX-400h ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AX-2460 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលពុះព្រួញចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់មួយកង់ចំណែករថយន្តបង្កមិនឈប់នោះទេបានព្យាយាមបើករត់បានចប្រមាណជាង១០០ ម៉ែត្រ ដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួចទើបឈប់ចុះពីរថយន្តទុកចោល គេចខ្លួនបាត់ស្រមោលល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការរវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំការធ្វើកាដោះស្រាយគ្នានៅពេលក្រោយ ៕
-
នគរបាលឃាត់ខ្លួនអ្នកបើករថយន្ត AUDI បុកយុវតី២នាក់ស្លាប់ នៅ សង្កាត់កោះដាច់
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុកយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ។ ការឃាត់អ្នកបើករថយន្ត និងរថយន្ត បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។ យោងតាមបណ្ណសម្គាល់រថយន្តបង្ហាញថា ម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ សូមបញ្ជាក់ថា យុវតី២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ…
-
ប្រជាជន ដែលមានលំនៅប៉ះពាល់ចំណីអូរ ប្រឡាយ ស្នើសុំអោយមានការយោគយល់បន្ធូរបន្ថយកុំអោយកាយផ្ទះពួកគាត់
ប្រជាពលរដ្ឋនៅភូមិ៥(ហៅភូមិទឹកភ្នែក) ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ដែលមានផ្ទះប៉ះពាល់ចំណីអូរនិងចំណីផ្លូវ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០១៩ បានលើកគ្នាស្នើសុំ រដ្ឋបាលខេត្តព្រះសីហនុ កុំអោយកាយផ្ទះពូកគាត់។ ការលើកគ្នាស្នើសុំនេះ កើតមានឡើងបន្ទាប់ពីក្រុមការងារបានចុះវាស់បាញ់ថ្នាំផ្ទះពួកគាត់ និងតម្រូវអោយរុះរើចេញ ដើម្បីអោយក្រុមធ្វើផ្លូវ និងកាយប្រឡាយអាចដំណើការការងារបានតាមគ្រោងការ។ តាមការពិនិត្យជាក់ស្តែងស្ថានភាព ផ្ទះប្រជាជនផ្នែកមុខផ្ទះ ប៉ះចំណីផ្លូវ រីឯផ្នែកខាងក្រោយប៉ះចំណីអូរ។ក្រុមមន្ត្រីដឹកនាំដោយលោក ឈិត រតនៈ នាយករងរដ្ឋបាលសាលាខេត្ត បានចុះត្រួតពិនិត្យ និយាមការ និងណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យរុះរើផ្ទះដែលប៉ះពាល់ គម្រោងធ្វើផ្លូវ និងការស្ដារអូរ ស្ថិតនៅ ក្រុម២៨ ក្រុម៥ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ ។ ចំពោះមុខនេះក្រុមការងារ នឹងធ្វើរបាយការណ៍ជាក់លាក់អំពីផលប៉ះពាល់ដល់ឯកឧត្តមអភិបាលខេត្តដើម្បីសម្រេច។គួរបញ្ជាក់ថា ដោយសារការរំលោភអូរប្រឡាយទឹកនេះ បានបណ្តាលអោយតំបន់ទំនាបនៅក្រុងព្រះសីហនុ រងការជន់លិចជាបន្តបន្ទាប់ នៅពេលមានភ្លៀងធំម្តងៗ និងបានបង្កការខូចខាតទ្រព្យសម្បត្តិប្រជាជនព្រមទាំងវាយប្រហារហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរផងដែរ។ចុងក្រោយនេះដោយមើលឃើញការលំបាកនេះរាជរដ្ឋាភិបាលផ្តល់កញ្ចប់ថវិកាស្តារផ្លូវទឹកទាំងអស់ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ អោយបានទាំងស្រុងកុំអោយកើតមានដដែលដូចមុនទៀត។ទន្ទឹមនេះប្រជាជនដែលលបលួចសង់សំណង់រំលោភលើអូរប្រឡាយក៏កំពុងក្លាយជាបន្ទុកដ៏ធ្ងន់មួយផងដែរសម្រាប់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវគិតគូរសម្របសម្រួលដោះស្រាយក្នុងនាមជាអានាព្យាលរបស់ប្រជាជនប្រកបដោយទំនួលខុសត្រូវ។ទោះជាបែបនេះក្តីពេលនេះអភិបាលខេត្តព្រះសីហនុ បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការកាយស្តារប្រឡាយដោយគ្មានការស្ទាក់ស្ទើរឡើយ។ប៉ុន្តែគោលការណ៍ជាក់លាក់ណាមួយចំពោះអ្នកមានលំនៅលើចំណីអូរប្រឡាយនៅមិនទាន់មានការបញ្ជាក់នៅឡើយ៕ (ដោយ៖សាវ៉ុន)
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលវឌ្ឍនៈភាព រោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលបានដាក់ទុនវិនិយោគសាងសង់រោងចក្រ ជាង៣០លានដុល្លារអាមេរិក លើផ្ទៃដីជាង៤០ហិតា
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០១៩ បានអញ្ជើញពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ អ្នកគ្រប់គ្រងទូទៅក្នុងរោងចក្របានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគសាងសង់រោងចក្រនេះអស់ទឹកប្រាក់ចំនួនជាង៣០លានដុល្លារអាមេរិក លើផ្ទៃដីជាង៤០ហិតា ហើយបានសម្ភោធដាក់ឲ្យដំណើរការសកម្មភាពនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ រោងចក្រមានសមត្ថភាពផលិតម្សៅមីបានចំនួន ៣០០តោន/ថ្ងៃ ត្រូវការដំឡូងស្រស់ប្រមាណ១២០០តោន។ បច្ចុប្បន្នរោចក្របានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់បានចំនួន៦០នាក់។ ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូលទិញពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តងក្នុងតម្លៃ ៣៥០រៀល/គីឡូ ដែលត្រូវការទុនប្រមូលទិញ ១ ២០០តោន /ថ្ងៃ។ បច្ចុប្បន្នទីផ្សារម្សៅមីធំគឺឥណ្ឌា៤៨០ ដុល្លារ/តោន និងចិន ៤០០ដុល្លារ/តោន។ លោកស្រី ជា តូច បានជម្រាបប្រាប់ឯកឧត្តមរដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួនដល់ដំណើរការប្រមូលទិញគឺទុន ដែលត្រូវការក្នុងមួយថ្ងៃជាង ៤២០លានរៀលប្រាក់សុទ្ធក្នុងមួយថ្ងៃ និងជាពិសេសនៅរដូវប្រមូល ផល។ ដោយឡែកការនាំចេញមានការជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការដឹកជញ្ជូនផ្លូវឆ្ងាយ និងចំណាយលើសេវាក្រៅផ្លូវការចំនួន ៤០ដុល្លារក្នុងតោន ហើយនឹងភ្លើងនៅ មានតម្លៃខ្ពស់នៅឡើយ។ ដូច្នេះ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីបានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយកាត់បន្ថយចំណាយក្រៅផ្លូវការ និងស្នើសុំឲ្យធនាគារអភិវឌ្ឍន៍ជនបទ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីបិទសន្និបាតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកសន្និបាតរយៈពេល១ថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទភាពចំពោះសកម្មភាពរយៈពេល១៦ខែកន្លងមកនេះ តាមរយៈការចូលរួមជាពហុគំនិតក្រៅក្របខណ្ឌសភា ដែលបានចូលរួមចំណែកក្នុងការស្វែងរកធាតុចូលក្នុងដំណើរការអភិវឌ្ឍប្រទេសអោយរីកចម្រើនទៅមុខទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្រោយឆ្នាំ២០២៣ អាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តសុពលភាពរបស់ស្ថាប័នមួយនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា…
-
អាជ្ញាធរអប្សរានឹងប្តឹងមនុស្ស២នាក់ដើរតួជាមន្ត្រីអាជ្ញាធរជាតិអប្សរា យកលុយ២០០០ដុល្លារពីពលរដ្ឋ
សៀមរាប៖ ក្រោយពីបែកធ្លាយឯកសារ និងវីដេអូមួយ ត្រូវបានគេបង្ហោះចែកចាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថាមានបុរសពីរនាក់ដែលអះអាងថាខ្លួនជាមន្ដ្រីរបស់អាជ្ញាធរជាតិអប្សរាទទួលបន្ទុកផ្នែកសាងសង់បានទៅយកលុយពលរដ្ឋចំនួន២ពាន់ដូល្លារជាថ្នូរនិងការអនុញ្ញាតិឲ្យសាងសង់ផ្ទះនោះ ត្រូវបានអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បដិសេធទាំងស្រុង ហើយនឹងប្តឹងបុគ្គលទាំង២រូបផងដែរ។ នៅក្នុងហ្វេសបុក បានបង្ហាញថា បុគ្គលទាំង២រូបខាងលើចាប់តាំពីថ្ងៃប្រគល់ លុយមកដល់ពេលនេះមានរយៈពេល៤ខែមកហើយ នៅតែមិនអាចធ្វើអីបានដដែលទើបពួកគាត់សម្រេចបង្ហោះឯកសារប្រគល់លុយនោះដើម្បីអំពាវនាវដល់សមត្ថកិច្ចក៏ដូចថ្នាក់លើមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។ បុរសពីរនាក់នោះទី១មានឈ្មោះ វឿន ព្រឿង អាយុ ៤១ឆ្នាំ និងទី២ ឈ្មោះ ជា ហាក់ស្រ៊ុនអាយុ ៥៨ឆ្នាំ ដែលអះអាងថាខ្លួនជាមន្ត្រីអាជ្ញាធរជាតិអប្សរា កាន់ខាងច្បាប់សាងសង់ លើសំណង់ទាំងអស់ក្នុងតំបន់អង្គរ បើខ្លួនមិនឲ្យ ច្បាប់ហើយ គឺគ្មានអ្នកណាមានសិទ្ធិឲ្យ សាងសង់បាននោះទេ។ ប្រជាពលរដ្ឋ ដែលរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានសំណូមពរឲ្យ ច្បាប់ជួយដោះស្រាយ រកខុសត្រូវជូនពួកគាត់ផង ដោយការសុំច្បាប់ត្រឹមត្រូវតាំងពីខែសីហាឆ្នាំ២០១៩មកម្ល៉េះក៏ស្ងាត់បាត់ឈឹង រួមទាំងលុយជាង២០០០ដុល្លារផងដែរ។ រហូតមកទល់បច្ចុប្បន្ននេះ ពួកគាត់សង្ស័យថា ពួកគាត់ប្រហែលជាចាញ់បោក ពួកគេទាំង២នាក់នេះហើយមើលទៅ។ មហាជនកំពុងរងចាំមើលថាតើ ថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា អាចបំបែកសំណុំរឿងមួយនេះបានដែរឬទេ ក្នុងការវែកមុខរកជនខិលខូចក្នុងជួរមន្ដ្រីនៃអាជ្ញាធរជាតិអប្សរា។បើតាមការឲ្យដឹងកន្លងមក ករណីបែបនេះវាមិនមែនទើបតែកើតឡើងលើកទី១នោះទេ…
-
មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានទទួលជំនួយសម្ភារៈហ្វឹកហ្វឺនពីយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម
សម្ភារៈហ្វឹកហ្វឺនរួមមាន ៖ សម្ភារៈ ហ្វឹកហ្វឺនបច្ចេកទេសប្រយុទ្ធថ្មើរជើង ; គ្រាប់បែកដៃសំរាប់ហ្វឹកហាត់ ;ប៉ែលថ្មើរជើងចំនួន ៥០០ប៉ែល ;ផ្ទាំងគំនូរកាំភ្លើងថ្មើរជើង ;ផ្ទាំងគំនូរគ្រាប់បែកដៃ ;ស៊ីបថែបចំនួន ៥០សន្លឹក និងគ្រាប់បែកដៃកាត់ពុះ ជាជំនួយរបស់យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ត្រូវបានធ្វើការប្រគល់ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ពិធីប្រគល់និងទទួលនេះ បានធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រ និល ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក អួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង មេបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង និង ជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោកជានាយទាហានជាន់ខ្ពស់នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទ័៧…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
ប្រទេសចិន៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងសុន្ទកថានាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអង្គពិធីថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌលជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅពីផលិតផលនាំចេញសក្ដានុពល បរិយាកាសធុរកិច្ច និងវិនិយោគ…
-
មុខសញ្ញាជួញដូរសំណាក់ឆ្អឹងសត្វព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលរួមមានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ហៅកាត់ គ.ប.ផ.ក ដឹកនាំដោយកម្លាំងដោយលោកឧត្តសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមបេសកកម្មពិសេស បានសហការគ្នាជាមួយកម្លាំងការិយាល័យគយអន្តរជាតិភ្នំពេញ និងមន្ត្រីកាំកុងត្រូលផែស្ងួតចុងទី ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរសំណាក់ឆ្អឹងសត្វព្រៃ នៅអាកាសយានដ្ឋានព្រលានយន្តហោះគយអន្តរជាតិភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។ លោកឧត្តសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមបេសកកម្មពិសេស បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ថា ដោយមានការចង្អុលបង្ហាញណែរនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ ប ផ ក) និងសហការី ដោយមានកិច្ចសហការដ៏ល្អរវាងការិយាល័យគយអន្តរជាតិភ្នំពេញ និងមន្ត្រីកាំកុងត្រូលផែស្ងួតចុងទី ក្រោយពីទទួលបានព័ត៌មានទើបក្រុមបេសកកម្មពិសេសគណះកម្មាធិការ (គ ប ផ ក) សហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធការជួញដូរសំណាកឆ្អឹងសត្វដ៏កម្រជិតផុតពូជ រង់ចាំអស់ជាង២ម៉ោង ទើបឈានទៅចាប់មុខសញ្ញាជួញដូរសំណាក់ឆ្អឹងសត្វព្រៃនៅអាកាសយានដ្ឋានព្រលានយន្តហោះគយអន្តរជាតិភ្នំពេញ ដោយដកហូតបានវត្ថុតាងសំណាកឆ្អឹងសត្វចំនួន២៨២.៦៦Kg…
-
គ្រឺះស្ថានអង្គរ៖ សេចក្តីជូនដំណឹងស្តីពី ការដាក់បញ្ចូលការចូលទស្សនាប្រាសាទ បេងមាលា ចូលក្នុងកញ្ចប់រួមជាមួយបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ