Category: ព័ត៌មាន

  • ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រសួងបរិស្ថាន» ជូនដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន

    ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រសួងបរិស្ថាន» ជូនដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន

    ភ្នំពេញ៖ ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រសួងបរិស្ថាន» ជូនដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង មន្ទីររាជធានី-ខេត្ត ជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។ ឯកឧត្ដម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល ស្តីពី «ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រសួងបរិស្ថាន» ជូនដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន មានរយៈ១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលរៀបចំពិធីបិទក្នុងថ្ងៃនេះ និងជាការឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦នេះ ក្នុងទិសដៅអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការកសាង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការលើការងារបរិស្ថានដែលជាថ្នាលបណ្តុះនូវធនធានមនុស្ស សម្រាប់ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ។ វគ្គនេះមានគ្រូឧទ្ទេសនាមជាមន្ត្រីរាជការដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានជំនាញច្បាស់លាស់មកពីអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន…

  • រដ្ឋបាលខេត្តកំពង់ស្ពឺ៖ សេចក្តីជួនដំណឹងស្តីពី ការបញ្ចៀសចរាចរលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើជើង (ស្ពានតេជោសន្តិភាពកំពង់ស្ពឺ)

    រដ្ឋបាលខេត្តកំពង់ស្ពឺ៖ សេចក្តីជួនដំណឹងស្តីពី ការបញ្ចៀសចរាចរលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើជើង (ស្ពានតេជោសន្តិភាពកំពង់ស្ពឺ)
  • នគរបាល ខណ្ឌ សែន សុខ បញ្ជូនខ្លួនជនសង្ស័យ ៦នាក់ ទៅតុលាកា

    នគរបាល ខណ្ឌ សែន សុខ បញ្ជូនខ្លួនជនសង្ស័យ ៦នាក់ ទៅតុលាកា

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៦នាក់ ត្រូវបាន នគរបាល ខ ណ្ឌ សែន សុខ បញ្ជូន ខ្លួន ទៅ តុលាកា ដើម្បី ឲ្យ ព្រះរាជអាជ្ញា ចោទសួរ និង ដាក់បន្ទុកនៅ ព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ ក្នុង សំណុំរឿង បទល្មើស ពាក់ព័ន្ធ ករណីប្រើប្រាស់ រក្សាទុកគ្រឿងញៀន និង ឃាតកម្ម។ សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យ ទាំង ៦នាក់ ពាក់ពន្ធ័ករណីប្រើប្រាស់ រក្សាទុកគ្រឿងញៀន  និង ឃាតកម្ម ។សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពី កម្លាំង ជំនាញប៉ុស្តិ៍ បង្ក្រាប ចាប់ខ្លួនបាន នាំទៅ សាក សួរ នៅ ផ្នែក ជំនាញ តាម…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថវិកាសប្បុរសធម៌ចំនួន ២០០លានរៀល របស់ធនាគារ MGN Emperor Bank ត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថវិកាសប្បុរសធម៌ចំនួន ២០០លានរៀល របស់ធនាគារ MGN Emperor Bank ត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់ និងទទួលថវិកាដែលជាជំនួយសប្បុរសពីធនាគារ MGN Emperor Bank Plc ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ  នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។ថ្លែងក្នុងឱកាសនោះ លោក ឱម វិសាល នាយកប្រតិបត្តិធនាគារ និងជាតំណាងឲ្យធនាគារ MGN Emperor Bank Plc បានថ្លែងថា ក្រៅពីការជំនាញរបស់ធនាគារ ធនាគាររបស់លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គមជាច្រើន ដូចជាបានជួយដល់មូលនិធិសាខាកាកបាទក្រហមកម្ពុជា មូលនិធិគន្ធបុប្ផា កុមារកំព្រាមណ្ឌលភ្នំពេញ និងមណ្ឌលស្វាយរៀង ការឧបត្ថម្ភដល់ព្រឹត្តិការណ៍នៃការបាក់រលំអគារនៅខេត្តព្រះសីហនុ ការកសាងផ្លូវ និងការកសាងសមិទ្ធិផលក្នុងផ្នែកព្រះពុទ្ធសាសនា និងបណ្តាសកម្មភាពមនុស្សធម៌ជាច្រើនទៀត។ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស…

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលនេះ

    ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។ ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្ត។…

  • សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន

    សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន
  • សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញបើកសន្និបាតបូកសរុបការងារ១៦ខែដំបូង របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញបើកសន្និបាតបូកសរុបការងារ១៦ខែដំបូង របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបើកសន្និបាតបូកសរុបការងារ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន១៦ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅសាលប្រជុំសណ្ឋាគារសុខារ៉េស៊ីដង់  ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។    នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងនូវអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកំពូល នៃគណបក្សនយោបាយចំនួន១៦ដែលបានឯកភាពគ្នាបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះឡើង ស្របតាមសភាពការណ៍ជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លេខ៖ នស/រកត/០៩១៨/៩៣២ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។    សម្តេចប្រធានព្រឹទ្ធសភា បានសង្កេតឃើញថា ថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយទាំង១៦ បានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលគូរជាទីមោទនភាពយ៉ាងក្រៃលែង មានជាអាទិ៍ ៖ ១-លទ្ធិប្រជាធិបតេយ្យ សេរី…

  • ក្រសួងមុខងារសាធារណៈ សូមធ្វើការផ្អាកការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ក្នុងពេលកំពុងដំណើរការរៀបចំផ្ទេររចនាសម្ព័ន្ធ​ និងបុគ្គលិក ឲ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

    ក្រសួងមុខងារសាធារណៈ សូមធ្វើការផ្អាកការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ក្នុងពេលកំពុងដំណើរការរៀបចំផ្ទេររចនាសម្ព័ន្ធ​ និងបុគ្គលិក ឲ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ឯកឧត្តម ស សុខា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ និងពិនិត្យទីតាំង រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំ២០២០ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

    ឯកឧត្តម ស សុខា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ និងពិនិត្យទីតាំង រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំ២០២០ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ និងជាអនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ទទួលបន្ទុក ៣ខេត្ត ព្រៃវែង បន្ទាយមានជ័យ បាត់ដំបង និងលោកជំទាវ កែ សួនសុភី រួមទាំង ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសង្រ្កាន្តបន្ទាយ ឆ្មារ នៅឆ្នាំ២០២០ ។ បន្ទាបើពីបានបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញដឹកនាំក្រុមការងារ ដើម្បីពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំ២០២០ នៅប្រាសាទ បន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា នេះព្រឹត្តិការណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ ដែលសង្ក្រាន្តចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២០ខាងមុខនេះ…

  • លោក ដូណាល់ ត្រាំ ព្រមានរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ ជុំវិញប្រតិបត្តិការយោធាដ៏ក្តៅគគុកនៅក្នុងខេត្ត អ៊ីដលីប

    លោក ដូណាល់ ត្រាំ ព្រមានរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ ជុំវិញប្រតិបត្តិការយោធាដ៏ក្តៅគគុកនៅក្នុងខេត្ត អ៊ីដលីប

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បានធ្វើការព្រមានដល់ប្រទេសរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ ដើម្បីសម្តែងការប្រឆំាងនឹងការប្រើហិង្សានៅក្នុងខេត្តអ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី ដែលជាទីតំាងដ៏រឹងមំារបស់ក្រុមឧទ្ទាមស៊ីរី ។ ការព្រមានរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះស៊ីរីបាននិយាយកាលពីថ្ងៃពុធថា បុរស ស្ត្រី និងកុមារជាង២០ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅតំបន់ភាគពាយព្យនៃប្រទេសស៊ីរី ដោយធ្វើដំណើរតាមរថយន្តក្រុង រថយន្តធំ និងរថយន្តតូចៗជាច្រើនគ្រឿងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីសំណាក់យន្តហោះរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ។ កងកម្លាំងរដ្ឋាភិបាលបានទម្លាក់គ្រាប់បែកនៅភាគខាងត្បូង និងភាគខាងកើតខេត្ត អ៊ីដលីប ដែលជាតំបន់ទីតាំងរឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមគាំទ្រដោយបស្ចិមប្រទេស ។ មុនពេលការវាយលុកនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះ អង្គការសហប្រជាជាតិបានរាយការណ៍ថា ពួកអ្នកស្រុកនៃខេត្តអ៊ីដលីប ប្រហែល ៦ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេរួចហើយ ចាប់តាំងពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមកាលពីចុងខែមុន ៕ធ.ដ